ទំនុកដំកើង Chapter 71

For English

Read ទំនុកដំកើង Chapter 71 Online

Read ទំនុកដំកើង Chapter 71 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ទំនុកដំកើង and the Holy Bible online.

Choose a Chapter

ទំនុកដំកើង 71

ជំពូក 71

1. ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ពឹង​ជ្រក​នៅ​ក្នុង​ទ្រង់ សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ

2. សូម​ទ្រង់​ដោះ​ទូល‌បង្គំ​ឲ្យ​រួច ហើយ​ស្រោច​ស្រង់ ដោយ​សេចក្ដី​សុចរិត​របស់​ទ្រង់ សូម​ផ្ទៀង​ព្រះ‌កាណ៌​មក​ស្តាប់ ហើយ​ជួយ​សង្គ្រោះ ទូល‌បង្គំ​ផង

3. សូម​ឲ្យ​ទ្រង់​ធ្វើ​ជា​ថ្មដា សម្រាប់​ជា​ទី​លំនៅ​ដល់​ទូល‌បង្គំ ជា​កន្លែង​ដែល​ទូល‌បង្គំ​ទៅ​មក​ជានិច្ច​បាន ទ្រង់​បាន​ចេញ​បង្គាប់​ឲ្យ​ជួយ​សង្គ្រោះ​ទូល‌បង្គំ​ហើយ ដ្បិត​ទ្រង់​ជា​ថ្មដា ហើយ​ជា​បន្ទាយ​របស់​ទូល‌បង្គំ។

4. ៙ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ស្រោច​ស្រង់​ទូល‌បង្គំ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​មនុស្ស​អាក្រក់ គឺ​ឲ្យ​ចេញ​រួច​ពី​កណ្តាប់​ដៃ​នៃ​មនុស្ស​ទុច្ចរិត​ដ៏​សាហាវ​ផង

5. ដ្បិត​ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ ទ្រង់​ជា​ទី​សង្ឃឹម​នៃ​ទូល‌បង្គំ ទ្រង់​ជា​ទី​ទុក​ចិត្ត​ដល់​ទូល‌បង្គំ​តាំង​តែ​ពី​ក្មេង​មក

6. គឺ​ទ្រង់​ហើយ​ដែល​ថែ​រក្សា​ទូល‌បង្គំ តាំង​ពី​ផ្ទៃ​ម្តាយ​មក ទ្រង់​បាន​គាំ​ទូល‌បង្គំ​ឲ្យ​ចេញ​ចាក​ពី​ពោះ​ម្តាយ ទូល‌បង្គំ​នឹង​សរសើរ​ពី​ទ្រង់​ជានិច្ច។

7. ៙ ទូល‌បង្គំ​ជា​ទី​អស្ចារ្យ​ដល់​មនុស្ស​ជា​ច្រើន តែ​គឺ​ទ្រង់​ជា​ទី​ពឹង​មាំ‌មួន​របស់​ទូល‌បង្គំ​ទេ

8. មាត់​ទូល‌បង្គំ​នឹង​ពេញ​ដោយ​សេចក្ដី​សរសើរ​ដល់​ទ្រង់ ហើយ​និង​ពោល​ពី​កិត្តិសព្ទ​នៃ​ព្រះ‌នាម​ទ្រង់​ដរាប​រាល់​ថ្ងៃ

9. សូម​កុំ​បោះ‌បង់​ចោល​ទូល‌បង្គំ ក្នុង​កាល​ដែល​ចាស់‌ជរា​ឡើយ ហើយ​កុំ​លះ‌បង់​ទូល‌បង្គំ ក្នុង​កាល​ដែល​មាន​កម្លាំង​អន់‌ថយ​នោះ​ដែរ

10. ដ្បិត​ពួក​ខ្មាំង​សត្រូវ គេ​និយាយ​ដើម​ពី​ទូល‌បង្គំ ហើយ​ពួក​អ្នក​ដែល​ចាំ​មើល​ជីវិត​ទូល‌បង្គំ គេ​ជំនុំ​គ្នា​ថា

11. ព្រះ​បាន​បោះ‌បង់​ចោល​វា​ហើយ ចូរ​យើង​ដេញ​តាម​ចាប់​វា​ចុះ ដ្បិត​គ្មាន​អ្នក​ណា​នឹង​ជួយ​វា​សោះ។

12. ៙ ឱ​ព្រះ‌អង្គ​អើយ សូម​កុំ​គង់​ឆ្ងាយ​ពី​ទូល‌បង្គំ​ឡើយ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ប្រញាប់​មក​ជួយ​ទូល‌បង្គំ​ផង

13. សូម​ឲ្យ​ពួក​អ្នក​ដែល​ទាស់​ទទឹង​នឹង​ជីវិត​ទូល‌បង្គំ បាន​ត្រូវ​អៀន‌ខ្មាស ហើយ​វិនាស​សូន្យ​ទៅ ឯ​ពួក​អ្នក​ដែល​រក​ប្រទូស្ត​នឹង​ទូល‌បង្គំ នោះ​សូម​ឲ្យ​គេ​បាន​គ្រប​ពេញ​ដោយ​សេចក្ដី​ដំណៀល និង​អាប់‌យស​វិញ

14. ឯ​ទូល‌បង្គំ​នឹង​មាន​សង្ឃឹម​ជានិច្ច ហើយ​និង​សរសើរ​ដល់​ទ្រង់​កាន់​តែ​ច្រើន​ឡើង

15. មាត់​ទូល‌បង្គំ​នឹង​ថ្លែង​ប្រាប់​ពី​សេចក្ដី​សុចរិត និង​ពី​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​ជា​ដរាប​រាល់​ថ្ងៃ ពី​ព្រោះ​ទូល‌បង្គំ​មិន​ដឹង​ជា​មាន​ចំនួន​ប៉ុន្មាន​ទេ

16. ទូល‌បង្គំ​នឹង​ទៅ​ដោយ​ព្រះ‌ចេស្តា​របស់ ព្រះ‌អម្ចាស់​យេហូវ៉ា ហើយ​និង​ដំណាល​ពី​សេចក្ដី​សុចរិត​របស់​ទ្រង់ គឺ​របស់​ទ្រង់​តែ​១​ប៉ុណ្ណោះ។

17. ៙ ឱ​ព្រះ‌អង្គ​អើយ ទ្រង់​បាន​បង្ហាត់​បង្រៀន​ទូល‌បង្គំ តាំង​តែ​ពី​ក្មេង​មក ហើយ​ដរាប​ដល់​ឥឡូវ​នេះ ទូល‌បង្គំ​បាន​សម្ដែង ពី​អស់​ទាំង​ការ​អស្ចារ្យ​របស់​ទ្រង់

18. ឱ​ព្រះ‌អង្គ​អើយ សូម​កុំ​លះ‌បង់​ចោល​ទូល‌បង្គំ​ឡើយ ទោះ​ទាំង​វេលា​ដែល​ទូល‌បង្គំ​ចាស់​សក់​ស្កូវ​ហើយ​ផង ដរាប​ដល់​ទូល‌បង្គំ​បាន​ថ្លែង​ប្រាប់​ពី​ព្រះ‌ចេស្តា​ទ្រង់ ដល់​ដំណ​មនុស្ស​ជាន់​ក្រោយ និង​ពី​ឥទ្ធា‌នុភាព​ទ្រង់ ដល់​ពួក​អ្នក​ដែល​ត្រូវ​កើត​ខាង​មុខ

19. ឯ​សេចក្ដី​សុចរិត​របស់​ទ្រង់ ឱ​ព្រះ‌អង្គ​អើយ នោះ​ខ្ពស់​ណាស់ ចំណែក​ឯ​ទ្រង់​ដែល​បាន​ធ្វើ​ការ​យ៉ាង​ធំ ឱ​ព្រះ‌អង្គ​អើយ តើ​មាន​អ្នក​ណា​ដូច​ទ្រង់។

20. ៙ ទ្រង់​បាន​ឲ្យ​យើង​ខ្ញុំ​ឃើញ​សេចក្ដី​វេទនា​ដ៏​លំបាក ជា​ច្រើន​ហើយ តែ​ទ្រង់​នឹង​ប្រោស​ឲ្យ​មាន​ជីវិត​ចម្រើន​ឡើង​វិញ ទ្រង់​នឹង​នាំ​យើង​ខ្ញុំ​ឡើង​ចេញ​ពី​ទី​ជម្រៅ​នៃ​ផែនដី

21. សូម​លើក​សេចក្ដី​ខ្ពង់‌ខ្ពស់​នៃ​ទូល‌បង្គំ​ឡើង ហើយ​វិល​មក​ជួយ​កំសាន្ត​ទូល‌បង្គំ​វិញ។

22. ៙ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​នឹង​សរសើរ​ទ្រង់ ដោយ​ពិណ​ដែរ គឺ​នឹង​សរសើរ​ពី​សេចក្ដី​ពិត​របស់​ទ្រង់ ឱ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ ទូល‌បង្គំ​នឹង​ច្រៀង​សរសើរ​ថ្វាយ​ទ្រង់​តាម​ស៊ុង

23. កាល​ណា​ទូល‌បង្គំ​ច្រៀង​សរសើរ​ដល់​ទ្រង់ នោះ​បបូរ​មាត់​នៃ​ទូល‌បង្គំ​នឹង​បន្លឺ​ឡើង​ដោយ​អំណរ ព្រម​ទាំង​ព្រលឹង​នៃ​ទូល‌បង្គំ​ដែល​ទ្រង់​បាន​លោះ​នោះ​ផង

24. ឯ​អណ្តាត​របស់​ទូល‌បង្គំ នឹង​និទាន ពី​សេចក្ដី​សុចរិត​របស់​ទ្រង់ ជា​ដរាប​រាល់​ថ្ងៃ ដ្បិត​ពួក​អ្នក​ដែល​រក​ប្រទូស្ត​នឹង​ទូល‌បង្គំ គេ​បាន​ត្រូវ​អៀន‌ខ្មាស​មូរ​មុខ​ចុះ​ហើយ។

About ទំនុកដំកើង Chapter 71

Read ទំនុកដំកើង Chapter 71 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ទំនុកដំកើង
Chapter: 71
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ទំនុកដំកើង. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ទំនុកដំកើង Chapter 71 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ទំនុកដំកើង Chapter 71?

ទំនុកដំកើង Chapter 71 is part of the Book of ទំនុកដំកើង in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ទំនុកដំកើង Chapter 71 online for free with easy chapter navigation.

More Chapters from ទំនុកដំកើង

  1. ទំនុកដំកើង Chapter 150
  2. ទំនុកដំកើង Chapter 125
  3. ទំនុកដំកើង Chapter 129
  4. ទំនុកដំកើង Chapter 18
  5. ទំនុកដំកើង Chapter 68
  6. ទំនុកដំកើង Chapter 52
  7. ទំនុកដំកើង Chapter 148

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. សុភាសិត Chapter 17
  2. របាក្សត្រ ទី ២ Chapter 35
  3. លេវីវិន័យ Chapter 15
  4. ទំនុកដំកើង Chapter 106
  5. ទំនុកដំកើង Chapter 94
  6. ទំនុកដំកើង Chapter 125
  7. អេសេគាល Chapter 21

Related Chapters & Readings

  1. របាក្សត្រ ទី ២ Chapter 14
  2. ធីម៉ូថេ ទី ២ Chapter 2
  3. អេសេគាល Chapter 11
  4. របាក្សត្រ ទី ២ Chapter 17
  5. លូកា Chapter 4
  6. សាំយូអែល ទី ១ Chapter 16
  7. ទំនុកដំកើង Chapter 73
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *