Read ទំនុកដំកើង Chapter 80 Online
Read ទំនុកដំកើង Chapter 80 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ទំនុកដំកើង and the Holy Bible online.
Choose a Chapter
ទំនុកដំកើង 80
ជំពូក 80
1. ឱព្រះដ៏ឃ្វាលសាសន៍អ៊ីស្រាអែល ជាព្រះដែលនាំមុខពួកយ៉ូសែប ដូចជា នាំហ្វូងចៀមអើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ ឱព្រះដែលគង់នៅកណ្តាលចេរូប៊ីនអើយ សូមភ្លឺមក
2. សូមបណ្តាលឥទ្ធិឫទ្ធិរបស់ទ្រង់ឡើង នៅចំពោះពួក អេប្រាអិម បេនយ៉ាមីន និងម៉ាន៉ាសេ ហើយយាងមកជួយសង្គ្រោះយើងខ្ញុំផង
3. ឱព្រះអង្គអើយ សូមបង្វិលយើងខ្ញុំមកវិញ សូមឲ្យព្រះភ័ក្ត្រទ្រង់ភ្លឺមក នោះយើងខ្ញុំនឹងបានរួចហើយ។
4. ៙ ឱព្រះយេហូវ៉ាជាព្រះនៃពួកពលបរិវារអើយ តើទ្រង់នឹងខ្ញាល់ទាស់នឹងសេចក្ដីអធិស្ឋានរបស់ រាស្ត្រទ្រង់ដល់កាលណា
5. ទ្រង់បានឲ្យគេបរិភោគនំបុ័ងដែលនាំឲ្យស្រក់ទឹកភ្នែក ព្រមទាំងឲ្យគេផឹកទឹកភ្នែកពេញរង្វាល់ហើយ
6. ទ្រង់បានធ្វើឲ្យយើងខ្ញុំត្រឡប់ជាសេចក្ដីទាស់ទែងគ្នា ដល់ពួកអ្នកជិតខាង ពួកខ្មាំងសត្រូវរបស់យើងខ្ញុំក៏សើចឡកក្នុងពួកគេ
7. ឱព្រះនៃពួកពលបរិវារអើយ សូមបង្វិលយើងខ្ញុំមកវិញ សូមឲ្យព្រះភ័ក្ត្រទ្រង់ភ្លឺមក នោះយើងខ្ញុំនឹងបានរួចហើយ។
8. ៙ ទ្រង់បានយកដើមទំពាំងបាយជូរ១ពីស្រុកអេស៊ីព្ទមក ក៏បណ្តេញអស់ទាំងសាសន៍ដទៃចេញ ហើយបានដាំដើមនោះវិញ
9. ទ្រង់បានរៀបកន្លែងនៅជុំវិញ ហើយដើមនោះក៏ចាក់ឫសបែកសាយទៅពេញក្នុងស្រុក
10. ម្លប់ដើមនោះបានគ្របពេញលើអស់ទាំងភ្នំ ហើយខ្នែងក៏បានដូចជាដើមតាត្រៅនៃព្រះ
11. បានបោះខ្នែងរហូតដល់សមុទ្រ ហើយលំពង់ដល់ទន្លេ
12. ហេតុអ្វីបានជាទ្រង់រំលំរបងចេញ ឲ្យអស់អ្នកដើរតាមនោះ បានបោចបំផ្លាញដូច្នេះ
13. ជ្រូកក៏ចេញពីព្រៃមកឈ្មុស ហើយសត្វនៅវាលក៏ស៊ីបំផ្លាញដែរ
14. ឱព្រះនៃពួកពលបរិវារអើយ យើងខ្ញុំអង្វរដល់ទ្រង់ សូមបែរមកវិញ ហើយទតពីលើស្ថានសួគ៌មកមើល ព្រមទាំងប្រោសដើមទំពាំងបាយជូរនេះផង
15. គឺជាដើមដែលព្រះហស្តស្តាំទ្រង់បានដាំ ជាខ្នែងដែលទ្រង់បានធ្វើឲ្យមានកម្លាំងសម្រាប់អង្គទ្រង់
16. ដើមនេះត្រូវភ្លើងឆេះ ហើយត្រូវកាប់ចេញ គេត្រូវវិនាសដោយព្រះភ័ក្ត្រទ្រង់ទតបន្ទោស
17. សូមឲ្យព្រះហស្តទ្រង់ថែរក្សាដល់អ្នក ដែលព្រះហស្តស្តាំទ្រង់បានតាំងឡើង គឺជាកូនមនុស្សដែលទ្រង់បានធ្វើឲ្យមានកម្លាំង សម្រាប់អង្គទ្រង់
18. យ៉ាងនោះ យើងខ្ញុំនឹងមិនថយចេញពីទ្រង់ឡើយ សូមប្រោសឲ្យយើងខ្ញុំមានជីវិតឡើងវិញ នោះយើងខ្ញុំនឹងអំពាវនាវដល់ព្រះនាមទ្រង់
19. ឱព្រះយេហូវ៉ាជាព្រះនៃពួកពលបរិវារអើយ សូមបង្វិលយើងខ្ញុំមកវិញ សូមឲ្យព្រះភ័ក្ត្រទ្រង់ភ្លឺមក នោះយើងខ្ញុំនឹងបានរួចហើយ។
About ទំនុកដំកើង Chapter 80
Read ទំនុកដំកើង Chapter 80 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ទំនុកដំកើង
Chapter: 80
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ទំនុកដំកើង. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ទំនុកដំកើង Chapter 80 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ទំនុកដំកើង Chapter 80?
ទំនុកដំកើង Chapter 80 is part of the Book of ទំនុកដំកើង in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ទំនុកដំកើង Chapter 80 online for free with easy chapter navigation.
More Chapters from ទំនុកដំកើង
- ទំនុកដំកើង Chapter 52
- ទំនុកដំកើង Chapter 150
- ទំនុកដំកើង Chapter 148
- ទំនុកដំកើង Chapter 125
- ទំនុកដំកើង Chapter 122
- ទំនុកដំកើង Chapter 99
- ទំនុកដំកើង Chapter 82
Explore More from ព្រះគម្ពីរសញ្ញាចាស់
- អេសាយ Chapter 8
- ទំនុកដំកើង Chapter 25
- សាំយូអែល ទី ២ Chapter 21
- ទំនុកដំកើង Chapter 48
- របាក្សត្រ ទី ២ Chapter 25
- ម៉ាឡាគី Chapter 1
- អេសាយ Chapter 46