របាក្សត្រ ទី ២ Chapter 28

For English

Read របាក្សត្រ ទី ២ Chapter 28 Online

Read របាក្សត្រ ទី ២ Chapter 28 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ២ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of របាក្សត្រ ទី ២ and the Holy Bible online.

Choose a Chapter

របាក្សត្រ ទី ២ 28

ជំពូក 28

1. កាល​អ័ហាស​ទ្រង់​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២០​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​១៦​ឆ្នាំ តែ​ទ្រង់​មិន​បាន​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដូច​ជា​ដាវីឌ ជា​អយ្យកោ​ទ្រង់​ទេ

2. គឺ​ទ្រង់​បាន​ដើរ​តាម​ផ្លូវ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​វិញ ហើយ​បាន​សិត​ធ្វើ​រូប​ទុក​ជា​ព្រះ

3. មួយ​ទៀត​ទ្រង់​បាន​ដុត​កំញាន​នៅ​ច្រក​ភ្នំ​របស់​កូន​ហ៊ីនណំម ព្រម​ទាំង​ដុត​បុត្រ​ទ្រង់​ក្នុង​ភ្លើង តាម​ទម្លាប់​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ដទៃ ដែល​ព្រះ‌យេហូវ៉ា​បាន​បណ្តេញ​ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ

4. ក៏​ថ្វាយ​យញ្ញ‌បូជា ហើយ​ដុត​កំញាន​នៅ​លើ​អស់​ទាំង​ទី​ខ្ពស់ នៅ​លើ​ភ្នំ ហើយ​នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខ្ចី​ផង។

5. ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទ្រង់ ក៏​ប្រគល់​ទ្រង់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​ស្រុក​ស៊ីរី គេ​ក៏​វាយ​ពួក​ទ្រង់ ហើយ​ចាប់​យក​ជា​ច្រើន នាំ​ទៅ​ជា​ឈ្លើយ​ដល់​ក្រុង​ដាម៉ាស ហើយ​ទ្រង់​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​អ៊ីស្រា‌អែល​ដែរ ដែល​ស្តេច​នោះ​ក៏​វាយ​ពួក​ទ្រង់ ប្រហារ​សម្លាប់​មនុស្ស​យ៉ាង​សន្ធឹក

6. ដ្បិត​ពេកា ជា​បុត្រា​រេម៉ាលា ទ្រង់​បាន​សម្លាប់​មនុស្ស​ដែល​មាន​ចិត្ត​ក្លាហាន នៅ​ស្រុក​យូដា អស់​១​សែន​២​ម៉ឺន​នាក់​ក្នុង​១​ថ្ងៃ ពី​ព្រោះ​គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​អយ្យកោ

7. ហើយ​ស៊ីកគ្រី ជា​មនុស្ស​ខ្លាំង​ពូកែ ពី​ស្រុក​អេប្រា‌អិម ក៏​សម្លាប់​ម្អាសេយ៉ា ជា​បុត្រា​ស្តេច ហើយ​និង​អាស‌រី‌កាម ជា​ឧកញ៉ា​វាំង ព្រម​ទាំង​អែល‌កាណា ជា​ឧបរាជ​ស្តេច​ទៅ​ផង។

8. ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ដឹក‌នាំ​ពួក​បង​ប្អូន​គេ​ទៅ​ជា​ឈ្លើយ​អស់​២​សែន​នាក់ មាន​ទាំង​ស្រីៗ និង​កូន​ប្រុស​កូន​ស្រី​របស់​គេ និង​របឹប​ជា​ច្រើន​ផង ទៅ​ឯ​ក្រុង​សា‌ម៉ា‌រី

9. ប៉ុន្តែ នៅ​ទី​នោះ​មាន​ហោរា​ម្នាក់​របស់​ព្រះ‌យេហូវ៉ា ឈ្មោះ​អូដេឌ លោក​ចេញ​ទៅ​ជួប​នឹង​ពល‌ទ័ព ដែល​វិល​មក​ឯ​ក្រុង​សា‌ម៉ា‌រី ពោល​ថា មើល ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​អយ្យកោ​អ្នក​រាល់​គ្នា ទ្រង់​មាន​សេចក្ដី​ក្រោធ​ដល់​ពួក​យូដា បាន​ជា​ទ្រង់​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​នៃ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​បាន​ប្រហារ​ជីវិត​គេ ដោយ​មោហោ​ចិត្ត ដែល​គរ​ឡើង​ដល់​ផ្ទៃ​មេឃ​ហើយ

10. ឥឡូវ​នេះ អ្នក​រាល់​គ្នា​គិត​បង្ក្រាប​ពួក​កូន​ចៅ​យូដា និង​ពួក​ក្រុង​យេរូ‌សាឡឹម ទុក​ជា​បាវ​ប្រុស​បាវ​ស្រី​របស់​អ្នក​រាល់​គ្នា​ទៀត តែ​ឯ​អ្នក​រាល់​គ្នា តើ​មិន​មាន​អំពើ​រំលង​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ដែរ​ទេ​ឬ​អី

11. ដូច្នេះ ចូរ​ស្តាប់​ខ្ញុំ​ឥឡូវ​ចុះ ត្រូវ​បើក​ឲ្យ​ពួក​បង​ប្អូន​របស់​អ្នក​រាល់​គ្នា ដែល​បាន​នាំ​មក​ជា​ឈ្លើយ​នេះ ត្រឡប់​ទៅ​វិញ​ទៅ ដ្បិត​សេចក្ដី​ក្រេវ‌ក្រោធ​ដ៏​សហ័ស​ផង​ព្រះ‌យេហូវ៉ា បាន​គ្រប​លើ​អ្នក​រាល់​គ្នា​ហើយ

12. ដូច្នេះ ពួក​មេ​ខ្លះ​ក្នុង​ពួក​អេប្រា‌អិម គឺ​អ័សារា ជា​កូន​យ៉ូហា‌ណាន បេរេគា ជា​កូន​មស៊ី‌លេម៉ូត យេហ៊ី‌សេគា ជា​កូន​សាលូម និង​អ័ម៉ាសា ជា​កូន​ហាឌ‌ឡាយ គេ​លើក​គ្នា​ទាស់​នឹង​ពួក​អ្នក​ដែល​មក​ពី​ច្បាំង​នោះ​ថា

13. មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​នាំ​ពួក​ឈ្លើយ​ចូល​មក​ក្នុង​ស្រុក​នេះ​ទេ ដ្បិត​ឯង​រាល់​គ្នា​គិត​ធ្វើ​ការ​ដែល​នឹង​នាំ​ឲ្យ​យើង​មាន​ទោស នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទាំង​បន្ថែម​ការ​នេះ​មក​លើ​អំពើ​បាប និង​ការ​រំលង​របស់​យើង​រាល់​គ្នា​ទៀត ដ្បិត​ទោស​របស់​យើង​ធ្ងន់​ណាស់​ហើយ ក៏​មាន​សេចក្ដី​ក្រេវ‌ក្រោធ​យ៉ាង​សហ័ស​គ្រប​លើ​ពួក​អ៊ីស្រា‌អែល​ដែរ

14. ដូច្នេះ ពួក​ទាហាន​ក៏​លះ‌បង់​ឈ្លើយ​ទាំង​នោះ និង​របឹប​ចោល​នៅ​មុខ​ពួក​ចៅ‌ហ្វាយ និង​ពួក​ជំនុំ​ទាំង​អស់​គ្នា

15. ឯ​ពួក​អ្នក​ដែល​ចេញ​ឈ្មោះ​ហើយ គេ​ក្រោក​ឡើង​នាំ​ពួក​ឈ្លើយ​មក រួច​រើ​យក​សម្លៀក‌បំពាក់​ពី​ក្នុង​របឹប​នោះ ចែក​ដល់​អស់​អ្នក​ណា​ដែល​អាក្រាត ឲ្យ​គេ​ស្លៀក‌ពាក់ ព្រម​ទាំង​ឲ្យ​មាន​ស្បែក​ជើង​ពាក់​ផង រួច​ចែក​អាហារ​ដល់​គេ​ឲ្យ​បរិភោគ ក៏​ចាក់​ប្រេង​លាប​ឲ្យ​ផង ឯ​អស់​អ្នក​ណា​ដែល​មាន​កម្លាំង​តិច នោះ​គេ​បញ្ជិះ​លើ​សត្វ​លា បញ្ជូន​ត្រឡប់​ទៅ​ឯ​ពួក​បង​ប្អូន​គេ ត្រឹម​ក្រុង​យេរីខូ ជា​ទី​ក្រុង​ដើម​លម៉ើរ​ទៅ រួច​គេ​វិល​មក​ឯ​ក្រុង​សា‌ម៉ា‌រី​វិញ។

16. នៅ​គ្រា​នោះ ស្តេច​អ័ហាស​ទ្រង់​ចាត់​សារ​ទៅ សូម​ឲ្យ​ពួក​ស្តេច​ស្រុក​អាសស៊ើរ​មក​ជួយ

17. ពី​ព្រោះ​ពួក​អេដុម​បាន​មក​វាយ​ស្រុក​យូដា​ម្តង​ទៀត ព្រម​ទាំង​នាំ​មនុស្ស​ទៅ​ជា​ឈ្លើយ​ផង

18. ឯ​ពួក​ភីលីស្ទីន​គេ​ក៏​បាន​លុក‌លុយ​ចូល​ទី​ក្រុង​ទាំង​ប៉ុន្មាន នៅ​ស្រុក​ទំនាប ហើយ​និង​ប៉ែក​ស្រុក​យូដា​ខាង​ត្បូង គេ​វាយ​យក​បាន​ក្រុង​បេត-សេមែស ក្រុង​អាយ៉ា‌ឡូន ក្រុង​កេដេរ៉ូត ក្រុង​សូគរ និង​តំបន់​នៅ​ជុំវិញ​ក្រុង​ធីមណា និង​តំបន់​នៅ​ជុំវិញ ព្រម​ទាំង​ក្រុង​គីមសូរ និង​តំបន់​នៅ​ជុំវិញ​ផង រួច​គេ​ក៏​អាស្រ័យ​នៅ​ទី​ក្រុង​ទាំង​នោះ

19. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​នាំ​ឲ្យ​ពួក​យូដា​បាន​ទាប​ថោក​ដោយ​ព្រោះ​អ័ហាស ស្តេច​សាសន៍​អ៊ីស្រា‌អែល ពី​ព្រោះ​ស្តេច​បាន​នាំ​ឲ្យ​ពួក​យូដា​លែង​មាន​សេចក្ដី​ទប់​ចិត្ត​ខ្លាច​បាប ហើយ​បាន​ប្រព្រឹត្ត​រំលង​ល្មើស​យ៉ាង​ធំ ចំពោះ​ព្រះ‌យេហូវ៉ា

20. គ្រា​នោះ ទីកឡាត-ពីលេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាសស៊ើរ​ក៏​មក​ឯ​ទ្រង់ តែ​មិន​បាន​ជួយ​ចម្រើន​កម្លាំង​ទ្រង់​ទេ គឺ​បាន​ធ្វើ​ឲ្យ​ទ្រង់​មាន​សេចក្ដី​លំបាក​វិញ

21. ដ្បិត​អ័ហាស​បាន​បែង​យក​ចំណែក ពី​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ពី​ព្រះ‌រាជ‌ដំណាក់ ហើយ​ពី​ពួក​ចៅ‌ហ្វាយ ទៅ​ថ្វាយ​ដល់​ស្តេច​អាសស៊ើរ តែ​ការ​នោះ​ក៏​មិន​បាន​ជួយ​ដល់​ទ្រង់​ដែរ។

22. ហើយ​នៅ​គ្រា​ដែល​មាន​សេចក្ដី​ទុក្ខ​វេទនា នោះ​ស្តេច គឺ​អ័ហាស​នេះ​ឯង ទ្រង់​បាន​ប្រព្រឹត្ត​រំលង​នឹង​ព្រះ‌យេហូវ៉ា​ថែម​ទៀត

23. គឺ​ទ្រង់​បាន​ថ្វាយ​យញ្ញ‌បូជា ដល់​អស់​ទាំង​ព្រះ​នៃ​ពួក​ក្រុង​ដាម៉ាស ដែល​គេ​បាន​វាយ​ទ្រង់ ដោយ​នឹក​ថា ដោយ​ព្រោះ​ព្រះ​នៃ​ពួក​ស្តេច​ស៊ីរី​បាន​ជួយ​គេ នោះ​យើង​នឹង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​ទាំង​នោះ​ដែរ ដើម្បី​ឲ្យ​បាន​ជួយ​ខាង​យើង ប៉ុន្តែ ព្រះ​ទាំង​នោះ​ជា​ហេតុ​នាំ​ឲ្យ​ទ្រង់ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​រួញ​ថយ​វិញ

24. អ័ហាស​ក៏​ប្រមូល​អស់​ទាំង​គ្រឿង​ប្រដាប់​របស់​ព្រះ‌វិហារ​នៃ​ព្រះ​មក​កាត់​ផ្តាច់​ជា​ដុំៗ ទ្រង់​ក៏​បិទ​ទ្វារ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ចោល ហើយ​ធ្វើ​អាសនៈ​សម្រាប់​ទ្រង់ នៅ​គ្រប់​ទី​កៀន​ក្នុង​ក្រុង​យេរូ‌សាឡឹម​ដែរ

25. ឯ​នៅ​គ្រប់​ទាំង​ទី​ក្រុង​ស្រុក​យូដា ទ្រង់​ក៏​ធ្វើ​ទី​ខ្ពស់ សម្រាប់​នឹង​ដុត​កំញាន​ថ្វាយ​ព្រះ​ដទៃ ទ្រង់​បាន​បណ្តាល​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​អយ្យកោ​ទ្រង់ មាន​សេចក្ដី​ក្រោធ

26. រីឯ​ដំណើរ​ឯ​ទៀត​ពី​ទ្រង់ និង​គ្រប់​ទាំង​អំពើ​ដែល​ទ្រង់​ប្រព្រឹត្ត ទាំង​មុន​ទាំង​ក្រោយ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ពី​ពួក​ស្តេច​យូដា និង​អ៊ីស្រា‌អែល​ហើយ

27. អ័ហាស​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់ ហើយ​គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ទី​ក្រុង គឺ​ក្នុង​ក្រុង​យេរូ‌សាឡឹម តែ​មិន​មែន​ក្នុង​ផ្នូរ​របស់​ពួក​ស្តេច​សាសន៍​អ៊ីស្រា‌អែល​ទេ រួច​ហេសេគា ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​ព្រះ‌បិតា។

About របាក្សត្រ ទី ២ Chapter 28

Read របាក្សត្រ ទី ២ Chapter 28 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ២ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: របាក្សត្រ ទី ២
Chapter: 28
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading របាក្សត្រ ទី ២. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading របាក្សត្រ ទី ២ Chapter 28 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is របាក្សត្រ ទី ២ Chapter 28?

របាក្សត្រ ទី ២ Chapter 28 is part of the Book of របាក្សត្រ ទី ២ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete របាក្សត្រ ទី ២ Chapter 28 online for free with easy chapter navigation.

More Chapters from ព្រះគម្ពីរសញ្ញាចាស់

  1. ហូសេ Chapter 2
  2. ហូសេ Chapter 1
  3. ហូសេ Chapter 4
  4. សាស្តា Chapter 1
  5. ហូសេ Chapter 10
  6. ហូសេ Chapter 8
  7. ហូសេ Chapter 6

Explore More from របាក្សត្រ ទី ២

  1. របាក្សត្រ ទី ២ Chapter 16
  2. របាក្សត្រ ទី ២ Chapter 30
  3. របាក្សត្រ ទី ២ Chapter 1
  4. របាក្សត្រ ទី ២ Chapter 2
  5. របាក្សត្រ ទី ២ Chapter 7
  6. របាក្សត្រ ទី ២ Chapter 24
  7. របាក្សត្រ ទី ២ Chapter 33

Related Chapters & Readings

  1. យេរេមា Chapter 6
  2. ដានីយ៉ែល Chapter 7
  3. សាំយូអែល ទី ២ Chapter 11
  4. យ៉ូហាន ទី ១ Chapter 5
  5. ទំនុកដំកើង Chapter 19
  6. ថែស្សាឡូនីច ទី ២ Chapter 1
  7. លេវីវិន័យ Chapter 8
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *