Read ទំនុកដំកើង Chapter 34 Online
Read ទំនុកដំកើង Chapter 34 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ទំនុកដំកើង and the Holy Bible online.
Choose a Chapter
ទំនុកដំកើង 34
ជំពូក 34
1. ខ្ញុំនឹងលើកសរសើរដល់ព្រះយេហូវ៉ាគ្រប់ ពេលវេលា សេចក្ដីសរសើរពីទ្រង់នឹងនៅក្នុងមាត់ខ្ញុំជានិច្ច
2. ព្រលឹងរបស់ខ្ញុំនឹងអួតតែពីព្រះយេហូវ៉ា មនុស្សរាបទាបនឹងឮ ហើយនិងមានសេចក្ដីអំណរដែរ
3. ចូរតម្កើងព្រះយេហូវ៉ាជាមួយនឹងខ្ញុំចុះ ចូរយើងព្រមគ្នាលើកព្រះនាមទ្រង់ឡើង
4. ខ្ញុំបានស្វែងរកព្រះយេហូវ៉ា ហើយទ្រង់ក៏ឆ្លើយតបមកខ្ញុំ ក៏ប្រោសឲ្យខ្ញុំរួចពីអស់ទាំងសេចក្ដីភិតភ័យរបស់ខ្ញុំ
5. អ្នកណាដែលពឹងដល់ទ្រង់ នោះក៏មានសេចក្ដីអំណរ ដ៏ព្រោងព្រាយ ហើយមុខគេមិនដែលត្រូវខ្មាសឡើយ
6. ខ្ញុំ ជាមនុស្សវេទនានេះ បានអំពាវនាវទៅ នោះព្រះយេហូវ៉ាទ្រង់បានស្តាប់តាម ហើយជួយសង្គ្រោះឲ្យរួចពីសេចក្ដីលំបាកទាំងប៉ុន្មានរបស់ខ្លួន
7. ទេវតានៃព្រះយេហូវ៉ាចោមរោមនៅជុំវិញនៃអស់អ្នកដែល កោតខ្លាចដល់ទ្រង់ ហើយក៏ជួយគេឲ្យរួច
8. ឱសូមភ្លក់មើលឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ល្អចុះ មានពរហើយ មនុស្សណាដែលពឹងជ្រកក្នុងទ្រង់
9. ឱពួកបរិសុទ្ធរបស់ទ្រង់អើយ សូមកោតខ្លាចដល់ ព្រះយេហូវ៉ា ដ្បិតអស់អ្នកដែលកោតខ្លាចដល់ទ្រង់មិនខ្វះអ្វីឡើយ
10. ឯអស់ទាំងសិង្ហស្ទាវ វាតែងតែខ្វះ ហើយក៏ឃ្លាន តែអស់អ្នកណាដែលស្វែងរកព្រះយេហូវ៉ា នោះនឹងមិនខ្វះអ្វី ដែលល្អឡើយ
11. កូនទាំងឡាយអើយ ចូរមកស្តាប់អញចុះ អញនឹងបង្រៀនឯងរាល់គ្នាពីសេចក្ដីកោតខ្លាចដល់ ព្រះយេហូវ៉ា
12. តើមានអ្នកឯណាដែលចង់បានជីវិត ហើយស្រឡាញ់ អាយុយឺនយូរ ដើម្បីឲ្យបានឃើញសេចក្ដីល្អ
13. ត្រូវឲ្យរក្សាអណ្តាតខ្លួន ឲ្យរួចពីសេចក្ដីអាក្រក់ ហើយបបូរមាត់ផង មិនឲ្យពោលពាក្យកំភូត
14. ចូរថយចេញពីការអាក្រក់ ហើយប្រព្រឹត្តការល្អវិញ ចូរស្វែងរកសេចក្ដីសុខ ហើយដេញជាប់តាមចុះ
15. ព្រះនេត្រព្រះយេហូវ៉ាទតទៅចំពោះមនុស្សសុចរិត ហើយព្រះកាណ៌ទ្រង់ក៏ប្រុងស្តាប់សម្រែករបស់គេ
16. ព្រះភ័ក្ត្រព្រះយេហូវ៉ាទាស់ទទឹងនឹងពួកអ្នក ដែលប្រព្រឹត្តអាក្រក់ ដើម្បីនឹងដកយកសេចក្ដីនឹកចាំចំពោះគេពីផែនដីចេញ
17. ឯមនុស្សសុចរិត គេអំពាវនាវ ហើយព្រះយេហូវ៉ា ទ្រង់ទទួលស្តាប់ ទ្រង់ក៏ប្រោសគេឲ្យរួចពីគ្រប់សេចក្ដីលំបាករបស់គេ
18. ព្រះយេហូវ៉ាទ្រង់គង់ជិតបង្កើយនឹងអស់អ្នក ដែលមានចិត្តសង្រេង ហើយទ្រង់ជួយសង្គ្រោះដល់អស់អ្នក ដែលមានវិញ្ញាណទន់ទាប
19. មនុស្សសុចរិតតែងតែកើតមានសេចក្ដីលំបាកជាច្រើន តែព្រះយេហូវ៉ាទ្រង់ជួយឲ្យរួចពីសេចក្ដីទាំងនោះ
20. ទ្រង់រក្សាអស់ទាំងឆ្អឹងរបស់អ្នកនោះ មិនឲ្យឆ្អឹងណាមួយត្រូវបាក់ឡើយ
21. សេចក្ដីអាក្រក់នឹងសម្លាប់មនុស្សដែលប្រព្រឹត្តអាក្រក់ ហើយពួកអ្នកដែលស្អប់ដល់មនុស្សសុចរិត នឹងត្រូវមានទោស
22. ព្រះយេហូវ៉ាទ្រង់លោះព្រលឹងនៃអស់អ្នកដែលគោរព ប្រតិបត្តិដល់ទ្រង់ ហើយក្នុងពួកអស់អ្នកដែលពឹងជ្រកក្នុងទ្រង់ នោះគ្មានអ្នកណាមួយនឹងត្រូវទោសឡើយ។
About ទំនុកដំកើង Chapter 34
Read ទំនុកដំកើង Chapter 34 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ទំនុកដំកើង
Chapter: 34
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ទំនុកដំកើង. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ទំនុកដំកើង Chapter 34 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ទំនុកដំកើង Chapter 34?
ទំនុកដំកើង Chapter 34 is part of the Book of ទំនុកដំកើង in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ទំនុកដំកើង Chapter 34 online for free with easy chapter navigation.
More Chapters from ទំនុកដំកើង
- ទំនុកដំកើង Chapter 150
- ទំនុកដំកើង Chapter 125
- ទំនុកដំកើង Chapter 52
- ទំនុកដំកើង Chapter 148
- ទំនុកដំកើង Chapter 122
- ទំនុកដំកើង Chapter 99
- ទំនុកដំកើង Chapter 82
Explore More from ព្រះគម្ពីរសញ្ញាចាស់
- សុភាសិត Chapter 11
- របាក្សត្រ ទី ២ Chapter 19
- ទំនុកដំកើង Chapter 72
- ដានីយ៉ែល Chapter 1
- ជនគណនា Chapter 19
- មីកា Chapter 7
- សាំយូអែល ទី ២ Chapter 7