ទំនុកដំកើង Chapter 148

For English

Read ទំនុកដំកើង Chapter 148 Online

Read ទំនុកដំកើង Chapter 148 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ទំនុកដំកើង and the Holy Bible online.

Choose a Chapter

ទំនុកដំកើង 148

ជំពូក 148

1. ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ពី​លើ​ស្ថាន‌សួគ៌ ចូរ​សរសើរ​ដល់​ទ្រង់​នៅ​អស់​ទាំង​ទី​ដ៏​ខ្ពស់

2. អស់​ទាំង​ទេវតា​នៃ​ទ្រង់​អើយ ចូរ​សរសើរ​ដល់​ទ្រង់ អស់​ទាំង​ពួក​ពល‌បរិវារ​ទ្រង់​អើយ ចូរ​សរសើរ​ដល់​ទ្រង់​ចុះ

3. ព្រះ‌អាទិត្យ និង​ព្រះ‌ចន្ទ​អើយ ចូរ​សរសើរ​ដល់​ទ្រង់ អស់​ទាំង​ផ្កាយ​ដែល​ភ្លឺ​អើយ ចូរ​សរសើរ​ដល់​ទ្រង់

4. ផ្ទៃ​មេឃ​នៃ​អស់​ទាំង​ជាន់​ផ្ទៃ​មេឃ​អើយ ចូរ​សរសើរ​ដល់​ទ្រង់​ចុះ ហើយ​ឯង​ដែរ អស់​ទាំង​ទឹក​ដែល​នៅ​ពី​លើ​មេឃ ទៅ​ទៀត​នោះ

5. គួរ​ឲ្យ​គ្រប់​គ្នា​សរសើរ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​បាន​ចេញ​បង្គាប់ ហើយ​របស់​ទាំង​នោះ​បាន​កើត​មក

6. ទ្រង់​បាន​តាំង​របស់​ទាំង​នោះ​ឲ្យ​នៅ​អស់‌កល្ប‌ជានិច្ច ទ្រង់​បាន​ដាក់​ច្បាប់​ហើយ ជា​ច្បាប់ ដែល​របស់​ទាំង​នោះ​នឹង​មិន​ប្រព្រឹត្ត​រំលង​ឡើយ

7. ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ពី​ផែនដី​ដែរ នែ អស់​ទាំង​សត្វ​សម្បើម​នៅ​ក្នុង​សមុទ្រ និង​ទី​ជម្រៅ​ទាំង​ប៉ុន្មាន

8. អស់​ទាំង​ភ្លើង និង​ព្រិល ហិមៈ និង​ចំហាយ​ទឹក ទាំង​ខ្យល់​ព្យុះ ដែល​សម្រេច​តាម​ព្រះ‌បន្ទូល​ទ្រង់

9. ព្រម​ទាំង​ភ្នំ​ធំ​តូច​ទាំង​អស់ ដើម​ឈើ​ដែល​មាន​ផ្លែ និង​ដើម​តាត្រៅ​ទាំង​ប៉ុន្មាន

10. គ្រប់​ទាំង​សត្វ​ព្រៃ សត្វ​ស្រុក សត្វ​លូន​វារ និង​សត្វ​ស្លាប

11. អស់​ទាំង​ស្តេច​នៅ​ផែនដី និង​បណ្តា‌ជន​ទាំង‌ឡាយ ពួក​អ្នក​ធំៗ និង​ពួក​ចៅ‌ក្រម​នៅ​ផែនដី

12. ទាំង​មនុស្ស​កំលោះ និង​ស្រី​ក្រមុំ ទាំង​ចាស់​ទាំង​ក្មេង​អើយ

13. ត្រូវ​ឲ្យ​ទាំង​អស់​សរសើរ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​មាន​តែ​ព្រះ‌នាម​ទ្រង់​១ ដែល​ខ្ពស់​ប្រសើរ សិរី‌ល្អ​នៃ​ទ្រង់​ខ្ពស់​ជាង​ផែនដី និង​ផ្ទៃ​មេឃ​ទៅ​ទៀត

14. ទ្រង់​បាន​លើក​ស្នែង​របស់​រាស្ត្រ​ទ្រង់​ឡើង ទ្រង់​ជា​ទី​សរសើរ​នៃ​អស់​ទាំង​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់ គឺ​របស់​សាសន៍​អ៊ីស្រា‌អែល ជា​សាសន៍​ដែល​នៅ​ជិត‌ដិត​នឹង​ទ្រង់ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។

About ទំនុកដំកើង Chapter 148

Read ទំនុកដំកើង Chapter 148 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ទំនុកដំកើង
Chapter: 148
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ទំនុកដំកើង. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ទំនុកដំកើង Chapter 148 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ទំនុកដំកើង Chapter 148?

ទំនុកដំកើង Chapter 148 is part of the Book of ទំនុកដំកើង in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ទំនុកដំកើង Chapter 148 online for free with easy chapter navigation.

More Chapters from ទំនុកដំកើង

  1. ទំនុកដំកើង Chapter 146
  2. ទំនុកដំកើង Chapter 101
  3. ទំនុកដំកើង Chapter 125
  4. ទំនុកដំកើង Chapter 71
  5. ទំនុកដំកើង Chapter 52
  6. ទំនុកដំកើង Chapter 150
  7. ទំនុកដំកើង Chapter 149

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. ទំនុកដំកើង Chapter 9
  2. យេរេមា Chapter 7
  3. ណាហ៊ុម Chapter 2
  4. អេសាយ Chapter 44
  5. យេរេមា Chapter 36
  6. អេសេគាល Chapter 19
  7. អេសាយ Chapter 23

Related Chapters & Readings

  1. ពង្សាវតារក្សត្រ ទី ២ Chapter 24
  2. អេសាយ Chapter 1
  3. រ៉ូម Chapter 10
  4. សាំយូអែល ទី ១ Chapter 8
  5. បទ ចំរៀង សាឡូម៉ូន Chapter 8
  6. ពួក ចៅហ្វាយ Chapter 12
  7. បទ ចំរៀង សាឡូម៉ូន Chapter 7
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *