Read ទំនុកដំកើង Chapter 7 Online
Read ទំនុកដំកើង Chapter 7 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ទំនុកដំកើង and the Holy Bible online.
Choose a Chapter
ទំនុកដំកើង 7
ជំពូក 7
1. ឱព្រះយេហូវ៉ាជាព្រះនៃទូលបង្គំអើយ ទូលបង្គំយកទ្រង់ជាទីជ្រកកោន សូមទ្រង់ជួយសង្គ្រោះទូលបង្គំឲ្យរួចពីអស់អ្នកដែលដេញតាមទូលបង្គំផង
2. ក្រែងគេហែកព្រលឹងនៃទូលបង្គំ ដូចជាសិង្ហ ព្រមទាំងហែកឲ្យខ្ទេចខ្ទីផង ក្នុងកាលដែលគ្មានអ្នកណានឹងដោះឲ្យរួច
3. ឱព្រះយេហូវ៉ាជាព្រះនៃទូលបង្គំអើយ បើសិនជាទូលបង្គំបានធ្វើដូច្នេះ គឺបើមានអំពើទុច្ចរិតណានៅដៃទូលបង្គំ
4. បើទូលបង្គំធ្វើការអាក្រក់ ស្នងដល់អ្នកណាដែលមេត្រីនឹងទូលបង្គំ បើទូលបង្គំបានរឹបជាន់អ្នកដែលតតាំងនឹងទូលបង្គំ ដោយឥតហេតុ
5. នោះសូមឲ្យខ្មាំងសត្រូវដេញតាមព្រលឹងទូលបង្គំទាន់ចុះ អើ សូមឲ្យគេញាំញីជីវិតទូលបង្គំចុះដល់ដី ហើយបង្អាប់យសទូលបង្គំ នៅក្នុងធូលីដីផង។ បង្អង់
6. ៙ ឱព្រះយេហូវ៉ាអើយ សូមតើនឡើង ដោយសេចក្ដីខ្ញាល់របស់ទ្រង់ សូមងើបឡើង ទាស់នឹងសេចក្ដីឃោរឃៅ របស់ពួកតតាំងនឹងទូលបង្គំ សូមទ្រង់តើនឡើងជួយទូលបង្គំ ដោយសេចក្ដីយុត្តិធម៌ ដែលទ្រង់បានបង្គាប់ហើយ
7. យ៉ាងនោះ ជំនុំនៃបណ្តាជនទាំងឡាយ នឹងមកនៅព័ទ្ធជុំវិញទ្រង់ សូមទ្រង់ឡើងលើទីខ្ពស់ ពីលើគេវិញ
8. ព្រះយេហូវ៉ាទ្រង់តែងជំនុំជម្រះបណ្តាជនទាំងឡាយ ឱព្រះយេហូវ៉ាអើយ សូមទ្រង់ជំនុំជម្រះទូលបង្គំ តាមសេចក្ដីសុចរិត និងសេចក្ដីទៀងត្រង់របស់ទូលបង្គំផង
9. ឱសូមឲ្យការអាក្រក់របស់មនុស្សល្មើសបានផុតទៅ តែសូមតាំងមនុស្សសុចរិតឲ្យខ្ជាប់ខ្ជួនឡើង ដ្បិតព្រះដ៏សុចរិតទ្រង់សាកលចិត្តថ្លើម
10. ខែលនៃទូលបង្គំនៅជាមួយនឹងព្រះ ដែលទ្រង់ជួយសង្គ្រោះមនុស្សមានចិត្តទៀងត្រង់
11. ព្រះទ្រង់ជាចៅក្រមសុចរិត អើ ទ្រង់ជាព្រះដែលមានសេចក្ដីខ្ញាល់ ចំពោះមនុស្សអាក្រក់រាល់តែថ្ងៃ
12. បើអ្នកណាមិនប្រែចិត្ត នោះទ្រង់នឹងសំលៀងដាវ ទ្រង់បានយឹតដំឡើងធ្នូជាស្រេច
13. ទ្រង់ក៏រៀបចំគ្រឿងដែលសម្រាប់សម្លាប់គេ ទុករួចហើយ ទ្រង់ធ្វើព្រួញឆេះ ទុកសម្រាប់បាញ់។
14. ៙ មើល គេឈឺនឹងសម្រាលការទុច្ចរិតរបស់គេ ក៏មានផ្ទៃពោះជាសេចក្ដីអាក្រក់ ហើយសម្រាលចេញជាសេចក្ដីកំភូត
15. គេបានជីកធ្វើរណ្តៅ ហើយខ្លួនគេបានធ្លាក់ទៅក្នុងរណ្តៅ ដែលគេធ្វើនោះ
16. សេចក្ដីអាក្រក់របស់គេនឹងត្រឡប់មកលើក្បាលគេវិញ ហើយសេចក្ដីច្រឡោតរបស់គេ នឹងចុះមកលើក្រយៅក្បាលគេដែរ
17. ខ្ញុំនឹងសរសើរដល់ព្រះយេហូវ៉ា តាមសេចក្ដីសុចរិតទ្រង់ ហើយនិងច្រៀងតម្កើងថ្វាយព្រះនាមព្រះយេហូវ៉ា ដ៏ខ្ពស់បំផុត។
About ទំនុកដំកើង Chapter 7
Read ទំនុកដំកើង Chapter 7 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ទំនុកដំកើង
Chapter: 7
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ទំនុកដំកើង. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ទំនុកដំកើង Chapter 7 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ទំនុកដំកើង Chapter 7?
ទំនុកដំកើង Chapter 7 is part of the Book of ទំនុកដំកើង in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ទំនុកដំកើង Chapter 7 online for free with easy chapter navigation.
More Chapters from ទំនុកដំកើង
- ទំនុកដំកើង Chapter 52
- ទំនុកដំកើង Chapter 150
- ទំនុកដំកើង Chapter 148
- ទំនុកដំកើង Chapter 125
- ទំនុកដំកើង Chapter 122
- ទំនុកដំកើង Chapter 99
- ទំនុកដំកើង Chapter 82
Explore More from ព្រះគម្ពីរសញ្ញាចាស់
- នាង អេសធើរ Chapter 6
- និក្ខមនំ Chapter 7
- របាក្សត្រ ទី ២ Chapter 7
- ពួក ចៅហ្វាយ Chapter 14
- ជនគណនា Chapter 13
- អេសេគាល Chapter 25
- អេសាយ Chapter 18