ទំនុកដំកើង Chapter 22

For English

Read ទំនុកដំកើង Chapter 22 Online

Read ទំនុកដំកើង Chapter 22 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ទំនុកដំកើង and the Holy Bible online.

Choose a Chapter

ទំនុកដំកើង 22

ជំពូក 22

1. ឱ​ព្រះ​នៃ​ទូល‌បង្គំ ព្រះ​នៃ​ទូល‌បង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​លះ​ចោល​ទូល‌បង្គំ ហើយ​គង់​ឆ្ងាយ​ឥត​ជួយ​ទូល‌បង្គំ ឬ​ស្តាប់​សេចក្ដី​ដំងូរ របស់​ទូល‌បង្គំ​ដូច្នេះ

2. ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​អំពាវ‌នាវ​នៅ​ពេល​ថ្ងៃ តែ​ទ្រង់​មិន​មាន​ព្រះ‌បន្ទូល​ឆ្លើយ​មក​សោះ ក៏​ស្រែក​នៅ​ពេល​យប់​ផង តែ​ទូល‌បង្គំ​មិន​ចេះ​ស្រាក​ស្បើយ​ឡើយ

3. ប៉ុន្តែ ឱ​ព្រះ​ដែល​បាន​តាំង​ឡើង ក្នុង​ទំនុក​សរសើរ​របស់ អ៊ីស្រា‌អែល​អើយ ទ្រង់​បរិសុទ្ធ

4. ពួក​អយ្យកោ​យើង​ខ្ញុំ​បាន​ទុក​ចិត្ត​នឹង​ទ្រង់ គេ​បាន​ទុក​ចិត្ត ហើយ​ទ្រង់​បាន​ប្រោស​ឲ្យ​រួច

5. គេ​បាន​អំពាវ‌នាវ​ដល់​ទ្រង់ ហើយ​បាន​រួច​ចេញ គេ​បាន​ទុក​ចិត្ត​នឹង​ទ្រង់ ហើយ​មិន​ត្រូវ​ខ្មាស​ឡើយ

6. ចំណែក​ទូល‌បង្គំៗ​ជា​ដង្កូវ មិន​មែន​ជា​មនុស្ស​ទេ ជា​ទី​ត្មះ‌តិះដៀល​របស់​មនុស្ស ហើយ​ជា​ទី​ស្អប់​ខ្ពើម​នៃ​ពួក​បណ្តា‌ជន

7. អស់​អ្នក​ដែល​ឃើញ​ទូល‌បង្គំ​ក៏​ឡក‌ឡឺយ​ឲ្យ គេ​បូញ​មាត់ ហើយ​គ្រវី​ក្បាល ដោយ​ថា

8. វា​បាន​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា ថា​ទ្រង់​នឹង​ប្រោស​ឲ្យ​រួច ចូរ​ឲ្យ​ទ្រង់​ជួយ​សង្គ្រោះ​វា​ចុះ ដ្បិត​វា​បាន​យក​ទ្រង់ ជា​ទី​គាប់​ចិត្ត​ហើយ

9. ប៉ុន្តែ គឺ​ទ្រង់​ដែល​បាន​ធ្វើ​ឲ្យ​ទូល‌បង្គំ​ចេញ​ពី​ផ្ទៃ​ម្តាយ​មក ទ្រង់​បាន​ឲ្យ​ទូល‌បង្គំ​ទុក​ចិត្ត ក្នុង​កាល​ដែល​នៅ​បៅ​ដោះ ម្តាយ​នៅ​ឡើយ

10. ទូល‌បង្គំ​បាន​ត្រូវ​ទម្លាក់​លើ​ទ្រង់ តាំង​ពី​ផ្ទៃ​ម្តាយ​មក តាំង​ពី​ម្តាយ​សម្រាល​ទូល‌បង្គំ​មក នោះ​ទ្រង់ ជា​ព្រះ​នៃ​ទូល‌បង្គំ​ហើយ

11. សូម​កុំ​គង់​ឆ្ងាយ​ពី​ទូល‌បង្គំ​ឡើយ ដ្បិត​សេចក្ដី​ទុក្ខ​មក​ជិត​ហើយ ឥត​មាន អ្នក​ណា​នឹង​ជួយ​សោះ

12. មាន​គោ​ឈ្មោល​ជា​ច្រើន​បាន​ព័ទ្ធ​ទូល‌បង្គំ​ជុំវិញ គឺ​គោ​ឈ្មោល​យ៉ាង​ខ្លាំង​ពី​ស្រុក​បាសាន វា​បាន​ឡោម​ទូល‌បង្គំ​ជុំវិញ

13. វា​ហា​មាត់​ដាក់​ទូល‌បង្គំ ប្រៀប​ដូច​ជា​សិង្ហ ដែល​ហែក​ស៊ី​ទាំង​គ្រហឹម

14. ទូល‌បង្គំ​ត្រូវ​ច្រួច​ចេញ ដូច​ជា​ទឹក ហើយ​អស់​ទាំង​ឆ្អឹង​នៃ​ទូល‌បង្គំ​សណ្តក​ចេញ​ពី​គ្នា ចិត្ត​ទូល‌បង្គំ​ទុក​ដូច​ជា​ក្រមួន ដែល​រលាយ​នៅ​ក្នុង​ខ្លួន​ហើយ

15. កម្លាំង​ទូល‌បង្គំ​ហួត​ខ្សោះ​ទៅ ដូច​អំបែង​ឆ្នាំង អណ្តាត​ទូល‌បង្គំ​ជាប់​នៅ​ក្រអូម‌មាត់ ទ្រង់​បាន​នាំ​ទូល‌បង្គំ​ចុះ​ទៅ​ក្នុង​ធូលី​នៃ​សេចក្ដី​ស្លាប់

16. ព្រោះ​មាន​ឆ្កែ​មក​ឡោម‌ព័ទ្ធ​ទូល‌បង្គំ​ហើយ មាន​ពួក​មនុស្ស​អាក្រក់​ដើរ​ក្រវែល​ជុំវិញ​ទូល‌បង្គំ គេ​បាន​ចាក់​ទម្លុះ​ដៃ​ជើង​នៃ​ទូល‌បង្គំ

17. អស់​ទាំង​ឆ្អឹង​ក្នុង​រាង​កាយ​នៃ​ទូល‌បង្គំ​រាប់​បាន​ទាំង​អស់ គេ​គន់​មើល ហើយ​សម្លឹង​មក​ទូល‌បង្គំ

18. គេ​យក​សម្លៀក‌បំពាក់​ទូល‌បង្គំ​ចែក​គ្នា ឯ​អាវ​វែង​របស់​ទូល‌បង្គំ គេ​ក៏​ធ្វើ​ឆ្នោត​ចាប់​យក

19. ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​គង់​ឆ្ងាយ​ពី​ទូល‌បង្គំ​ឡើយ ឱ​ព្រះ​ដ៏​ជា​កម្លាំង​នៃ​ទូល‌បង្គំ​អើយ សូម​យាង​មក​ជួយ​ទូល‌បង្គំ​ជា​ប្រញាប់​ផង

20. សូម​ដោះ​ព្រលឹង​ទូល‌បង្គំ​ឲ្យ​រួច​ពី​ដាវ ហើយ​ដួង​ជីវិត​នៃ​ទូល‌បង្គំ​ឲ្យ​រួច​ពី​អំណាច​ឆ្កែ

21. សូម​ជួយ​សង្គ្រោះ​ទូល‌បង្គំ​ចេញ​ពី​មាត់​សិង្ហ អើ ឲ្យ​រួច​ពី​ស្នែង​គោ​ព្រៃ​ផង ដ្បិត​ទ្រង់​បាន​ស្តាប់​ទូល‌បង្គំ​ហើយ។

22. ៙ ទូល‌បង្គំ​នឹង​ប្រកាស​ប្រាប់​ពី​ព្រះ‌នាម​ទ្រង់ ដល់​ពួក​បង​ប្អូន ទូល‌បង្គំ​នឹង​សរសើរ‌តម្កើង​ទ្រង់ នៅ​កណ្តាល​ពួក​ជំនុំ

23. ឯ​អ្នក​រាល់​គ្នា​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​អើយ ចូរ​សរសើរ​ទ្រង់​ចុះ អស់​អ្នក​ដែល​ជា​ពូជ​យ៉ាកុប​អើយ ចូរ​តម្កើង​ទ្រង់​ឡើង អស់​ពូជ‌ពង្ស​នៃ​អ៊ីស្រា‌អែល​អើយ ចូរ​កោត‌ខ្លាច​នៅ​ចំពោះ​ទ្រង់​ចុះ

24. ដ្បិត​ទ្រង់​មិន​បាន​មើល‌ងាយ ឬ​ខ្ពើម​ឆ្អើម ចំពោះ​សេចក្ដី​ទុក្ខ​លំបាក​របស់​មនុស្ស ដែល​គេ​រង​ទុក្ខ​នោះ​ឡើយ ក៏​មិន​បាន​លាក់​ព្រះ‌‌ភ័ក្ត្រ​នឹង​អ្នក​នោះ​ដែរ គឺ​កាល​អ្នក​នោះ​បាន​អំពាវ‌នាវ​រក​ទ្រង់ នោះ​ទ្រង់​បាន​ស្តាប់​តាម

25. ទ្រង់​ជា​ដើម​ហេតុ​នៃ​ការ​ដែល​ទូល‌បង្គំ​សរសើរ នៅ​ក្នុង​ជំនុំ​ធំ ទូល‌បង្គំ​នឹង​លា​បំណន់​របស់​ទូល‌បង្គំ នៅ​ចំពោះ​មុខ​ពួក អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់

26. ឯ​មនុស្ស​រាប‌ទាប គេ​នឹង​បាន​បរិភោគ​ឆ្អែត អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌យេហូវ៉ា នឹង​សរសើរ​ដល់​ទ្រង់ សូម​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ប្រកប​ដោយ​សេចក្ដី​ចម្រើន​ជានិច្ច

27. គ្រប់​ទាំង​ទី​បំផុត​នៃ​ផែនដី នឹង​នឹក​ដល់​ព្រះ‌យេហូវ៉ា ហើយ​ត្រឡប់​បែរ​មក​ឯ​ទ្រង់ អស់​ទាំង​ពូជ‌ពង្ស​នៃ​នគរ​ទាំង‌ឡាយ នឹង​ថ្វាយ‌បង្គំ​នៅ​ចំពោះ​ទ្រង់

28. ដ្បិត​អំណាច​គ្រប់‌គ្រង​ជា​របស់​ផង​ព្រះ‌យេហូវ៉ា ទ្រង់​ជា​ចៅ‌ហ្វាយ​លើ​អស់​ទាំង​នគរ

29. អស់​អ្នក​មាន​ចិត្ត​ស្កប់‌ស្កល់​នៅ​ផែនដី​នឹង​បរិភោគ ព្រម​ទាំង​ថ្វាយ‌បង្គំ​ផង អស់​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ធូលី នឹង​ឱន​ក្រាប​នៅ​ចំពោះ​ទ្រង់ ហើយ​ទាំង​អ្នក​ដែល​មិន​អាច​នឹង​រក្សា​ជីវិត​ខ្លួន​បាន​ផង

30. នឹង​មាន​ពូជ‌ពង្ស​១​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់ គេ​នឹង​ថ្លែង​ប្រាប់​ពី​ព្រះ‌អម្ចាស់ ដល់​ដំណ​មនុស្ស ក្រោយ​ត​ទៅ

31. គេ​នឹង​មក ហើយ​និង​ប្រាប់​ពី​សេចក្ដី​សុចរិត​របស់​ទ្រង់ ដល់​មនុស្ស​១​ពួក​ដែល​មិន​ទាន់​កើត​មក​ថា គឺ​ទ្រង់​ដែល​បាន​ធ្វើ​ការ​នោះ។

About ទំនុកដំកើង Chapter 22

Read ទំនុកដំកើង Chapter 22 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ទំនុកដំកើង
Chapter: 22
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ទំនុកដំកើង. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ទំនុកដំកើង Chapter 22 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ទំនុកដំកើង Chapter 22?

ទំនុកដំកើង Chapter 22 is part of the Book of ទំនុកដំកើង in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ទំនុកដំកើង Chapter 22 online for free with easy chapter navigation.

More Chapters from ទំនុកដំកើង

  1. ទំនុកដំកើង Chapter 146
  2. ទំនុកដំកើង Chapter 101
  3. ទំនុកដំកើង Chapter 125
  4. ទំនុកដំកើង Chapter 71
  5. ទំនុកដំកើង Chapter 52
  6. ទំនុកដំកើង Chapter 150
  7. ទំនុកដំកើង Chapter 120

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. ពង្សាវតារក្សត្រ ទី ២ Chapter 17
  2. ចោទិយកថា Chapter 34
  3. សាំយូអែល ទី ១ Chapter 27
  4. អេសេគាល Chapter 17
  5. សាំយូអែល ទី ១ Chapter 9
  6. អេសេគាល Chapter 45
  7. ទំនុកដំកើង Chapter 82

Related Chapters & Readings

  1. ទំនុកដំកើង Chapter 4
  2. លូកា Chapter 18
  3. យ៉ូប Chapter 3
  4. អេសេគាល Chapter 17
  5. ចោទិយកថា Chapter 2
  6. របាក្សត្រ ទី ១ Chapter 6
  7. យ៉ូប Chapter 8
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *