Read យ៉ូអែល Chapter 2 Online
Read យ៉ូអែល Chapter 2 online from the Holy Bible. This chapter is part of the Book of យ៉ូអែល in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of យ៉ូអែល and the Holy Bible online.
Choose a Chapter
យ៉ូអែល 2
ជំពូក 2
1. ចូរផ្លុំត្រែឡើងនៅក្រុងស៊ីយ៉ូន ហើយធ្វើសូរសញ្ញានៅលើភ្នំបរិសុទ្ធរបស់អញ ត្រូវឲ្យអ្នកស្រុកទាំងអស់ញាប់ញ័រ ពីព្រោះថ្ងៃនៃព្រះយេហូវ៉ាកំពុងតែមក ក៏ជិតដល់ហើយ
2. គឺជាថ្ងៃងងឹត ហើយមីរស្រទំ ជាថ្ងៃមានពពកហើយងងឹតយ៉ាងក្រាស់ មានជាតិ១ធំ ហើយខ្លាំងពូកែមក ដូចជាពន្លឺនៅពេលបំព្រាងលាតផ្សាយទៅនៅលើភ្នំ មិនដែលមានឲ្យដូចឡើយ ហើយក្រោយគេតទៅ ក៏មិនត្រូវមានយ៉ាងនោះដែរ ដរាបដល់ច្រើនដំណមនុស្សតរៀងទៅ
3. មានភ្លើងឆេះបន្សុសពីមុខគេ ហើយខាងក្រោយគេក៏មានអណ្តាតភ្លើងឆេះដែរ នៅមុខគេ ផែនដីប្រៀបដូចជាសួនច្បារអេដែន តែខាងក្រោយគេ នោះបានដូចជាទីរហោស្ថានដ៏ស្ងាត់ច្រៀបវិញ ឥតមានអ្វីរួចពីគេឡើយ។
4. ភាពរូបរបស់គេមើលទៅដូចជាសេះ គេក៏រត់ដូចជាសេះចម្បាំងដែរ
5. គេកញ្ឆលឮសន្ធឹក ដូចជារទេះចម្បាំងនៅលើកំពូលភ្នំទាំងប៉ុន្មាន គឺដូចជាសន្ធឹកអណ្តាតភ្លើងដែលឆេះជញ្ជ្រាំង ហើយដូចជាកងទ័ពយ៉ាងខ្លាំងពូកែដែលតំរៀបគ្នាប្រុងចូលច្បាំង
6. អស់ទាំងសាសន៍មានសេចក្ដីបារម្ភព្រួយនៅមុខគេ មុខមនុស្សទាំងអស់ក៏ស្លេកស្លាំងទៅ
7. គេរត់ដូចជាមនុស្សខ្លាំងពូកែ ក៏ឡើងកំផែងដូចជាមនុស្សថ្នឹកច្បាំង គ្រប់គ្នាដើរត្រង់ទៅខាងមុខ ឥតមានណារាបែកឡើយ
8. ក៏គ្មានណាមួយប្រជ្រៀតគ្នានឹងគ្នាដែរ គឺទាំងអស់ដើរតាមជួររៀងខ្លួន គេទម្លុះទម្លាយគ្រឿងសស្ត្រាវុធឥតរុញរាថយក្រោយឡើយ
9. គេផ្សាយទៅពេញក្នុងទីក្រុង ក៏រត់នៅលើកំផែង ហើយឡើងទៅលើផ្ទះទាំងប៉ុន្មាន គេចូលតាមបង្អួចដូចជាចោរ
10. ផែនដីក៏កក្រើកនៅមុខគេ ឯផ្ទៃមេឃក៏ញ័ររន្ធត់ ព្រះអាទិត្យ និងព្រះចន្ទក៏ងងឹត ហើយផ្កាយទាំងប៉ុន្មានលែងភ្លឺទៅ
11. ព្រះយេហូវ៉ាទ្រង់បញ្ចេញព្រះសូរសៀង នៅមុខពលទ័ពរបស់ទ្រង់ ដ្បិតទីបោះទ័ពរបស់ទ្រង់ធំណាស់ ពីព្រោះអ្នកដែលធ្វើសម្រេចតាមព្រះបន្ទូលទ្រង់ នោះមានកម្លាំងខ្លាំង ដ្បិតថ្ងៃនៃព្រះយេហូវ៉ាធំក្រៃលែង ហើយគួរស្ញែងខ្លាចណាស់ តើអ្នកណាអាចនឹងធន់នៅបាន។
12. ព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលថា ទោះបើយ៉ាងនោះក៏ដោយ ចូរឲ្យឯងរាល់គ្នាវិលមកឯអញ ឲ្យអស់អំពីចិត្តដោយតមអត់ ហើយយំពិលាប ព្រមទាំងសៅសោកឥឡូវនេះចុះ
13. មិនត្រូវឲ្យហែកអាវខ្លួនទេ គឺត្រូវហែកចិត្តវិញ ហើយវិលមកឯព្រះយេហូវ៉ាជាព្រះនៃឯងចុះ ដ្បិតទ្រង់ប្រកបដោយព្រះគុណ និងសេចក្ដីមេត្តាករុណា ទ្រង់យឺតនឹងខ្ញាល់ ហើយក៏មានសេចក្ដីសប្បុរសជាបរិបូរ ទ្រង់មានព្រះហឫទ័យស្តាយដោយត្រូវវាយផ្ចាលគេដែរ
14. ឯទ្រង់ប្រហែលនឹងបែរជាមានព្រះហឫទ័យស្តាយក្នុងគ្រានេះទេដឹង ហើយខាងក្រោយទ្រង់នឹងមានព្រះពរដែរ គឺឲ្យមានតង្វាយម្សៅ និងតង្វាយច្រួច សម្រាប់ថ្វាយដល់ព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នាផង។
15. ចូរផ្លុំត្រែឡើងនៅក្រុងស៊ីយ៉ូន ចូរញែកពេលចេញសម្រាប់តមអត់ ចូរប្រកាសឲ្យមានជំនុំមុតមាំចុះ
16. ត្រូវឲ្យប្រមូលពួកជន ហើយញែកពួកជំនុំចេញជាបរិសុទ្ធ ចូរប្រជុំពួកចាស់ៗ ហើយប្រមូលកូនក្មេង និងកូនដែលនៅបៅដោះ ត្រូវឲ្យប្ដីថ្មោងថ្មីចេញពីបន្ទប់មក ហើយប្រពន្ធថ្មោងថ្មីចេញពីវាំងននដែរ
17. ត្រូវឲ្យពួកសង្ឃ ជាពួកអ្នកធ្វើការងារថ្វាយព្រះយេហូវ៉ា បានយំនៅត្រង់កណ្តាលបាំងសាច និងអាសនៈ ត្រូវឲ្យគេទូលថា ឱព្រះយេហូវ៉ាអើយ សូមទ្រង់មេត្តាប្រណីដល់រាស្ត្រទ្រង់ផង សូមកុំប្រគល់មរដករបស់ទ្រង់ទៅឲ្យត្រូវគេត្មះតិះដៀល ឲ្យពួកសាសន៍ដទៃបានគ្រប់គ្រងលើគេឡើយ តើមានទំនងអ្វីឲ្យគេបាននៅកណ្តាលអស់ទាំងសាសន៍ថា តើព្រះរបស់គេនៅឯណា។
18. នៅគ្រានោះ ព្រះយេហូវ៉ាទ្រង់មានសេចក្ដីប្រចណ្ឌចំពោះស្រុករបស់ទ្រង់ ក៏មានសេចក្ដីអាណិតមេត្តាដល់រាស្ត្រទ្រង់
19. ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលតបនឹងរាស្ត្រទ្រង់ថា នែ អញនឹងផ្ញើស្រូវ ទឹកទំពាំងបាយជូរថ្មី និងប្រេងដល់ឯងរាល់គ្នា ហើយឯងរាល់គ្នានឹងបានស្កប់ចិត្ត អញនឹងមិនធ្វើឲ្យឯងជាទីត្មះតិះដៀល នៅកណ្តាលអស់ទាំងសាសន៍ទៀតឡើយ
20. គឺអញនឹងកំចាត់ពលទ័ពពីទិសខាងជើងឲ្យឆ្ងាយចេញពីឯងទៅ ហើយបណ្តេញគេទៅឯស្រុក១ដែលហួតហែង ហើយស្ងាត់ច្រៀប មានក្បាលទ័ពបែរទៅឯសមុទ្រខាងកើត ហើយកន្ទុយទ័ពនៅឯសមុទ្រខាងលិច ហើយក្លិនស្អុយរបស់គេនឹងសាយឡើង ព្រមទាំងក្លិនគំរង់ផង ពីព្រោះគេបានធ្វើការយ៉ាងសម្បើម។
21. ឱស្រុកអើយ កុំឲ្យភ័យឡើយ ចូរមានសេចក្ដីត្រេកអរ ហើយរីករាយឡើង ដ្បិតព្រះយេហូវ៉ាទ្រង់បានធ្វើការយ៉ាងសម្បើមដែរ
22. ម្នាលសត្វនៅផែនដីទាំងឡាយ កុំខ្លាចអ្វី ដ្បិតវាលស្មៅនៅទីរហោស្ថានកំពុងលូតលាស់ឡើង ហើយដើមឈើទាំងប៉ុន្មានក៏កើតផល ឯដើមល្វា និងដើមទំពាំងបាយជូរកំពុងតែបញ្ចេញសម្បត្តិវា
23. ដូច្នេះ ពួកកូនស្រុកក្រុងស៊ីយ៉ូនអើយ ចូរអរសប្បាយឡើង ចូរមានសេចក្ដីរីករាយក្នុងព្រះយេហូវ៉ាជាព្រះនៃឯងចុះ ពីព្រោះទ្រង់ប្រទានភ្លៀងដំបូងមកតាមខ្នាតត្រឹមត្រូវ ទ្រង់បង្អុរឲ្យភ្លៀងធ្លាក់ចុះសម្រាប់ឯងរាល់គ្នា គឺជាភ្លៀងដើម និងភ្លៀងចុងរដូវ ដូចកាលមុន
24. អស់ទាំងទីលាននឹងបានពេញដោយស្រូវសាលី ហើយធុងទាំងប៉ុន្មាននឹងពេញព្រៀបទៅ ដោយទឹកទំពាំងបាយជូរ និងប្រេង
25. អញនឹងសងបំពេញឆ្នាំទាំងប៉ុន្មាន ដែលត្រូវស៊ីបង្ខូច ដោយកណ្តូបចង្រិត ដង្កូវ និងក្រា គឺជាកងទ័ពធំរបស់អញ ដែលអញបានចាត់ប្រើមកកណ្តាលឯងរាល់គ្នានោះ
26. ឯងរាល់គ្នានឹងបានស៊ីជាបរិបូរ ហើយបានឆ្អែតផង ក៏នឹងសរសើរដល់ព្រះនាមព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នា ដែលទ្រង់បានប្រព្រឹត្តនឹងឯងយ៉ាងអស្ចារ្យ រួចរាស្ត្រអញនឹងមិនត្រូវមានសេចក្ដីខ្មាសទៀតឡើយ
27. នោះឯងរាល់គ្នានឹងដឹងថា អញស្ថិតនៅកណ្តាលសាសន៍អ៊ីស្រាអែល ហើយថា អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ឥតមានព្រះណាដទៃទៀត យ៉ាងនោះ រាស្ត្រអញនឹងមិនត្រូវមានសេចក្ដីខ្មាសទៀតឡើយ។
28. ក្រោយគ្រានោះ អញនឹងចាត់វិញ្ញាណរបស់អញទៅលើគ្រប់ទាំងមនុស្ស នោះកូនប្រុសស្រីរបស់ឯងនឹងទាយ ពួកចាស់ៗរបស់ឯងនឹងយល់សប្តិឃើញ ហើយពួកកំលោះៗរបស់ឯងនឹងឃើញការជាក់ស្តែង
29. នៅគ្រានោះ អញនឹងចាត់វិញ្ញាណរបស់អញទៅលើទាំងពួកទាសាទាសីដែរ
30. អញនឹងសម្ដែងការអស្ចារ្យនៅលើមេឃ ហើយនៅផែនដីផង គឺជាឈាម និងភ្លើង ហើយនិងកំសួលផ្សែង
31. ព្រះអាទិត្យនឹងប្រែទៅជាងងឹត ហើយព្រះចន្ទនឹងទៅជាឈាម មុនដែលថ្ងៃធំគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ាបានមកដល់
32. នោះអស់អ្នកដែលអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ានឹងបានប្រោសឲ្យរួច ដ្បិតនៅភ្នំស៊ីយ៉ូន ហើយនៅក្រុងយេរូសាឡឹម នោះនឹងមានសេចក្ដីសង្គ្រោះ ដូចជាព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលទុកហើយក្នុងពួកមនុស្សដែលសល់នៅ នឹងមានអ្នកខ្លះដែលព្រះយេហូវ៉ាទ្រង់នឹងហៅផង។
About យ៉ូអែល Chapter 2
Read យ៉ូអែល Chapter 2 online from the Holy Bible. This chapter is part of the Book of យ៉ូអែល in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: យ៉ូអែល
Chapter: 2
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading យ៉ូអែល. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading យ៉ូអែល Chapter 2 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is យ៉ូអែល Chapter 2?
យ៉ូអែល Chapter 2 is part of the Book of យ៉ូអែល in the Holy Bible.
Can I read this chapter online?
Yes. You can read the complete យ៉ូអែល Chapter 2 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6