Read អេសេគាល Chapter 9 Online
Read អេសេគាល Chapter 9 online from the Holy Bible. This chapter is part of the Book of អេសេគាល in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of អេសេគាល and the Holy Bible online.
Choose a Chapter
អេសេគាល 9
ជំពូក 9
1. លំដាប់នោះ ទ្រង់មានព្រះបន្ទូលដាក់ត្រចៀកខ្ញុំ ដោយព្រះសៀងយ៉ាងខ្លាំងថា ចូរឲ្យពួកអ្នកដែលត្រួតត្រាការក្នុងទីក្រុងចូលមកជិតចុះ ត្រូវឲ្យគ្រប់គ្នាកាន់គ្រឿងប្រហាររបស់ខ្លួននៅដៃផង
2. នោះឃើញមានមនុស្ស៦នាក់មកតាមផ្លូវទ្វារខាងលើ ដែលបើកទៅទិសខាងជើង គ្រប់គ្នាក៏កាន់គ្រឿងសំឡេះនៅដៃ ហើយមានម្នាក់ស្លៀកពាក់សំពត់ទេសឯក នៅកណ្តាលគេ មានស្ពាយដបទឹកខ្មៅ អ្នកទាំងនោះក៏ចូលទៅឈរក្បែរអាសនៈលង្ហិន។
3. ខណៈនោះ សិរីល្អរបស់ព្រះនៃសាសន៍អ៊ីស្រាអែលបានឡើងផុតពីចេរូប៊ីន ជាកន្លែងដែលធ្លាប់សណ្ឋិតនៅ ទៅដល់មាត់ទ្វារព្រះវិហារ ទ្រង់ក៏មានព្រះបន្ទូលហៅអ្នកម្នាក់ដែលស្លៀកពាក់សំពត់ទេសឯក ហើយស្ពាយដបទឹកខ្មៅនោះ
4. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលទៅអ្នកនោះថា ចូរដើរបង្ហូតទីក្រុង គឺបង្ហូតកណ្តាលក្រុងយេរូសាឡឹមទៅ ហើយធ្វើទីសម្គាល់នៅថ្ងាសរបស់ពួកមនុស្ស ដែលដកដង្ហើមធំ ហើយថ្ងូរ ដោយព្រោះការគួរស្អប់ខ្ពើមដែលមនុស្សប្រព្រឹត្តនៅក្នុងទីក្រុង
5. ហើយទ្រង់មានព្រះបន្ទូលដល់៥នាក់ឯទៀតនៅត្រចៀកខ្ញុំថា ចូរឯងរាល់គ្នាដើរបង្ហូតទីក្រុងតាមអ្នក១នោះ ហើយប្រហារទៅ កុំឲ្យភ្នែកឯងប្រណី ឬអាណិតអាសូរឡើយ
6. ត្រូវឲ្យសម្លាប់ទាំងពួកចាស់ ពួកកំលោះ ពួកក្រមុំ ពួកក្មេង និងពួកស្រីៗឲ្យអស់រលីងទៅ ប៉ុន្តែ កុំឲ្យចូលទៅជិតមនុស្សណា ដែលមានទីសម្គាល់ នៅខ្លួនឡើយ ហើយត្រូវឲ្យចាប់ផ្តើមការ តាំងពីទីបរិសុទ្ធរបស់អញផង ដូច្នេះ អ្នកទាំងនោះក៏ផ្តើមការ ចាប់តាំងពីពួកចាស់ទុំដែលនៅមុខព្រះវិហារ
7. ទ្រង់ក៏បង្គាប់ថា ចូរបង្អាប់វិហារចុះ ត្រូវសម្លាប់គេឲ្យទីលានបានពេញដោយសាកសពទៅចូរចេញទៅចុះ ដូច្នេះ គេក៏ចេញទៅប្រហារនៅក្នុងទីក្រុង
8. កាលគេកំពុងតែសម្លាប់ ហើយមានតែខ្ញុំសល់នៅ នោះខ្ញុំក៏ទម្លាក់ខ្លួនផ្កាប់មុខអំពាវនាវថា ឱព្រះអម្ចាស់យេហូវ៉ាអើយ តើទ្រង់នឹងបំផ្លាញសំណល់សាសន៍អ៊ីស្រាអែលទាំងអស់ ដោយចាក់សេចក្ដីក្រោធរបស់ទ្រង់មកលើក្រុងយេរូសាឡឹមឬអី។
9. ទ្រង់មានព្រះបន្ទូលតបមកខ្ញុំថា សេចក្ដីទុច្ចរិតរបស់ពូជពង្សអ៊ីស្រាអែល និងយូដា នោះធំក្រៃលែងណាស់ ស្រុកនេះក៏ពេញដោយឈាម ហើយទីក្រុងមានពេញដោយសេចក្ដីវៀចកោងដែរ ដ្បិតគេថា ព្រះយេហូវ៉ាបានបោះបង់ចោលស្រុកនេះហើយ ព្រះយេហូវ៉ាទ្រង់មើលមិនឃើញទេ
10. រីឯអញវិញ ភ្នែកអញនឹងមិនប្រណីទេ អញមិនអាណិតមេត្តាឡើយ គឺអញនឹងទម្លាក់អំពើរបស់គេមកលើក្បាលគេវិញ
11. នោះមើល មនុស្សដែលស្លៀកពាក់សំពត់ទេសឯក ហើយស្ពាយដបទឹកខ្មៅក៏មកចែងថា ទូលបង្គំបានធ្វើសម្រេចតាមបង្គាប់ទ្រង់ហើយ។
About អេសេគាល Chapter 9
Read អេសេគាល Chapter 9 online from the Holy Bible. This chapter is part of the Book of អេសេគាល in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: អេសេគាល
Chapter: 9
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading អេសេគាល. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading អេសេគាល Chapter 9 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is អេសេគាល Chapter 9?
អេសេគាល Chapter 9 is part of the Book of អេសេគាល in the Holy Bible.
Can I read this chapter online?
Yes. You can read the complete អេសេគាល Chapter 9 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 12
- សាស្តា Chapter 1
- ហូសេ Chapter 4
- ហូសេ Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 6
Explore More from អេសេគាល
- អេសេគាល Chapter 42
- អេសេគាល Chapter 35
- អេសេគាល Chapter 7
- អេសេគាល Chapter 44
- អេសេគាល Chapter 47
- អេសេគាល Chapter 34
- អេសេគាល Chapter 39