ទំនុកដំកើង Chapter 74

For English

Read ទំនុកដំកើង Chapter 74 Online

Read ទំនុកដំកើង Chapter 74 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ទំនុកដំកើង and the Holy Bible online.

Choose a Chapter

ទំនុកដំកើង 74

ជំពូក 74

1. ឱ​ព្រះ‌អង្គ​អើយ ហេតុ​អ្វី​បាន​ជា ទ្រង់​បោះ‌បង់​ចោល​យើង​ខ្ញុំ​ជា​ដរាប ហេតុ​អ្វី​បាន​ជា​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​ហុយ​ផ្សែង​ឡើង ទាស់​នឹង​ហ្វូង​ចៀម​ដែល​នៅ​ទី​វាល​របស់​ទ្រង់​ដូច្នេះ

2. សូម​នឹក​ចាំ​ពី​ពួក​ជំនុំ​ ដែល​ទ្រង់​រើស​បាន ពី​កាល​ចាស់​បុរាណ ជា​ពួក​ដែល​ទ្រង់​បាន​លោះ​សម្រាប់​ជា​ពូជ​អំបូរ ដែល​ទ្រង់​នឹង​គ្រង​ជា​មរដក គឺ​ភ្នំ​ស៊ីយ៉ូន ជា​កន្លែង​ដែល​ទ្រង់​បាន​គង់​នៅ

3. សូម​ទ្រង់​លើក​ព្រះ‌បាទ​យាង​មក​ឯ​កន្លែង​ដែល​នៅ បាក់​បែក​ជានិច្ច គឺ​មក​ឯ​ការ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​ពួក​ខ្មាំង​សត្រូវ បាន​ធ្វើ​នៅ​ក្នុង​ទី​បរិសុទ្ធ។

4. ៙ ពួក​ដែល​ត‌តាំង​នឹង​ទ្រង់ បាន​ស្រែក​ហ៊ោ នៅ​កណ្តាល​ជំនុំ​របស់​ទ្រង់ គេ​បាន​លើក​ទង់​របស់​គេ​ឡើង​ជា​ទី​សម្គាល់

5. គេ​មើល​ទៅ​ដូច​ជា​មនុស្ស​ដែល​លើក​ពូថៅ​ឡើង ប្រុង​នឹង​កាប់​ព្រៃ​ញឹក

6. ឥឡូវ​នេះ គេ​បំបាក់​បំបែក​អស់​ទាំង​ក្បាច់​ចំឡាក់ ដោយ​ពូថៅ និង​ញញួរ

7. ក៏​បាន​យក​ភ្លើង​ទៅ​ដុត​ទី​បរិសុទ្ធ​របស់​ទ្រង់ ព្រម​ទាំង​បង្អាប់​ទី​លំនៅ​នៃ​ព្រះ‌នាម​ទ្រង់​ឲ្យ​រាប​ចុះ​ដល់​ដី

8. ដោយ​នឹក​ក្នុង​ចិត្ត​ថា ចូរ​យើង​កម្ទេច​ចេញ​ឲ្យ​អស់ គេ​ក៏​ដុត​បំផ្លាញ​អស់​ទាំង​សាលា​ប្រជុំ​នៃ​ព្រះ ដែល​នៅ​ក្នុង​ស្រុក​ដែរ។

9. ៙ យើង​ខ្ញុំ​មិន​ឃើញ​ទង់​របស់​យើង​ខ្ញុំ​ទៀត​ទេ ក៏​គ្មាន​ហោរា​ណា​ទៀត​ឡើយ ហើយ​ឥត​មាន​អ្នក​ណា​ក្នុង​ពួក​យើង​ខ្ញុំ ដែល​ដឹង​ជា​ការ​នេះ នឹង​បាន​ដល់​យូរ​ប៉ុណ្ណា​ដែរ

10. ឱ​ព្រះ‌អង្គ​អើយ ពួក​ទាស់​ទទឹង​នឹង​ដៀល‌ត្មះ ដល់​កាល​ណា តើ​ពួក​ខ្មាំង​សត្រូវ​នឹង​ប្រមាថ​ដល់​ព្រះ‌នាម​ទ្រង់​ជា​ដរាប​ឬ

11. ហេតុ​អ្វី​បាន​ជា​ទ្រង់​ដក​ព្រះ‌ហស្ត គឺ​ព្រះ‌ហស្ត​ស្តាំ​នៃ​ទ្រង់​ចេញ​ដូច្នេះ សូម​ទ្រង់​ដក​ព្រះ‌ហស្ត​ចេញ​ពី​ព្រះ‌ឧរា​មក ហើយ​បំផ្លាញ​គេ​ចុះ។

12. ៙ ប៉ុន្តែ ព្រះ​ទ្រង់​ជា​មហា‌ក្សត្រ​នៃ​ទូល‌បង្គំ តាំង​តែ​ពី​បុរាណ​មក ទ្រង់​ក៏​ប្រោស​ប្រទាន​សេចក្ដី​សង្គ្រោះ​នៅ​កណ្តាល​ផែនដី

13. ទ្រង់​បាន​ញែក​ទឹក​សមុទ្រ​ដោយ​ឫទ្ធិ​របស់​ទ្រង់ ក៏​បាន​បំបែក​ក្បាល​អស់​ទាំង​សត្វ​សម្បើម​នៅ​ក្នុង​ទឹក

14. ទ្រង់​បាន​កិន​កម្ទេច​ក្បាល​របស់​ក្រពើ ព្រម​ទាំង​ប្រទាន​សាច់​វា​ទុក​ជា​អាហារ ដល់​ពួក​មនុស្ស​ដែល​នៅ​ទី​រហោ‌ស្ថាន

15. ទ្រង់​បាន​វាយ​បំប្រេះ​ថ្ម ឲ្យ​មាន​ក្បាល​ទឹក និង​ទឹក​ជ្រោះ​ចេញ​មក ក៏​ធ្វើ​ឲ្យ​ទន្លេ​ដែល​ហូរ​ជានិច្ច បាន​រីង​ស្ងួត​ទៅ​ផង

16. ពេល​ថ្ងៃ​ជា​របស់​ផង​ទ្រង់ ហើយ​ពេល​យប់​ក៏​ដែរ ទ្រង់​បាន​បង្កើត​ពន្លឺ និង​ដួង​ព្រះ‌អាទិត្យ

17. ទ្រង់​បាន​តាំង​ព្រំ‌ខណ្ឌ​ទាំង​ប៉ុន្មាន​នៃ​ផែនដី ហើយ​កំណត់​ឲ្យ​មាន​រដូវ​ក្តៅ និង​រដូវ​ត្រជាក់។

18. ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​នឹក​ចាំ​ថា ពួក​ខ្មាំង​សត្រូវ​បាន​ត្មះ‌តិះដៀល ហើយ​ថា សាសន៍​១​ដែល​ល្ងី‌ល្ងើ បាន​ប្រមាថ​ដល់​ព្រះ‌នាម​ទ្រង់​ហើយ

19. ឱ​សូម​កុំ​ប្រគល់​ជីវិត​នៃ​លលក​ទ្រង់​ដល់​សត្វ​ព្រៃ សូម​កុំ​ភ្លេច​ពួក​មនុស្ស​កំសត់​របស់​ទ្រង់​ជា​ដរាប​ឡើយ

20. សូម​ទ្រង់​យល់​ដល់​សេចក្ដី​សញ្ញា ដ្បិត​អស់​ទាំង​ទី​ងងឹត​នៅ​ផែនដី បាន​ពេញ​ដោយ​ទី​អាស្រ័យ​នៃ​សេចក្ដី​ច្រឡោត​ហើយ

21. ឱ​សូម​កុំ​ឲ្យ​ពួក​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន​បាន​មក​វិញ ទាំង​មាន​សេចក្ដី​ខ្មាស​នោះ​ឡើយ សូម​ឲ្យ​មនុស្ស​ក្រីក្រ ហើយ​កំសត់​ទុគ៌ត បាន​សរសើរ​ដល់​ព្រះ‌នាម​ទ្រង់​វិញ។

22. ៙ ឱ​ព្រះ‌អង្គ​អើយ សូម​ឈរ​ឡើង ផ្ចាញ់​គេ​ពី​ដំណើរ​ទ្រង់ សូម​នឹក​ចាំ​ពី​បែប​យ៉ាង​ណា ដែល​មនុស្ស​ល្ងី‌ល្ងើ​បាន​ត្មះ‌តិះដៀល​ដល់​ទ្រង់ រាល់​ថ្ងៃ​ជានិច្ច

23. សូម​កុំ​ភ្លេច​ពី​សូរ​សម្រែក​របស់​ពួក​ត‌តាំង​នឹង​ទ្រង់ ឬ​សូរ​ទ្រហឹង​អឺង‌កង​របស់​ពួក​អ្នក​ដែល​លើក​គ្នា មក​ទាស់​នឹង​ទ្រង់ ដែល​ចេះ​តែ​ឮ​ឡើង​ជានិច្ច​នោះ​ឡើយ។

About ទំនុកដំកើង Chapter 74

Read ទំនុកដំកើង Chapter 74 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ទំនុកដំកើង
Chapter: 74
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ទំនុកដំកើង. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ទំនុកដំកើង Chapter 74 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ទំនុកដំកើង Chapter 74?

ទំនុកដំកើង Chapter 74 is part of the Book of ទំនុកដំកើង in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ទំនុកដំកើង Chapter 74 online for free with easy chapter navigation.

More Chapters from ទំនុកដំកើង

  1. ទំនុកដំកើង Chapter 150
  2. ទំនុកដំកើង Chapter 125
  3. ទំនុកដំកើង Chapter 52
  4. ទំនុកដំកើង Chapter 148
  5. ទំនុកដំកើង Chapter 122
  6. ទំនុកដំកើង Chapter 99
  7. ទំនុកដំកើង Chapter 82

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. មីកា Chapter 6
  2. របាក្សត្រ ទី ២ Chapter 1
  3. យ៉ូស្វេ Chapter 11
  4. ពង្សាវតារក្សត្រ ទី ២ Chapter 4
  5. យេរេមា Chapter 3
  6. យេរេមា Chapter 47
  7. ហាបាគុក Chapter 2

Related Chapters & Readings

  1. របាក្សត្រ ទី ១ Chapter 25
  2. កិច្ចការ Chapter 17
  3. បរិទេវ Chapter 1
  4. អេសេគាល Chapter 27
  5. កូរិនថូសទី ១ Chapter 5
  6. ទំនុកដំកើង Chapter 110
  7. ទំនុកដំកើង Chapter 12
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *