Read យ៉ូប Chapter 8 Online
Read យ៉ូប Chapter 8 online from the Holy Bible. This chapter is part of the Book of យ៉ូប in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of យ៉ូប and the Holy Bible online.
Choose a Chapter
យ៉ូប 8
ជំពូក 8
1. នោះប៊ីលដាឌ សាសន៍ស៊ូអា គាត់ឆ្លើយឡើងថា
2. តើអ្នកនឹងពោលសេចក្ដីយ៉ាងដូច្នេះ ដល់កាលណាទៀត ព្រមទាំងបព្ចោញវាចាដូចជាខ្យល់ព្យុះដូច្នេះ
3. តើព្រះទ្រង់ដែលបង្វែរសេចក្ដីយុត្តិធម៌ចេញឬទេ តើព្រះដ៏មានគ្រប់ព្រះចេស្តា ទ្រង់ដែលបង្វែរសេចក្ដីសុចរិតដែរឬ
4. បើសិនជាកូនទាំងឡាយរបស់អ្នកបានធ្វើបាបនឹងទ្រង់ ហើយទ្រង់បានប្រគល់វា ទៅក្នុងអំណាចនៃសេចក្ដីកំហុសរបស់វា
5. បើអ្នកនឹងស្វែងរកព្រះអស់ពីចិត្ត ហើយទូលអង្វរដល់ព្រះដ៏មានគ្រប់ព្រះចេស្តា
6. បើខ្លួនអ្នកក៏បរិសុទ្ធ ហើយទៀងត្រង់ នោះពិតប្រាកដជាទ្រង់នឹងតើនឡើងជួយដល់អ្នក ព្រមទាំងប្រោសឲ្យទីលំនៅដ៏សុចរិតរបស់អ្នកបានប្រកបដោយសេចក្ដីចម្រើនផង
7. យ៉ាងនោះ ទោះបើខាងដើមនៃអ្នកបានតូចទាបក៏ដោយ គង់តែដល់ចុងបំផុតអ្នកនឹងបានចម្រើនជាធំឡើង។
8. ចូរស៊ើបសួររកពីដំណមនុស្សដែលកន្លងទៅហើយ ត្រូវឲ្យយកចិត្តទុកដាក់នឹងសេចក្ដីដែលពួកអយ្យកោគេបានស្វែងរកឲ្យចេះចុះ
9. ដ្បិតយើងរាល់គ្នាទើបតែនឹងកើតមកពីម្សិលមិញនេះឯង ឥតដឹងអ្វីឡើយ ពីព្រោះអាយុយើងនៅផែនដីនេះ ជាស្រមោលប៉ុណ្ណោះ
10. ឯអ្នកទាំងនោះ តើមិនបង្រៀន ហើយថ្លែងប្រាប់ដល់អ្នក ព្រមទាំងពោលពាក្យបញ្ចេញពីចិត្តគេទេឬអី
11. តើដើមកក់ដុះដោយឥតភក់បានឬ ឯដើមផ្នក់ទឹក តើនឹងដុះដោយឥតទឹកបានឬទេ
12. កាលដើមនោះនៅខៀវស្រស់ ឥតអ្នកណាកាត់នៅឡើយ នោះក៏នឹងស្វិតក្រៀមទៅមុនតិណជាតិឯទៀត
13. ឯអស់ទាំងផ្លូវរបស់មនុស្សដែលភ្លេចព្រះ នោះក៏ដូច្នោះដែរ ហើយសេចក្ដីសង្ឃឹមរបស់មនុស្សទមិឡល្មើសនឹងត្រូវវិនាសទៅដែរ
14. ជាពួកមនុស្សដែលទីពឹងរបស់គេនឹងត្រូវបាក់ដាច់ចេញ ឯទីសង្ឃឹមរបស់គេ គឺជាមងនៃពីងពាងប៉ុណ្ណោះ
15. អ្នកនោះនឹងផ្អែកទៅលើផ្ទះខ្លួន តែផ្ទះនោះនឹងរលំទៅ គេនឹងចាប់យឹតផ្ទះនោះ តែមិនធន់នៅទេ
16. អ្នកនោះខៀវខ្ចី នៅក្រោមពន្លឺថ្ងៃ ក៏បែកមែកលូតទៅក្នុងសួនច្បារ
17. ឯឫសចាក់ស្រេះទៅក្នុងថ្ម ក៏រករហូតដល់បានប្រទះនឹងដុំថ្ម
18. បើកាលណាត្រូវរំលើងចេញពីកន្លែង នោះកន្លែងរបស់វាមិនព្រមស្គាល់ទៀតឡើយ គឺដោយពាក្យថា អញមិនបានឃើញឯងទេ
19. មើល នេះហើយជាផលដែលកើតពីផ្លូវរបស់វា រួចមកមានផ្សេងទៀតពន្លកចេញពីដីឡើង
20. មើល ព្រះទ្រង់មិនដែលលះបង់មនុស្សគ្រប់លក្ខណ៍ ឬទប់ទល់មនុស្សដែលប្រព្រឹត្តអាក្រក់ឡើយ
21. ដល់ចុងបំផុត ទ្រង់នឹងឲ្យមាត់អ្នកបានពេញដោយសេចក្ដីសំណើច ហើយឲ្យបបូរមាត់អ្នកបានស្រែកឡើងដោយអំណរវិញ
22. ឯពួកដែលស្អប់អ្នក គេនឹងមានសេចក្ដីខ្មាសរួបរឹតខ្លួន នោះទីលំនៅរបស់មនុស្សអាក្រក់នឹងសូន្យបាត់ទៅ។
About យ៉ូប Chapter 8
Read យ៉ូប Chapter 8 online from the Holy Bible. This chapter is part of the Book of យ៉ូប in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: យ៉ូប
Chapter: 8
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading យ៉ូប. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading យ៉ូប Chapter 8 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is យ៉ូប Chapter 8?
យ៉ូប Chapter 8 is part of the Book of យ៉ូប in the Holy Bible.
Can I read this chapter online?
Yes. You can read the complete យ៉ូប Chapter 8 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 8
- ហូសេ Chapter 6
- ហូសេ Chapter 12
Explore More from យ៉ូប
- យ៉ូប Chapter 27
- យ៉ូប Chapter 3
- យ៉ូប Chapter 17
- យ៉ូប Chapter 16
- យ៉ូប Chapter 40
- យ៉ូប Chapter 10
- យ៉ូប Chapter 42