របាក្សត្រ ទី ២ Chapter 17

For English

Read របាក្សត្រ ទី ២ Chapter 17 Online

Read របាក្សត្រ ទី ២ Chapter 17 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ២ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of របាក្សត្រ ទី ២ and the Holy Bible online.

Choose a Chapter

របាក្សត្រ ទី ២ 17

ជំពូក 17

1. រួច​យ៉ូសា‌ផាត ជា​ព្រះ‌រាជ‌បុត្រា ឡើង​សោយ‌រាជ្យ​ជំនួស​ព្រះ‌បិតា ទ្រង់​ក៏​ចម្រើន​កម្លាំង​ឡើង ទាស់​នឹង​ពួក​អ៊ីស្រា‌អែល

2. ទ្រង់​ដាក់​ឲ្យ​មាន​ពល‌ទ័ព ក្នុង​គ្រប់​ទាំង​ក្រុង​មាន​បន្ទាយ​របស់​ពួក​យូដា ហើយ​ក៏​ដាក់​ឲ្យ​មាន​ក្រុម​រក្សា​នៅ​ស្រុក​យូដា និង​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ពួក​អេប្រា‌អិម​ជា​ទី​ក្រុង​ដែល​អេសា​ព្រះ‌បិតា​ទ្រង់​ចាប់​យក​បាន​ដែរ

3. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​គង់​នៅ​ជា​មួយ​នឹង​យ៉ូសា‌ផាត ពី​ព្រោះ​ស្តេច​បាន​ប្រព្រឹត្ត​តាម​អស់​ទាំង​ផ្លូវ​ដើម​របស់​ដាវីឌ ជា​អយ្យកោ​ទ្រង់ ឥត​រក​តាម​ព្រះ‌បាល​ឡើយ

4. គឺ​បាន​ស្វែង​រក​តាម​តែ​ព្រះ​នៃ​ពួក​អយ្យកោ​ទ្រង់ ហើយ​ប្រព្រឹត្ត​តាម​បញ្ញត្ត​ទ្រង់​វិញ ឥត​ធ្វើ​តាម​អំពើ​របស់​សាសន៍​អ៊ីស្រា‌អែល​ឡើយ

5. ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​តាំង​រាជ្យ​ឲ្យ​មាំ‌មួន​ក្នុង​អំណាច​យ៉ូសា‌ផាត ហើយ​ពួក​យូដា​ទាំង​អស់​គ្នា​ក៏​នាំ​យក​គ្រឿង​បណ្តា‌ការ​មក​ថ្វាយ​ស្តេច ទ្រង់​មាន​ព្រះ‌រាជ​ទ្រព្យ និង​កិត្តិយស​ជា​បរិបូរ

6. ព្រះ‌ហឫទ័យ​ទ្រង់​បាន​តាំង​ឡើង ក្នុង​អស់​ទាំង​ផ្លូវ​នៃ​ព្រះ‌យេហូវ៉ា មួយ​ទៀត ទ្រង់​ក៏​បំបាត់​អស់​ទាំង​ទី​ខ្ពស់ និង​រូប​ព្រះ​ចេញ​ពី​ស្រុក​យូដា​ទៅ។

7. នៅ​ឆ្នាំ​ទី​៣ ក្នុង​រាជ្យ​ទ្រង់ នោះ​ទ្រង់​ចាត់​ពួក​អ្នក​ដែល​ជា​ប្រធាន​របស់​ទ្រង់ គឺ​បេន-ហែល និង​អូបាឌា សាការី នេថា‌នេល ហើយ​មីកាយ៉ា ឲ្យ​ទៅ​បង្ហាត់​បង្រៀន​ក្នុង​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​យូដា

8. ព្រម​ទាំង​ពួក​លេវី​ឲ្យ​ទៅ​ជា​មួយ​ដែរ គឺ​សេម៉ាយ៉ា នេថានា សេបាឌា អេសា‌អែល សេមី‌រ៉ាម៉ូត យ៉ូណា‌ថាន អ័ដូ‌នីយ៉ា ថូប៊ីយ៉ា និង​ថូប-អ័ដូ‌នីយ៉ា ដែល​សុទ្ធ​តែ​ពួក​លេវី និង​អេលី‌សាម៉ា ហើយ​យ៉ូរ៉ាម ជា​ពួក​សង្ឃ ឲ្យ​ទៅ​ជា​មួយ​នឹង​គេ

9. ពួក​អ្នក​ទាំង​នោះ​ក៏​បង្ហាត់​បង្រៀន​នៅ​ស្រុក​យូដា មាន​ទាំង​គម្ពីរ​ក្រឹត្យ‌វិន័យ​នៃ​ព្រះ‌យេហូវ៉ា​នៅ​ជា​មួយ​ផង គេ​នាំ​គ្នា​ដើរ​ចុះ​ឡើង ដល់​គ្រប់​ទី​ក្រុង​នៅ​ស្រុក​យូដា បង្រៀន​ដល់​បណ្តា‌ជន។

10. សេចក្ដី​ស្ញែង‌ខ្លាច​របស់​ព្រះ‌យេហូវ៉ា​ក៏​មក​គ្រប​សង្កត់​លើ​អស់​ទាំង​នគរ នៅ​ជុំវិញ​ស្រុក​យូដា ហើយ​គេ​មិន​ហ៊ាន​លើក​គ្នា​មក​ច្បាំង​នឹង​យ៉ូសា‌ផាត​ទេ

11. មាន​ពួក​ភីលីស្ទីន​ខ្លះ នាំ​យក​គ្រឿង​បណ្តា‌ការ​មក​ថ្វាយ​យ៉ូសា‌ផាត​ព្រម​ទាំង​ប្រាក់​ទុក​ជា​សួយ‌អាករ​ផង ឯ​ពួក​អារ៉ាប់ គេ​ក៏​នាំ​យក​ហ្វូង​សត្វ​មក​ថ្វាយ​ដែរ គឺ​ចៀម​ឈ្មោល​៧​ពាន់​៧​រយ និង​ពពែ​ឈ្មោល​៧​ពាន់​៧​រយ

12. យ៉ូសា‌ផាត​ទ្រង់​បាន​ចម្រើន​ឡើង​ជា​ធំ​ក្រៃ‌លែង ទ្រង់​ក៏​សង់​ដំណាក់ និង​ទី​ក្រុង​សម្រាប់​ជា​ឃ្លាំង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​យូដា

13. ទ្រង់​មាន​ក្រសួង​ការ‌ងារ​ជា​ច្រើន នៅ​ក្នុង​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន ហើយ​មាន​មនុស្ស​ថ្នឹក​ចម្បាំង និង​មនុស្ស​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន​នៅ​ក្រុង​យេរូ‌សាឡឹម

14. តាម​ជំនួរ​វង្ស​របស់​ឪពុក​គេ នោះ​មាន​ចំនួន​ដូច​ខាង​ក្រោម​នេះ គឺ​ខាង​ពួក​យូដា ក្នុង​ពួក​មេ‌ទ័ព​ធំ មាន​អ័ឌណា ជា​មេ នៅ​ក្រោម​បង្គាប់​លោក​មាន​មនុស្ស​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន​៣​សែន​នាក់

15. បន្ទាប់​មក​មាន​យ៉ូហា‌ណាន​ជា​មេ នៅ​ក្រោម​បង្គាប់​លោក​មាន​២​សែន​៨​ម៉ឺន​នាក់

16. បន្ទាប់​មក​ទៀត មាន​អ័ម៉ា‌ស៊ីយ៉ា ជា​កូន​ស៊ីកគ្រី ដែល​បាន​ថ្វាយ​ខ្លួន​ដល់​ព្រះ‌យេហូវ៉ា​ស្ម័គ្រ​ពី​ចិត្ត ហើយ​ក្រោម​បង្គាប់​លោក​មាន​មនុស្ស​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន​ចំនួន​២​សែន​នាក់

17. ខាង​ពួក​បេន‌យ៉ាមីន មាន​អេលី‌យ៉ាដា ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ហើយ​ក្រោម​បង្គាប់​លោក មាន​មនុស្ស​កាន់​ធ្នូ និង​ខែល​២​សែន​នាក់

18. បន្ទាប់​មក​មាន​យ៉ូសា‌បាឌ ហើយ​ក្រោម​បង្គាប់​លោក​មាន​មនុស្ស​១​សែន​៨​ម៉ឺន​នាក់ ដែល​ប្រុង‌ប្រៀប​នឹង​ទៅ​ច្បាំង​ជា​ស្រេច

19. គឺ​អ្នក​ទាំង​នេះ​ហើយ ដែល​ចាំ​ទទួល​បម្រើ​ស្តេច ពួក​ទាំង​នេះ​ក៏​លើស​ពី​ពួក​ដែល​ស្តេច​បាន​ដាក់​ឲ្យ​នៅ​អស់​ទាំង​ទី​ក្រុង​មាន​បន្ទាយ​ពេញ​ក្នុង​អាណា‌ខែត្រ​យូដា។

About របាក្សត្រ ទី ២ Chapter 17

Read របាក្សត្រ ទី ២ Chapter 17 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ២ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: របាក្សត្រ ទី ២
Chapter: 17
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading របាក្សត្រ ទី ២. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading របាក្សត្រ ទី ២ Chapter 17 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is របាក្សត្រ ទី ២ Chapter 17?

របាក្សត្រ ទី ២ Chapter 17 is part of the Book of របាក្សត្រ ទី ២ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete របាក្សត្រ ទី ២ Chapter 17 online for free with easy chapter navigation.

More Chapters from ព្រះគម្ពីរសញ្ញាចាស់

  1. ហូសេ Chapter 2
  2. ហូសេ Chapter 1
  3. ហូសេ Chapter 4
  4. សាស្តា Chapter 1
  5. ហូសេ Chapter 10
  6. ហូសេ Chapter 8
  7. ហូសេ Chapter 6

Explore More from របាក្សត្រ ទី ២

  1. របាក្សត្រ ទី ២ Chapter 24
  2. របាក្សត្រ ទី ២ Chapter 1
  3. របាក្សត្រ ទី ២ Chapter 33
  4. របាក្សត្រ ទី ២ Chapter 32
  5. របាក្សត្រ ទី ២ Chapter 9
  6. របាក្សត្រ ទី ២ Chapter 3
  7. របាក្សត្រ ទី ២ Chapter 8

Related Chapters & Readings

  1. កិច្ចការ Chapter 19
  2. លេវីវិន័យ Chapter 1
  3. អេសាយ Chapter 45
  4. សាំយូអែល ទី ១ Chapter 24
  5. ជនគណនា Chapter 25
  6. ពួក ចៅហ្វាយ Chapter 18
  7. សាំយូអែល ទី ១ Chapter 3
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *