ទំនុកដំកើង Chapter 94

For English

Read ទំនុកដំកើង Chapter 94 Online

Read ទំនុកដំកើង Chapter 94 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ទំនុកដំកើង and the Holy Bible online.

Choose a Chapter

ទំនុកដំកើង 94

ជំពូក 94

1. ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សេចក្ដី​សង‌សឹក​អើយ ឱ​ព្រះ​នៃ​សេចក្ដី​សង‌សឹក​អើយ សូម​ភ្លឺ​មក

2. ឱ​ចៅ‌ក្រម​នៃ​ផែនដី​អើយ សូម​ទ្រង់​ក្រោក​ឡើង សូម​សង​ដល់​ពួក​ឆ្មើង‌ឆ្មៃ​តាម​សម​គួរ

3. មនុស្ស​អាក្រក់​នឹង​នៅ​មាន​ជ័យ‌ជម្នះ​ដល់​កាល​ណា​ទៀត ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​ដល់​កាល​ណា​ទៅ

4. គេ​បង្ហូរ​ចេញ​ជា​ពាក្យ​ព្រហើន ហើយ​ពោល​តែ​ពាក្យ ឆ្មើង‌ឆ្មៃ​ប៉ុណ្ណោះ គឺ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ គេ​រមែង​អួត​ខ្លួន

5. ឱ​ព្រះ‌យេហូវ៉ា​អើយ គេ​ញាំ‌ញី​រាស្ត្រ​របស់​ទ្រង់ ហើយ​ធ្វើ​ទុក្ខ​ដល់​មរដក​ទ្រង់

6. គេ​សម្លាប់​ស្រី​មេម៉ាយ និង​ពួក​អ្នក​ស្នាក់​នៅ ព្រម​ទាំង​ប្រហារ​ជីវិត​នៃ​ពួក​កំព្រា​ផង

7. ហើយ​ពោល​ថា ព្រះ‌យេហូវ៉ា​មិន​ឃើញ​ទេ ព្រះ​នៃ​យ៉ាកុប ទ្រង់​មិន​ពិចារណា​ឡើយ

8. ឱ​ពួក​អ្នក​កំរោល​ក្នុង​បណ្តា‌ជន​អើយ ចូរ​ពិចារណា​ចុះ ឱ​មនុស្ស​ឥត​បើ​គិត​អើយ តើ​កាល​ណា​នឹង​មាន​ប្រាជ្ញា​ឡើង

9. ឯ​ព្រះ​ដែល​ទ្រង់​បង្កើត​ត្រចៀក តើ​ទ្រង់​មិន​ឮ​ទេ​ឬ ព្រះ​ដែល​សូន​ធ្វើ​ភ្នែក តើ​ទ្រង់​មិន​ឃើញ​ទេ​ឬ

10. ព្រះ​ដែល​វាយ​ប្រដៅ​ដល់​អស់​ទាំង​សាសន៍ តើ​ទ្រង់​មិន​ផ្ចាល​ឯង​ទេ​ឬ​អី គឺ​ព្រះ​នោះ​ឯង ដែល​បង្រៀន​ឲ្យ​មនុស្ស​មាន​ចំណេះ

11. ព្រះ‌យេហូវ៉ា​ទ្រង់​ជ្រាប​អស់​ទាំង​គំនិត​របស់​មនុស្ស​ថា សុទ្ធ​តែ​ឥត​ប្រយោជន៍​ទទេ

12. ឱ​ព្រះ‌យេហូវ៉ា​អើយ មាន​ពរ​ហើយ មនុស្ស​ណា​ដែល ទ្រង់​វាយ‌ផ្ចាល ហើយ​បង្ហាត់​បង្រៀន​តាម​ក្រឹត្យ‌វិន័យ​ទ្រង់​ផង

13. គឺ​ដើម្បី​ឲ្យ​ទ្រង់​បាន​ប្រោស ឲ្យ​អ្នក​នោះ​មាន​សេចក្ដី សម្រាក​នៅ​ថ្ងៃ​អាក្រក់ ទំរាំ​តែ​គេ​ជីក​រណ្តៅ​សម្រាប់​មនុស្ស​ប្រព្រឹត្ត​ទំនាស់

14. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​មិន​ចោល​រាស្ត្រ​ទ្រង់​ឡើយ ក៏​មិន​លះ‌បង់​មរដក​ទ្រង់​ដែរ

15. ពី​ព្រោះ​សេចក្ដី​វិនិច្ឆ័យ​នឹង​ត្រឡប់​តាម​សុចរិត​វិញ ហើយ​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់ គេ​នឹង​ប្រព្រឹត្ត​តាម​ដែរ

16. តើ​អ្នក​ណា​នឹង​ក្រោក​ឡើង​ជំនួស​ខ្ញុំ ដើម្បី​ទាស់​នឹង​ពួក អ្នក​ដែល​ប្រព្រឹត្ត​ការ​អាក្រក់ តើ​អ្នក​ណា​នឹង​ឈរ​ឡើង​ជំនួស​ខ្ញុំ ដើម្បី​ទប់‌ទល់​នឹង​ពួក ដែល​ប្រព្រឹត្ត​ការ​ទុច្ចរិត

17. បើ​ប្រសិន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​មិន​បាន​ជួយ​ខ្ញុំ​ទេ នោះ​ព្រលឹង​ខ្ញុំ​នឹង​បាន​ទៅ​នៅ​ក្នុង​ទី​ស្ងាត់​ឈឹង ដោយ​ឆាប់​ហើយ

18. កាល​ទូល‌បង្គំ​បាន​ពោល​ថា ជើង​ទូល‌បង្គំ​រអិល​ភ្លាត់​ហើយ នោះ ឱ​ព្រះ‌យេហូវ៉ា​អើយ សេចក្ដី​សប្បុរស​នៃ​ទ្រង់ បាន​ទប់‌ទល់​ទូល‌បង្គំ

19. គ្រា​ដែល​ទូល‌បង្គំ​មាន​គំនិត​សាន់‌វុ័ណ្ត​ក្នុង​ចិត្ត​ជា​ច្រើន នោះ​សេចក្ដី​កំសាន្ត​ចិត្ត​នៃ​ទ្រង់​ក៏​ជា​ទី​រីក‌រាយ​ដល់ ព្រលឹង​ទូល‌បង្គំ​វិញ

20. តើ​បល្ល័ង្ក​នៃ​សេចក្ដី​អាក្រក់ នឹង​អាច​មាន​សេចក្ដី​ប្រកប នឹង​ទ្រង់​បាន​ដែរ​ឬ គឺ​ជា​ពួក​អ្នក​ដែល​បង្កើត​ការ​ប្រទូស‌រ៉ាយ ដោយ​អាង​មាត្រា​ច្បាប់

21. គេ​លើក​គ្នា​ទាស់​នឹង​ជីវិត​នៃ​មនុស្ស​សុចរិត ហើយ​ក៏​កាត់​ទោស​ដល់​ឈាម​ដែល​ឥត​មាន​ទោស​ផង

22. ប៉ុន្តែ ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ទី​ពឹង​យ៉ាង​ខ្ពស់​នៃ​ទូល‌បង្គំ គឺ​ព្រះ​នៃ​ទូល‌បង្គំ ទ្រង់​ជា​ថ្មដា ដែល​ទូល‌បង្គំ​ពឹង‌ពាក់​បាន

23. ទ្រង់​បាន​ទម្លាក់​ការ​ទុច្ចរិត​របស់​គេ​ទៅ​លើ​គេ​វិញ ហើយ​និង​កាត់​គេ​ចេញ ដោយ​អំពើ​អាក្រក់​របស់​ខ្លួន​គេ គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​នឹង​កាត់‌កាល់​គេ​ចេញ។

About ទំនុកដំកើង Chapter 94

Read ទំនុកដំកើង Chapter 94 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ទំនុកដំកើង
Chapter: 94
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ទំនុកដំកើង. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ទំនុកដំកើង Chapter 94 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ទំនុកដំកើង Chapter 94?

ទំនុកដំកើង Chapter 94 is part of the Book of ទំនុកដំកើង in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ទំនុកដំកើង Chapter 94 online for free with easy chapter navigation.

More Chapters from ទំនុកដំកើង

  1. ទំនុកដំកើង Chapter 150
  2. ទំនុកដំកើង Chapter 52
  3. ទំនុកដំកើង Chapter 125
  4. ទំនុកដំកើង Chapter 122
  5. ទំនុកដំកើង Chapter 18
  6. ទំនុកដំកើង Chapter 71
  7. ទំនុកដំកើង Chapter 68

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. ពង្សាវតារក្សត្រ ទី ១ Chapter 22
  2. ទំនុកដំកើង Chapter 27
  3. និក្ខមនំ Chapter 37
  4. លោកុប្បត្តិ Chapter 42
  5. លេវីវិន័យ Chapter 5
  6. ជនគណនា Chapter 20
  7. របាក្សត្រ ទី ១ Chapter 25

Related Chapters & Readings

  1. ពួក ចៅហ្វាយ Chapter 7
  2. នេហេមា Chapter 9
  3. ម៉ាកុស Chapter 12
  4. កាឡាទី Chapter 5
  5. ម៉ាកុស Chapter 6
  6. យេរេមា Chapter 47
  7. ទំនុកដំកើង Chapter 30
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *