អេសេគាល Chapter 33

For English

Read អេសេគាល Chapter 33 Online

Read អេសេគាល Chapter 33 online from the Holy Bible. This chapter is part of the Book of អេសេគាល in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of អេសេគាល and the Holy Bible online.

Choose a Chapter

អេសេគាល 33

ជំពូក 33

1. ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា

2. កូន​មនុស្ស​អើយ ចូរ​ប្រាប់​ដល់​ពួក​កូន​ចៅ​សាសន៍​ឯង​ថា កាល​ណា​អញ​នាំ​ដាវ​មក​លើ​ស្រុក​ណា ហើយ​បណ្តា‌ជន​នៅ​ស្រុក​នោះ​រើស​យក​ម្នាក់​ពី​ក្នុង​ពួក​គេ តាំង​ឡើង​ជា​អ្នក​ចាំ​យាម

3. បើ​អ្នក​នោះ​ឃើញ​ដាវ​មក​លើ​ស្រុក ក៏​ផ្លុំ​ត្រែ​ដាស់​បណ្តា‌ជន

4. ហើយ​មាន​អ្នក​ណា​ឮ​សូរ​ត្រែ តែ​មិន​អើពើ​សោះ បើ​ដាវ​មក​ពិត ហើយ​យក​ជីវិត​គេ​ទៅ នោះ​ឈាម​គេ​នឹង​ធ្លាក់​ទៅ​លើ​ក្បាល​គេ​វិញ

5. ព្រោះ​បាន​ឮ​សូរ​ត្រែ តែ​មិន​អើពើ​សោះ ដូច្នេះ គេ​នឹង​ជាប់​មាន​ទោស​ចំពោះ​ឈាម​របស់​ខ្លួន​វិញ ដ្បិត​បើ​បាន​អើពើ នោះ​នឹង​បាន​រួច​ជីវិត​ជា​ពិត

6. តែ​បើ​អ្នក​ចាំ​យាម​ឃើញ​ដាវ​មក ហើយ​មិន​ផ្លុំ​ត្រែ​ឲ្យ​បណ្តា‌ជន​បាន​ដឹង រួច​ដាវ​ក៏​មក​ដល់ យក​ជីវិត​អ្នក​ណា​ចេញ​ពី​ពួក​គេ​ទៅ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ទៅ​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន តែ​អញ​នឹង​ទារ​ឈាម​របស់​អ្នក​នោះ​ពី​ដៃ​អ្នក​ចាំ​យាម​វិញ។

7. កូន​មនុស្ស​អើយ គឺ​យ៉ាង​នោះ​ឯង​ដែល​អញ​បាន​តាំង​ឯង​ឡើង​ឲ្យ​ធ្វើ​ជា​អ្នក​ចាំ​យាម ដល់​ពួក​វង្ស​អ៊ីស្រា‌អែល ដូច្នេះ ចូរ​ស្តាប់​ពាក្យ​ពី​មាត់​អញ ហើយ​ប្រកាស​ប្រាប់​គេ​ឲ្យ​អញ

8. កាល​ណា​អញ​ប្រាប់​ដល់​មនុស្ស​អាក្រក់​ថា ឱ​មនុស្ស​អាក្រក់​អើយ ឯង​នឹង​ត្រូវ​ស្លាប់​ជា​ពិត តែ​ឯង​មិន​ពន្យល់​ប្រាប់​មនុស្ស​អាក្រក់​នោះ ឲ្យ​លះ​ចោល​ផ្លូវ​របស់​ខ្លួន​ទេ ដូច្នេះ មនុស្ស​អាក្រក់​នោះ​នឹង​ស្លាប់​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន​មែន តែ​អញ​នឹង​ទារ​ឈាម​វា​ពី​ដៃ​ឯង​វិញ

9. ប៉ុន្តែ បើ​ឯង​ពន្យល់​ប្រាប់​ដល់​មនុស្ស​អាក្រក់​ពី​ផ្លូវ​របស់​វា ឲ្យ​បាន​លះ​ចោល​ផ្លូវ​នោះ​ចេញ តែ​វា​មិន​បែរ​ចេញ​ពី​ផ្លូវ​របស់​ខ្លួន​សោះ នោះ​វា​នឹង​ស្លាប់​ក្នុង​អំពើ​ទុច្ចរិត​របស់​វា តែ​ឯង​បាន​ដោះ​ខ្លួន​ឲ្យ​រួច​វិញ។

10. ដូច្នេះ កូន​មនុស្ស​អើយ ចូរ​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ថា ឯង​រាល់​គ្នា​ពោល​ដូច្នេះ​ថា អំពើ​រំលង និង​អំពើ​បាប​របស់​យើង គ្រប​សង្កត់​លើ​យើង​ហើយ យើង​កំពុង​តែ​រោយ‌រៀវ​ទៅ​ក្នុង​អំពើ​ទាំង​នោះ ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​រស់​នៅ​បាន

11. ចូរ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ នោះ​ប្រាកដ​ជា​អញ​មិន​រីក‌រាយ​ចំពោះ​សេចក្ដី​ស្លាប់​របស់​មនុស្ស​អាក្រក់​ឡើយ គឺ​ចូល​ចិត្ត​ឲ្យ​គេ​លះ​ចោល​ផ្លូវ​របស់​ខ្លួន ហើយ​មាន​ជីវិត​រស់​នៅ​វិញ​ទេ​តើ ចូរ​ឲ្យ​ឯង​រាល់​គ្នា​បែរ​មក ចូរ​បែរ​មក​ពី​ផ្លូវ​អាក្រក់​របស់​ខ្លួន​ចុះ ដ្បិត​ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ហេតុ​អ្វី​បាន​ជា​ចង់​ស្លាប់

12. ដូច្នេះ កូន​មនុស្ស​អើយ ចូរ​ប្រាប់​ដល់​ពួក​កូន​ចៅ​នៃ​សាសន៍​ឯង​ថា សេចក្ដី​សុចរិត​របស់​មនុស្ស​សុចរិត​នឹង​មិន​ដោះ​អ្នក​នោះ​ឲ្យ​រួច ក្នុង​ថ្ងៃ​ដែល​ប្រព្រឹត្ត​អំពើ​រំលង​វិញ​នោះ​ឡើយ ហើយ​ចំណែក​អំពើ​អាក្រក់​របស់​មនុស្ស​អាក្រក់​វិញ គេ​មិន​បាន​ដួល ដោយ​ព្រោះ​អំពើ​ទាំង​នោះ ក្នុង​ថ្ងៃ​ដែល​បែរ​ចេញ​ពី​អំពើ​អាក្រក់​របស់​ខ្លួន​ទេ ឯ​មនុស្ស​សុចរិត​វិញ ក៏​មិន​អាច​នឹង​រស់​នៅ ដោយ‌សារ​អំពើ​សុចរិត​របស់​ខ្លួន ក្នុង​ថ្ងៃ​ដែល​ប្រព្រឹត្ត​អំពើ​បាប​វិញ​បាន​ដែរ

13. កាល​ណា​អញ​ប្រាប់​ដល់​មនុស្ស​សុចរិត​ថា គេ​នឹង​រស់​នៅ​ជា​ពិត នោះ​បើ​គេ​ពឹង​ដល់​សេចក្ដី​សុចរិត​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​វិញ នោះ​នឹង​គ្មាន​អ្នក​ណា​នឹក​ចាំ​ពី​អំពើ​សុចរិត​ទាំង​ប៉ុន្មាន​របស់​អ្នក​នោះ​ទេ គឺ​គេ​នឹង​ស្លាប់​ទៅ​ក្នុង​អំពើ​ទុច្ចរិត ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នោះ​វិញ

14. មួយ​ទៀត​បើ​កាល​ណា​អញ​ប្រាប់​ដល់​មនុស្ស​អាក្រក់​ថា ឯង​នឹង​ត្រូវ​ស្លាប់​ជា​ពិត នោះ​បើ​គេ​បែរ​ចេញ​ពី​អំពើ​បាប​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​សេចក្ដី​ដែល​ទៀង​ត្រង់ ហើយ​ត្រឹម‌ត្រូវ​វិញ

15. គឺ​បើ​មនុស្ស​អាក្រក់​នោះ នឹង​ប្រគល់​របស់​បញ្ចាំ​ដល់​ម្ចាស់​វិញ ហើយ​ប្រគល់​របស់​ដែល​ខ្លួន​បាន​លួច ទៅ​វិញ​ដែរ ព្រម​ទាំង​ដើរ​តាម​អស់​ទាំង​ច្បាប់​នៃ​ជីវិត​នេះ ឥត​ប្រព្រឹត្ត​ទុច្ចរិត​ឡើយ នោះ​គេ​នឹង​បាន​រស់​នៅ​ជា​ពិត ឥត​ត្រូវ​ស្លាប់​ទេ

16. ដូច្នេះ នឹង​គ្មាន​អ្នក​ណា​នឹក​ចាំ​ពី​អំពើ​បាប​ទាំង​ប៉ុន្មាន ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត ឲ្យ​ទាស់​នឹង​ខ្លួន​ទៀត​ឡើយ ដ្បិត​គេ​បាន​ប្រព្រឹត្ត​តាម​សេចក្ដី​ទៀង​ត្រង់​ត្រឹម‌ត្រូវ​ហើយ គេ​នឹង​រស់​នៅ​ជា​ពិត។

17. ទោះ​បើ​យ៉ាង​នោះ គង់​តែ​ពួក​កូន​ចៅ​នៃ​សាសន៍​ឯង​តែង​ថា ផ្លូវ​របស់​ព្រះ‌អម្ចាស់​មិន​ស្មើ​ទេ ចំណែក​ខាង​គេ គឺ​ផ្លូវ​របស់​គេ​ទេ​តើ​ដែល​មិន​ស្មើ​វិញ

18. កាល​ណា​មនុស្ស​សុចរិត​បែរ​ចេញ​ពី​សេចក្ដី​សុចរិត​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​វិញ នោះ​គេ​នឹង​ត្រូវ​ស្លាប់​ដោយ​ព្រោះ​អំពើ​នោះ​ឯង

19. ហើយ​កាល​ណា​មនុស្ស​អាក្រក់​បែរ​ចេញ​ពី​សេចក្ដី​អាក្រក់​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​តាម​សេចក្ដី​ទៀត​ត្រង់ ហើយ​ត្រឹម‌ត្រូវ​វិញ នោះ​គេ​នឹង​រស់​នៅ​ដោយ‌សារ​អំពើ​នោះ​ឯង

20. ប៉ុន្តែ ឯង​រាល់​គ្នា​ថា ផ្លូវ​របស់​ព្រះ‌អម្ចាស់​មិន​ស្មើ​ទេ ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ អញ​នឹង​ជំនុំ‌ជម្រះ​ឯង​រាល់​គ្នា​តាម​ផ្លូវ​របស់​ឯង​រៀង​ខ្លួន។

21. លុះ​ដល់​ថ្ងៃ​៥ ខែ​បុស្ស​ក្នុង​ឆ្នាំ​១២ ដែល​គេ​បាន​ចាប់​យើង​នាំ​ទៅ​ជា​ឈ្លើយ នោះ​មាន​ម្នាក់​ដែល​រត់​រួច​ពី​ក្រុង​យេរូ‌សាឡឹម បាន​មក​ដល់​ខ្ញុំ​ប្រាប់​ថា គេ​ចាប់​ទី​ក្រុង​បាន​ហើយ

22. រីឯ​នៅ​ពេល​ល្ងាច មុន​ដែល​អ្នក​រត់​រួច នោះ​បាន​មក​ដល់ នោះ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​បាន​ស្ថិត​នៅ​លើ​ខ្ញុំ ទ្រង់​ក៏​បើក​មាត់​ខ្ញុំ ចាំ​តែ​អ្នក​នោះ​មក​ដល់​នៅ​ពេល​ព្រឹក ដូច្នេះ មាត់​ខ្ញុំ​បាន​បើក​ឡើង ហើយ​ខ្ញុំ​មិន​នៅ​គ​ទៀត​ទេ។

23. គ្រា​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ថា

24. កូន​មនុស្ស​អើយ ពួក​អ្នក​ដែល​អាស្រ័យ​នៅ​អស់​ទាំង​ទី​ខូច​បង់ ក្នុង​ស្រុក​អ៊ីស្រា‌អែល គេ​ថា លោក​អ័ប្រា‌ហាំ​ជា​មនុស្ស​តែ​ម្នាក់​ទេ ហើយ​លោក​បាន​ទទួល​ស្រុក​នេះ​ទុក​ជា​មរដក ឯ​យើង​រាល់​គ្នា​មាន​គ្នា​ច្រើន ស្រុក​នេះ​ក៏​បាន​ប្រគល់​មក​យើង​ទុក​ជា​មរដក​ដែរ

25. ដូច្នេះ ចូរ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឯង​រាល់​គ្នា​ស៊ី​សាច់​ដែល​ជាប់​ទាំង​ឈាម ក៏​ងើប​ភ្នែក​ទៅ​ឯ​អស់​ទាំង​រូប​ព្រះ​របស់​ឯង​រាល់​គ្នា ហើយ​កម្ចាយ​ឈាម​ផង ដូច្នេះ តើ​ឯង​រាល់​គ្នា​នឹង​បាន​ស្រុក​នេះ​ឬ

26. ឯង​រាល់​គ្នា​ពឹង​តែ​ដាវ​របស់​ឯង ក៏​ប្រព្រឹត្ត​ការ​គួរ​ស្អប់​ខ្ពើម ហើយ​បង្ខូច​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ឯង​រៀង​ខ្លួន ដូច្នេះ តើ​ឯង​រាល់​គ្នា​នឹង​បាន​ស្រុក​នេះ​ឬ

27. ត្រូវ​ឲ្យ​ឯង​ប្រាប់​ដល់​គេ​ដូច្នេះ​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ នោះ​ប្រាកដ​ជា​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​អស់​ទាំង​ទី​ខូច​បង់​នេះ នឹង​ដួល​ដោយ​ដាវ ហើយ​អ្នក​ណា​ដែល​នៅ​ឯ​ទី​វាល​ទទេ អញ​នឹង​ប្រគល់​ដល់​សត្វ​ព្រៃ​ឲ្យ​ត្រូវ​ហែក​ស៊ី ហើយ​ពួក​អ្នក​ដែល​នៅ​ក្នុង​ទី​មាំ‌មួន និង​ក្នុង​រអាង​ភ្នំ គេ​នឹង​ស្លាប់​ដោយ​អាសន្ន‌រោគ

28. អញ​នឹង​ធ្វើ​ឲ្យ​ស្រុក​នេះ​ស្ងាត់‌ជ្រងំ ហើយ​ជា​ទី​ស្រឡាំង‌កាំង នោះ​សេចក្ដី​ឆ្មើង‌ឆ្មៃ​នៃ​អំណាច​វា​នឹង​ផុត​ទៅ ហើយ​ភ្នំ​ទាំង​ប៉ុន្មាន​របស់​ស្រុក​អ៊ីស្រា‌អែល នឹង​ត្រូវ​ចោល​ស្ងាត់​នៅ​ឥត​មាន​អ្នក​ណា​ដើរ​កាត់​ឡើយ

29. នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត​ក្នុង​កាល​ដែល​អញ​បាន​ធ្វើ​ឲ្យ​ស្រុក​នេះ​ស្ងាត់‌ជ្រងំ ហើយ​ជា​ទី​ស្រឡាំង‌កាំង ដោយ​ព្រោះ​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម ដែល​គេ​បាន​ប្រព្រឹត្ត​នោះ។

30. មួយ​ទៀត កូន​មនុស្ស​អើយ ពួក​កូន​ចៅ​របស់​សាសន៍​ឯង គេ​និយាយ​គ្នា​ពី​ឯង​នៅ​ក្បែរ​កំផែង ហើយ​នៅ​មាត់​ទ្វារ​ផ្ទះ គេ​និយាយ​គ្នា គឺ​គ្រប់​គ្នា​និយាយ​នឹង​បង​ប្អូន​ខ្លួន​ថា ចូរ​យើង​ទៅ​ស្តាប់​ព្រះ‌បន្ទូល ដែល​មក​ពី​ព្រះ‌យេហូវ៉ា​ចុះ

31. គេ​ក៏​មក​ឯ​ឯង ដូច​ជា​បណ្តា‌ជន​ទាំង‌ឡាយ​ធ្លាប់​មក ហើយ​គេ​អង្គុយ​នៅ​មុខ​ឯង ដូច​ជា​រាស្ត្រ​អញ ក៏​ស្តាប់​អស់​ទាំង​ពាក្យ​របស់​ឯង តែ​មិន​ប្រព្រឹត្ត​តាម​ទេ ដ្បិត​បបូរ​មាត់​គេ​សម្ដែង​ចេញ​ជា​សេចក្ដី​ស្រឡាញ់​យ៉ាង​ខ្លាំង តែ​ចិត្ត​គេ​ដេញ​តាម​រក​កម្រៃ​ដល់​ខ្លួន​វិញ

32. ហើយ​មើល គេ​រាប់​ឯង​ទុក​ដូច​ជា​បទ​ចម្រៀង​ដ៏​ពីរោះ​នៃ​មនុស្ស​មាន​សំឡេង​ល្អ ហើយ​ចេះ​លេង​ភ្លេង​យ៉ាង​ប្រសប់​ប៉ុណ្ណោះ ដ្បិត​គេ​ស្តាប់​អស់​ទាំង​ពាក្យ​របស់​ឯង ប៉ុន្តែ មិន​ប្រព្រឹត្ត​តាម​ទេ

33. កាល​ណា​ការ​នេះ​កើត​មក​ហើយ (មើល ការ​នេះ​កំពុង​តែ​មក​ហើយ​មែន) នោះ​គេ​នឹង​ដឹង​ថា មាន​ហោរា​បាន​នៅ​ក្នុង​ពួក​គេ​ជា​ពិត។

About អេសេគាល Chapter 33

Read អេសេគាល Chapter 33 online from the Holy Bible. This chapter is part of the Book of អេសេគាល in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: អេសេគាល
Chapter: 33
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading អេសេគាល. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading អេសេគាល Chapter 33 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is អេសេគាល Chapter 33?

អេសេគាល Chapter 33 is part of the Book of អេសេគាល in the Holy Bible.

Can I read this chapter online?

Yes. You can read the complete អេសេគាល Chapter 33 online for free with easy chapter navigation.

More Chapters from ព្រះគម្ពីរសញ្ញាចាស់

  1. ហូសេ Chapter 2
  2. សាស្តា Chapter 1
  3. ហូសេ Chapter 12
  4. ហូសេ Chapter 1
  5. ហូសេ Chapter 10
  6. ហូសេ Chapter 4
  7. ហូសេ Chapter 8

Explore More from អេសេគាល

  1. អេសេគាល Chapter 18
  2. អេសេគាល Chapter 12
  3. អេសេគាល Chapter 4
  4. អេសេគាល Chapter 1
  5. អេសេគាល Chapter 11
  6. អេសេគាល Chapter 46
  7. អេសេគាល Chapter 3

Related Chapters & Readings

  1. នាង រស់ Chapter 3
  2. ភីលេម៉ូន Chapter 1
  3. យ៉ូប Chapter 3
  4. ជនគណនា Chapter 14
  5. ភីលីព Chapter 1
  6. សាំយូអែល ទី ១ Chapter 25
  7. ទំនុកដំកើង Chapter 43
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *