Read និក្ខមនំ Chapter 6 Online
Read និក្ខមនំ Chapter 6 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of និក្ខមនំ and the Holy Bible online.
Choose a Chapter
និក្ខមនំ 6
ជំពូក 6
1. នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ឥឡូវនេះ ឯងនឹងឃើញការដែលអញធ្វើដល់ផារ៉ោន ដ្បិតដោយដៃខ្លាំងពូកែ នោះអញនឹងឲ្យរាស្ត្រអញចេញទៅ ហើយដោយដៃខ្លាំងពូកែ ផារ៉ោននឹងបណ្តេញគេចេញពីស្រុកទៅផង។
2. ព្រះទ្រង់ក៏មានព្រះបន្ទូលទៅម៉ូសេទៀតថា អញជាព្រះយេហូវ៉ា
3. អញបានលេចមកឯអ័ប្រាហាំ អ៊ីសាក ហើយនិងយ៉ាកុបសម្ដែងចេញជាព្រះដ៏មានគ្រប់ព្រះចេស្តា ប៉ុន្តែ គេមិនបានស្គាល់អញដោយនាមជា «យេហូវ៉ា» របស់អញនោះទេ
4. អញក៏បានតាំងសេចក្ដីសញ្ញារបស់អញដល់គេថា នឹងឲ្យស្រុកកាណានដល់គេ គឺជាស្រុកដែលគេបានស្នាក់នៅទុកដូចជាអ្នកដទៃ
5. អញបានឮដំងូររបស់ពួកកូនចៅអ៊ីស្រាអែល ដែលពួកសាសន៍អេស៊ីព្ទចាប់ជាបាវបម្រើ ហើយអញបានរឭកដល់សេចក្ដីសញ្ញារបស់អញនោះ
6. ដូច្នេះ ចូរនិយាយនឹងពួកកូនចៅអ៊ីស្រាអែលថា អញជាព្រះយេហូវ៉ា អញនឹងនាំឯងរាល់គ្នាចេញឲ្យរួចពីបន្ទុកនៃពួកសាសន៍អេស៊ីព្ទ ហើយនិងជួយឲ្យរួចពីការបម្រើគេ អញនឹងលើកដៃអញឡើងលោះឯងរាល់គ្នា ដោយការវិនិច្ឆ័យយ៉ាងធំ
7. អញនឹងយកឯងរាល់គ្នាទុកជារាស្ត្ររបស់អញ ក៏នឹងធ្វើជាព្រះដល់ឯងរាល់គ្នា នោះឯងនឹងបានដឹងថា អញនេះជាយេហូវ៉ា គឺជាព្រះនៃឯង ដែលនាំឯងចេញផុតពីបន្ទុករបស់ពួកសាសន៍អេស៊ីព្ទ
8. អញនឹងនាំឯងរាល់គ្នាចូលទៅក្នុងស្រុកដែលអញបានលើកដៃស្បថថា នឹងឲ្យទៅអ័ប្រាហាំ អ៊ីសាក ហើយយ៉ាកុប អញនឹងឲ្យស្រុកនោះដល់ឯងរាល់គ្នាទុកជាកេរអាករវិញ គឺអញនេះហើយជាព្រះយេហូវ៉ា
9. រួចម៉ូសេក៏ប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលតាមពាក្យនោះ ប៉ុន្តែ ដោយព្រោះសេចក្ដីវេទនានឹងការបម្រើយ៉ាងសហ័ស បានជាគេមិនព្រមស្តាប់តាមលោកទេ។
10. នោះព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
11. ឲ្យចូលទៅទូលផារ៉ោនជាស្តេចអេស៊ីព្ទថា ចូរបើកឲ្យពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកទៅ
12. តែម៉ូសេទូលនៅចំពោះព្រះយេហូវ៉ាថា មើល សូម្បីតែពួកកូនចៅអ៊ីស្រាអែលក៏មិនព្រមស្តាប់តាមទូលបង្គំទៅហើយ ចំណង់បើផារ៉ោនធ្វើដូចម្តេចឲ្យស្តាប់តាមទូលបង្គំបាន បើទូលបង្គំជាអ្នកមិនសូវចេះវោហារដូច្នេះផង
13. នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលប្រាប់ម៉ូសេ និងអើរ៉ុន ជាសេចក្ដីបង្គាប់ដល់ពួកកូនចៅអ៊ីស្រាអែល ហើយដល់ផារ៉ោនជាស្តេចស្រុកអេស៊ីព្ទប្រយោជន៍ដើម្បីនឹងនាំពួកកូនចៅអ៊ីស្រាអែលឲ្យចេញពីស្រុកអេស៊ីព្ទទៅ។
14. នេះជាបញ្ជីពួកមេនៃគ្រួសារឪពុកគេទាំងប៉ុន្មាន ពួកកូនរូបេនដែលជាកូនច្បងរបស់អ៊ីស្រាអែល គឺហេណុក ប៉ាលូវ ហេស្រុន និងកើមី នេះឯងជាគ្រួរបស់រូបេនទាំងប៉ុន្មាន
15. ពួកកូនស៊ីម្មាន គឺយេមូអែល យ៉ាមីន អូហាត់ យ៉ាគិន សូហារ និងសូលជាកូនរបស់ស្ត្រីសាសន៍កាណានម្នាក់ នេះឯងជាគ្រួស៊ីម្មានទាំងប៉ុន្មាន
16. នេះជាឈ្មោះរបស់ពួកកូនលេវី តាមពូជតំណរបស់គេតមក គឺគើសុន កេហាត់ និងម្រ៉ារី ឯលេវីក៏មានអាយុរស់នៅបាន១៣៧ឆ្នាំ
17. ពួកកូនគើសុន គឺលិបនី ហើយនិងស៊ីម៉ាយ តាមគ្រួគេ
18. ពួកកូនកេហាត់ គឺអាំរ៉ាម យីតសារ ហេប្រុន និងអ៊ូស៊ាល ឯកេហាត់ក៏មានអាយុរស់នៅបាន១៣៣ឆ្នាំ
19. ពួកកូនម្រ៉ារី គឺម៉ាស់លី និងមូស៊ី នេះឯងជាគ្រួរបស់លេវីតាមពូជតំណរបស់គេតមក
20. ឯអាំរ៉ាម គាត់យកយ៉ុកិបិត ជាម្តាយមីង ធ្វើជាប្រពន្ធ ហើយនាងបង្កើតអើរ៉ុន និងម៉ូសេឲ្យគាត់ ឯអាំរ៉ាមគាត់មានអាយុរស់នៅបាន១៣៧ឆ្នាំ
21. ពួកកូនយីតសារ គឺកូរេ នេផេក ហើយស៊ីកគ្រី
22. ពួកកូនអ៊ូស៊ាល គឺមីសាអែល អេលសាផាន និងស៊ីតទ្រី
23. ឯអើរ៉ុនលោកយកនាងអេលីសេបា ជាកូនអ័មីន៉ាដាប់ ហើយជាប្អូនណាសូន ធ្វើជាប្រពន្ធ នាងបង្កើតបានណាដាប អ័ប៊ីហ៊ូវ អេលាសារ និងអ៊ីថាម៉ារឲ្យលោក
24. ពួកកូនកូរេ គឺអាស់ស៊ា អែលកាណា និងអេបៀសាប់ នេះឯងជាគ្រួពូជកូរេទាំងប៉ុន្មាន
25. អេលាសារ ជាកូនអើរ៉ុន ក៏យកកូនពូធាលម្នាក់ ធ្វើជាប្រពន្ធ ហើយនាងបង្កើតបានភីនេហាស នេះឯងជាពួកមេនៃគ្រួសារឪពុករបស់ពួកលេវីតាមគ្រួគេ
26. គឺអើរ៉ុន ហើយនិងម៉ូសេនេះ ដែលព្រះយេហូវ៉ាទ្រង់បានបង្គាប់ថា ចូរនាំពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទមកទាំងកងៗចុះ
27. គឺជាអ្នកទាំង២នេះដែលបានទូលនឹងផារ៉ោនជាស្តេចស្រុកអេស៊ីព្ទ ដើម្បីនឹងនាំពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទទៅ គឺជាម៉ូសេ ហើយនិងអើរ៉ុននេះឯង។
28. នៅថ្ងៃដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលនឹងម៉ូសេនៅស្រុកអេស៊ីព្ទ
29. នោះទ្រង់បង្គាប់ថា អញជាព្រះយេហូវ៉ា ចូរឯងទៅទូលផារ៉ោនជាស្តេចស្រុកអេស៊ីព្ទតាមគ្រប់សេចក្ដីដែលអញប្រាប់
30. តែម៉ូសេទូលប្រកែកនៅចំពោះព្រះយេហូវ៉ាថា មើល ទូលបង្គំជាអ្នកមិនសូវចេះវោហារទេ ធ្វើដូចម្តេចឡើយឲ្យផារ៉ោនបានស្តាប់តាមទូលបង្គំ។
About និក្ខមនំ Chapter 6
Read និក្ខមនំ Chapter 6 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: និក្ខមនំ
Chapter: 6
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading និក្ខមនំ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading និក្ខមនំ Chapter 6 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is និក្ខមនំ Chapter 6?
និក្ខមនំ Chapter 6 is part of the Book of និក្ខមនំ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete និក្ខមនំ Chapter 6 online for free with easy chapter navigation.
More Chapters from និក្ខមនំ
- និក្ខមនំ Chapter 18
- និក្ខមនំ Chapter 23
- និក្ខមនំ Chapter 24
- និក្ខមនំ Chapter 10
- និក្ខមនំ Chapter 4
- និក្ខមនំ Chapter 35
- និក្ខមនំ Chapter 31
Explore More from ព្រះគម្ពីរសញ្ញាចាស់
- អេសាយ Chapter 30
- សាស្តា Chapter 4
- នេហេមា Chapter 10
- អែសរ៉ា Chapter 8
- អេសេគាល Chapter 33
- ពង្សាវតារក្សត្រ ទី ២ Chapter 4
- លេវីវិន័យ Chapter 12