ពង្សាវតារក្សត្រ ទី ២ Chapter 22

For English

Read ពង្សាវតារក្សត្រ ទី ២ Chapter 22 Online

Read ពង្សាវតារក្សត្រ ទី ២ Chapter 22 online from the Holy Bible. This chapter is part of the Book of ពង្សាវតារក្សត្រ ទី ២ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ពង្សាវតារក្សត្រ ទី ២ and the Holy Bible online.

Choose a Chapter

ពង្សាវតារក្សត្រ ទី ២ 22

ជំពូក 22

1. រីឯ​កាល​យ៉ូសៀស​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​៨​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​៣១​ឆ្នាំ ព្រះ‌មាតា​ព្រះ‌នាម​ជា យេឌីដា បុត្រី​របស់​អ័ដាយ៉ា ជា​អ្នក​ស្រុក​បូស‌កាត់

2. ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​ត្រឹម‌ត្រូវ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​ក៏​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​របស់​ដាវីឌ ជា​អយ្យកោ​ទ្រង់ ឥត​បែរ​ចេញ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ឡើយ។

3. នៅ​ឆ្នាំ​ទី​១៨​ក្នុង​រាជ្យ​ស្តេច​យ៉ូសៀស នោះ​ទ្រង់​ចាត់​សាផាន​ដ៏​ជា​ស្មៀន ជា​កូន​អ័សាលា ដែល​ជា​កូន​មស៊ូឡាម ឲ្យ​ទៅ​ឯ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដោយ​ថា

4. ចូរ​ឡើង​ទៅ​ឯ​ហ៊ីល‌គីយ៉ា ជា​សម្ដេច​សង្ឃ ឲ្យ​លោក​យក​ប្រាក់​ដែល​គេ​បាន​នាំ​យក​មក​ថ្វាយ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ជា​ប្រាក់​ដែល​ពួក​អ្នក​ឆ្មាំ​ទ្វារ​បាន​ទទួល ពី​ពួក​បណ្តា‌ជន

5. ហើយ​ប្រគល់​ទៅ​ក្នុង​អំណាច​នៃ​ពួក​អ្នក​ដែល​ត្រួត​មើល​ការ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​គេ​បាន​ចំណាយ​ដល់​ពួក​ជាង ដែល​ធ្វើ​ការ​ជួស‌ជុល​កន្លែង​បាក់​បែក ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ចុះ

6. គឺ​ដល់​ពួក​ជាង​ឈើ ពួក​ជាង​រៀប​ថ្ម និង​ពួក​ជាង​ផ្សេងៗ សម្រាប់​នឹង​ទិញ​ឈើ និង​ថ្ម​ដាប់​ស្រាប់ មក​ជួស‌ជុល​ព្រះ‌វិហារ

7. ប៉ុន្តែ គេ​មិន​បាន​គិត​ប្រាក់ ដែល​បាន​ប្រគល់​ទៅ​ក្នុង​អំណាច​នៃ​អ្នក​ទាំង​នោះ​ទេ ដ្បិត​គេ​ធ្វើ​ការ​ដោយ​ស្មោះ‌ត្រង់។

8. ឯ​ហ៊ីល‌គីយ៉ា ជា​សម្ដេច​សង្ឃ លោក​ប្រាប់​ដល់​សាផាន ជា​ស្មៀន​ថា ខ្ញុំ​បាន​ប្រទះ​ឃើញ​គម្ពីរ​ក្រឹត្យ‌វិន័យ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហ៊ីល‌គីយ៉ា​ក៏​ប្រគល់​គម្ពីរ​នោះ​ទៅ​សាផាន ហើយ​សាផាន​បាន​អាន​មើល

9. រួច​នាំ​ដំណឹង​វិល​ទៅ​វិញ ទូល​ស្តេច​ថា ពួក​លោក​ជា​អ្នក​បម្រើ​ទ្រង់​បាន​ចាក់​ប្រាក់​ដែល​ឃើញ​មាន​ក្នុង​ព្រះ‌វិហារ​ចេញ​ពី​ហឹប ប្រគល់​ទៅ​ក្នុង​អំណាច​នៃ​ពួក​អ្នក​ដែល​ត្រួត​មើល​ការ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ហើយ

10. រួច​សាផាន​ដ៏​ជា​ស្មៀន​ក៏​ទូល​ស្តេច​ថា ហ៊ីល‌គីយ៉ា ជា​សម្ដេច​សង្ឃ បាន​ឲ្យ​គម្ពីរ​នេះ​មក​ទូល‌បង្គំ ដូច្នេះ សាផាន​ក៏​អាន​មើល​ថ្វាយ​ស្តេច។

11. កាល​ស្តេច​ទ្រង់​បាន​ឮ​អស់​ទាំង​ព្រះ‌បន្ទូល ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​នោះ នោះ​ទ្រង់​ក៏​ហែក​ព្រះ‌ពស្ត្រ

12. រួច​បង្គាប់​ដល់​ហ៊ីល‌គីយ៉ា ជា​សម្ដេច​សង្ឃ អ័ហ៊ី‌កាម ជា​កូន​សាផាន អ័កបោរ ជា​កូន​មីកាយ៉ា និង​សាផាន​ដ៏​ជា​ស្មៀន ហើយ​អ័សាយ៉ា ជា​អ្នក​ជំនិត​ស្តេច​ថា

13. ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា ពី​ដំណើរ​ព្រះ‌បន្ទូល​ដែល​មាន​ក្នុង​គម្ពីរ ដែល​គេ​បាន​ប្រទះ​ឃើញ​នេះ ឲ្យ​យើង និង​ពួក​បណ្តា‌ជន ជា​ពួក​យូដា​ទាំង​អស់​គ្នា​ផង ដ្បិត​សេចក្ដី​ក្រេវ‌ក្រោធ​របស់​ព្រះ‌យេហូវ៉ា ដែល​កើត​ឡើង​ទាស់​នឹង​យើង​រាល់​គ្នា នោះ​ខ្លាំង​ក្រៃ‌លែង ពី​ព្រោះ​ពួក​អយ្យកោ​យើង​រាល់​គ្នា មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​ក្នុង​គម្ពីរ​នេះ ដើម្បី​នឹង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​បាន​បង្គាប់​មក​យើង​រាល់​គ្នា​ទេ។

14. ដូច្នេះ ហ៊ីល‌គីយ៉ា ជា​សម្ដេច​សង្ឃ និង​អ័ហ៊ី‌កាម អ័កបោរ សាផាន ហើយ​អ័សាយ៉ា គេ​ក៏​ទៅ​ឯ​ហោរា​ស្រី​ឈ្មោះ​ហ៊ុលដា ជា​ប្រពន្ធ​របស់​សាលូម ជា​កូន​ធីកវ៉ា ដែល​ជា​កូន​ហារហាស អ្នក​រក្សា​ព្រះ‌ពស្ត្រ​ស្តេច (ហោរា​ស្រី​នោះ​នៅ​ឃុំ​លេខ​២​ក្នុង​ក្រុង​យេរូ‌សាឡឹម) ហើយ​គេ​ស្នើ​ការ​នឹង​នាង

15. នាង​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ទៅ​ប្រាប់​ដល់​មនុស្ស​ដែល​ចាត់​អ្នក​រាល់​គ្នា​មក​ឯ​ខ្ញុំ​ថា

16. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​ទី​នេះ ហើយ​លើ​បណ្តា‌ជន​ដែល​នៅ​ក្រុង​នេះ​ដែរ គឺ​គ្រប់​ទាំង​សេចក្ដី​ក្នុង​គម្ពីរ ដែល​ស្តេច​យូដា​បាន​ទត​នោះ

17. ពី​ព្រោះ​គេ​បាន​បោះ‌បង់​ចោល​អញ ហើយ​បាន​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​ដទៃ ជា​ការ​ដែល​នាំ​ឲ្យ​អញ​មាន​សេចក្ដី​ក្រោធ ដោយ‌សារ​ការ​ទាំង​ប៉ុន្មាន​ដែល​ដៃ​គេ​ធ្វើ ដោយ​ហេតុ​នោះ​បាន​ជា​សេចក្ដី​ក្រោធ​របស់​អញ នឹង​ឆេះ‌ឆួល​ឡើង​ទាស់​នឹង​ទី​នេះ ហើយ​និង​ពន្លត់​មិន​បាន​ផង

18. តែ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ទូល​ដល់​ស្តេច​យូដា ដែល​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​ទូល​សួរ​ព្រះ‌យេហូវ៉ា​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ត្រង់​ឯ​ពាក្យ​ដែល​ឯង​បាន​ឮ

19. នោះ​ដោយ​ព្រោះ​ឯង​មាន​ចិត្ត​ទន់ ហើយ​បាន​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ក្នុង​កាល​ដែល​ឯង​បាន​ឮ​សេចក្ដី​ដែល​អញ​បាន​ទាយ​ទាស់​នឹង​ទី​នេះ ហើយ​ទាស់​នឹង​បណ្តា‌ជន​ដែល​នៅ​ក្រុង​នេះ​ថា គេ​នឹង​ត្រូវ​សាប‌សូន្យ ហើយ​ត្រូវ​ត្រឡប់​ជា​សេចក្ដី​បណ្តាសា ហើយ​ដោយ​ព្រោះ​ឯង​បាន​ហែក​សម្លៀក‌បំពាក់ ព្រម​ទាំង​យំ​នៅ​មុខ​អញ​ដូច្នេះ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​ក៏​បាន​ឮ​ហើយ

20. ហេតុ​នោះ​បាន​ជា​អញ​នឹង​ឲ្យ​ឯង​ទៅ​ជួប‌ជុំ​នឹង​ពួក​អយ្យកោ​ឯង ហើយ​គេ​នឹង​បញ្ចុះ​ឯង នៅ​ក្នុង​ផ្នូរ​ដោយ​សុខ‌សាន្ត ភ្នែក​ឯង​នឹង​មិន​ឃើញ​អស់​ទាំង​សេចក្ដី​អាក្រក់ ដែល​អញ​នឹង​នាំ​មក​លើ​ទី​នេះ​ទេ ដូច្នេះ គេ​ក៏​នាំ​យក​ពាក្យ​ទាំង​នោះ​ទៅ​ទូល​ដល់​ស្តេច​វិញ។

About ពង្សាវតារក្សត្រ ទី ២ Chapter 22

Read ពង្សាវតារក្សត្រ ទី ២ Chapter 22 online from the Holy Bible. This chapter is part of the Book of ពង្សាវតារក្សត្រ ទី ២ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ពង្សាវតារក្សត្រ ទី ២
Chapter: 22
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ពង្សាវតារក្សត្រ ទី ២. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ពង្សាវតារក្សត្រ ទី ២ Chapter 22 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ពង្សាវតារក្សត្រ ទី ២ Chapter 22?

ពង្សាវតារក្សត្រ ទី ២ Chapter 22 is part of the Book of ពង្សាវតារក្សត្រ ទី ២ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ពង្សាវតារក្សត្រ ទី ២ Chapter 22 online for free with easy chapter navigation.

More Chapters from ពង្សាវតារក្សត្រ ទី ២

  1. ពង្សាវតារក្សត្រ ទី ២ Chapter 11
  2. ពង្សាវតារក្សត្រ ទី ២ Chapter 18
  3. ពង្សាវតារក្សត្រ ទី ២ Chapter 19
  4. ពង្សាវតារក្សត្រ ទី ២ Chapter 6
  5. ពង្សាវតារក្សត្រ ទី ២ Chapter 25
  6. ពង្សាវតារក្សត្រ ទី ២ Chapter 10
  7. ពង្សាវតារក្សត្រ ទី ២ Chapter 1

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. ទំនុកដំកើង Chapter 1
  2. ចោទិយកថា Chapter 4
  3. របាក្សត្រ ទី ២ Chapter 25
  4. អេសាយ Chapter 58
  5. សុភាសិត Chapter 5
  6. សាំយូអែល ទី ២ Chapter 4
  7. ចោទិយកថា Chapter 31

Related Chapters & Readings

  1. ម៉ាកុស Chapter 11
  2. យ៉ូស្វេ Chapter 8
  3. ណាហ៊ុម Chapter 3
  4. កូរិនថូសទី ១ Chapter 13
  5. ពង្សាវតារក្សត្រ ទី ១ Chapter 10
  6. លោកុប្បត្តិ Chapter 11
  7. របាក្សត្រ ទី ២ Chapter 36
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *