Read យ៉ូប Chapter 3 Online
Read យ៉ូប Chapter 3 online from the Holy Bible. This chapter is part of the Book of យ៉ូប in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of យ៉ូប and the Holy Bible online.
Choose a Chapter
យ៉ូប 3
ជំពូក 3
1. ក្រោយនោះមក យ៉ូបក៏បើកមាត់ពោលពាក្យប្រទេចផ្តាសាដល់ថ្ងៃកំណើតរបស់ខ្លួន
2. លោកពោលពាក្យថា
3. សូមឲ្យថ្ងៃដែលខ្ញុំកើតមកត្រូវវិនាសទៅ គឺជាយប់ដែលគេប្រកាសថា មានកូនមកចាប់ទំផ្ទៃនោះ
4. សូមឲ្យថ្ងៃនោះបានសូន្យទៅ សូមកុំឲ្យព្រះនឹករកពីស្ថានលើឡើយ ក៏កុំឲ្យមានពន្លឺចាំងមកបំភ្លឺឲ្យសោះ
5. សូមឲ្យសេចក្ដីងងឹត និងម្លប់នៃសេចក្ដីស្លាប់មកទទួលធ្វើជាម្ចាស់ សូមឲ្យមានពពកនៅជាប់ពីលើ ហើយសូមឲ្យសូរ្យគ្រាសមកបំភ័យផង
6. ឯយប់នោះ សូមឲ្យសេចក្ដីងងឹតសូន្យសុងចាប់ទុក កុំឲ្យយប់នោះមានកន្លែងនៅជាមួយនឹងថ្ងៃឯទៀតក្នុងឆ្នាំឡើយ ក៏កុំឲ្យបានរាប់ក្នុងខែនោះដែរ
7. អើ សូមឲ្យយប់នោះបានទៅជាអសារឥតការ ឥតមានឮសូរសៀងអរសប្បាយឡើយ
8. សូមឲ្យពួកអ្នកដែលស្អប់ពេលថ្ងៃ បានដាក់បណ្តាសាដល់យប់នោះ ព្រមទាំងពួកអ្នកដែលប្រុងនឹងដាស់ក្រពើឡើងផង
9. សូមឲ្យអស់ទាំងផ្កាយ ដែលភ្លឺនៅពេលព្រលប់ក្នុងយប់នោះបានងងឹតវិញ ឲ្យបានរកពន្លឺឥតមានឡើយ ក៏កុំឲ្យបានឃើញបើកពន្លឺ នៅពេលបច្ចូសកាលដែរ
10. ពីព្រោះមិនបានបិទទ្វារផ្ទៃម្តាយខ្ញុំទេ ក៏មិនបានបិទបាំងសេចក្ដីវេទនាពីភ្នែកខ្ញុំដែរ។
11. ហេតុអ្វីបានជាខ្ញុំមិនបានស្លាប់ ចាប់តាំងពីក្នុងផ្ទៃ ហើយប្រគល់វិញ្ញាណទៅវិញ ក្នុងកាលដែលម្តាយខ្ញុំបានសម្រាលមកនោះ
12. ម្តេចក៏មានភ្លៅទទួលទ្រខ្ញុំ ហើយនិងដោះឲ្យខ្ញុំបៅ
13. កុំតែមានដូច្នោះ នោះខ្ញុំបានដេកទៅដោយសុខស្រួល ខ្ញុំនឹងបានដេកលក់ទៅ ដោយមានសេចក្ដីស្រាន្តហើយ
14. នៅជាមួយពួកស្តេច និងពួកអ្នកប្រាជ្ញនៃលោកីយ៍ ជាពួកអ្នកដែលបានសង់ទីសម្ងាត់សម្រាប់ខ្លួន
15. ឬនៅជាមួយនឹងពួកអ្នកជាប្រធាន ដែលមានមាស ហើយបានបំពេញផ្ទះគេដោយប្រាក់
16. ឬនឹងឥតមានខ្ញុំសោះ ដូចជាកូនរំលូតលាក់កំបាំង គឺជាកូនដែលមិនបានឃើញពន្លឺឡើយ
17. នៅទីនោះ ពួកអាក្រក់លែងធ្វើទុក្ខ នៅកន្លែងនោះ ពួកនឿយហត់មានសេចក្ដីស្រាកស្រាន្ត
18. នៅទីនោះ ពួកអ្នកទោសមានសេចក្ដីសម្រាកព្រមគ្នា គេមិនឮសូរកំហែងនៃអ្នកនាយតម្រួួតទៀតទេ
19. មានទាំងអ្នកតូចអ្នកធំនៅទីនោះ ហើយបាវក៏បានរួចពីចៅហ្វាយខ្លួនដែរ។
20. ហេតុអ្វីបានជាឲ្យមានពន្លឺភ្លឺ ដល់មនុស្សរងវេទនា ព្រមទាំងឲ្យជីវិតដល់អ្នកដែលមានសេចក្ដីជូរចត់ក្នុងចិត្តដូច្នេះ
21. គេទន្ទឹងចាំតែស្លាប់ តែសេចក្ដីស្លាប់មិនមកដល់សោះ ទោះបើគេសង្វាតរកលើសជាងរកទ្រព្យសម្បត្តិផងក៏ដោយ
22. គេមានសេចក្ដីរីករាយក្រៃលែង ហើយក៏អរសប្បាយ ក្នុងកាលដែលប្រទះនឹងផ្នូរហើយ
23. ហេតុអ្វីបានជាឲ្យពន្លឺភ្លឺដល់មនុស្ស ដែលផ្លូវរបស់ខ្លួនសុទ្ធតែងងឹតដូច្នេះ គឺជាអ្នកដែលព្រះបានធ្វើរបងព័ទ្ធជុំវិញហើយ
24. ព្រោះសេចក្ដីដំអូញរបស់ខ្ញុំ ទុកដូចជាអាហារ ហើយដំងូរខ្ញុំក៏ហូរចេញដូចជាទឹក
25. ដ្បិតសេចក្ដីដែលខ្ញុំខ្លាច នោះបានកើតដល់ខ្ញុំ សេចក្ដីដែលនាំឲ្យខ្ញុំភ័យ នោះក៏មកដល់ខ្ញុំហើយ
26. ខ្ញុំគ្មានសេចក្ដីសុខ គ្មានសេចក្ដីក្សេមក្សាន្ត ក៏គ្មានសេចក្ដីសម្រាកឡើយ គឺមានតែសេចក្ដីទុក្ខប៉ុណ្ណោះ។
About យ៉ូប Chapter 3
Read យ៉ូប Chapter 3 online from the Holy Bible. This chapter is part of the Book of យ៉ូប in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: យ៉ូប
Chapter: 3
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading យ៉ូប. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading យ៉ូប Chapter 3 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is យ៉ូប Chapter 3?
យ៉ូប Chapter 3 is part of the Book of យ៉ូប in the Holy Bible.
Can I read this chapter online?
Yes. You can read the complete យ៉ូប Chapter 3 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 12
- សាស្តា Chapter 1
- ហូសេ Chapter 4
- ហូសេ Chapter 3
- ហូសេ Chapter 1
- ហូសេ Chapter 10
Explore More from យ៉ូប
- យ៉ូប Chapter 30
- យ៉ូប Chapter 13
- យ៉ូប Chapter 22
- យ៉ូប Chapter 40
- យ៉ូប Chapter 37
- យ៉ូប Chapter 9
- យ៉ូប Chapter 28