Read របាក្សត្រ ទី ១ Chapter 28 Online
Read របាក្សត្រ ទី ១ Chapter 28 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ១ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of របាក្សត្រ ទី ១ and the Holy Bible online.
Choose a Chapter
របាក្សត្រ ទី ១ 28
ជំពូក 28
1. គ្រានោះ ដាវីឌទ្រង់ប្រមូលពួកអ្នក ដែលជាប្រធានក្នុងសាសន៍អ៊ីស្រាអែល ពួកចៅហ្វាយនៃពូជអំបូរទាំងប៉ុន្មាន ពួកនាយដែលត្រួតលើពួកអ្នកផ្គត់ផ្គង់ស្បៀងថ្វាយស្តេចតាមវេន ពួកមេទ័ពធំតូច ពួកអ្នកដែលត្រួតលើព្រះរាជទ្រព្យរបស់ស្តេច និងពួកបុត្រាទ្រង់ទាំងប៉ុន្មាន និងពួកឧកញ៉ា គឺជាពួកខ្លាំងពូកែ មានចិត្តក្លាហានទាំងអស់មកប្រជុំគ្នានៅក្រុងយេរូសាឡឹម
2. រួចស្តេចដាវីឌទ្រង់ក្រោកឈរឡើងមាន ព្រះបន្ទូលថា ឱបងប្អូន ជារាស្ត្ររបស់យើងអើយ ចូរស្តាប់ចុះ ឯយើងបានមានបំណងចង់ស្អាងព្រះវិហារ សម្រាប់ឲ្យហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ាបានសម្រាកនៅ ហើយទុកជាទីកំណល់កល់ព្រះបាទរបស់ព្រះនៃយើងរាល់គ្នា យើងក៏បានត្រៀមទុកសម្រាប់ការស្អាងនោះដែរ
3. តែព្រះទ្រង់មានព្រះបន្ទូលមកយើងថា ឯងមិនត្រូវស្អាងព្រះវិហារ សម្រាប់ឈ្មោះអញឡើយ ដ្បិតឯងជាមនុស្សធ្លាប់ធ្វើចម្បាំងមក ហើយបានកម្ចាយឈាមផង
4. ប៉ុន្តែ ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានរើសយើងចេញពីពួកវង្សរបស់បិតាយើងទាំងប៉ុន្មាន ឲ្យបានធ្វើជាស្តេចលើពួកអ៊ីស្រាអែលជាដរាបទៅ ដ្បិតទ្រង់បានរើសពួកយូដាទុកជាមេ ហើយក្នុងពួកវង្សយូដា នោះទ្រង់បានរើសយកវង្សរបស់បិតាយើង ហើយក្នុងពួកបុត្ររបស់បិតាយើង នោះទ្រង់បានសព្វព្រះហឫទ័យនឹងយើង ដើម្បីលើកឡើងជាស្តេចលើសាសន៍អ៊ីស្រាអែលទាំងអស់
5. ហើយក្នុងពួកបុត្រយើងទាំងប៉ុន្មាន (ដ្បិតព្រះយេហូវ៉ាទ្រង់បានប្រោស ឲ្យយើងបានបុត្រជាច្រើន) នោះទ្រង់បានរើសសាឡូម៉ូន ជាបុត្រយើង ឲ្យបានគង់លើបល្ល័ង្ករាជ្យនៃព្រះយេហូវ៉ា ដើម្បីគ្រប់គ្រងលើសាសន៍អ៊ីស្រាអែល
6. ទ្រង់បានមានព្រះបន្ទូលមកយើងថា សាឡូម៉ូន ជាកូនឯង នឹងស្អាងព្រះវិហារ ព្រមទាំងទីលានឲ្យអញ ដ្បិតអញបានរើសវា ឲ្យបានធ្វើជាកូនអញ ហើយអញនឹងធ្វើជាឪពុកដល់វា
7. អញនឹងតាំងរាជ្យវា ឲ្យនៅជាប់ជានិច្ចទៅ គឺបើវាកាន់ខ្ជាប់តាមក្រឹត្យក្រម និងបញ្ញត្តទាំងប៉ុន្មានរបស់អញ ដូចជាសព្វថ្ងៃនេះ
8. ឥឡូវនេះ អ្នករាល់គ្នានៅចំពោះពួកអ៊ីស្រាអែលទាំងអម្បាលម៉ាន ជាពួកជំនុំនៃព្រះយេហូវ៉ា ហើយនៅចំពោះព្រះនៃយើងរាល់គ្នា ដូច្នេះ ចូរអ្នករាល់គ្នាស្វែងរក ហើយកាន់តាមអស់ទាំងក្រឹត្យក្រមនៃព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាចុះ ដើម្បីឲ្យបានស្រុកល្អនេះ ទុកជាកេរអាករនៃអ្នករាល់គ្នា ហើយទុកជាមរដកដល់កូនចៅអ្នករាល់គ្នាខាងក្រោយតទៅ។
9. ហើយឯឯង ឱសាឡូម៉ូន ជាកូនអញអើយ ចូរឲ្យឯងបានស្គាល់ព្រះនៃឪពុកឯងចុះ ព្រមទាំងប្រតិបត្តិតាមទ្រង់ ដោយអស់ពីចិត្ត ហើយស្ម័គ្រស្មោះផង ដ្បិតព្រះយេហូវ៉ាទ្រង់ស្ទង់អស់ទាំងចិត្ត ក៏យល់អស់ទាំងសេចក្ដីដែលយើងគិតដែរ បើឯងរកទ្រង់ នោះនឹងបានឃើញមែន តែបើឯងបោះបង់ចោលទ្រង់វិញ នោះទ្រង់ក៏នឹងបោះបង់ចោលឯងជាដរាបទៅ
10. ឥឡូវនេះ ចូរឯងប្រុងប្រយ័ត ដ្បិតព្រះយេហូវ៉ាបានរើសឯង ឲ្យបានស្អាងព្រះវិហារ ទុកជាទីបរិសុទ្ធ ដូច្នេះ ចូរឯងមានកម្លាំងឡើង ហើយធ្វើសម្រេចចុះ។
11. នោះដាវីឌក៏ប្រគល់គំរូនៃរបស់ទាំងប៉ុន្មាន ដល់សាឡូម៉ូន ជាបុត្រទ្រង់ គឺជាគំរូនៃបាំងសាច មន្ទីរទាំងប៉ុន្មាន ឃ្លាំង បន្ទប់ខាងលើ បន្ទប់ខាងក្នុង និងកន្លែងដាក់ទីសន្តោសប្រោះ
12. ហើយនិងគំរូនៃរបស់ទាំងប៉ុន្មានដែលទ្រង់បានដោយព្រះវិញ្ញាណ សម្រាប់ទីលានរបស់ព្រះវិហារនៃព្រះយេហូវ៉ា អស់ទាំងបន្ទប់នៅជុំវិញ ដែលសម្រាប់ជាឃ្លាំងរបស់ព្រះវិហារនៃព្រះ និងឃ្លាំងនៃតង្វាយបរិសុទ្ធទាំងប៉ុន្មាន
13. ហើយសម្រាប់វេនពួកសង្ឃ និងពួកលេវី ហើយសម្រាប់កិច្ចការនៃការងារទាំងអស់ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ព្រមទាំងគ្រឿងប្រដាប់ដែលប្រើក្នុងព្រះវិហារនៃព្រះយេហូវ៉ាដែរ
14. ដាវីឌទ្រង់ក៏ប្រគល់គំរូនៃប្រដាប់ដែលត្រូវធ្វើពីមាសសម្រាប់ប្រើគ្រប់យ៉ាង ព្រមទាំងទំងន់នៃប្រដាប់នីមួយៗនោះ និងគំរូនៃប្រដាប់ ដែលត្រូវធ្វើពីប្រាក់សម្រាប់ប្រើគ្រប់យ៉ាង ព្រមទាំងទំងន់នៃប្រដាប់នីមួយៗនោះដែរ
15. គឺកំណត់ទំងន់មាស សម្រាប់ធ្វើជើងចង្កៀងមាស និងតួចង្កៀងនោះ គឺជាទំងន់ជើងចង្កៀងនីមួយៗ និងតួចង្កៀងនីមួយៗ ហើយកំណត់ទំងន់ប្រាក់ សម្រាប់ធ្វើជើងចង្កៀងប្រាក់ ទាំងជើង និងតួចង្កៀងនោះផង តាមរបៀបប្រើជើងចង្កៀងនីមួយៗនោះ
16. ហើយមាសសម្រាប់ធ្វើតុនំបុ័ងតាំងទុក និងប្រាក់សម្រាប់អស់ទាំងតុធ្វើពីប្រាក់ដែរ
17. ព្រមទាំងសម ចានគោម និងពែងដែលធ្វើពីមាសសុទ្ធ និងផ្តិលមាស តាមទំងន់នីមួយៗ ហើយផ្តិលប្រាក់ទាំងប៉ុន្មានតាមទំងន់
18. និងមាសសុទ្ធសម្រាប់អាសនៈគ្រឿងក្រអូបតាមទំងន់ផង ទ្រង់ក៏ប្រគល់គំរូដែលសម្រាប់ធ្វើរទេះ និងចេរូប៊ីន ដែលត្រដាងស្លាបគ្របពីលើហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ាដែរ
19. រួចទ្រង់មានព្រះបន្ទូលថា បណ្តាបែបយ៉ាងទាំងនេះបានកត់ទុក ដោយព្រះហស្តព្រះយេហូវ៉ា ឲ្យអញបានយល់ហើយ គឺអស់ទាំងរបៀបនៃគំរូទាំងនេះឯង។
20. ដាវីឌទ្រង់មានព្រះបន្ទូលនឹងសាឡូម៉ូនជាព្រះរាជបុត្រាថា ចូរមានកម្លាំង និងចិត្តក្លាហានឡើង ហើយធ្វើសម្រេចចុះ កុំឲ្យខ្លាច ឬរសាយចិត្តឡើយ ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ គឺជាព្រះនៃអញ ទ្រង់គង់នៅជាមួយនឹងឯង ទ្រង់មិនដែលខាននឹងជួយឯងឡើយ ក៏មិនបោះបង់ចោលឯងដែរ ដរាបដល់អស់ទាំងការដែលធ្វើព្រះវិហារនៃព្រះយេហូវ៉ានេះបានសម្រេច
21. ហើយមើល មានវេនពួកសង្ឃ និងពួកលេវី សម្រាប់គ្រប់ទាំងការងារក្នុងព្រះវិហារនៃព្រះដែរ ឯអស់អ្នកណាដែលស្ម័គ្រចិត្ត ហើយមានថ្វីដៃខាងឯការអ្វីក៏ដោយ គេនឹងនៅជាមួយនឹងឯង ដើម្បីនឹងសម្រេចការនេះ ចំណែកពួកចៅហ្វាយ និងបណ្តាជនទាំងអស់គ្នា គេនឹងនៅក្នុងបង្គាប់ឯងដែរ។
About របាក្សត្រ ទី ១ Chapter 28
Read របាក្សត្រ ទី ១ Chapter 28 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ១ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: របាក្សត្រ ទី ១
Chapter: 28
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading របាក្សត្រ ទី ១. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading របាក្សត្រ ទី ១ Chapter 28 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is របាក្សត្រ ទី ១ Chapter 28?
របាក្សត្រ ទី ១ Chapter 28 is part of the Book of របាក្សត្រ ទី ១ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete របាក្សត្រ ទី ១ Chapter 28 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 12
- សាស្តា Chapter 1
- ហូសេ Chapter 4
- ហូសេ Chapter 3
- ហូសេ Chapter 1
- ហូសេ Chapter 10
Explore More from របាក្សត្រ ទី ១
- របាក្សត្រ ទី ១ Chapter 2
- របាក្សត្រ ទី ១ Chapter 22
- របាក្សត្រ ទី ១ Chapter 16
- របាក្សត្រ ទី ១ Chapter 20
- របាក្សត្រ ទី ១ Chapter 10
- របាក្សត្រ ទី ១ Chapter 7
- របាក្សត្រ ទី ១ Chapter 23