Read អូបាឌា Chapter 1 Online
Read អូបាឌា Chapter 1 online from the Holy Bible. This chapter is part of the Book of អូបាឌា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of អូបាឌា and the Holy Bible online.
Choose a Chapter
អូបាឌា 1
ជំពូក 1
1. ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលពីដំណើរសាសន៍អេដុមដូច្នេះ យើងបានឮដំណឹងមកពីព្រះយេហូវ៉ា ហើយមានទូត១បានចាត់ឲ្យមកនៅកណ្តាលសាសន៍ទាំងប៉ុន្មានដោយពាក្យថា ចូរឯងរាល់គ្នាប្រុងប្រៀបឡើង យើងនឹងលើកគ្នាឡើងទៅច្បាំងនឹងគេ
2. មើល អញបានធ្វើឲ្យឯងជានគរយ៉ាងតូច នៅក្នុងពួកនគរទាំងប៉ុន្មាន គេមើលងាយឯងជាខ្លាំង
3. ម្នាលឯងដែលអាស្រ័យនៅក្នុងក្រហែងថ្ម ដែលមានទីលំនៅយ៉ាងខ្ពស់ ហើយក៏គិតក្នុងចិត្តថា តើអ្នកណាអាចនឹងនាំអញចុះដល់ដីបាន សេចក្ដីអំនួតនៅក្នុងចិត្តឯង បានបញ្ឆោតឯងហើយ
4. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ទោះបើឯងហើរឡើងទៅយ៉ាងខ្ពស់ ដូចជាឥន្ទ្រី ហើយធ្វើសំបុកឯងនៅកណ្តាលអស់ទាំងផ្កាយក៏ដោយ គង់តែអញនឹងនាំឯងចុះពីទីនោះមកដែរ។
5. បើសិនជាមានចោរមកលួចឯង បើពួកចោរមកប្លន់ឯង នៅពេលយប់ ឱម៉្លេះសមឯងនឹងត្រូវអន្តរាយយ៉ាងណាហ្ន៎ នោះតើគេមិនគ្រាន់តែលួចឲ្យល្មមតែស្កប់ចិត្តទេឬ បើពួកស៊ីឈ្នួលដោយបេះផ្លែទំពាំងបាយជូរ បានមកធ្វើការឲ្យឯង នោះតើគេមិនទុកផ្លែខ្លះឲ្យប្រឡេះតាមក្រោយទេឬ
6. ឱអេសាវត្រូវឆែកឆេរយ៉ាងណាហ្ន៎ គេបានរាវរកទ្រព្យសម្បត្តិលាក់ទុករបស់គេយ៉ាងណាហ្ន៎
7. គ្រប់អស់អ្នកដែលបានពួតដៃជាមួយនឹងឯង គេបានបណ្តេញឯង រហូតដល់ព្រំស្រុកហើយ ពួកមនុស្សដែលបានចងស្ពានមេត្រីនឹងឯង គេបានបញ្ឆោតឯង ក៏បានឈ្នះផង ពួកអ្នកដែលបរិភោគអាហាររបស់ឯង គេបានដាក់អន្ទាក់ចាប់ឯងហើយ ឯងក៏មិនបានយល់ដែរ
8. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅថ្ងៃនោះ តើមិនត្រូវឲ្យអញបំផ្លាញពួកអ្នកប្រាជ្ញ ចេញពីស្រុកអេដុមបង់ ហើយទាំងយោបល់ពីស្រុកភ្នំរបស់អេសាវផងទេឬអី
9. ឯពួកមនុស្សខ្លាំងពូកែរបស់ឯង ឱថេម៉ានអើយ គេនឹងត្រូវស្រយុតចិត្ត ដើម្បីឲ្យគ្រប់គ្នាបានកាត់ចេញពីស្រុកភ្នំរបស់អេសាវ ដោយការប្រហារជីវិតយ៉ាងសម្បើម។
10. សេចក្ដីអាម៉ាស់ខ្មាសនឹងគ្របលើឯង ឯងនឹងត្រូវកាត់ចេញជារៀងរាបដរាប ដោយព្រោះការច្រឡោតដែលឯងបានប្រព្រឹត្តនឹងពួកយ៉ាកុប ជាបងប្អូនឯង
11. នៅថ្ងៃនោះ ដែលឯងបានឈរមើល ក្នុងកាលដែលពួកអ្នកដទៃបានចាប់យកកម្លាំងរបស់គេទៅ ហើយមានសាសន៍ដទៃលុកចូលទៅក្នុងទ្វារក្រុងរបស់គេ បោះឆ្នោតចាប់យកក្រុងយេរូសាឡឹម នោះឯងក៏ដូចជាពួកគេណាមួយដែរ
12. ប៉ុន្តែ មិនត្រូវឲ្យនឹកឃើញ ពីថ្ងៃរបស់បងប្អូនឯង ជាថ្ងៃដែលគេត្រូវអន្តរាយ ដោយមានចិត្តរីករាយពីដំណើរពួកកូនចៅយូដា ក្នុងកាលដែលគេត្រូវបំផ្លាញនោះឡើយ ក៏មិនត្រូវមានសំដីធំ នៅថ្ងៃទុក្ខលំបាករបស់គេដែរ
13. នៅថ្ងៃដែលរាស្ត្រអញត្រូវអន្តរាយ នោះមិនត្រូវឲ្យឯងលុកចូលទៅក្នុងទ្វារក្រុងរបស់គេទេ អើ កុំឲ្យគន់មើលសេចក្ដីវេទនារបស់គេ ក្នុងថ្ងៃដែលគេត្រូវអន្តរាយ ឬលូកដៃទៅពាល់ប៉ះនឹងទ្រព្យសម្បត្តិរបស់គេ ក្នុងថ្ងៃដែលគេត្រូវអន្តរាយនោះឡើយ
14. ក៏មិនត្រូវឈររារាំងនៅត្រង់ផ្លូវខ្វែង ដើម្បីកាត់ពួកគេណាដែលរត់រួចបង់ ឬប្រគល់ពួកគេ ដែលនៅសល់ក្នុងថ្ងៃទុក្ខលំបាកនោះឡើយ។
15. ដ្បិតថ្ងៃរបស់ព្រះយេហូវ៉ាជិតនឹងមកលើអស់ទាំងសាសន៍ហើយ នោះដែលឯងបានប្រព្រឹត្តយ៉ាងណា ក៏នឹងមានគេប្រព្រឹត្តនឹងឯងយ៉ាងនោះដែរ គឺអំពើដែលឯងប្រព្រឹត្តនោះ នឹងធ្លាក់មកលើក្បាលឯងវិញ
16. ដ្បិតដែលឯងបានផឹកនៅលើភ្នំបរិសុទ្ធរបស់អញជាយ៉ាងណា នោះអស់ទាំងសាសន៍ដទៃនឹងផឹកយ៉ាងនោះជានិច្ចដែរ អើ គេនឹងផឹក ហើយលេបចុះទៅ រួចនឹងត្រឡប់ដូចជាមិនដែលកើតមកវិញ។
17. ប៉ុន្តែ នៅភ្នំស៊ីយ៉ូននឹងមានពួកអ្នកខ្លះដែលរួចជីវិត ហើយភ្នំនោះនឹងបានបរិសុទ្ធ ឯពួកវង្សយ៉ាកុប គេនឹងបានកេរអាកររបស់គេវិញ
18. នោះពួកវង្សយ៉ាកុបនឹងបានដូចជាភ្លើង ឯពួកវង្សយ៉ូសែបជាអណ្តាតភ្លើង ចំណែកពួកវង្សអេសាវ គេនឹងបានដូចជាជញ្ជ្រាំង ហើយភ្លើងនោះនឹងឆេះនៅកណ្តាលគេ ព្រមទាំងបន្សុសគេអស់រលីងទៅ ឥតមានអ្នកណាសល់នៅក្នុងពួកវង្សអេសាវឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់បានចេញវាចាហើយ
19. គ្រានោះពួកមនុស្សនៅស្រុកត្បូង នឹងបានស្រុកភ្នំអេសាវជារបស់ផងខ្លួន ឯពួកមនុស្សនៅស្រុកទ្រនាប គេនឹងបានពួកភីលីស្ទីន គេនឹងចាប់យកស្រុកវាលរបស់អេប្រាអិម និងស្រុកវាលរបស់សាម៉ារី ហើយបេនយ៉ាមីននឹងបានស្រុកកាឡាតជារបស់ផងខ្លួន
20. ឯពួកពលទ័ពនៃកូនចៅអ៊ីស្រាអែលដែលជាប់ជាឈ្លើយ គេនឹងបានស្រុករបស់ពួកសាសន៍កាណាន រហូតដល់ក្រុងសារិបតា ហើយពួកក្រុងយេរូសាឡឹមដែលនៅជាឈ្លើយ ត្រង់សេផារ៉ាឌ គេនឹងបានអស់ទាំងទីក្រុងនៅស្រុកត្បូង នោះនឹងមានពួកអ្នកដែលបានសង្គ្រោះឡើងមកឯភ្នំស៊ីយ៉ូន ដើម្បីនឹងជំនុំជម្រះស្រុកភ្នំរបស់អេសាវ ហើយរាជ្យនោះនឹងបានជារបស់ផងព្រះយេហូវ៉ា។:៚
About អូបាឌា Chapter 1
Read អូបាឌា Chapter 1 online from the Holy Bible. This chapter is part of the Book of អូបាឌា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: អូបាឌា
Chapter: 1
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading អូបាឌា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading អូបាឌា Chapter 1 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is អូបាឌា Chapter 1?
អូបាឌា Chapter 1 is part of the Book of អូបាឌា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete អូបាឌា Chapter 1 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 8
- ហូសេ Chapter 6
- ហូសេ Chapter 12