សាំយូអែល ទី ២ Chapter 14

For English

Read សាំយូអែល ទី ២ Chapter 14 Online

Read សាំយូអែល ទី ២ Chapter 14 online from the Holy Bible. This chapter is part of the Book of សាំយូអែល ទី ២ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of សាំយូអែល ទី ២ and the Holy Bible online.

Choose a Chapter

សាំយូអែល ទី ២ 14

ជំពូក 14

1. រីឯ​យ៉ូអាប់ ជា​កូន​សេរូយ៉ា លោក​យល់​ឃើញ​ថា ស្តេច​មាន​ព្រះ‌ទ័យ​នឹក​រឭក ដល់​អាប់‌សា‌ឡំម

2. នោះ​ក៏​ចាត់​គេ​ទៅ​ឯ​ក្រុង​ត្កូអា នាំ​ស្រី​ប្រាជ្ញា​ម្នាក់​មក​ពី​ទី​នោះ ហើយ​បញ្ចេះ​ថា សូម​ឲ្យ​អ្នក​ក្លែង​ខ្លួន​ធ្វើ​ជា​អ្នក​កាន់​ទុក្ខ ដោយ​ស្លៀក‌ពាក់​បែប​កាន់​ទុក្ខ ឥត​លាប​ប្រេង​ឡើយ គឺ​ឲ្យ​ធ្វើ​ដូច​ស្ត្រី​ដែល​បាន​កាន់​ទុក្ខ​ខ្មោច​ស្លាប់​ជា​យូរ​មក​ហើយ

3. រួច​ចូល​ទៅ​គាល់​ស្តេច​ទូល​យ៉ាង​ដូច្នេះ នោះ​យ៉ូអាប់​ក៏​បង្គាប់​ពាក្យ​ឲ្យ​និយាយ។

4. កាល​ស្ត្រី​ពី​ក្រុង​ត្កូអា​នោះ បាន​ចូល​ទៅ​ចំពោះ​ស្តេច ក៏​ទម្លាក់​ខ្លួន ក្រាប​ចុះ​ផ្កាប់​មុខ​ដល់​ដី ថ្វាយ‌បង្គំ ទូល​ថា បពិត្រ​ព្រះ‌ករុណា សូម​ទ្រង់​ជួយ​ខ្ញុំ​ម្ចាស់​ផង

5. នោះ​ស្តេច​ទ្រង់​សួរ​ថា តើ​វា​ថ្វី នាង​ទូល​ឆ្លើយ​ថា ឱ​ហ្ន៎​ព្រះ‌អង្គ​អើយ ខ្ញុំ​ម្ចាស់​នេះ​ជា​ស្រី​មេម៉ាយ ប្ដី​បាន​ស្លាប់​ចោល​ទៅ​ហើយ

6. ហើយ​ខ្ញុំ​ម្ចាស់ ជា​អ្នក​បម្រើ​ទ្រង់ មាន​កូន​ប្រុស​២ វា​ឈ្លោះ​គ្នា​នៅ​ឯ​ចម្ការ ឥត​មាន​អ្នក​ណា​នឹង​ញែក​ចេញ​ពី​គ្នា​ឡើយ ហើយ​១​បាន​វាយ​១​ស្លាប់​ទៅ

7. ឥឡូវ​នេះ ញាតិ‌សន្តាន​ទាំង​អស់​បាន​លើក​គ្នា​មក​ទាស់​នឹង​ខ្ញុំ​ម្ចាស់ ជា​អ្នក​បម្រើ​ទ្រង់​ដោយ​ថា ចូរ​ប្រគល់​អា​១​ដែល​សម្លាប់​បង​ខ្លួន​មក​ឲ្យ​យើង​សម្លាប់​ចោល ឲ្យ​ធួន​នឹង​ជីវិត​របស់​បង​ដែល​វា​បាន​សម្លាប់​ចុះ យើង​នឹង​សម្លាប់​ទាំង​អ្នក​ដែល​ត្រូវ​ស៊ី​មរដក​នេះ​ទៅ​ផង ដូច្នេះ គេ​នឹង​ពន្លត់​រងើក​ភ្លើង​របស់​ខ្ញុំ​ម្ចាស់​ដែល​នៅ​សល់​នេះ ឥត​ទុក​ឲ្យ​ប្ដី​ខ្ញុំ​ម្ចាស់​មាន​ឈ្មោះ មាន​ពូជ‌ពង្ស​សល់​នៅ​លើ​ផែនដី​ឡើយ។

8. ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ស្ត្រី​នោះ​ថា ចូរ​ទៅ​ផ្ទះ​ចុះ យើង​នឹង​បង្គាប់​ពី​ដំណើរ​នាង

9. នោះ​ស្ត្រី​ពី​ក្រុង​ត្កូអា នាង​ទូល​ថា ឱ​ទ្រង់​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ខ្ញុំ​ម្ចាស់​អើយ សូម​ឲ្យ​សេចក្ដី​ទុច្ចរិត​នេះ​នៅ​លើ​ខ្ញុំ​ម្ចាស់ និង​ពូជ​ពង្ស​នៃ​ឪពុក​របស់​ខ្ញុំ​ម្ចាស់​ចុះ ហើយ​សូម​ឲ្យ​ព្រះ‌ករុណា និង​រាជ្យ​ទ្រង់​បាន​ឥត​ទោស​ឡើយ

10. ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា បើ​អ្នក​ណា​និយាយ​អ្វី​នឹង​នាង នោះ​ចូរ​នាំ​គេ​មក​ឯ​យើង យ៉ាង​នោះ​គេ​នឹង​មិន​ហ៊ាន​ពាល់​នាង​ទៀត​ទេ

11. រួច​នាង​ទូល​ថា សូម​ទ្រង់​ព្រះ‌ករុណា​នឹក​ចាំ​ពី​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទ្រង់ ដើម្បី​កុំ​ឲ្យ​អ្នក​ដែល​សង‌សឹក និង​ឈាម មក​បំផ្លាញ​ទៀត​ឡើយ ក្រែង​គេ​សម្លាប់​កូន​របស់​ខ្ញុំ​ម្ចាស់ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា យើង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា នឹង​គ្មាន​សក់​១​សរសៃ​ជ្រុះ​ពី​ក្បាល​របស់​កូន​នាង​ចុះ​ដល់​ដី​ឡើយ។

12. ស្ត្រី​នោះ​ក៏​ទូល​ថា សូម​ទ្រង់​ព្រះ‌ករុណា​អនុញ្ញាត​ឲ្យ​ខ្ញុំ​ម្ចាស់ ជា​អ្នក​បម្រើ​ទ្រង់ បាន​ទូល​១​ម៉ាត់​សិន រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​និយាយ​ចុះ

13. ដូច្នេះ ស្ត្រី​នោះ​ក៏​ទូល​សួរ​ថា បើ​យ៉ាង​នោះ ហេតុ​អ្វី​បាន​ជា​ទ្រង់​បង្កើត​ការ​យ៉ាង​នេះ​ទាស់​នឹង​រាស្ត្រ​របស់​ព្រះ​វិញ ដ្បិត​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ នោះ​ទ្រង់​ក៏​ដូច​ជា​អ្នក​មាន​ទោស​ដែរ ដោយ​ព្រោះ​ទ្រង់​មិន​នាំ​អ្នក​ដែល​ទ្រង់​បាន​និរទេស​ទៅ​ឲ្យ​មក​វិញ

14. ឯ​យើង​រាល់​គ្នា​ត្រូវ​តែ​ស្លាប់​ជា​មិន​ខាន ហើយ​យើង​រាល់​គ្នា​ក៏​ដូច​ជា​ទឹក​ដែល​កំពប់​ខ្ចាយ​ទៅ​លើ​ដី នឹង​ប្រមូល​មក​វិញ​មិន​បាន​ឡើយ ឯ​ព្រះ‌ទ្រង់​មិន​កាត់​ជីវិត​ចេញ​ទេ គឺ​ទ្រង់​បង្កើត​ផ្លូវ​ណា​មួយ ដើម្បី​ឲ្យ​អ្នក​ដែល​ត្រូវ​និរទេស មិន​ត្រូវ​កាត់​ចេញ​ពី​ទ្រង់​នៅ​ជា​ដរាប​វិញ

15. ឥឡូវ​នេះ ដែល​ខ្ញុំ​ម្ចាស់​មក​ក្រាប​ទូល​ពាក្យ​ទាំង​នេះ ដល់​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់ នោះ​គឺ​ពី​ព្រោះ​បណ្តា‌ជន​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ម្ចាស់​ភិត‌ភ័យ​ដូច្នេះ ខ្ញុំ​ម្ចាស់ ជា​អ្នក​បម្រើ​ទ្រង់ បាន​សម្រេច​នឹង​មក​ទូល​ដល់​ព្រះ‌ករុណា ដោយ​ស្មាន​ថា ប្រាកដ​ជា​ទ្រង់​នឹង​ធ្វើ​សម្រេច​តាម​ពាក្យ​សំណូម​របស់​ខ្ញុំ​ម្ចាស់ ជា​អ្នក​បម្រើ​ទ្រង់ ជា​មិន​ខាន

16. ដ្បិត​មុខ​ជា​ទ្រង់​នឹង​ស្តាប់​តាម ដើម្បី​នឹង​ប្រោស​ឲ្យ​អ្នក​បម្រើ​ទ្រង់​រួច​ពី​កណ្តាប់​ដៃ​នៃ​មនុស្ស ដែល​ចង់​បំផ្លាញ​ទាំង​ខ្ញុំ​ម្ចាស់ និង​កូន​ខ្ញុំ​ម្ចាស់ ឲ្យ​បាត់​ពី​មរដក​នៃ​ព្រះ​ទៅ​ផង

17. នោះ​ខ្ញុំ​ម្ចាស់ ជា​អ្នក​បម្រើ​ទ្រង់ បាន​នឹក​ថា ព្រះ‌បន្ទូល​នៃ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នឹង​បាន​ស្រួល ពី​ព្រោះ​ទ្រង់​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់ ទ្រង់​ដូច​ជា​ទេវតា​នៃ​ព្រះ​ហើយ ដើម្បី​នឹង​ពិចារណា​ឲ្យ​ជ្រាប​ខុស​ត្រូវ ហើយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទ្រង់ ក៏​គង់​ជា​មួយ​នឹង​ទ្រង់​ដែរ។

18. នោះ​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ស្ត្រី​នោះ​ថា កុំ​ឲ្យ​លាក់​អ្វី​ចំពោះ​សេចក្ដី​នេះ​ដែល​យើង​សួរ​នាង​ឡើយ នាង​ទូល​តប​ថា សូម​ទ្រង់​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់ មាន​ព្រះ‌បន្ទូល​ឥឡូវ​នេះ​ចុះ

19. នោះ​ស្តេច​មាន​ព្រះ‌បន្ទូល​សួរ​ថា ឯ​សេចក្ដី​ទាំង​នេះ តើ​មិន​មែន​យ៉ូអាប់ ដែល​រួម​គំនិត​ជា​មួយ​នឹង​នាង​ទេ​ឬ​អី ស្ត្រី​នោះ​ទូល​ឆ្លើយ​ថា ខ្ញុំ​ម្ចាស់​ស្បថ​ដោយ​នូវ​ព្រះ‌ជន្ម​នៃ​ទ្រង់​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​ថា គ្មាន​អ្នក​ណា​អាច​នឹង​គេច​ទៅ​ខាង​ឆ្វេង ឬ​ទៅ​ខាង​ស្តាំ ចេញ​ពី​គ្រប់​ទាំង​សេចក្ដី​ដែល​ទ្រង់​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់ បាន​មាន​ព្រះ‌បន្ទូល​នោះ​ឡើយ គឺ​យ៉ូអាប់ ជា​អ្នក​បម្រើ​នៃ​ទ្រង់​ហើយ ដែល​បាន​បង្គាប់​មក​ខ្ញុំ​ម្ចាស់ ព្រម​ទាំង​បញ្ចេះ​ពាក្យ​ទាំង​អស់​នេះ​ដល់​ខ្ញុំ​ម្ចាស់ ជា​អ្នក​បម្រើ​ទ្រង់​ផង

20. យ៉ូអាប់​ជា​អ្នក​បម្រើ​ទ្រង់​បាន​ធ្វើ​ដូច្នេះ ដើម្បី​នឹង​បំផ្លាស់​ភាព​នៃ​ដំណើរ​នេះ​ទៅ ហើយ​ព្រះ‌អម្ចាស់​ទ្រង់​មាន​បញ្ញា ដូច​ជា​ទេវតា​នៃ​ព្រះ អាច​នឹង​ជ្រាប​គ្រប់​ទាំង​អស់ ដែល​នៅ​ផែនដី​បាន។

21. រួច​ពី​នោះ​មក ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​យ៉ូអាប់​ថា មើល ការ​នេះ​យើង​បាន​អនុញ្ញាត​ហើយ ដូច្នេះ ចូរ​ទៅ​នាំ​អាប់‌សា‌ឡំម ជា​កូន​ប្រុស​យើង មក​វិញ​ចុះ

22. នោះ​យ៉ូអាប់​ក៏​ទម្លាក់​ខ្លួន​ក្រាប​ផ្កាប់​មុខ​ដល់​ដី​ថ្វាយ‌បង្គំ ព្រម​ទាំង​សូម​ពរ​ថ្វាយ​ដល់​ស្តេច ហើយ​ទូល​ថា បពិត្រ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​អើយ នៅ​ថ្ងៃ​នេះ ទូល‌បង្គំ​ដឹង​ថា ទូល‌បង្គំ ជា​បាវ​បម្រើ​ទ្រង់ បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ទ្រង់​ហើយ ដោយ​ទ្រង់​បាន​ធ្វើ​តាម​សេចក្ដី​សំណូម​របស់​ទូល‌បង្គំ ជា​បាវ​បម្រើ​ទ្រង់

23. ដូច្នេះ យ៉ូអាប់​ក៏​រៀប‌ចំ​ឡើង​ទៅ​ឯ​ស្រុក​កេស៊ូរី នាំ​អាប់‌សា‌ឡំម​មក​ឯ​ក្រុង​យេរូ‌សាឡឹម​វិញ

24. តែ​ស្តេច​មាន​ព្រះ‌បន្ទូល​ប្រាប់​ថា ចូរ​ឲ្យ​វា​ត្រឡប់​ទៅ​ឯ​លំនៅ​វា​ទៅ កុំ​ឲ្យ​មក​ឃើញ​មុខ​អញ​ឡើយ ដូច្នេះ អាប់‌សា‌ឡំម​ក៏​វិល​ទៅ​ឯ​ដំណាក់​ទ្រង់​វិញ ឥត​បាន​ឃើញ​ព្រះ‌‌ភ័ក្ត្រ​ស្តេច​ទេ។

25. រីឯ​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា គ្មាន​អ្នក​ណា​ដែល​គួរ​សរសើរ ឲ្យ​ស្មើ​នឹង​អាប់‌សា‌ឡំម ពី​ដំណើរ​ទ្រង់​មាន​រូប​ល្អ​នោះ​ទេ ដ្បិត​ចាប់​តាំង​ពី​ផ្ទៃ​ព្រះ‌បាទ រហូត​ដល់​កំពូល​ព្រះ‌សិរ​ទ្រង់ នោះ​ឥត​មាន​ខ្ចោះ​ត្រង់​ណា​សោះ

26. រីឯ​ព្រះ‌កេសា លុះ​ដល់​ចុង​ឆ្នាំ ទ្រង់​ក៏​កាត់​ចេញ ពី​ព្រោះ​ធ្ងន់​ណាស់​ដល់​ទ្រង់ ហេតុ​នោះ​បាន​ជា​រាល់​តែ​ឆ្នាំ ទ្រង់​តែង​កាត់​ចេញ ហើយ​តាម​ដំឡឹង​ហ្លួង ឃើញ​មាន​ទំងន់​២០០​ដំឡឹង

27. អាប់‌សា‌ឡំម​បង្កើត​បាន​បុត្រា​៣​អង្គ និង​បុត្រី​១​អង្គ នាម​នាង​តាម៉ារ នាង​នោះ​ជា​ស្ត្រី​មាន​រូប​ល្អ​ស្រស់។

28. អាប់‌សា‌ឡំម ទ្រង់​គង់​នៅ​ក្រុង​យេរូ‌សាឡឹម ពេញ​២​ឆ្នាំ ឥត​ដែល​ឃើញ​ព្រះ‌‌ភ័ក្ត្រ​ស្តេច​ឡើយ

29. រួច​មក ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​ហៅ​យ៉ូអាប់​មក ដើម្បី​ឲ្យ​លោក​ទៅ​គាល់​ស្តេច តែ​លោក​មិន​ព្រម​មក​ទេ ទ្រង់​ក៏​ចាត់​គេ​ទៅ​ម្តង​ទៀត តែ​លោក​មិន​ព្រម​មក​សោះ​ឡើយ

