Read លោកុប្បត្តិ Chapter 8 Online
Read លោកុប្បត្តិ Chapter 8 online from the Holy Bible. This chapter is part of the Book of លោកុប្បត្តិ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of លោកុប្បត្តិ and the Holy Bible online.
Choose a Chapter
លោកុប្បត្តិ 8
ជំពូក 8
1. ព្រះទ្រង់ក៏នឹកចាំពីណូអេ និងអស់ទាំងសត្វព្រៃ សត្វស្រុកទាំងប៉ុន្មាន ដែលនៅក្នុងទូកជាមួយនឹងគាត់ រួចទ្រង់ធ្វើឲ្យខ្យល់បក់មកលើផែនដី ហើយទឹកក៏ស្រកទៅ
2. ឯរន្ធទឹកនៅទីជម្រៅ និងទ្វារទំនប់នៅលើមេឃបានបិទវិញ ហើយភ្លៀងដែលធ្លាក់ពីលើមេឃមកក៏រាំងទៅ
3. ទឹកបានថយចេញពីផែនដីជាដរាប លុះដល់ផុតពី១៥០ថ្ងៃទៅ ទើបបានស្រកបន្តិច
4. ដល់ថ្ងៃ១៧ ខែទី៧ នោះទូកធំបានកឿងនៅលើភ្នំអារ៉ារ៉ាត
5. ទឹកក៏ចេះតែស្រកទៅដរាបដល់ខែទី១០ លុះដល់ថ្ងៃចូលខែទី១០ នោះទើបឃើញមានកំពូលភ្នំលេចឡើង។
6. កាលបានកន្លងទៅ៤០ថ្ងៃទៀត នោះណូអេ គាត់បើកបង្អួចដែលបានធ្វើក្នុងទូក
7. ក៏លែងក្អែក១ទៅ តែវាហើរទៅមកទាល់តែទឹកបានរីងស្ងួតពីផែនដីអស់
8. គាត់ក៏លែងព្រាប១ដែរ ដើម្បីឲ្យដឹងថាទឹកបានស្រកពីដីទៅហើយឬនៅ
9. តែព្រាបនោះរកកន្លែងណានឹងទំគ្មាន បានជាវិលមកឯគាត់ក្នុងទូកវិញ ពីព្រោះទឹកនៅពេញលើផែនដីនៅឡើយ នោះគាត់ក៏លូកដៃទៅចាប់យកមកក្នុងទូកវិញ
10. គាត់ផ្អាកចាំអស់៧ថ្ងៃ រួចលែងព្រាបចេញពីទូកទៅម្តងទៀត
11. លុះដល់ពេលល្ងាច ព្រាបនោះត្រឡប់ចូលមកឯគាត់វិញ ឃើញមានពាំយកស្លឹកអូលីវដែលវាបានចឹកមកជាមួយផង ដូច្នេះ ណូអេបានដឹងថា ទឹកបានស្រកពីផែនដីបន្តិចហើយ
12. រួចគាត់រង់ចាំ៧ថ្ងៃទៀត ក៏លែងព្រាបឲ្យទៅ តែវាមិនបានវិលឯគាត់វិញទេ។
13. នៅឆ្នាំ៦០១ ក្នុងថ្ងៃចូលខែទី១ នោះទឹកបានរីងស្ងួតពីផែនដីអស់ទៅ ណូអេក៏បើកដំបូលទូកមើល ឃើញថាទឹកបានស្ងួតពីដីហើយ
14. ដល់ថ្ងៃ២៧ ខែទី២ នោះដីបានស្ងួតធេង
15. ព្រះទ្រង់មានព្រះបន្ទូលទៅណូអេថា
16. ចូរឯងចេញពីទូកចុះ ព្រមទាំងប្រពន្ធកូន និងកូនប្រសាស្រីឯងដែរ
17. ចូរនាំអស់ទាំងសត្វគ្រប់ពូជដែលនៅជាមួយនឹងឯងចេញមកផង ទោះទាំងសត្វស្លាប សត្វជើង៤ និងគ្រប់ទាំងសត្វដែលលូនវារនៅដីក្តី ដើម្បីឲ្យបានមកបង្កើតកូនចម្រើនជាបរិបូរនៅពេញពាសលើផែនដី
18. នោះណូអេក៏ចេញមក ព្រមទាំងប្រពន្ធកូន និងកូនប្រសាស្រីគាត់
19. ហើយគ្រប់ទាំងសត្វជើង៤ សត្វលូនវារ និងសត្វស្លាបទាំងប៉ុន្មានផង គឺគ្រប់ទាំងសត្វដែលកម្រើកនៅផែនដី នោះក៏ចេញពីទូកមកតាមពូជ។
20. ណូអេបានស្អាងអាសនៈ១ថ្វាយព្រះយេហូវ៉ា ក៏យកសត្វជើង៤ពីសត្វដ៏ស្អាតគ្រប់មុខ ហើយពីសត្វដ៏ស្អាតគ្រប់មុខ មកថ្វាយជាតង្វាយដុតលើអាសនៈនោះ
21. ព្រះយេហូវ៉ាទ្រង់ធុំក្លិនឈ្ងុយ រួចទ្រង់សម្រេចក្នុងព្រះហឫទ័យថា អញនឹងមិនដាក់បណ្តាសាដី ដោយព្រោះមនុស្សទៀតទេ ពីព្រោះគំនិតក្នុងចិត្តមនុស្ស នោះអាក្រក់តាំងតែពីក្មេងមក អញក៏មិនធ្វើទោសដល់ជីវិតទាំងឡាយ ដូចជាអញទើបនឹងធ្វើនោះទៀតដែរ
22. កាលនៅមានផែនដីនៅឡើង នោះមិនដែលខាននឹងមានរដូវសាបព្រោះ រដូវច្រូតកាត់ ត្រជាក់ហើយក្តៅ ប្រាំងវស្សា ថ្ងៃហើយយប់ទៀតឡើយ។
About លោកុប្បត្តិ Chapter 8
Read លោកុប្បត្តិ Chapter 8 online from the Holy Bible. This chapter is part of the Book of លោកុប្បត្តិ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: លោកុប្បត្តិ
Chapter: 8
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading លោកុប្បត្តិ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading លោកុប្បត្តិ Chapter 8 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is លោកុប្បត្តិ Chapter 8?
លោកុប្បត្តិ Chapter 8 is part of the Book of លោកុប្បត្តិ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete លោកុប្បត្តិ Chapter 8 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- ហូសេ Chapter 8
- ហូសេ Chapter 6
- សាស្តា Chapter 1
- ហូសេ Chapter 12
Explore More from លោកុប្បត្តិ
- លោកុប្បត្តិ Chapter 7
- លោកុប្បត្តិ Chapter 19
- លោកុប្បត្តិ Chapter 26
- លោកុប្បត្តិ Chapter 43
- លោកុប្បត្តិ Chapter 9
- លោកុប្បត្តិ Chapter 18
- លោកុប្បត្តិ Chapter 40