Read លេវីវិន័យ Chapter 23 Online
Read លេវីវិន័យ Chapter 23 online from the Holy Bible. This chapter is part of the Book of លេវីវិន័យ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of លេវីវិន័យ and the Holy Bible online.
Choose a Chapter
លេវីវិន័យ 23
ជំពូក 23
1. ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
2. ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ឯថ្ងៃបុណ្យទាំងប៉ុន្មាននៃព្រះយេហូវ៉ា ដែលឯងរាល់គ្នាត្រូវប្រកាសប្រាប់ ទុកជាថ្ងៃជំនុំបរិសុទ្ធ បុណ្យអញទាំងនោះ គឺដូច្នេះ
3. ត្រូវឲ្យធ្វើការក្នុងរវាង៦ថ្ងៃ តែដល់ថ្ងៃទី៧ នោះជាថ្ងៃឈប់ឲ្យបានសម្រាកសម្រាប់ប្រជុំជំនុំបរិសុទ្ធវិញ មិនត្រូវឲ្យឯងរាល់គ្នាធ្វើការអ្វីនៅថ្ងៃនោះឡើយ ដ្បិតជាថ្ងៃឈប់សម្រាករបស់ព្រះយេហូវ៉ានៅក្នុងគ្រប់ទាំងទីលំនៅរបស់ឯងរាល់គ្នា។
4. ឯបុណ្យទាំងប៉ុន្មាននៃព្រះយេហូវ៉ាជាថ្ងៃប្រជុំជំនុំបរិសុទ្ធ ដែលឯងរាល់គ្នាត្រូវប្រកាសប្រាប់នៅពេលកំណត់នោះដូច្នេះ
5. គឺនៅថ្ងៃ១៤ក្នុងខែចេត្រ ចាប់តាំងពីល្ងាចរហូតដល់ខួបវិញ នោះជាថ្ងៃបុណ្យរំលងផងព្រះយេហូវ៉ា
6. ហើយនៅថ្ងៃ១៥ក្នុងខែនោះឯង ជាបុណ្យនំបុ័ងឥតដំបែផងព្រះយេហូវ៉ា ត្រូវឲ្យឯងរាល់គ្នាបរិភោគនំបុ័ងឥតដំបែគ្រប់៧ថ្ងៃ
7. នៅថ្ងៃដំបូង ត្រូវឲ្យប្រជុំជំនុំបរិសុទ្ធ មិនត្រូវធ្វើការរកស៊ីឡើយ
8. តែឯងរាល់គ្នាត្រូវថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ាគ្រប់៧ថ្ងៃ ដល់ថ្ងៃទី៧ នោះជាថ្ងៃប្រជុំជំនុំបរិសុទ្ធ មិនត្រូវធ្វើការរកស៊ីឡើយ។
9. ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
10. ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា កាលណាឯងរាល់គ្នាបានចូលទៅក្នុងស្រុកដែលអញឲ្យដល់ឯង ហើយបានច្រូតចម្រូូតនៅស្រុកនោះ នោះត្រូវយកកណ្តាប់ដែលជាផលដំបូងពីចម្រូូតឯងមកឯសង្ឃ
11. ត្រូវឲ្យសង្ឃគ្រវីថ្វាយកណ្តាប់នោះនៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យទ្រង់បានទទួលស្នងឯងរាល់គ្នា គឺនឹងគ្រវីថ្វាយនៅថ្ងៃក្រោយនៃថ្ងៃឈប់សម្រាក
12. ហើយនៅថ្ងៃដែលឯងរាល់គ្នាគ្រវីថ្វាយកណ្តាប់នោះ នោះត្រូវយកកូនចៀមឈ្មោល១ឥតខ្ចោះ អាយុ១ខួបមកថ្វាយជាតង្វាយដុត ដល់ព្រះយេហូវ៉ា
13. ឯតង្វាយម្សៅដែលសម្រាប់ថ្វាយជាមួយ នោះត្រូវជាម្សៅយ៉ាងម៉ដ្ត២ខ្ញឹងលាយនឹងប្រេង ទុកជាតង្វាយដុត សម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា ហើយតង្វាយច្រួច នោះត្រូវជាស្រាទំពាំងបាយជូរ២កំប៉ុង
14. ឯឯងរាល់គ្នា មិនត្រូវបរិភោគនំបុ័ង ឬស្រូវលីង ឬអង្ករថ្មី ដរាបដល់ថ្ងៃនេះឯង ទាល់តែបានយកតង្វាយមកថ្វាយព្រះនៃឯងសិន នេះហើយជាច្បាប់សម្រាប់ឯងរាល់គ្នា នៅគ្រប់ទីកន្លែងដែលនឹងតាំងទីលំនៅ នៅអស់កល្បជានិច្ច ដល់អស់ទាំងតំណតរៀងទៅ។
15. រួចចាប់តាំងពីថ្ងៃក្រោយថ្ងៃឈប់សម្រាកនោះ គឺពីថ្ងៃដែលឯងរាល់គ្នាបានយកកណ្តាប់ មកថ្វាយជាតង្វាយគ្រវី នោះត្រូវរាប់ពេញជា៧ថ្ងៃឈប់សម្រាក
16. ត្រូវតែរាប់ទៅដល់ថ្ងៃក្រោយថ្ងៃឈប់សម្រាកទី៧នោះ គឺទាំងអស់ត្រូវជា៥០ថ្ងៃ នោះត្រូវឲ្យឯងរាល់គ្នាថ្វាយតង្វាយម្សៅជាថ្មីទៀតដល់ព្រះយេហូវ៉ា
17. ត្រូវយកនំបុ័ង២ធ្វើពីម្សៅយ៉ាងម៉ដ្ត២ខ្ញឹងពីផ្ទះឯង មកថ្វាយជាតង្វាយគ្រវី នំបុ័ងនោះត្រូវធ្វើដោយលាយដំបែសម្រាប់ជាតង្វាយនៃផលដំបូងថ្វាយព្រះយេហូវ៉ា
18. ហើយត្រូវយកកូនចៀម៧ឥតខ្ចោះអាយុ១ខួប និងគោឈ្មោលស្ទាវ១ ហើយនិងចៀមឈ្មោល២ មកថ្វាយព្រមគ្នានឹងនំបុ័ងនោះ គឺត្រូវដុតសត្វទាំងនោះថ្វាយដល់ព្រះយេហូវ៉ា ព្រមទាំងតង្វាយម្សៅ និងតង្វាយច្រួចផង ជាតង្វាយដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា
19. ក៏ត្រូវថ្វាយពពែឈ្មោល១ សម្រាប់ជាតង្វាយលោះបាប និងកូនចៀមឈ្មោល២អាយុ១ខួប សម្រាប់ជាយញ្ញបូជានៃតង្វាយមេត្រីដែរ
20. ត្រូវឲ្យសង្ឃគ្រវីសត្វទាំងនោះថ្វាយជាមួយនឹងនំបុ័ងដែលជាផលដំបូង ទុកជាតង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា ព្រមទាំងកូនចៀម២នោះដែរ តង្វាយទាំងនោះសុទ្ធតែបរិសុទ្ធ ដល់ព្រះយេហូវ៉ា ទុកសម្រាប់ពួកសង្ឃ
21. នៅថ្ងៃនោះឯង ត្រូវប្រកាសប្រាប់ថាជាថ្ងៃប្រជុំជំនុំបរិសុទ្ធ មិនត្រូវធ្វើការរកស៊ីឡើយ នេះហើយជាច្បាប់សម្រាប់គ្រប់ទីកន្លែង ដែលនឹងតាំងទីលំនៅ នៅអស់កល្បជានិច្ច ដល់អស់ទាំងតំណតរៀងទៅ។
22. កាលណាឯងរាល់គ្នាច្រូតចម្រូូតនៅស្រែចម្ការរបស់ឯង នោះមិនត្រូវច្រូតឲ្យដល់កៀនឡើយ ក៏មិនត្រូវសន្សំរើសគួរស្រូវដែលជ្រុះចុះដែរ ត្រូវឲ្យទុកសម្រាប់ពួកអ្នកក្រីក្រ ហើយនិងពួកអ្នកដែលស្នាក់នៅវិញ អញនេះគឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា។
23. ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
24. ឲ្យលោកប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា នៅថ្ងៃដំបូងក្នុងខែអស្សុជ នោះជាថ្ងៃឈប់សម្រាកសម្រាប់ឯងរាល់គ្នា គឺជាបុណ្យផ្លុំត្រែរំឭក ជាថ្ងៃប្រជុំជំនុំបរិសុទ្ធ
25. មិនត្រូវឲ្យឯងរាល់គ្នាធ្វើការរកស៊ីឲ្យសោះ តែត្រូវថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ា។
26. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
27. នៅថ្ងៃ១០ក្នុងខែអស្សុជនេះឯង នោះជាថ្ងៃឲ្យបានធួននឹងបាប គឺជាថ្ងៃប្រជុំជំនុំបរិសុទ្ធដល់ឯងរាល់គ្នា ត្រូវឲ្យឯងរាល់គ្នាបញ្ឈឺចិត្តខ្លួន ហើយត្រូវថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ា
28. នៅថ្ងៃនោះ មិនត្រូវធ្វើការរកស៊ីឡើយ ដ្បិតគឺជាថ្ងៃធួននឹងបាប សម្រាប់នឹងថ្វាយតង្វាយឲ្យធួននឹងខ្លួនឯងរាល់គ្នា នៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង
29. ឯអស់អ្នកណាដែលមិនបញ្ឈឺចិត្តខ្លួននៅថ្ងៃនោះ អ្នកនោះនឹងត្រូវកាត់កាល់ពីពួកសាសន៍របស់ខ្លួនចេញ
30. ហើយអស់អ្នកណាដែលធ្វើការអ្វីក៏ដោយនៅថ្ងៃនោះ នោះអញនឹងធ្វើឲ្យវិនាសចេញពីពួកសាសន៍ខ្លួនទៅ
31. មិនត្រូវឲ្យឯងរាល់គ្នាធ្វើការយ៉ាងណាឲ្យសោះ នេះហើយជាច្បាប់សម្រាប់ឯងរាល់គ្នាធ្វើការនៅគ្រប់ទីកន្លែង ដែលនឹងតាំងទីលំនៅ នៅអស់កល្បជានិច្ច ដល់អស់ទាំងតំណតរៀងទៅ
32. ថ្ងៃនោះត្រូវទុកជាថ្ងៃឈប់ សម្រាប់ឲ្យឯងរាល់គ្នាបានសម្រាក ហើយឯងរាល់គ្នាត្រូវបញ្ឈឺចិត្តខ្លួន គឺនៅពេលល្ងាចថ្ងៃ៩ខែនោះឯង ចាប់តាំងពីល្ងាចដរាបដល់ខួបវិញ នោះឯងរាល់គ្នាត្រូវរក្សាថ្ងៃឈប់សម្រាករបស់ឯង។
33. ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
34. ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា នៅថ្ងៃ១៥ក្នុងខែអស្សុជនេះ ជាថ្ងៃបុណ្យបារាំថ្វាយព្រះយេហូវ៉ាអស់៧ថ្ងៃ
35. នៅថ្ងៃដំបូង ត្រូវឲ្យឯងរាល់គ្នាប្រជុំជំនុំបរិសុទ្ធ មិនត្រូវធ្វើការរកស៊ីឡើយ
36. ក្នុង៧ថ្ងៃនោះ ត្រូវឲ្យឯងរាល់គ្នាថ្វាយតង្វាយដុតទៅព្រះយេហូវ៉ា លុះដល់ថ្ងៃ៨ ជាថ្ងៃប្រជុំជំនុំបរិសុទ្ធសម្រាប់ឯងរាល់គ្នា នោះត្រូវថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ា នេះជាជំនុំដ៏មុតមាំ មិនត្រូវធ្វើការរកស៊ីឲ្យសោះ។
37. នេះហើយជាបុណ្យទាំងប៉ុន្មាននៃព្រះយេហូវ៉ា ដែលឯងរាល់គ្នាត្រូវប្រកាសប្រាប់ ទុកជាថ្ងៃប្រជុំជំនុំបរិសុទ្ធ ដើម្បីនឹងថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ា គឺជាតង្វាយដុត១ តង្វាយម្សៅ១ យញ្ញបូជា១ ហើយនិងតង្វាយច្រួច១ តាមរបៀបបុណ្យរាល់តែថ្ងៃ
38. ក្រៅពីអស់ទាំងថ្ងៃឈប់សម្រាកផងព្រះយេហូវ៉ា ហើយក្រៅពីតង្វាយដែលឯងរាល់គ្នាថ្វាយទាំងប៉ុន្មាន ព្រមទាំងបំណន់របស់ឯង និងតង្វាយដែលថ្វាយដល់ព្រះយេហូវ៉ាដោយស្ម័គ្រចិត្តផង។
39. នៅថ្ងៃ១៥ខែអស្សុជ កាលណាបានប្រមូលផលពីដីមក នោះត្រូវធ្វើបុណ្យថ្វាយព្រះយេហូវ៉ាអស់៧ថ្ងៃ ថ្ងៃដំបូង ជាថ្ងៃឈប់សម្រាក ហើយនៅថ្ងៃទី៨ ក៏ជាថ្ងៃឈប់សម្រាកដែរ
40. នៅថ្ងៃដំបូង ត្រូវឲ្យឯងរាល់គ្នាយកមែកពីដើមយ៉ាងល្អ ហើយកាត់ធាងលម៉ើ និងមែកឈើញឹកស្និទ្ធ ព្រមទាំងធាងចាកពីមាត់ស្ទឹងផង រួចឲ្យអរសប្បាយឡើងអស់៧ថ្ងៃ នៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង
41. ត្រូវឲ្យឯងរាល់គ្នាធ្វើបុណ្យនេះថ្វាយព្រះយេហូវ៉ាអស់៧ថ្ងៃរាល់តែឆ្នាំ នេះហើយជាច្បាប់ នៅអស់កល្បជានិច្ច អស់ទាំងតំណឯងតរៀងទៅ គឺត្រូវធ្វើបុណ្យនេះនៅខែអស្សុជ
42. ត្រូវឲ្យឯងរាល់គ្នា គឺពួកអ្នកទាំងប៉ុន្មានដែលកើតក្នុងវង្សសាសន៍អ៊ីស្រាអែល អាស្រ័យនៅក្នុងបារាំនោះអស់៧ថ្ងៃ
43. ដើម្បីឲ្យអស់ទាំងតំណកូនចៅឯងរាល់គ្នាបានដឹងថា អញបានឲ្យពួកកូនចៅអ៊ីស្រាអែលនៅក្នុងបារាំដូច្នេះ ក្នុងកាលដែលអញនាំគេចេញពីស្រុកអេស៊ីព្ទមក អញនេះគឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា
44. នោះម៉ូសេ ក៏ប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលពីថ្ងៃបុណ្យទាំងប៉ុន្មានរបស់ព្រះយេហូវ៉ា។
About លេវីវិន័យ Chapter 23
Read លេវីវិន័យ Chapter 23 online from the Holy Bible. This chapter is part of the Book of លេវីវិន័យ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: លេវីវិន័យ
Chapter: 23
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading លេវីវិន័យ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading លេវីវិន័យ Chapter 23 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is លេវីវិន័យ Chapter 23?
លេវីវិន័យ Chapter 23 is part of the Book of លេវីវិន័យ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete លេវីវិន័យ Chapter 23 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- សាស្តា Chapter 1
- ហូសេ Chapter 12
- ហូសេ Chapter 6
- ហូសេ Chapter 4
- ហូសេ Chapter 10
Explore More from លេវីវិន័យ
- លេវីវិន័យ Chapter 8
- លេវីវិន័យ Chapter 10
- លេវីវិន័យ Chapter 26
- លេវីវិន័យ Chapter 15
- លេវីវិន័យ Chapter 1
- លេវីវិន័យ Chapter 3
- លេវីវិន័យ Chapter 13