Read ចោទិយកថា Chapter 8 Online
Read ចោទិយកថា Chapter 8 online from the Holy Bible. This chapter is part of the Book of ចោទិយកថា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ចោទិយកថា and the Holy Bible online.
Choose a Chapter
ចោទិយកថា 8
ជំពូក 8
1. ឯអស់ទាំងសេចក្ដីបង្គាប់ដែលអញប្រាប់ដល់ឯងរាល់គ្នានៅថ្ងៃនេះ នោះត្រូវឲ្យឯងកាន់ខ្ជាប់ ហើយប្រព្រឹត្តតាម ដើម្បីឲ្យបានរស់នៅ ហើយចម្រើនជាច្រើនឡើង ហើយឲ្យបានចូលទៅទទួលយកស្រុកដែលព្រះយេហូវ៉ាបានស្បថនឹងពួកអយ្យកោឯង
2. ត្រូវឲ្យឯងនឹកចាំពីអស់ទាំងការដែលកើតមានតាមផ្លូវ ដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បាននាំឯងនៅក្នុងទីរហោស្ថាន ក្នុងរវាង៤០ឆ្នាំនេះ ដើម្បីនឹងបន្ទាបចិត្តឯង ហើយនិងល្បងលឯងឲ្យដឹងជាសេចក្ដីណាដែលនៅក្នុងចិត្តឯង គឺបើនឹងកាន់តាមបញ្ញត្តទ្រង់ឬទេ
3. ទ្រង់ក៏បានបន្ទាបចិត្តឯងមែន ព្រមទាំងឲ្យឃ្លានផង រួចបានចិញ្ចឹមឯងដោយនំម៉ាន៉ា ដែលឯង និងពួកអយ្យកោឯងមិនដែលស្គាល់ឡើយ ដើម្បីឲ្យឯងបានដឹងថា មនុស្សមិនមែនរស់ដោយសារតែនំបុ័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋនៃព្រះយេហូវ៉ាមកដែរ
4. សម្លៀកបំពាក់ឯងមិនបានសឹកនៅលើខ្លួនសោះ ហើយជើងឯងក៏មិនបានពុរពងនៅរវាង៤០ឆ្នាំនេះផង
5. ក៏ត្រូវនឹកពិចារណាក្នុងចិត្តថា ព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានវាយផ្ចាលឯង ដូចជាមនុស្សវាយផ្ចាលកូនរបស់ខ្លួន។
6. ដូច្នេះ ត្រូវឲ្យកាន់តាមអស់ទាំងបញ្ញត្តរបស់ព្រះយេហូវ៉ាជាព្រះនៃឯង ដើម្បីនឹងដើរតាមអស់ទាំងផ្លូវរបស់ទ្រង់ ព្រមទាំងកោតខ្លាចដល់ទ្រង់ផង។
7. ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នាំឯងចូលទៅក្នុងស្រុកដ៏ល្អ ជាស្រុកដែលមានស្ទឹង មានរន្ធទឹក ហើយនិងក្បាលទឹក ហូរចេញនៅក្នុងច្រក ហើយក្នុងភ្នំផង
8. ជាស្រុកដែលមានស្រូវសាលី និងស្រូវឱក ក៏មានទំពាំងបាយជូរ មានល្វា និងទទឹម ហើយមានដើមអូលីវ និងទឹកឃ្មុំផង
9. ជាស្រុកដែលឯងនឹងបរិភោគអាហារ មិនមែនដោយរិតត្បិតទេ ឯងនឹងមិនខ្វះខាតអ្វីនៅស្រុកនោះឡើយ ឯថ្មនៅស្រុកនោះសុទ្ធតែជាដែក ហើយនៅក្នុងភ្នំនោះនឹងជីករកបានទង់ដែង
10. ឯងនឹងបរិភោគទាល់តែឆ្អែត ហើយនិងសរសើរតម្កើងដល់ព្រះយេហូវ៉ាជាព្រះនៃឯង ដោយព្រោះស្រុកដ៏ល្អដែលទ្រង់បានប្រទានមក។
11. ចូរប្រយ័ត ក្រែងភ្លេចព្រះយេហូវ៉ាជាព្រះនៃឯង ដោយមិនកាន់តាមអស់ទាំងសេចក្ដីបង្គាប់ និងច្បាប់ ហើយនិងបញ្ញត្តទាំងប៉ុន្មានរបស់ទ្រង់ ដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ
12. ហើយកាលណាឯងបានបរិភោគឆ្អែត បានសង់ផ្ទះយ៉ាងល្អ
13. បានហ្វូងគោ ហ្វូងចៀមចម្រើនជាច្រើនឡើង បានប្រាក់មាសសំបូរឡើង ហើយគ្រប់ទាំងរបស់ឯងក៏បានបរិបូរផង
14. នោះក្រែងចិត្តឯងបានអួតអាង រួចភ្លេចព្រះយេហូវ៉ាជាព្រះនៃឯង ដែលទ្រង់បាននាំឯងចេញរួចពីផ្ទះបាវបម្រើ នៅស្រុកអេស៊ីព្ទមក
15. ហើយបាននាំឯងដើរកាត់ទីរហោស្ថានសម្បើមគួរស្ញែងខ្លាច ដែលមានពស់ភ្លើង និងខ្យាដំរី មានដីហួតហែង ឥតមានទឹក តែទ្រង់បានធ្វើឲ្យទឹកចេញពីថ្មយ៉ាងរឹងឲ្យឯង
16. ក៏បានចិញ្ចឹមឯង នៅក្នុងទីរហោស្ថាន ដោយនំម៉ាន៉ាដែលពួកអយ្យកោឯងមិនដែលស្គាល់ ដើម្បីនឹងបន្ទាបចិត្តឯង ហើយនិងល្បងលឯង ប្រយោជន៍នឹងប្រោសឲ្យឯងបានសេចក្ដីល្អដល់ចុងបំផុត
17. ហើយក្រែងឯងនឹកក្នុងចិត្តថា គឺដោយឥទ្ធិឫទ្ធិ ហើយនិងកម្លាំងដៃនៃអញទេ ដែលអញបានទ្រព្យសម្បត្តិ ទាំងនេះ
18. ត្រូវឲ្យនឹកពីព្រះយេហូវ៉ាជាព្រះនៃឯងវិញ ដ្បិតគឺទ្រង់ហើយ ដែលប្រទានឲ្យឯងមានឥទ្ធិឫទ្ធិ ឲ្យបានទ្រព្យសម្បត្តិ ដើម្បីនឹងបញ្ជាក់សេចក្ដីសញ្ញា ដែលទ្រង់បានស្បថនឹងពួកអយ្យកោឯងដូចជាមានសព្វថ្ងៃនេះ
19. តែបើឯងភ្លេចព្រះយេហូវ៉ាជាព្រះនៃឯងមែន ហើយទៅប្រព្រឹត្តតាមព្រះដទៃ ទាំងគោរពប្រតិបត្តិ ក្រាបថ្វាយបង្គំដល់ព្រះនោះវិញ នោះអញធ្វើបន្ទាល់ទាស់នឹងឯងរាល់គ្នានៅថ្ងៃនេះថា នឹងត្រូវវិនាសទៅអស់រលីង
20. ឯងរាល់គ្នានឹងត្រូវវិនាសទៅ ដូចជាសាសន៍ទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាទ្រង់កំពុងតែធ្វើឲ្យវិនាសពីមុខឯងចេញនោះដែរ ដោយព្រោះឯងរាល់គ្នាមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះនៃឯងឡើយ។
About ចោទិយកថា Chapter 8
Read ចោទិយកថា Chapter 8 online from the Holy Bible. This chapter is part of the Book of ចោទិយកថា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ចោទិយកថា
Chapter: 8
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ចោទិយកថា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ចោទិយកថា Chapter 8 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ចោទិយកថា Chapter 8?
ចោទិយកថា Chapter 8 is part of the Book of ចោទិយកថា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ចោទិយកថា Chapter 8 online for free with easy chapter navigation.
More Chapters from ចោទិយកថា
- ចោទិយកថា Chapter 18
- ចោទិយកថា Chapter 31
- ចោទិយកថា Chapter 12
- ចោទិយកថា Chapter 24
- ចោទិយកថា Chapter 17
- ចោទិយកថា Chapter 11
- ចោទិយកថា Chapter 2
Explore More from ព្រះគម្ពីរសញ្ញាចាស់
- ជនគណនា Chapter 9
- របាក្សត្រ ទី ២ Chapter 29
- លោកុប្បត្តិ Chapter 25
- ទំនុកដំកើង Chapter 113
- ហាកាយ Chapter 1
- របាក្សត្រ ទី ២ Chapter 19
- និក្ខមនំ Chapter 37