Read ពង្សាវតារក្សត្រ ទី ២ Chapter 16 Online
Read ពង្សាវតារក្សត្រ ទី ២ Chapter 16 online from the Holy Bible. This chapter is part of the Book of ពង្សាវតារក្សត្រ ទី ២ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ពង្សាវតារក្សត្រ ទី ២ and the Holy Bible online.
Choose a Chapter
ពង្សាវតារក្សត្រ ទី ២ 16
ជំពូក 16
1. នៅឆ្នាំទី១៧ ក្នុងរាជ្យពេកា ជាកូនរេម៉ាលា នោះអ័ហាស ជាបុត្រយ៉ូថាម ស្តេចយូដា ក៏ចាប់តាំងសោយរាជ្យឡើង
2. កាលអ័ហាសសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២០ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡឹមបាន១៦ឆ្នាំ ទ្រង់មិនបានប្រព្រឹត្តអំពើដ៏ត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ាជាព្រះនៃទ្រង់ ដូចជាដាវីឌ ជាអយ្យកោទ្រង់ទេ
3. គឺទ្រង់ប្រព្រឹត្តតាមផ្លូវរបស់ពួកស្តេចអ៊ីស្រាអែលវិញ ព្រមទាំងធ្វើឲ្យព្រះរាជបុត្រាទ្រង់ឆ្លងកាត់ភ្លើងផង តាមទម្លាប់គួរស្អប់ខ្ពើមរបស់សាសន៍ដទៃ ដែលព្រះយេហូវ៉ាទ្រង់បានបណ្តេញពីមុខពួកកូនចៅអ៊ីស្រាអែលចេញ
4. ទ្រង់ក៏ថ្វាយយញ្ញបូជា ហើយដុតកំញាននៅលើអស់ទាំងទីខ្ពស់ ហើយនៅលើភ្នំ និងនៅក្រោមដើមឈើខ្ចីទាំងប៉ុន្មានដែរ
5. នៅគ្រានោះ រេស៊ីន ជាស្តេចស៊ីរី និងពេកា ជាកូនរេម៉ាលា ស្តេចអ៊ីស្រាអែល បានឡើងមកច្បាំងនឹងអ័ហាស ក៏ឡោមព័ទ្ធក្រុងយេរូសាឡឹម តែពុំអាចនឹងឈ្នះទ្រង់បានទេ
6. នៅវេលានោះ រេស៊ីន ជាស្តេចស៊ីរី ទ្រង់ចាប់យកក្រុងអេឡាត បង្វិលឲ្យទៅខាងពួកស៊ីរីវិញ ហើយបណ្តេញពួកសាសន៍យូដាពីក្រុងអេឡាតចេញ រួចពួកសាសន៍ស៊ីរី គេមកតាំងទីលំនៅៗក្រុងនោះ ដរាបដល់សព្វថ្ងៃនេះ។
7. ដូច្នេះ អ័ហាសទ្រង់ចាត់សារឲ្យទៅឯទីកាឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរថា ទូលបង្គំនេះជាអ្នកបម្រើ ហើយជាបុត្ររបស់ទ្រង់ ហេតុនេះ សូមទ្រង់ឡើងមកជួយទូលបង្គំ ឲ្យរួចពីកណ្តាប់ដៃនៃស្តេចស៊ីរី និងស្តេចអ៊ីស្រាអែល ដែលគេបានលើកគ្នាមកទាស់នឹងទូលបង្គំផង
8. អ័ហាសក៏យកមាសនឹងប្រាក់ ដែលឃើញមាននៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយនៅក្នុងឃ្លាំងព្រះរាជទ្រព្យផ្ញើទៅថ្វាយជាតង្វាយ ដល់ស្តេចស្រុកអាសស៊ើរ
9. ឯស្តេចអាសស៊ើរក៏ស្តាប់តាម រួចទ្រង់ឡើងទៅទាស់នឹងក្រុងដាម៉ាស ទ្រង់ច្បាំងចាប់យកបាន ហើយដឹកនាំពួកអ្នកក្រុងនោះ ទៅជាឈ្លើយដល់ស្រុកគារ ព្រមទាំងធ្វើគុតរេស៊ីនផង។
10. រួចមក ស្តេចអ័ហាសទ្រង់យាងទៅឯក្រុងដាម៉ាស ដើម្បីជួបនឹងទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរ អ័ហាសទ្រង់ឃើញអាសនៈ១ ដែលនៅក្រុងដាម៉ាសនោះ រួចទ្រង់ផ្ញើគំរូ និងទ្រង់ទ្រាយនៃអាសនៈនោះ តាមរបៀបរចនាគ្រប់យ៉ាងទៅអ៊ូរីយ៉ាដ៏ជាសង្ឃ
11. រួចអ៊ូរីយ៉ាដ៏ជាសង្ឃក៏ស្អាងអាសនៈ១ តាមគំរូដែលស្តេចអ័ហាសបានផ្ញើមកពីក្រុងដាម៉ាសនោះគ្រប់ អ៊ូរីយ៉ាក៏ធ្វើឲ្យទាន់ស្តេចអ័ហាសយាងត្រឡប់មកពីក្រុងដាម៉ាសវិញ
12. កាលស្តេចបានយាងមកពីក្រុងដាម៉ាសវិញហើយ ទ្រង់ក៏ឃើញ ហើយទ្រង់យាងទៅឯអាសនៈនោះ ដើម្បីនឹងថ្វាយតង្វាយ
13. ទ្រង់ក៏ដុតតង្វាយដុត និងតង្វាយម្សៅ នៅលើអាសនៈនោះ ព្រមទាំងច្រួចតង្វាយច្រួច ហើយប្រោះឈាមនៃតង្វាយមេត្រីផង
14. ឯអាសនៈលង្ហិនដែលនៅចំពោះព្រះយេហូវ៉ា នោះទ្រង់ក៏យកចេញពីល្វែងមុខនៃព្រះវិហារ គឺពីកណ្តាលអាសនៈទ្រង់ ហើយនិងទីបរិសុទ្ធបំផុត ទៅដាក់នៅទិសខាងជើងនៃអាសនៈរបស់ទ្រង់វិញ
15. ស្តេចអ័ហាសក៏បង្គាប់ដល់អ៊ូរីយ៉ាដ៏ជាសង្ឃថា ត្រូវដុតតង្វាយដុតពេលព្រឹក និងតង្វាយម្សៅពេលល្ងាច ព្រមទាំងតង្វាយដុតរបស់ស្តេច និងតង្វាយម្សៅទ្រង់ ហើយទាំងតង្វាយដុត តង្វាយម្សៅ និងតង្វាយច្រួចរបស់ពួកជនទាំងឡាយ នៅលើអាសនៈធំនោះ ក៏ត្រូវប្រោះឈាមតង្វាយដុត និងឈាមនៃយញ្ញបូជានៅលើនោះដែរ តែអាសនៈលង្ហិននោះ ត្រូវទុកសម្រាប់ឲ្យយើងទូលសួរដល់ព្រះ
16. អ៊ូរីយ៉ាជាសង្ឃក៏ធ្វើដូច្នោះ តាមគ្រប់ទាំងបង្គាប់របស់ស្តេចអ័ហាស។
17. ស្តេចអ័ហាសទ្រង់កាត់បន្ទះលង្ហិន ចេញពីគ្រោងជើងនៃចានក្លាំ ក៏យកចានក្លាំពីលើជើងទាំងនោះចេញ ហើយយកសមុទ្រពីលើរូបគោលង្ហិន ដែលទ្រពីក្រោម ទៅដាក់លើកម្រាលថ្មវិញ
18. ឯបាំងសាចដែលគេបានធ្វើនៅឯព្រះវិហារ សម្រាប់ថ្ងៃឈប់សម្រាក និងទ្វារនៃស្តេចខាងក្រៅ នោះទ្រង់ក៏រើចេញ ដោយព្រោះស្តេចស្រុកអាសស៊ើរ
19. រីឯដំណើរឯទៀតពីអ័ហាស ជាការដែលទ្រង់បានធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ
20. អ័ហាសក៏ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ទៅ ហើយគេបញ្ចុះទ្រង់នៅក្នុងក្រុងដាវីឌ ជាមួយនឹងពួកអយ្យកោ រួចហេសេគា ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
About ពង្សាវតារក្សត្រ ទី ២ Chapter 16
Read ពង្សាវតារក្សត្រ ទី ២ Chapter 16 online from the Holy Bible. This chapter is part of the Book of ពង្សាវតារក្សត្រ ទី ២ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ពង្សាវតារក្សត្រ ទី ២
Chapter: 16
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ពង្សាវតារក្សត្រ ទី ២. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ពង្សាវតារក្សត្រ ទី ២ Chapter 16 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ពង្សាវតារក្សត្រ ទី ២ Chapter 16?
ពង្សាវតារក្សត្រ ទី ២ Chapter 16 is part of the Book of ពង្សាវតារក្សត្រ ទី ២ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ពង្សាវតារក្សត្រ ទី ២ Chapter 16 online for free with easy chapter navigation.
More Chapters from ពង្សាវតារក្សត្រ ទី ២
- ពង្សាវតារក្សត្រ ទី ២ Chapter 18
- ពង្សាវតារក្សត្រ ទី ២ Chapter 23
- ពង្សាវតារក្សត្រ ទី ២ Chapter 22
- ពង្សាវតារក្សត្រ ទី ២ Chapter 20
- ពង្សាវតារក្សត្រ ទី ២ Chapter 11
- ពង្សាវតារក្សត្រ ទី ២ Chapter 21
- ពង្សាវតារក្សត្រ ទី ២ Chapter 25
Explore More from ព្រះគម្ពីរសញ្ញាចាស់
- សាំយូអែល ទី ២ Chapter 12
- ទំនុកដំកើង Chapter 136
- ពួក ចៅហ្វាយ Chapter 8
- អេសាយ Chapter 9
- អេសាយ Chapter 36
- អេសាយ Chapter 15
- និក្ខមនំ Chapter 4