ចោទិយកថា Chapter 2

For English

Read ចោទិយកថា Chapter 2 Online

Read ចោទិយកថា Chapter 2 online from the Holy Bible. This chapter is part of the Book of ចោទិយកថា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ចោទិយកថា and the Holy Bible online.

Choose a Chapter

ចោទិយកថា 2

ជំពូក 2

1. រួច​យើង​រាល់​គ្នា​បាន​វិល​ទៅ​ធ្វើ​ដំណើរ ក្នុង​ទី​រហោ‌ស្ថាន តាម​ផ្លូវ​សមុទ្រ​ក្រហម​វិញ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ ក៏​ដើរ​ព័ទ្ធ​ភ្នំ​សៀរ​អស់​ជា​យូរ​ថ្ងៃ។

2. ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​អញ​ថា

3. ឯង​រាល់​គ្នា​បាន​ដើរ​ជុំវិញ​ភ្នំ​នេះ​ក៏​ល្មម​ណាស់​ហើយ ដូច្នេះ ចូរ​បែរ​ទៅ​ខាង​ជើង​ចុះ

4. ហើយ​បង្គាប់​ដល់​ពួក​បណ្តា‌ជន​ថា ឯង​រាល់​គ្នា​នឹង​ត្រូវ​ដើរ​កាត់​ព្រំ​ស្រុក​របស់​ពួក​កូន​ចៅ​អេសាវ ជា​បង​ប្អូន​នៃ​ឯង ដែល​នៅ​ស្រុក​សៀរ ហើយ​គេ​នឹង​ខ្លាច​ឯង ដូច្នេះ ចូរ​ប្រុង​ប្រយ័ត​ខ្លួន​ឲ្យ​មែន‌ទែន

5. កុំ​ឲ្យ​ត​នឹង​គេ​ឡើយ ដ្បិត​អញ​មិន​ឲ្យ​ស្រុក​គេ​ដល់​ឯង​រាល់​គ្នា​ទេ សូម្បី​ឲ្យ​ល្មម​គ្រាន់​នឹង​ដាក់​បាត​ជើង​ចុះ​ក៏​មិន​មាន​ដែរ ពី​ព្រោះ​អញ​បាន​ឲ្យ​ភ្នំ​សៀរ​ទុក​ជា​កេរ‌អាករ​ដល់​អេសាវ​ហើយ

6. ត្រូវ​ឲ្យ​ឯង​ទិញ​ស្បៀង​អាហារ​ពី​គេ​បរិភោគ​ទៅ ក៏​ត្រូវ​ទិញ​ទឹក​ពី​គេ​ផឹក​ដែរ

7. ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​ពរ​ដល់​ឯង ក្នុង​គ្រប់​ការ​ដែល​ដៃ​ឯង​ធ្វើ ទ្រង់​ក៏​ស្គាល់​ផ្លូវ​ដែល​ឯង​បាន​ដើរ​ក្នុង​ទី​រហោ‌ស្ថាន​សម្បើម​នេះ​ផង ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​គង់​នៅ​ជា​មួយ​នឹង​ឯង អស់​រវាង​៤០​ឆ្នាំ​នេះ ហើយ​ឯង​គ្មាន​ខ្វះ‌ខាត​អ្វី​ឡើយ។

8. ដូច្នេះ យើង​រាល់​គ្នា​ក៏​ដើរ​បង្ហួស ពី​ពួក​កូន​ចៅ​អេសាវ​ជា​បង​ប្អូន​យើង ដែល​នៅ​ស្រុក​សៀរ ទៅ​តាម​ផ្លូវ​ស្រុក​វាល​តាម​អេឡាត និង​អេស៊ាន-គេប៊ើរ រួច​បែរ​ទៅ​តាម​ផ្លូវ​ទី​រហោ‌ស្ថាន​ម៉ូអាប់​វិញ

9. ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​អញ​ថា កុំ​ឲ្យ​ធ្វើ​ទុក្ខ​សាសន៍​ម៉ូអាប់​ឡើយ ក៏​កុំ​ឲ្យ​ត‌តាំង​នឹង​គេ​ដែរ អញ​មិន​ឲ្យ​ស្រុក​គេ​ដល់​ឯង​រាល់​គ្នា​ទេ ពី​ព្រោះ​អញ​បាន​ឲ្យ​ស្រុក​អើរ​ដល់​ពួក​កូន​ចៅ​ឡុត ទុក​ជា​កេរ‌អាករ​ហើយ

10. (ពី​ដើម សាសន៍​អេមីម​បាន​នៅ​ស្រុក​នោះ ជា​សាសន៍​មាន​គ្នា​ច្រើន ហើយ​មាន​មាឌ​ធំ​ខ្ពស់ ដូច​ជា​សាសន៍​អ័ណាក់

11. សាសន៍​នោះ​ក៏​រាប់​ទុក​ជា​មនុស្ស​គួរ​ស្ញែង‌ខ្លាច ដូច​សាសន៍​អ័ណាក់​ដែរ តែ​ពួក​សាសន៍​ម៉ូអាប់​បាន​ហៅ​គេ​ជា​សាសន៍​អេមីម​វិញ

12. សាសន៍​ហូរី​ក៏​នៅ​ស្រុក​សៀរ​នោះ​កាល​ពី​ដើម តែ​ពួក​កូន​ចៅ​អេសាវ​បាន​បណ្តេញ​គេ ព្រម​ទាំង​បំផ្លាញ​គេ​ពី​មុខ​ចេញ ហើយ​បាន​នៅ​កន្លែង​គេ ដូច​ជា​សាសន៍​អ៊ីស្រា‌អែល​បាន​ធ្វើ​នៅ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា​ប្រទាន​ឲ្យ​គេ ទុក​ជា​កេរ‌អាករ​ដែរ)

13. ឥឡូវ​នេះ ចូរ​ឯង​ក្រោក​ឡើង ឆ្លង​ស្ទឹង​សេរេត​នេះ​ចុះ នោះ​យើង​រាល់​គ្នា​ក៏​ឆ្លង​ស្ទឹង​សេរេត​ទៅ

14. ឯ​វេលា​ដែល​យើង​រាល់​គ្នា​បាន​ដើរ​ពី​កាដេស-បារនា ដរាប​ដល់​បាន​ឆ្លង​ស្ទឹង​សេរេត នោះ​អស់​ចំនួន​៣៨​ឆ្នាំ ទាល់​តែ​តំណ​មនុស្ស​ជំនាញ​ក្នុង​ចម្បាំង​ទាំង​នោះ បាន​សាប‌សូន្យ​ពី​ពួក​យើង​ទៅ ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​ស្បថ​នឹង​គេ

15. ហើយ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ក៏​បាន​ទាស់​នឹង​គេ​ដែរ ដើម្បី​នឹង​បំផ្លាញ​គេ​ពី​ពួក​យើង​ទៅ ទាល់​តែ​រោយ‌រៀវ​បាត់‌បង់​អស់។

16. កាល​ពួក​អ្នក​ថ្នឹក​ច្បាំង​បាន​រោយ‌រៀវ​ស្លាប់​បាត់​ផុត​ពី​កណ្តាល​ពួក​បណ្តា‌ជន​ទៅ

17. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​អញ​ថា

18. នៅ​ថ្ងៃ​នេះ ឯង​នឹង​ដើរ​រំលង​ព្រំ​ស្រុក​ម៉ូអាប់​តាម​ក្រុង​អើរ

19. ដូច្នេះ កាល​ណា​មក​ដល់​ទល់​មុខ​នឹង​ពួក​កូន​ចៅ​អាំម៉ូន នោះ​កុំ​ឲ្យ​ធ្វើ​ទុក្ខ​គេ​ឡើយ ក៏​កុំ​ឲ្យ​ត‌តាំង​នឹង​គេ​ដែរ អញ​មិន​ឲ្យ​ស្រុក​នៃ​ពួក​កូន​ចៅ​អាំម៉ូន​ដល់​ឯង​ទុក​ជា​កេរ‌អាករ​ទេ ដ្បិត​អញ​បាន​ឲ្យ​ស្រុក​នោះ​ទុក​ជា​កេរ‌អាករ​ដល់​ពួក​កូន​ចៅ​ឡុត​ហើយ

20. (ស្រុក​នោះ​ក៏​រាប់​ទុក​ជា​ស្រុក​របស់​ពួក​រេផែម ពួក​គួរ​ស្ញែង‌ខ្លាច​នោះ​បាន​នៅ​ស្រុក​នោះ​កាល​ពី​ដើម ឯ​សាសន៍​អាំម៉ូន​ហៅ​គេ​ថា​ជា​សាសន៍​សាំស៊ូមីម​វិញ

21. គេ​ជា​សាសន៍​មាន​គ្នា​ច្រើន ហើយ​មាន​មាឌ​ធំ​ខ្ពស់ ដូច​ជា​សាសន៍​អ័ណាក់​ដែរ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បំផ្លាញ​គេ​ពី​មុខ​សាសន៍​អាំម៉ូន​ទៅ ហើយ​សាសន៍​អាំម៉ូន​បាន​បណ្តេញ​គេ​ចេញ ព្រម​ទាំង​យក​កន្លែង​របស់​គេ​អាស្រ័យ​នៅ​ផង

22. ដូច​ជា​ទ្រង់​បាន​ធ្វើ​ឲ្យ​ពួក​កូន​ចៅ​អេសាវ​ដែល​នៅ​ស្រុក​សៀរ កាល​ទ្រង់​បាន​បំផ្លាញ​សាសន៍​ហូរី​ពី​មុខ​គេ​ចេញ ហើយ​គេ​ក៏​បណ្តេញ​សាសន៍​នោះ ព្រម​ទាំង​យក​កន្លែង​របស់​គេ​នៅ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ​ដែរ

23. និង​សាសន៍​អាវីម​ទៀត ដែល​នៅ​ដោយ​ភូមិៗ​រហូត​ដល់​ក្រុង​កាសា នោះ​ក៏​មាន​សាសន៍​កាប់ថោរ​ដែល​ចេញ​ពី​ស្រុក​កាប់ថោរ​មក បាន​បំផ្លាញ​គេ​ទៅ ព្រម​ទាំង​យក​ស្រុក​របស់​គេ​នៅ​ផង)

24. ចូរ​ក្រោក​ឡើង ធ្វើ​ដំណើរ​ឆ្លង​ស្ទឹង​អើណូន​ទៅ មើល អញ​បាន​ប្រគល់​ស៊ីហុន​ជា​សាសន៍​អាម៉ូរី ស្តេច​ក្រុង​ហែសបូន និង​ស្រុក​គេ​មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ ចូរ​ចាប់​តាំង​យក​ស្រុក​នោះ​ចុះ ហើយ​ច្បាំង​នឹង​គេ​ទៅ

25. នៅ​ថ្ងៃ​នេះ​ឯង អញ​នឹង​ចាប់​តាំង​បណ្តាល​ឲ្យ​អស់​ទាំង​សាសន៍ ដែល​នៅ​ក្រោម​មេឃ​ទាំង​ប៉ុន្មាន មាន​សេចក្ដី​ភ័យ​ញ័រ និង​សេចក្ដី​កោត‌ខ្លាច​ដល់​ឯង ដោយ​គេ​ឮ​និយាយ​ពី​ឯង ហើយ​គេ​នឹង​ញាប់‌ញ័រ ព្រម​ទាំង​មាន​សេចក្ដី​ថប់​បារម្ភ​ដោយ​ព្រោះ​ឯង។

26. គ្រា​នោះ អញ​បាន​ចាត់​សារ​ពី​ទី​រហោ‌ស្ថាន​ក្តេម៉ូត​ទៅ​ឯ​ស៊ីហុន ជា​ស្តេច​ក្រុង​ហែសបូន ដោយ​ពាក្យ​មេត្រី​ថា

27. សូម​ឲ្យ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុក​របស់​ទ្រង់​ផង យើង​ខ្ញុំ​នឹង​ដើរ​តាម​តែ​ថ្នល់​ធំ​ប៉ុណ្ណោះ ឥត​មាន​ងាក​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ឡើយ

28. ឯ​អាហារ និង​ទឹក​សម្រាប់​ឲ្យ​យើង​ខ្ញុំ​ទទួល​ទាន នោះ​ត្រូវ​ឲ្យ​ទ្រង់​លក់​ឲ្យ​យើង​ខ្ញុំ​ចុះ សូម​តែ​ឲ្យ​យើង​ខ្ញុំ​បាន​ដើរ​កាត់​ស្រុក​របស់​ទ្រង់​ទៅ

29. ដូច​ជា​ពួក​កូន​ចៅ​អេសាវ​ដែល​នៅ​ស្រុក​សៀរ និង​ពួក​សាសន៍​ម៉ូអាប់​នៅ​ស្រុក​អើរ បាន​បើក​ឲ្យ​ខ្ញុំ​ដែរ ទាល់​តែ​ខ្ញុំ​ឆ្លង​ហួស​ទន្លេ​យ័រដាន់ ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ បាន​ប្រទាន​មក​យើង​ខ្ញុំ

30. តែ​ស៊ីហុន​ជា​ស្តេច​ក្រុង​ហែសបូន មិន​ព្រម​បើក​ឲ្យ​យើង​ដើរ​កាត់​ស្រុក​ទ្រង់​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​បណ្តាល​ឲ្យ​ស្តេច​មាន​ព្រះ‌ទ័យ មាន​ព្រះ‌តម្រិះ​រឹង‌ទទឹង ដើម្បី​នឹង​ប្រគល់​មក​ក្នុង​កណ្តាប់​ដៃ​នៃ​ឯង ដូច​ជា​មាន​ហើយ​សព្វ​ថ្ងៃ​នេះ

31. រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​អញ​ថា មើល អញ​បាន​ចាប់​តាំង​ប្រគល់​ស៊ីហុន និង​ស្រុក​គេ​មក​ឯង​ហើយ ដូច្នេះ ចូរ​ចាប់​តាំង​យក​ស្រុក​របស់​គេ​ចុះ ដើម្បី​ឲ្យ​បាន​ជា​មរដក

32. នោះ​ស៊ីហុន និង​បណ្តា​រាស្ត្រ​ទាំង​ប៉ុន្មាន​ក៏​ចេញ​មក​ទាស់​នឹង​យើង រួច​ច្បាំង​គ្នា​នៅ​ត្រង់​យ៉ាហាស់

33. តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​ប្រគល់​ស្តេច​មក​យើង ហើយ​យើង​រាល់​គ្នា​ក៏​វាយ​ទ្រង់ និង​ពួក​កូន​ចៅ​ទ្រង់ ព្រម​ទាំង​រាស្ត្រ​ទាំង​អស់​គ្នា​ទៅ

34. យើង​ក៏​ចាប់​យក​អស់​ទាំង​ទី​ក្រុង​របស់​ទ្រង់​នៅ​គ្រា​នោះ ទាំង​រំលាង​គ្រប់​ទី​ក្រុង​ទាំង​មូល ព្រម​ទាំង​មនុស្ស​ប្រុស​ស្រី និង​កូន​ក្មេង​ផង​គ្មាន​ទុក​ណា​មួយ​ឲ្យ​នៅ​សល់​ឡើយ

35. យើង​បាន​យក​តែ​ហ្វូង​សត្វ ទុក​សម្រាប់​ខ្លួន​យើង ជា​មួយ​នឹង​របឹប​ពី​អស់​ទាំង​ក្រុង​ដែល​យើង​ចាប់​យក​នោះ

36. ហើយ​ចាប់​តាំង​ពី​ក្រុង​អារ៉ូអ៊ើរ ដែល​នៅ​មាត់​ស្ទឹង​អើណូន និង​ពី​ទី​ក្រុង​១​ដែល​នៅ​ច្រក​ភ្នំ​នោះ រហូត​ដល់​ស្រុក​កាឡាត គ្មាន​ក្រុង​ណា​មួយ​ដែល​យើង​ពុំ​អាច​នឹង​យក​បាន​នោះ​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​ប្រគល់​ទាំង​អស់​មក​យើង

37. មាន​តែ​ស្រុក​របស់​ពួក​កូន​ចៅ​អាំម៉ូន​ប៉ុណ្ណោះ ដែល​ឯង​រាល់​គ្នា​មិន​បាន​ចូល​ទៅ​ជិត​ឡើយ គឺ​ជា​ស្រុក​នៅ​ក្បែរ​ស្ទឹង​យ៉ាបុក និង​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​នៅ​ស្រុក​ភ្នំ​នោះ ព្រម​ទាំង​កន្លែង​ណា​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា បាន​ហាម‌ប្រាម​នោះ​ផង។

About ចោទិយកថា Chapter 2

Read ចោទិយកថា Chapter 2 online from the Holy Bible. This chapter is part of the Book of ចោទិយកថា in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ចោទិយកថា
Chapter: 2
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ចោទិយកថា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ចោទិយកថា Chapter 2 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ចោទិយកថា Chapter 2?

ចោទិយកថា Chapter 2 is part of the Book of ចោទិយកថា in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ចោទិយកថា Chapter 2 online for free with easy chapter navigation.

More Chapters from ចោទិយកថា

  1. ចោទិយកថា Chapter 18
  2. ចោទិយកថា Chapter 31
  3. ចោទិយកថា Chapter 12
  4. ចោទិយកថា Chapter 24
  5. ចោទិយកថា Chapter 17
  6. ចោទិយកថា Chapter 11
  7. ចោទិយកថា Chapter 30

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. អេសាយ Chapter 44
  2. សុភាសិត Chapter 19
  3. ពង្សាវតារក្សត្រ ទី ២ Chapter 21
  4. អេសាយ Chapter 30
  5. សុភាសិត Chapter 16
  6. សាំយូអែល ទី ២ Chapter 9
  7. សាំយូអែល ទី ១ Chapter 6

Related Chapters & Readings

  1. បទ ចំរៀង សាឡូម៉ូន Chapter 6
  2. យេរេមា Chapter 48
  3. សាំយូអែល ទី ១ Chapter 11
  4. ពេត្រុស ទី ២ Chapter 3
  5. និក្ខមនំ Chapter 13
  6. ទំនុកដំកើង Chapter 121
  7. សាំយូអែល ទី ២ Chapter 10
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *