Read អេសាយ Chapter 17 Online
Read អេសាយ Chapter 17 online from the Holy Bible. This chapter is part of the Book of អេសាយ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of អេសាយ and the Holy Bible online.
Choose a Chapter
អេសាយ 17
ជំពូក 17
1. នេះសេចក្ដីទំនាយយ៉ាងធ្ងន់ពីក្រុងដាម៉ាស។ មើល គេដកក្រុងដាម៉ាសចេញពីដំណែងជាទីក្រុងទៅ ហើយនិងត្រូវត្រឡប់ជាគំនរបំណែកទទេ
2. មនុស្សទាំងឡាយ រត់ចោលអស់ទាំងទីក្រុងនៃស្រុកអារ៉ូអ៊ើរ ហើយទីក្រុងទាំងនោះនឹងបានសម្រាប់ជាទីឃ្វាលហ្វូងចៀម ដែលនឹងដេកទៅ ឥតមានអ្នកណាបង្អើលវាឡើយ
3. ឯបន្ទាយនឹងបាត់ចេញពីស្រុកអេប្រាអិមទៅ ព្រមទាំងរាជអំណាចពីក្រុងដាម៉ាស និងពីសំណល់សាសន៍ស៊ីរីផង គេនឹងត្រូវហិនហោច ដូចជាសិរីល្អរបស់ពួកកូនចៅអ៊ីស្រាអែលដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា នៃពួកពលបរិវារ។
4. នៅគ្រានោះ សិរីល្អរបស់ពួកយ៉ាកុបនឹងអន់ថយទៅ ហើយសាច់ធាត់ធំរបស់គេ នឹងត្រឡប់ជាស្គាំងស្គមទៅវិញ
5. ដំណើរនោះនឹងបានដូចជាកាលអ្នកចម្រូូតកំពុងត្រកងស្រូវនៅដៃ រួចច្រូតកាត់ទៅ អើ នឹងបានដូចកាលគេច្រូតសន្សំនៅក្នុងច្រកភ្នំរេផែម
6. នឹងមានផលខ្លះសល់នៅដែរ ដូចជាកាលគេអង្រួនដើមអូលីវ គង់តែមានផ្លែ២ ឬ៣នៅលើចុងមែកដែលខ្ពស់បំផុត ហើយ៤ ឬ៥នៅមែកសំយាយនៃដើមណាដែលមានផ្លែច្រើន នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល
7. នៅគ្រានោះ មនុស្សទាំងពួងនឹងបែរជាមើលទៅ រកព្រះដែលបានបង្កើតខ្លួនមក ហើយភ្នែករបស់គេ នឹងមើលចំទៅឯព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល
8. គេនឹងលែងមើលទៅរកអាសនៈជាស្នាដៃរបស់ខ្លួនគេ ក៏មិនមើលចំទៅឯរូបព្រះ ឬរូបព្រះអាទិត្យដែលម្រាមដៃគេបានធ្វើទៀតឡើយ
9. នៅគ្រានោះ ទីក្រុងមាំមួនរបស់គេនឹងត្រឡប់ដូចជាអស់ទាំងទីចោលស្ងាត់នៅក្នុងព្រៃ ហើយនៅលើកំពូលភ្នំ ជាកន្លែងដែលគេបោះបង់ចោល នៅចំពោះមុខពួកកូនចៅអ៊ីស្រាអែល ហើយទីនោះនឹងនៅស្ងាត់ឈឹង
10. ពីព្រោះឯងបានភ្លេចព្រះដែលជួយសង្គ្រោះឯង ហើយមិនបាននឹកចាំពីព្រះដ៏ជាថ្មដានៃកម្លាំងឯង ហេតុនោះបានជាឯងដាំដំណាំដែលគាប់ចិត្តឯង ព្រមទាំងផ្សាំមែកប្លែកៗផង
11. នៅថ្ងៃដែលឯងដាំនោះ ក៏បានធ្វើរបងជុំវិញ ហើយព្រឹកឡើង ឯងបានធ្វើឲ្យពូជឯងបែកចេញជាប៉ិច តែឯចម្រូូតវិញ នោះនឹងរំលងបាត់ទៅក្នុងគ្រាមានទុក្ខវេទនា ហើយសង្រេងយ៉ាងសហ័ស។
12. វរហើយ មានឮសូរអ៊ឹកធឹករបស់សាសន៍ជាច្រើន ដែលឮសន្ធឹកដូចជាសន្ធឹកសមុទ្រ និងសូររបស់សាសន៍ផ្សេងៗដែលលឿនដូចជាទឹកហូរយ៉ាងខ្លាំង
13. សាសន៍ទាំងប៉ុន្មាននឹងលឿនទៅដូចជាទឹកយ៉ាងធំ តែព្រះទ្រង់នឹងស្តីបន្ទោសគេ នោះគេនឹងរត់ទៅឆ្ងាយ ហើយនិងត្រូវបណ្តេញទៅដូចជាខ្យល់ផាត់អង្កាមពីលើភ្នំ ហើយដូចជាធូលីហុយឡើងពីមុខខ្យល់ព្យុះ
14. នៅពេលល្ងាច គេនឹងមានចិត្តស្លុតស្លាំង ហើយវេលាព្រឹកមិនទាន់ភ្លឺនៅឡើយ នោះគេនឹងបាត់ទៅ នេះហើយជាសំណងសងដល់ពួកអ្នកដែលរឹបជាន់យើង ហើយជាចំណែករបស់ពួកអ្នកដែលប្លន់យើង។
About អេសាយ Chapter 17
Read អេសាយ Chapter 17 online from the Holy Bible. This chapter is part of the Book of អេសាយ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: អេសាយ
Chapter: 17
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading អេសាយ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading អេសាយ Chapter 17 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is អេសាយ Chapter 17?
អេសាយ Chapter 17 is part of the Book of អេសាយ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete អេសាយ Chapter 17 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from អេសាយ
- អេសាយ Chapter 56
- អេសាយ Chapter 32
- អេសាយ Chapter 62
- អេសាយ Chapter 8
- អេសាយ Chapter 61
- អេសាយ Chapter 25
- អេសាយ Chapter 37