Read អេសាយ Chapter 66 Online
Read អេសាយ Chapter 66 online from the Holy Bible. This chapter is part of the Book of អេសាយ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of អេសាយ and the Holy Bible online.
Choose a Chapter
អេសាយ 66
ជំពូក 66
1. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ផ្ទៃមេឃជាបល្ល័ង្ករបស់អញ ហើយផែនដីជាកំណល់កល់ជើងអញ ដូច្នេះ តើឯងរាល់គ្នានឹងសង់វិហារយ៉ាងណាឲ្យអញ តើមានកន្លែងណាសម្រាប់ជាទីសម្រាកដល់អញ
2. ដ្បិតឯរបស់ទាំងនេះ គឺដៃអញដែលបានបង្កើតមក ហើយគឺយ៉ាងនោះដែលរបស់ទាំងនេះបានកើតមានឡើង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ប៉ុន្តែ អញនឹងយកចិត្តទុកដាក់ចំពោះមនុស្សយ៉ាងនេះវិញ គឺចំពោះអ្នកណាដែលក្រលំបាក ហើយមានចិត្តខ្ទេចខ្ទាំ ជាអ្នកដែលញ័រញាក់ ដោយឮពាក្យរបស់អញ
3. អ្នកណាដែលសម្លាប់គោ នោះដូចជាបានប្រហារជីវិតមនុស្ស អ្នកណាដែលថ្វាយកូនចៀមទុកជាយញ្ញបូជា នោះដូចជាបានបំបាក់កឆ្កែ អ្នកណាដែលថ្វាយតង្វាយម្សៅ នោះដូចជាបានថ្វាយឈាមជ្រូក អ្នកណាដែលដុតកំញានថ្វាយ នោះក៏ដូចជាអ្នកដែលថ្វាយបង្គំដល់រូបព្រះដែរ អើអ្នកទាំងនោះបានរើសផ្លូវរបស់ខ្លួនគេ ព្រលឹងរបស់គេក៏រីករាយចំពោះការគួរស្អប់ខ្ពើមរបស់ខ្លួនគេហើយ
4. ឯអញក៏នឹងរើសសេចក្ដីទំនាស់ចិត្តឲ្យគេ ហើយនិងនាំសេចក្ដីដែលគេស្ញែងខ្លាចមកលើគេវិញ ដ្បិតកាលអញបានហៅ នោះគ្មានអ្នកណាតបឆ្លើយសោះ កាលអញបាននិយាយ នោះគេមិនបានស្តាប់ឡើយ គឺគេបានធ្វើអំពើដែលអាក្រក់នៅភ្នែកអញ ហើយបានរើសយករបស់ដែលអញមិនចូលចិត្តវិញ។
5. ឯងរាល់គ្នាដែលញ័រញាក់ចំពោះព្រះបន្ទូលនៃព្រះយេហូវ៉ាអើយ ចូរស្តាប់ព្រះបន្ទូលទ្រង់ចុះ ពួកបងប្អូនរបស់ឯងរាល់គ្នាដែលស្អប់ឯង ជាពួកអ្នកដែលកាត់ឯងរាល់គ្នាចេញ ដោយព្រោះឈ្មោះអញ គេបានពោលថា ចូរឲ្យឯងរាល់គ្នាតម្កើងព្រះយេហូវ៉ាឡើង ដើម្បីឲ្យយើងបានឃើញសេចក្ដីអំណររបស់ឯងផង ប៉ុន្តែ គឺគេដែលនឹងត្រូវអៀនខ្មាសវិញ
6. មានឮសូរអឺងកងពីទីក្រុងមក ជាសំឡេងដែលចេញពីព្រះវិហារ គឺជាសៀងនៃព្រះយេហូវ៉ាដែលទ្រង់សងតបដល់ពួកខ្មាំងសត្រូវរបស់ទ្រង់។
7. មុនដែលឈឺពោះ នោះបានសម្រាលកូនមក មុនដែលកើតឈឺចាប់ នោះបានបង្កើតកូនប្រុស១ហើយ
8. តើមានអ្នកណាដែលឮនិយាយពីការយ៉ាងនោះ តើអ្នកណាដែលបានឃើញឬ តើនឹងឲ្យស្រុក១កើតឡើងក្នុងថ្ងៃតែ១បានឬ តើនគរ១នឹងលេចចេញមកភ្លាម១រំពេចឬអី ដ្បិតវេលាដែលក្រុងស៊ីយ៉ូនបានឈឺចាប់ នោះក៏បានសម្រាលកូនទាំងប៉ុន្មានមកភ្លាម
9. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលសួរថា តើអញនឹងនាំទៅដល់កំណត់ដែលត្រូវសម្រាល ឥតធ្វើឲ្យកើតមកផងឬ ព្រះនៃឯងទ្រង់ក៏មានព្រះបន្ទូលសួរថា ឯអញដែលធ្វើឲ្យកើតមក តើអញនឹងបង្ខាំងផ្ទៃឬអី។
10. ឱពួកអ្នកដែលស្រឡាញ់ក្រុងយេរូសាឡឹមអើយ ចូររីករាយឡើងជាមួយនឹងវា ហើយមានសេចក្ដីអំណរដោយព្រោះវាចុះ អស់អ្នកដែលយំទួញនឹងទីក្រុងអើយ ចូររីករាយឡើងដោយសេចក្ដីអំណរចំពោះវាវិញ
11. ដើម្បីឲ្យឯងរាល់គ្នាបានបៅដោះ ជាសេចក្ដីកំសាន្តចិត្តរបស់វាឲ្យឆ្អែត ហើយឲ្យបានជព្ជាក់ទឹកដោះរបស់វា ព្រមទាំងចាប់ចិត្តចំពោះសិរីល្អដ៏បរិបូររបស់វាផង
12. ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងផ្សាយសេចក្ដីសុខ ឲ្យហូរទៅដល់វាដូចជាទន្លេ ព្រមទាំងសិរីល្អរបស់អស់ទាំងសាសន៍ ដូចជាទឹកជ្រោះដែលហូរលិចច្រាំងផង នោះឯងរាល់គ្នានឹងជព្ជាក់បៅ វានឹងពរឯង ហើយថ្នមឯងនៅលើភ្លៅ
13. អញនឹងកំសាន្តចិត្តឯង ដូចជាម្តាយដែលលួងលោមកូន នោះឯងរាល់គ្នានឹងមានសេចក្ដីកំសាន្តចិត្តចំពោះក្រុងយេរូសាឡឹមហើយ
14. ឯងរាល់គ្នានឹងឃើញ ហើយនិងមានសេចក្ដីអំណររីករាយក្នុងចិត្ត ឯឆ្អឹងឯងរាល់គ្នា នោះនឹងបានស្រស់ដូចស្មៅខ្ចី ហើយព្រះហស្តនៃព្រះយេហូវ៉ានឹងសម្ដែងចេញ ដល់ពួកអ្នកបម្រើរបស់ទ្រង់ ហើយសេចក្ដីខ្ញាល់របស់ទ្រង់ នឹងសង្កត់លើអស់ទាំងខ្មាំងសត្រូវផង។
15. ដ្បិតមើល ព្រះយេហូវ៉ាទ្រង់នឹងយាងមកនាំទាំងភ្លើងមកជាមួយ ហើយព្រះរាជរថរបស់ទ្រង់នឹងបានដូចជាខ្យល់កួច ដើម្បីនឹងសម្រេចតាមសេចក្ដីខ្ញាល់ដ៏សហ័សរបស់ទ្រង់ និងតាមពាក្យស្តីបន្ទោសរបស់ទ្រង់ ដោយសារអណ្តាតភ្លើង
16. ពីព្រោះព្រះយេហូវ៉ាទ្រង់នឹងសម្រេចតាមសេចក្ដីយុត្តិធម៌ដល់អស់ទាំងមនុស្ស ដោយសារភ្លើងនឹងដាវរបស់ទ្រង់ ដូច្នេះ ពួកអ្នកដែលព្រះយេហូវ៉ាទ្រង់ និងប្រហារជីវិត នោះនឹងមានជាច្រើន
17. ឯពួកអ្នកដែលញែកខ្លួន ហើយជម្រះខ្លួនចេញ សម្រាប់ការថ្វាយបង្គំនៅក្នុងសួនច្បារ ហើយគោរពដល់រូបព្រះ១នៅកណ្តាលនោះ ព្រមទាំងស៊ីសាច់ជ្រូក និងកណ្តុរជារបស់គួរខ្ពើមឆ្អើម នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អ្នកទាំងនោះនឹងត្រូវវិនាសទៅជាមួយគ្នាទាំងអស់។
18. អញស្គាល់អស់ទាំងអំពើ និងគំនិតរបស់គេហើយ នឹងមានពេលវេលាមកដល់ ដែលអញនឹងប្រមូលអស់ទាំងសាសន៍គ្រប់ភាសា គេនឹងមូលមកឃើញសិរីល្អរបស់អញ
19. អញនឹងតាំងទីសម្គាល់១នៅកណ្តាលពួកគេ ហើយចាត់ពួកគេណាខ្លះដែលរួចខ្លួន ឲ្យទៅឯសាសន៍ដទៃ គឺទៅឯស្រុកតើស៊ីស ស្រុកពូល និងស្រុកលូឌ ជាសាសន៍ដែលជំនាញធ្នូ ហើយស្រុកទូបាល និងស្រុកយ៉ាវ៉ាន ហើយទៅឯកោះទាំងប៉ុន្មានដែលនៅឆ្ងាយ ជាពួកអ្នកដែលមិនទាន់ឮនិយាយពីកិត្តិសព្ទរបស់អញ ឬឃើញសិរីល្អរបស់អញនៅឡើយ អ្នកទាំងនោះនឹងប្រកាសប្រាប់ពីសិរីល្អរបស់អញ នៅកណ្តាលសាសន៍ទាំងប៉ុន្មាន
20. គេនឹងបញ្ជិះពួកបងប្អូនឯងរាល់គ្នាទាំងប៉ុន្មាន លើសេះ រទេះ អង្រឹងស្នែង លាកាត់ ហើយលើអូដ្ឋ នាំចេញពីអស់ទាំងសាសន៍មក ទុកជាតង្វាយថ្វាយដល់ព្រះយេហូវ៉ា គឺមកឯក្រុងយេរូសាឡឹម ជាភ្នំបរិសុទ្ធរបស់អញ ដូចជាពួកកូនចៅអ៊ីស្រាអែលធ្លាប់យកតង្វាយរបស់គេដាក់ក្នុងភាជនៈដ៏ស្អាត មកឯព្រះវិហារនៃព្រះយេហូវ៉ាដែរ នោះឯងជាព្រះបន្ទូលនៃព្រះយេហូវ៉ា
21. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងយកពួកអ្នកនោះខ្លះ តាំងឡើងជាសង្ឃ ហើយជាពួកលេវី។
22. ដ្បិតដែលផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលអញនឹងបង្កើតឡើងនោះ នឹងស្ថិតស្ថេរនៅចំពោះអញជាយ៉ាងណា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ពូជពង្សរបស់ឯង និងឈ្មោះឯងរាល់គ្នា ក៏នឹងស្ថិតស្ថេរនៅយ៉ាងនោះដែរ
23. គ្រានោះនឹងកើតមានដូច្នេះថា ចាប់តាំងពីថ្ងៃចូលខែ១ ដរាបដល់ថ្ងៃចូលខែ១ទៀត ហើយពីថ្ងៃឈប់សម្រាក១ ដរាបដល់ថ្ងៃឈប់សម្រាក១ទៀត នោះគ្រប់មនុស្សទាំងអស់នឹងមកក្រាបថ្វាយបង្គំនៅចំពោះអញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
24. គេនឹងចេញទៅមើលសាកខ្មោចរបស់មនុស្សទាំងប៉ុន្មាន ដែលបានបះបោរនឹងអញ ដ្បិតដង្កូវនៃខ្មោចទាំងនោះនឹងមិនស្លាប់ឡើយ ហើយភ្លើងក៏មិនចេះរលត់ដែរ សាកខ្មោចទាំងនោះនឹងបានជាទីខ្ពើមឆ្អើមដល់អស់ទាំងមនុស្ស។:៚
About អេសាយ Chapter 66
Read អេសាយ Chapter 66 online from the Holy Bible. This chapter is part of the Book of អេសាយ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: អេសាយ
Chapter: 66
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading អេសាយ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading អេសាយ Chapter 66 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is អេសាយ Chapter 66?
អេសាយ Chapter 66 is part of the Book of អេសាយ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete អេសាយ Chapter 66 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- សាស្តា Chapter 1
- ហូសេ Chapter 12
- ហូសេ Chapter 1
- ហូសេ Chapter 4
- ហូសេ Chapter 10
- ហូសេ Chapter 6
Explore More from អេសាយ
- អេសាយ Chapter 56
- អេសាយ Chapter 28
- អេសាយ Chapter 25
- អេសាយ Chapter 31
- អេសាយ Chapter 48
- អេសាយ Chapter 2
- អេសាយ Chapter 17