ជនគណនា Chapter 24

For English

Read ជនគណនា Chapter 24 Online

Read ជនគណនា Chapter 24 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ជនគណនា and the Holy Bible online.

Choose a Chapter

ជនគណនា 24

ជំពូក 24

1. កាល​បាឡាម​បាន​ឃើញ​ថា ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫទ័យ​នឹង​ឲ្យ​ពរ​ដល់​សាសន៍​អ៊ីស្រា‌អែល​ដូច្នោះ នោះ​គាត់​មិន​បាន​ទៅ​ដូច​ជា​ជាន់​មុន ដើម្បី​នឹង​រក​មន្ត​វិជ្ជា​ការ​ទៀត​ឡើយ គឺ​គាត់​បែរ​មុខ​ទៅ​ឯ​ទី​រហោ‌ស្ថាន​វិញ

2. ក៏​ងើប​ភ្នែក​ឡើង​ឃើញ​សាសន៍​អ៊ីស្រា‌អែល នៅ​ក្នុង​ត្រសាល តាម​ពូជ​អំបូរ​គេ​រៀង​ខ្លួន នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​ក៏​មក​សណ្ឋិត​លើ​គាត់

3. ហើយ​គាត់​ចាប់​តាំង​បញ្ចេញ​ព្រះ‌បន្ទូល​ដោយ​ពាក្យ​ថា នេះ​ជា​ពាក្យ​របស់​បាឡាម ជា​កូន​បេអ៊រ គឺ​ជា​ពាក្យ​នៃ​មនុស្ស​ដែល​មើល​ឃើញ​ច្បាស់

4. ហើយ​ជា​ពាក្យ​របស់​មនុស្ស​ដែល​ឮ​ព្រះ‌បន្ទូល​នៃ​ព្រះ ជា​អ្នក​ដែល​បាន​ឃើញ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ក្នុង​ការ​ជាក់‌ស្តែង ហើយ​ជា​អ្នក​ដែល​ក្រាប​ចុះ ដោយ​មាន​ភ្នែក​បើក​ឡើង

5. គឺ​ថា ឱ​យ៉ាកុប​អើយ ត្រសាល​របស់​ឯង​ទាំង​ប៉ុន្មាន​ល្អ​ណាស់​ហ្ន៎ ហើយ​ទី​លំនៅ​ឯង​ផង ឱ​អ៊ីស្រា‌អែល​អើយ

6. ទី​លំនៅ​ទាំង​នោះ​លយ​វែង​ទៅ ដូច​ជា​ច្រក​ភ្នំ ក៏​ដូច​ជា​ច្បារ​នៅ​មាត់​ទន្លេ ដូច​ជា​ដើម​ក្រឹស្នា​ដែល​ព្រះ‌យេហូវ៉ា​បាន​ដាំ ហើយ​ដូច​ជា​ដើម​តាត្រៅ​នៅ​មាត់​ទឹក

7. និង​មាន​ទឹក​ហៀរ‌ហូរ​ពី​ថាំង​គេ ហើយ​ពូជ​គេ​នឹង​ចម្រើន​ផល​ឡើង ដោយ​មាន​ទឹក​ច្រើន ស្តេច​គេ​នឹង​បាន​ខ្ពស់​ជាង​ស្តេច​អ័កាក់ ហើយ​នគរ​គេ​នឹង​បាន​ថ្កើង​ឡើង

8. ព្រះ‌ទ្រង់​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គេ​មាន​កម្លាំង ដូច​ជា​កម្លាំង​នៃ​សត្វ​រមាស គេ​នឹង​ស៊ី​លេប​សាសន៍​ដទៃ​ដែល​ជា​ខ្មាំង​សត្រូវ​នឹង​គេ ព្រម​ទាំង​បំបាក់​ឆ្អឹង​ឲ្យ​ខ្ទេច ហើយ​បាញ់​ទម្លុះ​ដោយ​ព្រួញ​ផង

9. គេ​បាន​ក្រាប ក៏​ដេក​ទៅ​ដូច​ជា​សិង្ហ​ឈ្មោល ហើយ​ដូច​ជា​សិង្ហ​ញី​ផង តើ​អ្នក​ណា​ហ៊ាន​ដាស់​គេ​ឡើង មាន​ពរ​ហើយ អ្នក​ណា​ដែល​ឲ្យ​ពរ​ដល់​ឯង តែ​អស់​អ្នក​ណា​ដែល​ដាក់​បណ្តាសា​ឯង នោះ​ត្រូវ​បណ្តាសា​វិញ។

10. នោះ​បាឡាក​ទ្រង់​មាន​សេចក្ដី​ខ្ញាល់​ក្តៅ​ឡើង​ដល់​បាឡាម ក៏​ទះ​ព្រះ‌ហស្ត​សន្ធាប់​ទៅ​បាឡាម​ថា អញ​បាន​ហៅ​ឯង​មក ដើម្បី​ដាក់​បណ្តាសា​ដល់​ខ្មាំង​សត្រូវ​អញ តែ​មើល ឯង​បាន​ឲ្យ​ពរ​ដល់​គេ គ្រប់​ទាំង​៣​ដង​នេះ​វិញ

11. ដូច្នេះ ចូរ​ឯង​រត់​ទៅ​កន្លែង​ឯង​ឥឡូវ​ចុះ អញ​បាន​គិត​នឹង​លើក​ឯង​ឲ្យ​មាន​សក្តិ‌យស​ជា​ធំ តែ​មើល ព្រះ‌យេហូវ៉ា​បាន​ឃាត់​មិន​ឲ្យ​ឯង​មាន​សក្តិ‌យស​ទេ

12. នោះ​បាឡាម​ទូល​ឆ្លើយ​ថា តើ​ទូល‌បង្គំ​មិន​បាន​ប្រាប់​ដល់​ពួក​អ្នក​នាំ​សារ​ដែល​ទ្រង់​បាន​ត្រាស់​ប្រើ ឲ្យ​ទៅ​ឯ​ទូល‌បង្គំ​ទេ​ឬ​អី ថា

13. ទោះ​បើ​ព្រះ‌រាជា​នឹង​ប្រទាន​មាស និង​ប្រាក់ ពេញ​ដំណាក់​ទ្រង់ ដល់​ទូល‌បង្គំ​ក៏​ដោយ គង់​តែ​ទូល‌បង្គំ​ពុំ​អាច​នឹង​រំលង​បញ្ញត្ត​ផង​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​ធ្វើ​អំពើ​ល្អ ឬ​អាក្រក់​តាម​ចិត្ត​ទៅ​បាន​ឡើយ សេចក្ដី​ណា​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល គឺ​សេចក្ដី​នោះ​ឯង ដែល​ទូល‌បង្គំ​នឹង​ថ្លែង​ទៅ

14. មើល ទូល‌បង្គំ​ត្រឡប់​ទៅ​ឯ​សាសន៍​ទូល‌បង្គំ​ឥឡូវ​នេះ​ឯង សូម​យាង​មក​នេះ ទូល‌បង្គំ​នឹង​ប្រកាស​ទូល​ទ្រង់​ពី​ការ​ដែល​សាសន៍​នេះ នឹង​ធ្វើ​ដល់​សាសន៍​ទ្រង់​នៅ​គ្រា​ជាន់​ក្រោយ

15. រួច​គាត់​ចាប់​តាំង​បញ្ចេញ​ព្រះ‌បន្ទូល ដោយ​ពាក្យ​ថា នេះ​ជា​ពាក្យ​របស់​បាឡាម​ជា​កូន​បេអ៊រ គឺ​ជា​ពាក្យ​នៃ​មនុស្ស​ដែល​មើល​ឃើញ​ច្បាស់

16. ជា​ពាក្យ​របស់​មនុស្ស​ដែល​ឮ​ព្រះ‌បន្ទូល​នៃ​ព្រះ ជា​អ្នក​ដែល​ស្គាល់​គំនិត​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ហើយ​ជា​អ្នក​ដែល​បាន​ឃើញ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​ក្នុង​ការ​ជាក់‌ស្តែង ព្រម​ទាំង​ក្រាប​ចុះ​ដោយ​មាន​ភ្នែក​បើក​ឡើង

17. ខ្ញុំ​ឃើញ​ទ្រង់ តែ​មិន​មែន​ក្នុង​ឥឡូវ​នេះ​ទេ ខ្ញុំ​រំពឹង​មើល​ទ្រង់ តែ​មិន​មែន​នៅ​ជិត​ទេ នឹង​មាន​ផ្កាយ​១​ចេញ​ពី​ពួក​យ៉ាកុប​មក ហើយ​និង​មាន​ដំបង​១​កើត​ពី​សាសន៍​អ៊ីស្រា‌អែល​ដែរ ដំបង​នោះ​នឹង​វាយ​អស់​ទាំង​ទី​កៀន​នៃ​សាសន៍​ម៉ូអាប់ ហើយ​បំបែក​បំបាក់​អស់​ទាំង​ពួក​អ្នក ដែល​បង្កើត​សេចក្ដី​វឹកវរ

18. នោះ​ស្រុក​អេដុម​នឹង​ត្រឡប់​ទៅ​ជា​កេរ‌អាករ​របស់​ផង​គេ ហើយ​ស្រុក​សៀរ​ដែល​ជា​ខ្មាំង​សត្រូវ​គេ នោះ​នឹង​ត្រឡប់​ទៅ​ជា​របស់​ផង​គេ​ដែរ គឺ​សាសន៍​អ៊ីស្រា‌អែល​នឹង​មាន​ជ័យ‌ជម្នះ

19. ហើយ​និង​មាន​ម្នាក់​កើត​ឡើង​ពី​ពួក​យ៉ាកុប ដែល​នឹង​កាន់‌កាប់​ត្រួត‌ត្រា អ្នក​នោះ​នឹង​រំលាយ​អស់​ទាំង​សំណល់​ពី​ទី​ក្រុង​ចេញ។

20. រួច​គាត់​ក្រឡេក​ឃើញ​សាសន៍​អាម៉ា‌លេក ក៏​ចាប់​តាំង​បញ្ចេញ​ព្រះ‌បន្ទូល​ដោយ​ពាក្យ​ថា អាម៉ា‌លេក​ជា​ដើម​ចម​នៃ​នគរ​ទាំង​អស់ តែ​ចុង​បំផុត​របស់​គេ នោះ​នឹង​ត្រូវ​សាប‌សូន្យ​ទៅ។

21. គាត់​ក៏​ក្រឡេក​ឃើញ​សាសន៍​កែន​ដែរ រួច​គាត់​បញ្ចេញ​ព្រះ‌បន្ទូល ដោយ​ពាក្យ​ថា ទី​លំនៅ​របស់​ឯង​មាំ​ណាស់ ឯង​មាន​សំបុក​នៅ​លើ​ថ្មដា

22. ប៉ុន្តែ សាសន៍​កែន​នឹង​ត្រូវ​រោយ‌រៀវ​ទៅ ដរាប​ដល់​សាសន៍​អាសស៊ើរ​នាំ​ទៅ​ជា​ឈ្លើយ។

23. រួច​គាត់​បញ្ចេញ​ព្រះ‌បន្ទូល​ទៀត ដោយ​ពាក្យ​ថា ឱ​គួរ​អនិច្ចា​ណាស់​ហ្ន៎ តើ​អ្នក​ណា​នឹង​រស់​នៅ​ក្នុង​កាល​ដែល​ព្រះ‌ទ្រង់​ធ្វើ​ការ​ទាំង​នេះ

24. តែ​នឹង​មាន​នាវា​មក​ពី​ស្រុក​គីទីម គេ​នឹង​បន្ទាប‌បន្ថោក​សាសន៍​អាសស៊ើរ ព្រម​ទាំង​សាសន៍​ហេប៊ើរ​ផង តែ​គេ​នឹង​ត្រូវ​វិនាស​ទៅ​ដែរ

25. នោះ​បាឡាម​ក៏​ក្រោក​ឡើង ត្រឡប់​ទៅ​ឯ​កន្លែង​របស់​គាត់​វិញ ឯ​បាឡាក​ទ្រង់​ក៏​យាង​តាម​ផ្លូវ​របស់​ទ្រង់​ទៅ​ដែរ។

About ជនគណនា Chapter 24

Read ជនគណនា Chapter 24 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ជនគណនា
Chapter: 24
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ជនគណនា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ជនគណនា Chapter 24 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ជនគណនា Chapter 24?

ជនគណនា Chapter 24 is part of the Book of ជនគណនា in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ជនគណនា Chapter 24 online for free with easy chapter navigation.

More Chapters from ជនគណនា

  1. ជនគណនា Chapter 19
  2. ជនគណនា Chapter 31
  3. ជនគណនា Chapter 32
  4. ជនគណនា Chapter 30
  5. ជនគណនា Chapter 27
  6. ជនគណនា Chapter 22
  7. ជនគណនា Chapter 18

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. សាស្តា Chapter 9
  2. ទំនុកដំកើង Chapter 57
  3. សាំយូអែល ទី ២ Chapter 9
  4. ទំនុកដំកើង Chapter 29
  5. របាក្សត្រ ទី ២ Chapter 8
  6. ទំនុកដំកើង Chapter 146
  7. យ៉ូប Chapter 30

Related Chapters & Readings

  1. យេរេមា Chapter 12
  2. កូរិនថូសទី ២ Chapter 5
  3. ភីលីព Chapter 3
  4. អេសេគាល Chapter 26
  5. ទំនុកដំកើង Chapter 147
  6. ទំនុកដំកើង Chapter 117
  7. សាំយូអែល ទី ១ Chapter 14
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *