Read របាក្សត្រ ទី ១ Chapter 6 Online
Read របាក្សត្រ ទី ១ Chapter 6 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ១ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of របាក្សត្រ ទី ១ and the Holy Bible online.
Choose a Chapter
របាក្សត្រ ទី ១ 6
ជំពូក 6
1. ឯកូនរបស់លេវី គឺគើសុន កេហាត់ និងម្រ៉ារី
2. កូនរបស់កេហាត់ គឺអាំរ៉ាម យីតសារ ហេប្រុន និងអ៊ូស៊ាល
3. កូនអាំរ៉ាម គឺអើរ៉ុន ម៉ូសេ និងម៉ារាម ឯកូនចៅរបស់អើរ៉ុន គឺណាដាប អ័ប៊ីហ៊ូវ អេលាសារ និងអ៊ីថាម៉ារ
4. អេលាសារបង្កើតបានភីនេហាសៗបង្កើតអ័ប៊ីសួរ
5. ឯអ័ប៊ីសួរបង្កើតប៊ូកគីៗបង្កើតអ៊ូស៊ី
6. អ៊ូស៊ីបង្កើតសេរ៉ាហ៊ាៗបង្កើតមេរ៉ាយ៉ូត
7. មេរ៉ាយ៉ូតបង្កើតអ័ម៉ារា អ័ម៉ារាបង្កើតអ័ហ៊ីទូប
8. ឯអ័ហ៊ីទូបក៏បង្កើតសាដុកៗបង្កើតអ័ហ៊ីម៉ាស
9. អ័ហ៊ីម៉ាសបង្កើតអ័សារាៗបង្កើតយ៉ូហាណាន
10. យ៉ូហាណានបង្កើតអ័សារា (គឺលោកនោះឯងដែលធ្វើការងារជាសង្ឃ នៅក្នុងព្រះវិហារ ដែលសាឡូម៉ូនបានស្អាង នៅក្រុងយេរូសាឡឹម)
11. ឯអ័សារាក៏បង្កើតអ័ម៉ារា អ័ម៉ារាបង្កើតអ័ហ៊ីទូប
12. អ័ហ៊ីទូបបង្កើតសាដុកៗបង្កើតសាលូម
13. សាលូមបង្កើតហ៊ីលគីយ៉ាៗបង្កើតអ័សារា
14. អ័សារាបង្កើតសេរ៉ាយ៉ាៗបង្កើតយេហូសាដាក
15. យេហូសាដាកក៏ទៅជាឈ្លើយ ក្នុងកាលដែលព្រះយេហូវ៉ាបានដឹកនាំពួកយូដា និងពួកក្រុងយេរូសាឡឹមទៅ ដោយព្រះហស្តនៃនេប៊ូក្នេសា។
16. កូនរបស់លេវី គឺគើសុន កេហាត់ និងម្រ៉ារី
17. ហើយឈ្មោះពួកកូនគើសុន គឺលិបនី និងស៊ីម៉ាយ
18. ឯកូនរបស់កេហាត់ គឺអាំរ៉ាម យីតសារ ហេប្រុន និងអ៊ូស៊ាល
19. កូនរបស់ម្រ៉ារី គឺម៉ាស់លី និងមូស៊ី នេះជាគ្រួទាំងប៉ុន្មាន របស់ពួកលេវី តាមជំនួរវង្សនៃអយ្យកោគេ
20. ខាងឯគើសុន នោះបង្កើតបានលិបនីៗបង្កើតយ៉ាហាតៗបង្កើតស៊ីម៉្មា
21. ស៊ីម៉្មាបង្កើតយ៉ូអាៗបង្កើតអ៊ីដោៗបង្កើតសេរ៉ាសៗបង្កើតយាតរ៉ាយ
22. ឯកូនចៅរបស់កេហាត់ គឺលោកបង្កើតអ័មីន៉ាដាប់ៗបង្កើតកូរេ កូរេបង្កើតអាស់ស៊ា
23. អាស់ស៊ាបង្កើតអែលកាណា អែលកាណាបង្កើតអាស់ស៊ាៗបង្កើតអេបៀសាប់ៗបង្កើតអាស់ស៊ា
24. អាស់ស៊ាបង្កើតថាហាតៗបង្កើតអ៊ូរាល អ៊ូរាលបង្កើតអ៊ូស៊ីយ៉ាៗបង្កើតសូល
25. ឯកូនអែលកាណា គឺអ័ម៉ាសាយ និងអ័ហ៊ីម៉ូត
26. ឯអែលកាណានេះ គាត់មានកូន គាត់បង្កើតបានសូផាយៗបង្កើតណាហាត់
27. ណាហាត់បង្កើតអេលាបៗបង្កើតយេរ៉ូហាំៗបង្កើតអែលកាណា
28. ឯកូនរបស់សាំយូអែល គឺវ៉ាសនី ជាកូនច្បង រួចអ័ប៊ីយ៉ា
29. ឯកូនចៅម្រ៉ារី គឺម៉ាសលីៗបង្កើតលិបនីៗបង្កើតស៊ីម៉ាយៗបង្កើតអ៊ូសា
30. អ៊ូសាបង្កើតសាំម៉ាៗបង្កើតហាគីយ៉ាៗបង្កើតអ័សាយ៉ា។
31. កាលហឹបនៃព្រះបានសេចក្ដីសម្រាកហើយ នោះស្តេចដាវីឌទ្រង់តាំងឲ្យមានពួកអ្នកត្រួតលើការងារចម្រៀងក្នុងព្រះវិហារនៃព្រះយេហូវ៉ា
32. គេបានប្រតិបត្តិក្នុងការចម្រៀងនៅមុខរោងឧបោសថផងត្រសាលជំនុំ ដរាបដល់សាឡូម៉ូនបានស្អាងព្រះវិហារនៃព្រះយេហូវ៉ា នៅក្រុងយេរូសាឡឹម គេក៏ចូលធ្វើការងារគេ តាមវេនរៀងខ្លួន
33. ឯពួកអ្នកដែលធ្វើការងារនោះ និងកូនចៅគេ គឺក្នុងពួកកូនចៅកេហាត់ មានហេម៉ានជាអ្នកចម្រៀង គាត់ជាកូនរបស់យ៉ូអែល ដែលជាកូនសាំយូអែល
34. សាំយូអែល ជាកូនអែលកាណាៗ ជាកូនយេរ៉ូហាំៗ ជាកូនអេលាបៗ ជាកូនណាហាត់
35. ណាហាត់ ជាកូនស៊ូភៗ ជាកូនអែលកាណា អែលកាណាជាកូនម៉ាហាតៗ ជាកូនអ័ម៉ាសាយ
36. អ័ម៉ាសាយ ជាកូនអែលកាណាៗ ជាកូនយ៉ូអែលៗ ជាកូនអ័សារាៗ ជាកូនសេផានា
37. សេផានា ជាកូនថាហាត ថាហាត ជាកូនអាស់ស៊ាៗ ជាកូនអេបៀសាប់ៗ ជាកូនកូរេ
38. កូរេជាកូនយីតសារៗ ជាកូនកេហាត់ៗ ជាកូនលេវីៗ ជាកូនអ៊ីស្រាអែល
39. ហើយមានអេសាភ ជាប្អូនឈរនៅខាងស្តាំ គឺអេសាភ ជាកូនបេរេគា ដែលបេរេគា ជាកូនសាំម៉ា
40. សាំម៉ា ជាកូនមីកែលៗ ជាកូនប្អាសេយ៉ាៗ ជាកូនម៉ាលគា
41. ម៉ាលគា ជាកូនអែតនីៗ ជាកូនសេរ៉ាស សេរ៉ាស ជាកូនអ័ដាយ៉ា
42. អ័ដាយ៉ា ជាកូនអេថានៗ ជាកូនស៊ីម៉្មាៗ ជាកូនស៊ីម៉ាយ
43. ស៊ីម៉ាយ ជាកូនយ៉ាហាត យ៉ាហាត ជាកូនគើសុនៗ ជាកូនលេវី
44. ហើយនៅខាងឆ្វេង មានពួកកូនចៅម្រ៉ារី ជាបងប្អូនគេ គឺអេថាន ជាកូនគីស៊ី ដែលជាកូនអាប់ឌីៗជាកូនម៉ាលូក
45. ម៉ាលូកជាកូនហាសាបយ៉ាៗ ជាកូនអ័ម៉ាស៊ាៗ ជាកូនហ៊ីលគីយ៉ា
46. ហ៊ីលគីយ៉ា ជាកូនអាំស៊ីៗជាកូនបានីៗជាកូនសេមើរ
47. សេមើរ ជាកូនម៉ាសលីៗជាកូនមូស៊ីៗជាកូនម្រ៉ារីៗជាកូនលេវី
48. ហើយគឺពួកលេវី ជាបងប្អូនគេ ដែលបានតម្រូវឲ្យធ្វើការងារទាំងអស់ នៅក្នុងរោងឧបោសថផងព្រះវិហារនៃព្រះ។
49. ឯអើរ៉ុន និងពួកកូនលោក គេថ្វាយតង្វាយនៅលើអាសនៈនៃតង្វាយដុត និងអាសនៈគ្រឿងក្រអូប ក៏ធ្វើសម្រេចការងារទាំងអស់ នៅក្នុងទីបរិសុទ្ធបំផុត និងការថ្វាយតង្វាយឲ្យធួននឹងបាបនៃពួកអ៊ីស្រាអែលផង តាមគ្រប់ទាំងបង្គាប់របស់ម៉ូសេ ជាអ្នកបម្រើនៃព្រះ
50. នេះកូនចៅអើរ៉ុន គឺលោកបង្កើតអេលាសារៗ បង្កើតភីនេហាសៗ បង្កើតអ័ប៊ីសួរ
51. ឯអ័ប៊ីសួរក៏បង្កើតប៊ូកគីៗ បង្កើតអ៊ូស៊ីៗ បង្កើតសេរ៉ាហ៊ា
52. សេរ៉ាហ៊ាបង្កើតមេរ៉ាយ៉ូតៗ បង្កើតអ័ម៉ារាៗ បង្កើតអ័ហ៊ីទូប
53. អ័ហ៊ីទូបបង្កើតសាដុកៗបង្កើតអ័ហ៊ីម៉ាស។
54. ឯទីលំនៅរបស់ពួកកូនចៅអើរ៉ុន តាមទីក្រុង តាមព្រំដែន នោះខាងឯពួកគ្រួកេហាត់ (ដ្បិតពួកគេបានឆ្នោតទី១)
55. បានឲ្យគេមានក្រុងហេប្រុន នៅស្រុកយូដា និងតំបន់នៅជាប់ជុំវិញ
56. តែស្រែចម្ការនៃទីក្រុង និងភូមិនៅជាប់ជុំវិញ នោះបានឲ្យដល់កាលែប ជាកូនយេភូនេវិញ
57. ហើយបានឲ្យទីក្រុងពំនាក់ទាំងប៉ុន្មាន ដល់ពួកកូនចៅអើរ៉ុនដែរ គឺក្រុងហេប្រុន ក្រុងលិបណា និងតំបន់នៅជុំវិញក្រុងយ៉ាទារ ក្រុងអែសថេម៉ូរ និងតំបន់នៅជុំវិញ
58. ក្រុងហូឡូន និងតំបន់នៅជុំវិញ ក្រុងដេបៀរ និងតំបន់នៅជុំវិញ
59. ក្រុងអាសាន និងតំបន់នៅជុំវិញ ក្រុងបេត-សេមែស និងតំបន់នៅជុំវិញ
60. ហើយពីពូជអំបូរបេនយ៉ាមីន នោះក៏ឲ្យក្រុងកេបា និងតំបន់នៅជុំវិញ ក្រុងអាលេមែត និងតំបន់នៅជុំវិញ ហើយក្រុងអាន៉ាថោត និងតំបន់នៅជុំវិញ ទីក្រុងសម្រាប់ពួកគ្រួកេហាត់ទាំងអស់មាន១៣។
61. ឯពួកកូនចៅកេហាត់ ដែលសល់ក្នុងពួកគ្រួទាំងប៉ុន្មានរបស់ពូជអំបូរនោះ នោះតាមឆ្នោតបានឲ្យទីក្រុង១០ពីពូជអំបូរម៉ាន៉ាសេ១ចំហៀងដល់គេ
62. ឯពួកកូនចៅគើសុនតាមគ្រួគេ នោះបានឲ្យទីក្រុង១៣ ពីពូជអំបូរអ៊ីសាខារ អេស៊ើរ ណែបថាលី ហើយពីពូជអំបូរម៉ាន៉ាសេដែលនៅស្រុកបាសាន
63. ចំណែកឯពួកកូនចៅម្រ៉ារីតាមគ្រួគេ នោះតាមឆ្នោតបានឲ្យទីក្រុង១២ ពីពូជអំបូររូបេន កាឌ់ និងសាប់យូល៉ូន
64. ពួកកូនចៅសាសន៍អ៊ីស្រាអែលបានឲ្យទីក្រុងទាំងនោះ ព្រមទាំងតំបន់នៅជុំវិញ ទៅពួកលេវី
65. គេបានចែកទីក្រុងទាំងប៉ុន្មាន ដែលមានឈ្មោះកត់ទុកនេះដល់គេ ពីពូជអំបូរនៃកូនចៅយូដា កូនចៅស៊ីម្មាន និងកូនចៅបេនយ៉ាមីន ដោយចាប់ឆ្នោត។
66. មានពួកគ្រួនៃកូនចៅកេហាត់ខ្លះ គេបានទីក្រុងរបស់ព្រំដែនខ្លួន ពីក្នុងពូជអំបូរអេប្រាអិមវិញ
67. ទីក្រុងពំនាក់ទាំងប៉ុន្មាន ក៏បានឲ្យដល់ពួកកេហាត់ដែរ គឺក្រុងស៊ីគែម ដែលនៅស្រុកភ្នំអេប្រាអិម ព្រមទាំងតំបន់នៅជុំវិញ ក្រុងកេស៊ើរ និងតំបន់នៅជុំវិញ
68. ក្រុងយ៉ុកមាម និងតំបន់នៅជុំវិញ ក្រុងបេត-ហូរ៉ុន និងតំបន់នៅជុំវិញ
69. ក្រុងអាយ៉ាឡូន និងតំបន់នៅជុំវិញ ហើយក្រុងកាថ-រីម៉ូន និងតំបន់នៅជុំវិញ
70. ហើយពីពូជអំបូរម៉ាន៉ាសេ១ចំហៀង នោះក៏ឲ្យក្រុងអាន់នើរ និងតំបន់នៅជុំវិញ ក្រុងប៊ីលាម និងតំបន់នៅជុំវិញ សម្រាប់ពួកគ្រួកូនចៅកេហាត់ដែលសល់ដែរ។
71. ឯពួកកូនចៅគើសុន នោះបានចែកឲ្យមានទីក្រុងរបស់ពូជអំបូរម៉ាន៉ាសេ១ចំហៀង គឺក្រុងកូឡាននៅស្រុកបាសាន និងតំបន់នៅជុំវិញ ហើយក្រុងអាសថារ៉ូត និងតំបន់នៅជុំវិញ
72. ហើយពីពូជអំបូរអ៊ីសាខារ ក៏ឲ្យក្រុងកេដេស និងតំបន់នៅជុំវិញ ក្រុងដាប្រាត និងតំបន់នៅជុំវិញ
73. ក្រុងរ៉ាម៉ូត និងតំបន់នៅជុំវិញ ហើយក្រុងអានេម និងតំបន់នៅជុំវិញ
74. ពីពូជអំបូរអេស៊ើរ ក៏ឲ្យក្រុងម៉ាសាល និងតំបន់នៅជុំវិញ ក្រុងអាប់ដូន និងតំបន់នៅជុំវិញ
75. ក្រុងហ៊ូកូក និងតំបន់នៅជុំវិញ ហើយក្រុងរេហុប និងដប់នៅជុំវិញ
76. ពីពូជអំបូរណែបថាលី ក៏ឲ្យក្រុងកេដេស នៅស្រុកកាលីឡេ និងតំបន់នៅជុំវិញក្រុងហាំម៉ូន និងតំបន់នៅជុំវិញ ហើយក្រុងគារយ៉ាថែម និងតំបន់នៅជុំវិញ។
77. ឯពួកលេវីដែលសល់ គឺជាពួកម្រ៉ារី នោះបានចែកឲ្យគេ ពីពូជអំបូរសាប់យូល៉ូន គឺក្រុងរីម៉ូនរ និងតំបន់នៅជុំវិញ ក្រុងតាបោរ និងតំបន់នៅជុំវិញ
78. និងខាងនាយទន្លេយ័រដាន់ ត្រង់ក្រុងយេរីខូ គឺខាងកើតទន្លេនោះពីពូជអំបូររូបេន ក៏ឲ្យក្រុងបេស៊ើរ ដែលនៅទីរហោស្ថាន និងតំបន់នៅជុំវិញ ក្រុងយ៉ាហាស និងតំបន់នៅជុំវិញ
79. ក្រុងក្តេម៉ូត និងតំបន់នៅជុំវិញ ហើយក្រុងមេផ្អាត និងតំបន់នៅជុំវិញ
80. ពីពូជអំបូរកាឌ់ បានឲ្យក្រុងរ៉ាម៉ូតនៅស្រុកកាឡាត និងតំបន់នៅជុំវិញ ក្រុងម៉ាហាណែម និងតំបន់នៅជុំវិញ
81. ក្រុងហែសបូន និងតំបន់នៅជុំវិញ ហើយក្រុងយ៉ាស៊ើរ និងតំបន់នៅជុំវិញ។
About របាក្សត្រ ទី ១ Chapter 6
Read របាក្សត្រ ទី ១ Chapter 6 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ១ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: របាក្សត្រ ទី ១
Chapter: 6
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading របាក្សត្រ ទី ១. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading របាក្សត្រ ទី ១ Chapter 6 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is របាក្សត្រ ទី ១ Chapter 6?
របាក្សត្រ ទី ១ Chapter 6 is part of the Book of របាក្សត្រ ទី ១ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete របាក្សត្រ ទី ១ Chapter 6 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 1
- ហូសេ Chapter 12
- ហូសេ Chapter 10
- ហូសេ Chapter 6
Explore More from របាក្សត្រ ទី ១
- របាក្សត្រ ទី ១ Chapter 25
- របាក្សត្រ ទី ១ Chapter 21
- របាក្សត្រ ទី ១ Chapter 12
- របាក្សត្រ ទី ១ Chapter 14
- របាក្សត្រ ទី ១ Chapter 28
- របាក្សត្រ ទី ១ Chapter 11
- របាក្សត្រ ទី ១ Chapter 1