Read នាង អេសធើរ Chapter 1 Online
Read នាង អេសធើរ Chapter 1 online from the Holy Bible. This chapter is part of the Book of នាង អេសធើរ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of នាង អេសធើរ and the Holy Bible online.
Choose a Chapter
នាង អេសធើរ 1
ជំពូក 1
1. រីឯនៅគ្រាអ័ហាស៊ូរុស ជាស្តេចដែលសោយរាជ្យលើ១២៧ខេត្ត ចាប់តាំងពីស្រុកក្លិង្គ រហូតដល់អេធីយ៉ូពី
2. ក្នុងគ្រានោះ កាលស្តេចអ័ហាស៊ូរុសទ្រង់គង់លើបល្ល័ង្ករាជ្យនៅស៊ូសាន ជាទីក្រុងហ្លួង
3. គឺនៅឆ្នាំទី៣ក្នុងរាជ្យទ្រង់ នោះទ្រង់បានជប់លៀងដល់ពួកអ្នកជាប្រធាន និងពួកជំនិតទ្រង់ មានទាំងពួកមេទ័ពសាសន៍ពើស៊ី និងសាសន៍មេឌី ពួកអ្នកធំ និងពួកចៅហ្វាយខេត្តទាំងប៉ុន្មាននៅចំពោះទ្រង់ដែរ
4. ទ្រង់ក៏បង្ហាញអស់ទាំងមហាសម្បត្តិនៃនគរដ៏ឧត្តុង្គឧត្តមរបស់ទ្រង់ និងកិត្តិយសនៃអានុភាពដ៏វិសេសរបស់ទ្រង់ ឲ្យគេឃើញជាយូរថ្ងៃ គឺអស់១៨០ថ្ងៃ
5. លុះកាលផុតថ្ងៃទាំងនោះហើយ ស្តេចទ្រង់ជប់លៀងដល់ពួកជនទាំងអស់ ទាំងធំទាំងតូច ដែលនៅស៊ូសាន ជាក្រុងហ្លួងអស់៧ថ្ងៃ នៅត្រង់ទីធ្លាក្នុងព្រះរាជឧទ្យាននៃដំណាក់ស្តេច
6. ដែលមានសំពត់ស បៃតង និងខៀវ ចងដោយខ្សែខ្លូតទេសពណ៌ស្វាយ ភ្ជាប់នឹងសសរថ្មកែវដោយក្រវិលប្រាក់ ក៏មានកៅអីធ្វើពីមាស និងពីប្រាក់ ដាក់លើកម្រាលថ្មកែវពណ៌ក្រហម ស លឿង ហើយខ្មៅដែរ
7. គេឲ្យផឹកដោយប្រដាប់មាសដែលផ្សេងពីគ្នាទាំងអស់ ហើយមានស្រាទំពាំងបាយជូររបស់ហ្លួងជាបរិបូរតាមសណ្ឋានស្តេច
8. តែគ្មានអ្នកណាបង្ខំឡើយ ដ្បិតស្តេចទ្រង់បានចេញច្បាប់ បង្គាប់ដល់ពួកភ្នាក់ងាររបស់ទ្រង់ ឲ្យបានធ្វើតាមចិត្តរបស់មនុស្សនីមួយៗ។
9. ឯព្រះនាងវ៉ាសធី ជាអគ្គមហេសី ក៏ជប់លៀងដល់ពួកស្រីៗ នៅក្នុងព្រះរាជដំណាក់របស់ស្តេចអ័ហាស៊ូរុសដែរ
10. លុះដល់ថ្ងៃទី៧ ក្នុងកាលដែលស្តេចទ្រង់មានព្រះទ័យសប្បាយដោយស្រា នោះទ្រង់បង្គាប់ដល់មហ៊ូម៉ាន ប៊ីសថា ហាបូណា ប៊ីកថា អ័បាកថា សេថារ និងកើកាស ជាពួកក្រមវាំងទាំង៧នាក់ ជាអ្នកដែលបម្រើនៅចំពោះស្តេចអ័ហាស៊ូរុស
11. ឲ្យទៅនាំព្រះនាងវ៉ាសធី ជាអគ្គមហេសីមកនៅចំពោះទ្រង់ មានទាំងពាក់មកុដផង ដើម្បីនឹងសម្ដែងលំអព្រះរូបដល់បណ្តាជន និងដល់ពួកអ្នកជាប្រធានទាំងឡាយ ពីព្រោះព្រះនាងមានរូបឆោមល្អពេកណាស់
12. តែព្រះនាងវ៉ាសធីមិនព្រមមកតាមបង្គាប់ស្តេច ដោយសារពួកក្រមវាំងនោះទេ ហេតុនោះស្តេចទ្រង់ក្រេវក្រោធជាខ្លាំង ហើយសេចក្ដីកំហឹងនោះក៏ឆួលឆេះឡើងក្នុងព្រះហឫទ័យទ្រង់។
13. ដូច្នេះ ស្តេចទ្រង់មានព្រះបន្ទូលសួរដល់ពួកអ្នកប្រាជ្ញដែលស្គាល់សម័យប្រព្រឹត្ត ដ្បិតតាមទម្លាប់របស់ស្តេចទ្រង់តែងតែពិគ្រោះនឹងពួកអ្នកដែលចេះស្ទាត់ខាងច្បាប់ និងសេចក្ដីវិនិច្ឆ័យ
14. រីឯបន្ទាប់នឹងទ្រង់ មានកើសេណា សេថារ អ័ឌម៉ាថា តើស៊ីស មេរេស ម៉ាសេណា និងមមូកាន ជានាយកនៃសាសន៍ពើស៊ី និងសាសន៍មេឌី ទាំង៧នាក់ដែលធ្លាប់នៅចំពោះស្តេច ហើយជាអ្នកលេខ១ក្នុងនគរ
15. ទ្រង់សួរថា តាមច្បាប់ តើត្រូវធ្វើដូចម្តេចដល់ព្រះនាងវ៉ាសធី ជាអគ្គមហេសី ដ្បិតព្រះនាងមិនបានធ្វើតាមបង្គាប់យើង ដោយសារពួកក្រមវាំងទេ
16. នោះមមូកាន លោកទូលឆ្លើយនៅចំពោះស្តេច និងពួកនាយកទាំងប៉ុន្មានថា អគ្គមហេសី ព្រះនាងបានប្រព្រឹត្តខុស មិនមែនត្រឹមតែនឹងព្រះករុណាប៉ុណ្ណោះ គឺដល់ទាំងពួកអ្នកជាប្រធាន និងបណ្តាជនទាំងឡាយ ដែលនៅអស់ទាំងខេត្តរបស់ព្រះករុណាទៀតផង
17. ដ្បិតការដែលអគ្គមហេសីប្រព្រឹត្តនេះ គឺឮទៅដល់ពួកស្រីៗ ទាំងអស់ បណ្តាលឲ្យគេមើលងាយដល់ប្ដីរបស់ខ្លួនគ្រប់គ្នា ដោយដំណឹងនេះបានផ្សាយទៅថា ស្តេចអ័ហាស៊ូរុសបានបង្គាប់ឲ្យគេនាំព្រះនាង ជាអគ្គមហេសី មកចំពោះទ្រង់ តែព្រះនាងមិនព្រមស្តេចមកទេ
18. ហើយនៅថ្ងៃនេះ ពួកខុនណាងសាសន៍ពើស៊ី និងសាសន៍មេឌីទាំងប៉ុន្មាន ដែលឮនិយាយពីការអគ្គមហេសីបានធ្វើនេះ គេនឹងប្រកែកដល់ប្ដីខ្លួន ជាពួកប្រធាននៃស្តេចដូច្នោះដែរ យ៉ាងនោះនឹងកើតមានសេចក្ដីមើលងាយ និងសេចក្តីកំហឹងជាច្រើន
19. បើសិនជាព្រះករុណាសព្វព្រះហឫទ័យ នោះសូមទ្រង់ចេញព្រះរាជឱង្ការ ព្រមទាំងឲ្យគេកត់ទុកក្នុងច្បាប់របស់សាសន៍ពើស៊ី និងសាសន៍មេឌីផង ដើម្បីកុំឲ្យផ្លាស់បានឡើយ ហាមមិនឲ្យព្រះនាងចូលមកចំពោះព្រះករុណាទៀត ហើយសូមព្រះករុណាប្រគល់ដំណែងយសហ្លួងរបស់ព្រះនាង ដល់ស្ត្រីម្នាក់ទៀតដែលវិសេសជាង
20. ដូច្នេះ កាលណាព្រះរាជឱង្ការរបស់ស្តេចបានប្រកាសផ្សាយទៅគ្រប់ក្នុងនគរទ្រង់ (រីឯនគរទ្រង់នោះធំណាស់) នោះស្ត្រីទាំងអស់នឹងគោរពប្រតិបត្តិដល់ប្ដីខ្លួន ទោះទាំងធំទាំងតូចផង
21. សេចក្ដីនោះក៏គាប់សព្វព្រះហឫទ័យដល់ស្តេច និងចិត្តនៃពួកនាយកផង រួចស្ដេចទ្រង់ក៏ធ្វើតាមពាក្យរបស់មមូកាន
22. ទ្រង់ផ្ញើព្រះរាជសារទៅដល់អស់ទាំងខេត្តរបស់ស្តេច គឺដល់គ្រប់ទាំងខេត្តតាមអក្សរជាតិរបស់គេ ហើយទៅគ្រប់ទាំងសាសន៍ តាមភាសារបស់គេ បង្គាប់ថា មនុស្សប្រុសៗត្រូវធ្វើជាម្ចាស់លើផ្ទះរបស់ខ្លួន ហើយសេចក្ដីនោះក៏បានប្រកាសទួទៅ តាមភាសារបស់ជនគ្រប់ជាតិ។
About នាង អេសធើរ Chapter 1
Read នាង អេសធើរ Chapter 1 online from the Holy Bible. This chapter is part of the Book of នាង អេសធើរ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: នាង អេសធើរ
Chapter: 1
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading នាង អេសធើរ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading នាង អេសធើរ Chapter 1 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is នាង អេសធើរ Chapter 1?
នាង អេសធើរ Chapter 1 is part of the Book of នាង អេសធើរ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete នាង អេសធើរ Chapter 1 online for free with easy chapter navigation.
More Chapters from នាង-អេសធើរ
- នាង អេសធើរ Chapter 2
- នាង អេសធើរ Chapter 4
- នាង អេសធើរ Chapter 10
- នាង អេសធើរ Chapter 7
- នាង អេសធើរ Chapter 5
- នាង អេសធើរ Chapter 9
- នាង អេសធើរ Chapter 6
Explore More from ព្រះគម្ពីរសញ្ញាចាស់
- អេម៉ុស Chapter 2
- របាក្សត្រ ទី ១ Chapter 8
- ពួក ចៅហ្វាយ Chapter 6
- ជនគណនា Chapter 11
- អេសេគាល Chapter 26
- ជនគណនា Chapter 33
- អេសាយ Chapter 15