ទំនុកដំកើង Chapter 27

For English

Read ទំនុកដំកើង Chapter 27 Online

Read ទំនុកដំកើង Chapter 27 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ទំនុកដំកើង and the Holy Bible online.

Choose a Chapter

ទំនុកដំកើង 27

ជំពូក 27

1. ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ពន្លឺ ហើយ​ជា​សេចក្ដី សង្គ្រោះ​របស់​ខ្ញុំ តើ​ខ្ញុំ​នឹង​ត្រូវ​ខ្លាច​ចំពោះ​អ្នក​ណា ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ទី​ពឹង​ពំនាក់​នៃ​ជីវិត​ខ្ញុំ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ភ័យ​ចំពោះ​អ្នក​ណា

2. កាល​មនុស្ស​អាក្រក់ គឺ​ជា​ពួក​ទាស់​ទទឹង ហើយ​ជា​ខ្មាំង​សត្រូវ​នៃ​ខ្ញុំ​បាន​សង្ឃក​មក​លើ​ខ្ញុំ ដើម្បី​នឹង​ស៊ី​សាច់​ខ្ញុំ នោះ​គេ​បាន​ជំពប់​ដួល​ទាំង​អស់​គ្នា

3. ទោះ​បើ​មាន​ពួក​ពល​មក​បោះ​ទ័ព​ច្បាំង​នឹង​ខ្ញុំ គង់​តែ​ចិត្ត​ខ្ញុំ​មិន​ភ័យ​ឡើយ ទោះ​បើ​កើត​មាន​ចម្បាំង​ទាស់​នឹង​ខ្ញុំ គង់​តែ​ខ្ញុំ​នឹង​មាន​ចិត្ត​សង្ឃឹម​បាន​ដែរ

4. ខ្ញុំ​បាន​សូម​សេចក្ដី​តែ​១​ពី​ព្រះ‌យេហូវ៉ា ហើយ​និង​ស្វែង​រក​សេចក្ដី​នោះ​ឯង គឺ​ឲ្យ​ខ្ញុំ​បាន​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា រាល់​តែ​ថ្ងៃ​អស់​១​ជីវិត​ខ្ញុំ ដើម្បី​នឹង​រំពឹង​មើល​សេចក្ដី​លំអ​នៃ​ព្រះ‌យេហូវ៉ា ហើយ​និង​ពិនិត្យ​ពិចារណា​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ទ្រង់

5. ដ្បិត​នៅ​ថ្ងៃ​អាក្រក់ ទ្រង់​នឹង​ថែ​រក្សា​ខ្ញុំ ដោយ​កំបាំង​នៅ​ក្នុង​ព្រះ‌ពន្លា​ទ្រង់ ក៏​នឹង​បំពួន​ខ្ញុំ​នៅ​ទី​សម្ងាត់​ក្នុង​ត្រសាល​ទ្រង់ ហើយ​និង​លើក​ខ្ញុំ​ឡើង​ដាក់​លើ​ថ្មដា

6. ឥឡូវ​នេះ ខ្ញុំ​បាន​ងើប​ក្បាល​ឡើង​ហើយ គឺ​ខ្ពស់​ជាង​ពួក​ខ្មាំង​សត្រូវ​ដែល​ព័ទ្ធ​ជុំវិញ​ខ្ញុំ​ទៅ​ទៀត ហើយ​ខ្ញុំ​នឹង​ថ្វាយ​គ្រឿង​បូជា​នៃ​សេចក្ដី​អំណរ នៅ​ក្នុង​រោង​ឧបោសថ​ទ្រង់ ខ្ញុំ​នឹង​ច្រៀង អើ ខ្ញុំ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា។

7. ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ស្តាប់​កាល​ទូល‌បង្គំ​អំពាវ‌នាវ សូម​អាណិត​មេត្តា​ឆ្លើយ​តប​មក​ទូល‌បង្គំ​ផង

8. កាល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ថា ចូរ​ស្វែង​រក​មុខ​អញ នោះ ឱ​ព្រះ‌យេហូវ៉ា​អើយ ចិត្ត​ទូល‌បង្គំ​បាន​ទូល​តប​ថា ទូល‌បង្គំ​នឹង​ស្វែង​រក​ព្រះ‌‌ភ័ក្ត្រ​ទ្រង់​ពិត

9. សូម​កុំ​លាក់​ព្រះ‌‌ភ័ក្ត្រ​នឹង​ទូល‌បង្គំ ហើយ​កុំ​ផាត់​អ្នក​បម្រើ​ទ្រង់​ចេញ​ដោយ​ខ្ញាល់​ឡើយ ទ្រង់​បាន​តែង​ធ្វើ​ជា​អ្នក​ជំនួយ​របស់​ទូល‌បង្គំ ឱ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ទូល‌បង្គំ​អើយ សូម​កុំ​ប្រាស​ចេញ ឬ​បោះ‌បង់​ចោល​ទូល‌បង្គំ​ឡើយ

10. បើ​កាល​ណា​ឪពុក​ម្តាយ​លះ​ចោល​ទូល‌បង្គំ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ទទួល​ទូល‌បង្គំ​ទុក​វិញ

11. ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បង្រៀន​ផ្លូវ​ទ្រង់​ដល់​ទូល‌បង្គំ ហើយ​ដោយ​ព្រោះ​មាន​ពួក​ខ្មាំង​សត្រូវ នោះ​សូម​នាំ​ទូល‌បង្គំ​ទៅ​តាម​ផ្លូវ​រាប​ស្មើ

12. សូម​កុំ​ប្រគល់​ទូល‌បង្គំ​ទៅ​តាម​បំណង​ចិត្ត​នៃ​ពួក​អ្នក ដែល​តតាំង​នឹង​ទូល‌បង្គំ​ឡើយ ដ្បិត​មាន​ស្មរ​បន្ទាល់​ក្លែង​បាន​លើក​គ្នា​ទាស់​នឹង​ទូល‌បង្គំ ព្រម​ទាំង​មាន​មនុស្ស​ដែល​ដក​ដង្ហើម​ចេញ​ជា​សេចក្ដី ច្រឡោត​ទទេ​ផង

13. បើ‌សិន​ជា​ទូល‌បង្គំ​មិន​បាន​ជឿ ថា នឹង​ឃើញ​សេចក្ដី​សប្បុរស​នៃ​ព្រះ‌យេហូវ៉ា នៅ​ស្ថាន​របស់​មនុស្ស​រស់​នេះ នោះ​តើ​យ៉ាង​ណា​ទៅ

14. ចូរ​រង់‌ចាំ​ព្រះ‌យេហូវ៉ា​ចុះ ចូរ​មាន​កម្លាំង ហើយ​ឲ្យ​ចិត្ត​ក្លាហាន​ឡើង អើ គួរ​រង់‌ចាំ​ព្រះ‌យេហូវ៉ា​ទៅ។

About ទំនុកដំកើង Chapter 27

Read ទំនុកដំកើង Chapter 27 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ទំនុកដំកើង
Chapter: 27
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ទំនុកដំកើង. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ទំនុកដំកើង Chapter 27 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ទំនុកដំកើង Chapter 27?

ទំនុកដំកើង Chapter 27 is part of the Book of ទំនុកដំកើង in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ទំនុកដំកើង Chapter 27 online for free with easy chapter navigation.

More Chapters from ទំនុកដំកើង

  1. ទំនុកដំកើង Chapter 146
  2. ទំនុកដំកើង Chapter 101
  3. ទំនុកដំកើង Chapter 125
  4. ទំនុកដំកើង Chapter 71
  5. ទំនុកដំកើង Chapter 52
  6. ទំនុកដំកើង Chapter 150
  7. ទំនុកដំកើង Chapter 149

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. ពង្សាវតារក្សត្រ ទី ១ Chapter 1
  2. ទំនុកដំកើង Chapter 150
  3. របាក្សត្រ ទី ១ Chapter 16
  4. អេម៉ុស Chapter 3
  5. លោកុប្បត្តិ Chapter 8
  6. ពង្សាវតារក្សត្រ ទី ២ Chapter 20
  7. នេហេមា Chapter 3

Related Chapters & Readings

  1. ទំនុកដំកើង Chapter 21
  2. ម៉ាថាយ Chapter 23
  3. ចោទិយកថា Chapter 20
  4. សុភាសិត Chapter 6
  5. នាង អេសធើរ Chapter 1
  6. ទំនុកដំកើង Chapter 78
  7. លូកា Chapter 19
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *