Read ទំនុកដំកើង Chapter 42 Online
Read ទំនុកដំកើង Chapter 42 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ទំនុកដំកើង and the Holy Bible online.
Choose a Chapter
ទំនុកដំកើង 42
ជំពូក 42
1. ឱព្រះអង្គអើយ ព្រលឹងទូលបង្គំដង្ហក់រកទ្រង់ ដូចជាក្តាន់ញីដង្ហក់រកជ្រោះទឹក
2. ព្រលឹងទូលបង្គំស្រេករកព្រះ គឺព្រះដ៏មានព្រះជន្មរស់នៅ តើដល់កាលណាបានទូលបង្គំនឹងមកឈរចំពោះទ្រង់
3. ទឹកភ្នែករបស់ទូលបង្គំជាអាហារទូលបង្គំទាំងថ្ងៃទាំងយប់ កំពុងដែលគេសួរមកទូលបង្គំជានិច្ចថា តើព្រះឯងនៅឯណា។
4. ៙ ឯដំណើរដែលទូលបង្គំបានទៅជាមួយនឹងហ្វូងមនុស្ស ព្រមទាំងនាំមុខគេទៅដល់ដំណាក់នៃព្រះ ដោយសំឡេងអរសប្បាយ និងសេចក្ដីសរសើរ គឺជាពួកកកកុញ ដែលកំពុងតែកាន់ថ្ងៃបរិសុទ្ធ កាលណាទូលបង្គំនឹកចាំពីសេចក្ដីនេះ នោះទូលបង្គំក៏ប្លុងព្រលឹងចេញ
5. ឱព្រលឹងអញអើយ ហេតុអ្វីបានជាត្រូវបង្អោនចុះ ហើយមានសេចក្ដីរសាប់រសល់នៅក្នុងខ្លួនដូច្នេះ ចូរសង្ឃឹមដល់ព្រះចុះ ដ្បិតអញនឹងបានសរសើរ ដល់ទ្រង់ទៀត ដោយព្រោះព្រះភ័ក្ត្រទ្រង់ដែលតែងតែជួយ។
6. ៙ ឱព្រះនៃទូលបង្គំអើយ ព្រលឹងទូលបង្គំត្រូវបង្អោន នៅក្នុងខ្លួន ហេតុនោះបានជាទូលបង្គំនឹកចាំពីទ្រង់ នៅក្នុងស្រុក ក្បែរទន្លេយ័រដាន់ ភ្នំហ៊ើម៉ូន និងភ្នំមីតសារ
7. ទីជម្រៅហៅរកទីជម្រៅផងគ្នា ដោយសូរឈូឆរនៃរមូររលក អស់ទាំងរលក និងរំកាញ់ទឹកនៃទ្រង់ បានហូរមកគ្របទូលបង្គំហើយ
8. ប៉ុន្តែ ព្រះយេហូវ៉ានឹងចាត់សេចក្ដីសប្បុរសទ្រង់មក នៅវេលាថ្ងៃ ហើយនៅវេលាយប់ បទចម្រៀងនៃទ្រង់នឹង នៅជាមួយនឹងទូលបង្គំផង គឺជាសេចក្ដីអធិស្ឋានដល់ព្រះនៃជីវិតទូលបង្គំ។
9. ៙ ទូលបង្គំនឹងទូលដល់ព្រះដ៏ជាថ្មដានៃទូលបង្គំថា ហេតុអ្វីបានជាទ្រង់ភ្លេចទូលបង្គំ ហេតុអ្វីបានជាទូលបង្គំត្រូវដើរទាំងទុក្ខព្រួយ ដោយព្រោះការសង្កត់សង្កិនរបស់ខ្មាំងសត្រូវដូច្នេះ
10. ពួកខ្មាំងសត្រូវ គេចំអកឲ្យទូលបង្គំ ប្រៀបដូចជាដាវ ចាក់ក្នុងឆ្អឹងទូលបង្គំ ដោយគេសួរជានិច្ចថា តើព្រះឯងនៅឯណា
11. ឱព្រលឹងអញអើយ ហេតុអ្វីបានជាឯងត្រូវបង្អោនចុះ ហើយមានសេចក្ដីរសាប់រសល់នៅក្នុងខ្លួនដូច្នេះ ចូរសង្ឃឹមដល់ព្រះចុះ ដ្បិតអញនឹងបានសរសើរដល់ទ្រង់ទៀត ដែលទ្រង់ជាសេចក្ដីជំនួយ ហើយជាព្រះនៃអញ។
About ទំនុកដំកើង Chapter 42
Read ទំនុកដំកើង Chapter 42 online from the Holy Bible. This chapter is part of the Book of ទំនុកដំកើង in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ទំនុកដំកើង
Chapter: 42
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ទំនុកដំកើង. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
- 📱 Hindi Android Bible App
- 📱 Hindi Christian Songs from waytochurch
- 📖 Read on Malayalam Christian Songs – madely
Continue Reading the Bible
Continue reading ទំនុកដំកើង Chapter 42 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ទំនុកដំកើង Chapter 42?
ទំនុកដំកើង Chapter 42 is part of the Book of ទំនុកដំកើង in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ទំនុកដំកើង Chapter 42 online for free with easy chapter navigation.
More Chapters from ទំនុកដំកើង
- ទំនុកដំកើង Chapter 71
- ទំនុកដំកើង Chapter 150
- ទំនុកដំកើង Chapter 125
- ទំនុកដំកើង Chapter 129
- ទំនុកដំកើង Chapter 122
- ទំនុកដំកើង Chapter 101
- ទំនុកដំកើង Chapter 18
Explore More from ព្រះគម្ពីរសញ្ញាចាស់
- លេវីវិន័យ Chapter 21
- សុភាសិត Chapter 17
- យ៉ូស្វេ Chapter 7
- ជនគណនា Chapter 28
- ដានីយ៉ែល Chapter 6
- ពង្សាវតារក្សត្រ ទី ២ Chapter 16
- សាំយូអែល ទី ១ Chapter 11