30. ហេតុ​នោះ​បាន​ជា​អាប់‌សា‌ឡំម​បង្គាប់​ដល់​ពួក​បាវ​បម្រើ​ទ្រង់​ថា មើល​ន៏ ស្រែ​របស់​យ៉ូអាប់​នៅ​ជាប់​នឹង​ស្រែ​យើង មាន​ទាំង​ស្រូវ​ឱក​ផង ចូរ​ដុត​ចោល​ទៅ ពួក​បាវ​បម្រើ​របស់​ទ្រង់​ក៏​ទៅ​ដុត​ស្រែ​នោះ

31. ដូច្នេះ យ៉ូអាប់​ក៏​ក្រោក​ឡើង ចូល​ទៅ​ឯ​អាប់‌សា‌ឡំម នៅ​ក្នុង​លំនៅ​ទ្រង់ សួរ​ថា ហេតុ​អ្វី​បាន​ជា​បាវ​របស់​ទ្រង់​បាន​ដុត​ស្រែ​របស់​ទូល‌បង្គំ​ដូច្នេះ

32. អាប់‌សា‌ឡំម​ទ្រង់​ឆ្លើយ​ថា មើល យើង​បាន​ចាត់​គេ​ឲ្យ​ទៅ​ហៅ​អ្នក​មក ដើម្បី​ឲ្យ​អ្នក​ទៅ​ទូល​សួរ​ស្តេច​ថា ដែល​ទូល‌បង្គំ​មក​ពី​ស្រុក​កេស៊ូរី នោះ​តើ​មាន​ប្រយោជន៍​អ្វី ស៊ូ​ឲ្យ​ទូល‌បង្គំ​បាន​នៅ​ទី​នោះ​ល្អ​ជាង ដូច្នេះ ឲ្យ​យើង​ទៅ​គាល់​ស្តេច​ឥឡូវ បើ​យើង​មាន​ទោស​ខុស​អ្វី នោះ​សូម​ឲ្យ​ទ្រង់​សម្លាប់​យើង​ចុះ

33. យ៉ូអាប់​ក៏​ចូល​ទៅ​ទូល​ដល់​ស្តេច រួច​កាល​លោក​បាន​ហៅ​អាប់‌សា‌ឡំម​មក នោះ​ទ្រង់​ក៏​ចូល​ទៅ​គាល់​ស្តេច ឱន​ព្រះ‌អង្គ​ក្រាប​ព្រះ‌‌ភ័ក្ត្រ​ចុះ​ដល់​ដី នៅ​ចំពោះ​ទ្រង់ រួច​ស្តេច​ទ្រង់​ក៏​ថើប​អាប់‌សា‌ឡំម។

About សាំយូអែល ទី ២ Chapter 14

Read សាំយូអែល ទី ២ Chapter 14 online from the Holy Bible. This chapter is part of the Book of សាំយូអែល ទី ២ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: សាំយូអែល ទី ២
Chapter: 14
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading សាំយូអែល ទី ២. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading សាំយូអែល ទី ២ Chapter 14 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is សាំយូអែល ទី ២ Chapter 14?

សាំយូអែល ទី ២ Chapter 14 is part of the Book of សាំយូអែល ទី ២ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete សាំយូអែល ទី ២ Chapter 14 online for free with easy chapter navigation.

More Chapters from ព្រះគម្ពីរសញ្ញាចាស់

  1. ហូសេ Chapter 2
  2. ហូសេ Chapter 1
  3. ហូសេ Chapter 4
  4. ហូសេ Chapter 8
  5. ហូសេ Chapter 6
  6. សាស្តា Chapter 1
  7. ហូសេ Chapter 12

Explore More from សាំយូអែល ទី ២

  1. សាំយូអែល ទី ២ Chapter 17
  2. សាំយូអែល ទី ២ Chapter 22
  3. សាំយូអែល ទី ២ Chapter 6
  4. សាំយូអែល ទី ២ Chapter 16
  5. សាំយូអែល ទី ២ Chapter 4
  6. សាំយូអែល ទី ២ Chapter 11
  7. សាំយូអែល ទី ២ Chapter 10

Related Chapters & Readings

  1. ទំនុកដំកើង Chapter 79
  2. ពង្សាវតារក្សត្រ ទី ២ Chapter 25
  3. អេសាយ Chapter 63
  4. សាំយូអែល ទី ២ Chapter 9
  5. លូកា Chapter 5
  6. អេសាយ Chapter 40
  7. ទំនុកដំកើង Chapter 97
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *