Read និក្ខមនំ Chapter 15 Online
Read និក្ខមនំ Chapter 15 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of និក្ខមនំ and the Holy Bible online.
Choose a Chapter
និក្ខមនំ 15
ជំពូក 15
1. រួចពីនោះមក ម៉ូសេ និងពួកកូនចៅអ៊ីស្រាអែល ក៏នាំគ្នាច្រៀងទំនុកនេះថ្វាយព្រះយេហូវ៉ាថា ខ្ញុំនឹងច្រៀងថ្វាយព្រះយេហូវ៉ា ដ្បិតទ្រង់មានជ័យជម្នះយ៉ាងឧត្តម ទ្រង់បានផ្តួលទាំងសេះ ទាំងអ្នកជិះ ទៅក្នុងសមុទ្រ
2. ព្រះយេហូវ៉ាទ្រង់ជាកម្លាំងនៃខ្ញុំ ហើយជាទំនុកដែលខ្ញុំច្រៀងផង ទ្រង់បានជួយសង្គ្រោះខ្ញុំ ហើយជាព្រះនៃខ្ញុំ ឯខ្ញុំនឹងលើកសរសើរដល់ទ្រង់ គឺជាព្រះនៃឪពុកខ្ញុំៗនឹងតម្កើងទ្រង់
3. ព្រះយេហូវ៉ាទ្រង់ជាអ្នកចម្បាំង ព្រះនាមទ្រង់ជាព្រះយេហូវ៉ា
4. ទ្រង់បានបោះអស់ទាំងរទេះ និងពលទ័ពរបស់ផារ៉ោនចោលទៅក្នុងសមុទ្រ ឯពួកមេទ័ពជ្រើសរើសទាំងប៉ុន្មាន ក៏បានលង់ទៅក្នុងសមុទ្រក្រហម
5. អស់ទាំងទីជម្រៅបានគ្របគេបាត់ គេបានចុះទៅដល់បាតសមុទ្រដូចជាថ្ម
6. ឱព្រះយេហូវ៉ាអើយ ព្រះហស្តស្តាំទ្រង់មានឫទ្ធិដ៏វិសេស ឱព្រះយេហូវ៉ាអើយ ព្រះហស្តស្តាំទ្រង់បានបោកពួកខ្មាំងសត្រូវខ្ទេចខ្ទីហើយ
7. គឺទ្រង់បានរំលំពួកអ្នកដែលលើកគ្នាទាស់នឹងទ្រង់ ដោយឫទ្ធានុភាពដ៏ជាធំរបស់ទ្រង់ ទ្រង់បានបញ្ចេញសេចក្ដីក្រោធនៃទ្រង់ សេចក្ដីក្រោធនោះបានបញ្ឆេះគេដូចជាភ្លើងឆេះជញ្ជ្រាំង
8. ហើយដោយសារកម្លាំងខ្យល់ពីព្រះនាសាទ្រង់ នោះទឹកត្រូវគរជាគំនរឡើង ទឹកធំបានពូនឡើងដូចជាកំផែង អស់ទាំងទីជម្រៅក៏បានកកខះនៅនាសមុទ្រ
9. ឯពួកខ្មាំងសត្រូវ គេនិយាយថា អញនឹងដេញតាម អញនឹងបានទាន់ អញនឹងចែករបឹប អញនឹងបំពេញចិត្តដោយសារគេ អញនឹងហូតដាវ ហើយដៃអញនឹងកាប់បំផ្លាញគេ
10. តែទ្រង់បានផ្លុំដោយខ្យល់ដង្ហើមទ្រង់ នោះសមុទ្រក៏គ្របលើគេវិញ ហើយគេត្រូវលិចចុះទៅក្នុងទឹកធំដូចជាសំណ
11. ឱព្រះយេហូវ៉ាអើយ តើមានព្រះឯណាឲ្យដូចទ្រង់ តើមានអ្នកឯណាដែលមានសេចក្ដីបរិសុទ្ធដ៏វិសេសដូចទ្រង់ ដែលគួរសរសើរតម្កើង ហើយក៏ធ្វើការអស្ចារ្យផង
12. ទ្រង់បានលើកព្រះហស្តស្តាំឡើង នោះដីក៏ស្រូបគេបាត់ទៅ
13. ដោយសារសេចក្ដីសប្បុរសរបស់ទ្រង់ នោះទ្រង់បាននាំរាស្ត្រដែលទ្រង់លោះ គឺបាននាំគេទៅដល់ទីលំនៅបរិសុទ្ធរបស់ទ្រង់ ដោយព្រះបារមី
14. គ្រប់ទាំងសាសន៍បានឮ ហើយក៏ញាប់ញ័រ ឯពួកសាសន៍ភីលីស្ទីន គេកើតមានសេចក្ដីភ័យខ្លាច
15. ពួកមេនៃសាសន៍អេដុមមានសេចក្ដីភាន់ភាំង អស់ទាំងមនុស្សខ្លាំងពូកែក្នុងសាសន៍ម៉ូអាប់ក៏មានសេចក្ដីភ័យញ័រ ហើយអស់ទាំងមនុស្សដែលនៅស្រុកកាណានក៏ស្លុតចិត្ត
16. សេចក្ដីស្ញែងខ្លាច និងសេចក្ដីថប់បារម្ភក៏គ្របសង្កត់លើគេទាំងអស់ គេបានទៅជាគ ដូចជាថ្ម ដោយសារអំណាចព្រះហស្តទ្រង់ ទាល់តែរាស្ត្រទ្រង់បានទៅហួស ឱព្រះយេហូវ៉ា គឺទាល់តែរាស្ត្រដែលទ្រង់បានលោះបានទៅបាត់ហើយ
17. ឱព្រះយេហូវ៉ាអើយ ទ្រង់នឹងនាំគេចូលទៅដាំនៅលើភ្នំជាមរដករបស់ទ្រង់ ជាទីកន្លែងដែលទ្រង់រៀបចំទុកជាទីលំនៅរបស់ទ្រង់ ឱព្រះអម្ចាស់អើយ គឺជាទីបរិសុទ្ធដែលព្រះហស្តទ្រង់បានសាង
18. ព្រះយេហូវ៉ាទ្រង់នឹងសោយរាជ្យ ជារៀងរាបតទៅ អស់កល្បជានិច្ច
19. ដ្បិតអស់ទាំងសេះរបស់ផារ៉ោន បានចូលទៅក្នុងសមុទ្រ នាំយកទាំងរទេះ និងពលរបស់ទ្រង់ដែលជិះដោយទៅផង ហើយព្រះយេហូវ៉ាទ្រង់បានឲ្យទឹកសមុទ្រត្រឡប់មកគ្របលើគេ តែពួកកូនចៅអ៊ីស្រាអែលបានដើរកណ្តាលសមុទ្រតាមដីគោកវិញ។
20. ឯហោរាម៉ារាម ជាបងស្រីរបស់អើរ៉ុន នាងក៏យកក្រាប់មកនៅដៃ ហើយបណ្តាស្ត្រីទាំងអស់គ្នាក៏ទៅតាមទាំងបន្ទរក្រាប់ ហើយលោតកញ្ឆេងកញ្ឆាត់ផង
21. ម៉ារាមនាងក៏ទទួលពាក្យឆ្លើយនឹងគេថា ចូរច្រៀងថ្វាយព្រះយេហូវ៉ា ដ្បិតទ្រង់មានជ័យជម្នះយ៉ាងឧត្តម ទ្រង់បានផ្តួលទាំងសេះទាំងអ្នកជិះទៅក្នុងសមុទ្រ។
22. ម៉ូសេក៏នាំពួកអ៊ីស្រាអែល ពីសមុទ្រក្រហមទៅ ហើយគេចេញទៅឯទីរហោស្ថានស៊ើរ គេដើរក្នុងទីរហោស្ថានអស់៣ថ្ងៃ មិនឃើញមានទឹកសោះ
23. កាលគេទៅដល់ម៉ារ៉ាហើយ ក៏ផឹកទឹកម៉ារ៉ាមិនបាន ដ្បិតទឹកនោះល្វីងណាស់ ហេតុនោះបានជាគេហៅកន្លែងនោះថា ម៉ារ៉ា
24. បណ្តាជនក៏ត្អូញត្អែរដាក់ម៉ូសេថា តើយើងមានអ្វីផឹក
25. លោកក៏អំពាវនាវដល់ព្រះយេហូវ៉ា រួចទ្រង់បង្ហាញដើមឈើ១ ឲ្យលោកបោះទៅក្នុងទឹក នោះទឹកក៏ត្រឡប់ទៅជាសាបវិញ នៅទីនោះទ្រង់បានតែងជាច្បាប់ និងបញ្ញត្តសម្រាប់គេ ព្រមទាំងល្បងគេដែរ
26. ទ្រង់មានព្រះបន្ទូលថា បើឯងរាល់គ្នាប្រុងនឹងស្តាប់តាមព្រះយេហូវ៉ាជាព្រះនៃឯង ហើយធ្វើការត្រឹមត្រូវនៅព្រះនេត្រនៃទ្រង់ ព្រមទាំងផ្ទៀងត្រចៀកស្តាប់តាមបញ្ញត្តទ្រង់ ហើយកាន់តាមច្បាប់ទ្រង់ទាំងប៉ុន្មាន នោះអញនឹងមិនធ្វើឲ្យឯងរាល់គ្នាកើតមានជំងឺរោគាណាមួយ ដូចជាអញបានធ្វើឲ្យកើតឡើងដល់ពួកសាសន៍អេស៊ីព្ទនោះឡើយ ដ្បិតអញនេះជាយេហូវ៉ា គឺជាព្រះដែលប្រោសឯងរាល់គ្នាឲ្យជា។
27. គេក៏ទៅដល់អេលីម ជាទីដែលមានក្បាលទឹក១២ មានលម៉ើ៧០ដើមផង ហើយគេក៏ដំឡើងត្រសាលនៅទីនោះ ជិតកន្លែងទឹក។
About និក្ខមនំ Chapter 15
Read និក្ខមនំ Chapter 15 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: និក្ខមនំ
Chapter: 15
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading និក្ខមនំ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading និក្ខមនំ Chapter 15 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is និក្ខមនំ Chapter 15?
និក្ខមនំ Chapter 15 is part of the Book of និក្ខមនំ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete និក្ខមនំ Chapter 15 online for free with easy chapter navigation.
More Chapters from និក្ខមនំ
- និក្ខមនំ Chapter 31
- និក្ខមនំ Chapter 18
- និក្ខមនំ Chapter 3
- និក្ខមនំ Chapter 35
- និក្ខមនំ Chapter 29
- និក្ខមនំ Chapter 27
- និក្ខមនំ Chapter 24
Explore More from ព្រះគម្ពីរសញ្ញាចាស់
- របាក្សត្រ ទី ២ Chapter 18
- និក្ខមនំ Chapter 12
- ទំនុកដំកើង Chapter 7
- ទំនុកដំកើង Chapter 38
- ពង្សាវតារក្សត្រ ទី ២ Chapter 10
- របាក្សត្រ ទី ១ Chapter 29
- យេរេមា Chapter 10