ទំនុកដំកើង Chapter 102

For English

Read ទំនុកដំកើង Chapter 102 Online

Read ទំនុកដំកើង Chapter 102 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ទំនុកដំកើង and the Holy Bible online.

Choose a Chapter

ទំនុកដំកើង 102

ជំពូក 102

1. ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ស្តាប់ សេចក្ដី​អធិស្ឋាន​របស់​ទូល‌បង្គំ សូម​ឲ្យ​ពាក្យ​ដែល​ទូល‌បង្គំ​អំពាវ‌នាវ​បាន​ឮ​ដល់​ទ្រង់

2. សូម​កុំ​លាក់​ព្រះ‌‌ភ័ក្ត្រ​ទ្រង់​នឹង​ទូល‌បង្គំ ក្នុង​ថ្ងៃ ដែល​ទូល‌បង្គំ​មាន​សេចក្ដី​ទុក្ខ​លំបាក​ឡើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ទ្រង់​មក​ឯ​ទូល‌បង្គំ ក្នុង​ថ្ងៃ​ដែល​ទូល‌បង្គំ​ស្រែក​ទូល នោះ​សូម​ឆ្លើយ​មក​ទូល‌បង្គំ​ជា​ប្រញាប់

3. ដ្បិត​អស់​ទាំង​ថ្ងៃ​នៃ​ទូល‌បង្គំ រសាត់​ទៅ​ដូច​ជា​ផ្សែង ហើយ​អស់​ទាំង​ឆ្អឹង​របស់​ទូល‌បង្គំ ក៏​ឆេះ​ក្តៅ​ដូច​ជា​កន្ទុយ​ឧស

4. ចិត្ត​ទូល‌បង្គំ​ត្រូវ​កាត់​ចុះ​ដូច​ជា​ស្មៅ ហើយ​ក៏​ស្រពោន​ទៅ ដរាប​ដល់​ទូល‌បង្គំ​ភ្លេច​ទាំង​ទទួល​ទាន​អាហារ​ផង

5. អស់​ទាំង​ឆ្អឹង​របស់​ទូល‌បង្គំ​ជាប់​ជិត​នឹង​សាច់ ដោយ​ព្រោះ​ដំងូរ​ដែល​ទូល‌បង្គំ​ថ្ងូរ​ជានិច្ច

6. ទូល‌បង្គំ​ប្រៀប​ដូច​ជា​សត្វ​ទុង​នៅ​ទី​រហោ‌ស្ថាន ក៏​បាន​ត្រឡប់​ដូច​ជា​មៀម​នៅ​ទី​សូន្យ​ស្ងាត់

7. ទូល‌បង្គំ​ចាំ​យាម ក៏​ដូច​ជា​ចាប​ឥត​គូ នៅ​លើ​ដំបូល​ផ្ទះ

8. ពួក​ខ្មាំង​សត្រូវ​ពោល​ប្រទេច​ចំពោះ​ទូល‌បង្គំ​ជា​ដរាប រាល់​ថ្ងៃ ហើយ​ពួក​អ្នក​ដែល​ស្អប់​ទូល‌បង្គំ គេ​យក​ឈ្មោះ​ទូល‌បង្គំ​ជា​សេចក្ដី​ផ្តាសា

9. ទូល‌បង្គំ​បាន​ទទួល​ទាន​ផេះ​ទុក​ជា​អាហារ ហើយ​បាន​លាយ​គ្រឿង​ផឹក​របស់​ទូល‌បង្គំ​ដោយ​ទឹក​ភ្នែក

10. ដោយ​ព្រោះ​សេចក្ដី​ថ្នាំង‌ថ្នាក់ និង​សេចក្ដី​ក្រោធ​របស់​ទ្រង់ ដ្បិត​ទ្រង់​បាន​លើក​ទូល‌បង្គំ​ឡើង ហើយ​បោះ​ចោល​វិញ

11. អស់​ទាំង​ថ្ងៃ​អាយុ​នៃ​ទូល‌បង្គំ ដូច​ជា​ស្រមោល​ដែល​ជ្រេ​ទៅ ហើយ​ទូល‌បង្គំ​ក្រៀម​ទៅ​ដូច​ជា​ស្មៅ។

12. ៙ ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​នឹង​គង់​សោយ‌រាជ្យ នៅ​អស់‌កល្ប‌ជានិច្ច ហើយ​និង​មាន​សេចក្ដី​នឹក​ចាំ​ពី​ទ្រង់ នៅ​អស់​ទាំង​ដំណ​មនុស្ស​ត​ទៅ

13. ទ្រង់​នឹង​ក្រោក​ឡើង ហើយ​មាន​សេចក្ដី​មេត្តា‌ករុណា ដល់​ក្រុង​ស៊ីយ៉ូន ដ្បិត​ដល់​វេលា​ហើយ ដែល​គួរ​ប្រោស​មេត្តា​ដល់​ទី​ក្រុង អើ ពេល​កំណត់​បាន​មក​ដល់​ហើយ

14. ពី​ព្រោះ​ពួក​អ្នក​បម្រើ​ទ្រង់​គេ​អាល័យ​ដល់​អស់​ទាំង​ថ្ម ហើយ​ក៏​ស្តាយ​ស្រណោះ​ដល់​ធូលី​ដី​នៃ​ទី​ក្រុង

15. យ៉ាង​នោះ ពួក​សាសន៍​ដទៃ​នឹង​កោត‌ខ្លាច ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ហើយ​អស់​ទាំង​ស្តេច​នៅ​ផែនដី​នឹង​ក្រែង​ខ្លាច ដល់​សិរី‌ល្អ​នៃ​ទ្រង់

16. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សង់​ក្រុង​ស៊ីយ៉ូន​ឡើង​វិញ ហើយ​និង​លេច​មក​ក្នុង​សិរី‌ល្អ​នៃ​ទ្រង់

17. ទ្រង់​តែង‌តែ​ទទួល​សេចក្ដី​អធិស្ឋាន​របស់​មនុស្ស​វេទនា ឥត​ដែល​មើល‌ងាយ​ចំពោះ​ពាក្យ​សូម​អង្វរ​របស់​គេ​ឡើយ

18. សេចក្ដី​នេះ​នឹង​បាន​កត់​ទុក​សម្រាប់​ដំណ​មនុស្ស ជាន់​ក្រោយ ឲ្យ​បណ្តា​មនុស្ស​ដែល​នឹង​កើត​ឡើង បាន​សរសើរ‌តម្កើង​ដល់​ព្រះ‌យេហូវ៉ា

19. ដ្បិត​ទ្រង់​បាន​ក្រឡេក​ទត​ពី​ជាន់​ខ្ពស់​នៃ​ទី​បរិសុទ្ធ​ទ្រង់ គឺ​ព្រះ‌យេហូវ៉ា​បាន​ទត​ពី​ស្ថាន‌សួគ៌​មក ពិចារណា​មើល​ផែនដី

20. ដើម្បី​នឹង​ស្តាប់​ដំងូរ​របស់​ពួក​ឈ្លើយ ហើយ​និង​ស្រាយ​លែង​អស់​អ្នក​ដែល​បាន​តម្រូវ​ឲ្យ​ត្រូវ​ស្លាប់

21. ប្រយោជន៍​ឲ្យ​មនុស្ស​ទាំង‌ឡាយ​បាន​ប្រកាស​ព្រះ‌នាម នៃ​ព្រះ‌យេហូវ៉ា​នៅ​ក្រុង​ស៊ីយ៉ូន និង​សេចក្ដី​សរសើរ​ទ្រង់​នៅ​ក្រុង​យេរូ‌សាឡឹម

22. ក្នុង​កាល​ដែល​អស់​ទាំង​សាសន៍​បាន​ប្រជុំ​មូល​គ្នា ព្រម​ទាំង​នគរ​ទាំង​ប៉ុន្មាន​ផង ដើម្បី​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា។

23. ៙ ទ្រង់​បាន​ធ្វើ​ឲ្យ​កម្លាំង​របស់​ទូល‌បង្គំ​អន់‌ថយ​ទៅ នៅ​កណ្តាល​ផ្លូវ ទ្រង់​បាន​ពង្រួញ​ថ្ងៃ​អាយុ​របស់​ទូល‌បង្គំ​ហើយ

24. ទូល‌បង្គំ​បាន​ទូល​ថា ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទ្រង់​មាន​ព្រះ‌ជន្ម​ស្ថិត‌ស្ថេរ​នៅ ដរាប​ដល់​អស់​ទាំង​ដំណ​មនុស្ស​ត​ទៅ សូម​កុំ​ដក​ទូល‌បង្គំ​ចេញ នៅ​វេលា​កណ្តាល​អាយុ ទូល‌បង្គំ​ឡើយ

25. កាល​ដើម​ដំបូង ទ្រង់​បាន​តាំង​ឫស​ផែនដី ហើយ​ផ្ទៃ​មេឃ​ក៏​ជា​ស្នាដៃ​របស់​ព្រះ‌ហស្ត​ទ្រង់​ដែរ

26. របស់​ទាំង​នោះ​នឹង​វិនាស​សូន្យ​ទៅ​ពិត តែ​ទ្រង់​នឹង​ស្ថិត‌ស្ថេរ​នៅ​វិញ អើ របស់​ទាំង​នោះ​នឹង​ចាស់​ទៅ ដូច​ជា​សម្លៀក‌បំពាក់ ហើយ​ទ្រង់​នឹង​ផ្លាស់​ចេញ​ដូច​ជា​ផ្លាស់​អាវ ដូច្នេះ នឹង​បាន​ផ្លាស់​ចេញ​ជា​ពិត

27. ប៉ុន្តែ ឯ​ទ្រង់ៗ​នៅ​ដដែល ហើយ​ព្រះ‌ជន្ម​ទ្រង់​មិន​ចេះ​ផុត​ឡើយ

28. ចំណែក​កូន​ចៅ​របស់​ពួក​អ្នក​បម្រើ​ទ្រង់ គេ​នឹង​ចេះ​តែ​មាន​នៅ ហើយ​ពូជ‌ពង្ស​របស់​គេ​នឹង​បាន​តាំង​នៅ​ចំពោះ​ទ្រង់។

About ទំនុកដំកើង Chapter 102

Read ទំនុកដំកើង Chapter 102 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ទំនុកដំកើង
Chapter: 102
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ទំនុកដំកើង. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ទំនុកដំកើង Chapter 102 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ទំនុកដំកើង Chapter 102?

ទំនុកដំកើង Chapter 102 is part of the Book of ទំនុកដំកើង in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ទំនុកដំកើង Chapter 102 online for free with easy chapter navigation.

More Chapters from ទំនុកដំកើង

  1. ទំនុកដំកើង Chapter 146
  2. ទំនុកដំកើង Chapter 101
  3. ទំនុកដំកើង Chapter 125
  4. ទំនុកដំកើង Chapter 71
  5. ទំនុកដំកើង Chapter 52
  6. ទំនុកដំកើង Chapter 150
  7. ទំនុកដំកើង Chapter 149

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. អេសាយ Chapter 56
  2. ហូសេ Chapter 11
  3. ចោទិយកថា Chapter 8
  4. ទំនុកដំកើង Chapter 7
  5. អូបាឌា Chapter 1
  6. ទំនុកដំកើង Chapter 117
  7. យ៉ូអែល Chapter 1

Related Chapters & Readings

  1. ទំនុកដំកើង Chapter 60
  2. និក្ខមនំ Chapter 36
  3. របាក្សត្រ ទី ២ Chapter 28
  4. ទំនុកដំកើង Chapter 55
  5. អេសេគាល Chapter 43
  6. សាំយូអែល ទី ១ Chapter 4
  7. ទំនុកដំកើង Chapter 129
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *