យ៉ូប Chapter 34

For English

Read យ៉ូប Chapter 34 Online

Read យ៉ូប Chapter 34 online from the Holy Bible. This chapter is part of the Book of យ៉ូប in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of យ៉ូប and the Holy Bible online.

Choose a Chapter

យ៉ូប 34

ជំពូក 34

1. អេលី‌ហ៊ូវ​ក៏​ពោល​ឡើង​ទៀត​ថា

2. ឱ​មនុស្ស​ប្រាជ្ញ​រាល់​គ្នា​អើយ សូម​ស្តាប់​ពាក្យ​ខ្ញុំ ឱ​ពួក​អ្នក​ដែល​មាន​យោបល់​អើយ សូម​ផ្ទៀង​ត្រចៀក​ចំពោះ​ខ្ញុំ​ចុះ

3. ដ្បិត​ត្រចៀក​តែង‌តែ​ល្បង​ល​ពាក្យ​សំដី ដូច​ជា​មាត់​តែង​ភ្លក់​រស‌ជាតិ​អាហារ​ដែរ

4. សូម​ឲ្យ​យើង​រាល់​គ្នា​រើស​យក​សេចក្ដី​ណា​ដែល​ត្រឹម​ត្រូវ​សម្រាប់​ពួក​យើង ហើយ​ឲ្យ​យើង​បាន​ស្គាល់​សេចក្ដី​ដែល​ល្អ​នៅ​ក្នុង​ចំណោម​យើង

5. ដ្បិត​លោក​យ៉ូប​បាន​ពោល​ថា លោក​សុចរិត ឯ​ព្រះ‌ទ្រង់​បាន​ដក​យក​សេចក្ដី​យុត្តិ‌ធម៌​ចេញ​ពី​លោក​ហើយ

6. ទោះ​បើ​លោក​សុចរិត គង់​តែ​បាន​រាប់​ជា​អ្នក​កំភូត​វិញ របួស​របស់​លោក​មើល​មិន​ជា​ទេ ទោះ​បើ​លោក​ឥត​ទោស​ក៏​ដោយ

7. តើ​មាន​អ្នក​ឯ​ណា​ដូច​លោក​យ៉ូប​នេះ ដែល​លោក​ផឹក​សេចក្ដី​ឡក‌ឡឺយ​ដូច​ជា​ផឹក​ទឹក

8. លោក​សេព​គប់​នឹង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ការ​ទុច្ចរិត ក៏​ដើរ​ជា​មួយ​នឹង​មនុស្ស​អាក្រក់

9. ដ្បិត​លោក​ពោល​ថា ដែល​មនុស្ស​បាន​ពេញ​ចិត្ត​នឹង​ព្រះ នោះ​គ្មាន​ប្រយោជន៍​សោះ។

10. ដូច្នេះ ឱ​មនុស្ស​មាន​យោបល់​អើយ សូម​ស្តាប់​ខ្ញុំ​ចុះ កុំ​ឲ្យ​យើង​ថា​ព្រះ‌ទ្រង់​ធ្វើ​អាក្រក់ ឬ​ថា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ទ្រង់​ប្រព្រឹត្ត​សេចក្ដី​ទុច្ចរិត​នោះ​ឡើយ

11. ដ្បិត​ទ្រង់​នឹង​សង​ដល់​មនុស្ស​តាម​ការ​ដែល​គេ​ធ្វើ ហើយ​និង​ឲ្យ​គ្រប់​គ្នា​បាន​ទទួល​តាម​ផ្លូវ​របស់​ខ្លួន

12. អើ ពិត​ប្រាកដ​ជា​ព្រះ‌ទ្រង់​មិន​ដែល​ប្រព្រឹត្ត​អាក្រក់​ឡើយ ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​ទ្រង់​នឹង​មិន​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌​ដែរ

13. តើ​អ្នក​ណា​បាន​តម្រូវ​ឲ្យ​ទ្រង់​គ្រប់‌គ្រង​ផែនដី ឬ​ផ្ទុក​លោកីយ៍​ទាំង​មូល​ទៅ​លើ​ទ្រង់

14. បើ​ទ្រង់​ផ្ចង់​ព្រះ‌ហឫទ័យ​ចំពោះ​តែ​ព្រះ‌អង្គ​ទ្រង់ ហើយ​ប្រមូល​វិញ្ញាណ និង​ខ្យល់​ដង្ហើម​ទ្រង់ ត្រឡប់​ទៅ​វិញ

15. នោះ​គ្រប់​ទាំង​សាច់​នឹង​ត្រូវ​វិនាស​ទៅ​ទាំង​អស់ ហើយ​មនុស្ស​នឹង​ត្រូវ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ។

16. ឥឡូវ​នេះ បើ​មាន​យោបល់​ពិត នោះ​សូម​ស្តាប់​សេចក្ដី​នេះ​ទៀត សូម​ផ្ទៀង​ត្រចៀក​ចំពោះ​សំឡេង​នៃ​ពាក្យ​របស់​ខ្ញុំ​ចុះ

17. ឯ​អ្នក​ណា​ដែល​ស្អប់​សេចក្ដី​សុចរិត តើ​នឹង​គ្រប់‌គ្រង​បាន​ឬ តើ​អ្នក​ហ៊ាន​ថា ព្រះ​ដ៏​សុចរិត​ជា​ទី​បំផុត​ទ្រង់​មាន​ទោស​ឬ

18. ឯ​អ្នក​ណា​ដែល​ទូល​ដល់​ស្តេច​ថា ទ្រង់​ជា​មនុស្ស​ចោល‌ម្សៀត ឬ​ចំពោះ​ពួក​ត្រកូល​ខ្ពស់​ថា លោក​រាល់​គ្នា​ជា​មនុស្ស​អាក្រក់

19. អ្នក​ណា​ដែល​មិន​កោត‌ខ្លាច​ដល់​ពួក​អ្នក​ជា​ប្រធាន ឬ​មិន​យល់​ដល់​ពួក​អ្នក​មាន​ជា​ជាង​អ្នក​ក្រ ដោយ​ព្រោះ​គេ​សុទ្ធ​តែ​ជា​ការ​នៃ​ព្រះ‌ហស្ត​ទ្រង់​ធ្វើ​ទាំង​អស់

20. អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ទៅ​ក្នុង​១​រំពេច​ភ្លាម​នៅ​កណ្តាល​អធ្រាត្រ ពួក​ជន​នឹង​រន្ធត់ ហើយ​បាត់​ទៅ ឯ​មនុស្ស​សំខាន់ៗ​ក៏​ត្រូវ​ដក​ចេញ​ទៅ ដោយ​ឥត​មាន​ដៃ​អ្នក​ណា​ធ្វើ​ដែរ។

21. រីឯ​ព្រះ‌នេត្រ​ទ្រង់​បាន​ទត​មើល​គ្រប់​ទាំង​ផ្លូវ​របស់​មនុស្ស ក៏​ឃើញ​អស់​ទាំង​ដំណើរ​ដែល​គេ​ដើរ​ដែរ

22. គ្មាន​ទី​ងងឹត ឬ​ម្លប់​យ៉ាង​ក្រាស់​ឯ​ណា ដែល​ពួក​អ្នក​ប្រព្រឹត្ត​ការ​ទុច្ចរិត​នឹង​ពួន​ខ្លួន​បាន​ទេ

23. ដ្បិត​ព្រះ​មិន​ចាំ​បាច់​ពិចារណា​មើល​មនុស្ស​ជា​យូរ ឲ្យ​បាន​កោះ​នាំ​គេ​មក​ជំនុំ​ជម្រះ​នៅ​ចំពោះ​ទ្រង់​នោះ​ទេ

24. ទ្រង់​សង្ហារ​មនុស្ស​សំខាន់ៗ​បែប​រក​យល់​មិន​បាន រួច​ទ្រង់​តាំង​ម្នាក់​ទៀត​ឡើង​ជំនួស​គេ

25. គឺ​ដោយ​ព្រោះ​ទ្រង់​ជ្រាប​អស់​ទាំង​អំពើ​របស់​គេ ទ្រង់​ក៏​ធ្វើ​ឲ្យ​ការ​ទាំង​នោះ​ត្រឡប់‌ត្រឡិន ឲ្យ​គេ​វិនាស​ទៅ

26. ទ្រង់​ប្រហារ​គេ​ទុក​ដូច​ជា​មនុស្ស​អាក្រក់ នៅ​កណ្តាល​ជំនុំ ចំពោះ​មុខ​គេ

27. ដោយ​ព្រោះ​គេ​បាន​បែរ​ចេញ​មិន​តាម​ទ្រង់​ទៀត ហើយ​មិន​ព្រម​ប្រព្រឹត្ត​តាម​ផ្លូវ​ណា​មួយ​របស់​ទ្រង់​ឡើយ

28. ដល់​ម៉្លេះ​បាន​ជា​គេ​បណ្តាល​ឲ្យ​ដំងូរ​របស់​មនុស្ស​ក្រីក្រ បាន​ឮ​ទៅ​ដល់​ទ្រង់ ទ្រង់​ក៏​បាន​ឮ​សម្រែក​របស់​មនុស្ស​ដែល​ត្រូវ​សង្កត់‌សង្កិន​ដែរ

29. កាល​ណា​ទ្រង់​ប្រោស​ឲ្យ​មាន​សេចក្ដី​ស្រាក‌ស្រាន្ត​ហើយ នោះ​តើ​អ្នក​ណា​នឹង​បណ្តាល​ឲ្យ​កម្រើក​ឡើង​ទៀត​បាន កាល​ណា​ទ្រង់​លាក់​ព្រះ‌‌ភ័ក្ត្រ នោះ​តើ​អ្នក​ណា​នឹង​មើល​ទ្រង់​ឃើញ ហើយ​នេះ​ក៏​ដូច​គ្នា ទោះ​បើ​និយាយ​ចំពោះ​នគរ​ទាំង​មូល ឬ​ចំពោះ​មនុស្ស​តែ​ម្នាក់​ក្តី

30. ដើម្បី​កុំ​ឲ្យ​មាន​មនុស្ស​ទមិឡ​ល្មើស​បាន​គ្រប់‌គ្រង​ឡើង ប្រយោជន៍​កុំ​ឲ្យ​មាន​អ្នក​ណា​ដាក់​អន្ទាក់​ចាប់​ពួក​ជន​ឡើយ។

31. ដ្បិត​គួរ​ឲ្យ​ទូល​ដល់​ព្រះ​ថា ទូល‌បង្គំ​បាន​ទ្រាំ​រង​ទោស​ហើយ ទូល‌បង្គំ​លែង​ធ្វើ​ខុស​ទៀត

32. បទ​ណា​ដែល​ទូល‌បង្គំ​មិន​ដឹង នោះ​សូម​ទ្រង់​បង្រៀន​ដល់​ទូល‌បង្គំ​ផង បើ​ទូល‌បង្គំ​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត នោះ​ទូល‌បង្គំ​នឹង​មិន​ធ្វើ​ទៀត​ទេ

33. តើ​ទ្រង់​ត្រូវ​ប្រទាន​រង្វាន់​មក ឲ្យ​ត្រូវ​តាម​បំណង​ចិត្ត​លោក​ឬ បាន​ជា​លោក​មិន​ព្រម​ទទួល​ដូច្នេះ ឯ​ការ​ដែល​ទទួល ឬ​មិន​ទទួល នោះ​ស្រេច​នៅ​លោក មិន​មែន​ស្រេច​នឹង​ខ្ញុំ​ទេ ដូច្នេះ សេចក្ដី​ដែល​លោក​ជ្រាប សូម​ពោល​មក​ចុះ

34. ឯ​មនុស្ស​ដែល​មាន​យោបល់ គេ​នឹង​និយាយ​មក​ខ្ញុំ អើ គ្រប់​ទាំង​មនុស្ស​មាន​ប្រាជ្ញា​ដែល​ស្តាប់​ខ្ញុំ គេ​នឹង​ថា

35. លោក​យ៉ូប​ពោល​ពាក្យ​ឥត​បើ​គិត សេចក្ដី​របស់​លោក​ឥត​ខ្លឹម‌សារ​ផង

36. ខ្ញុំ​ចូល​ចិត្ត​ឲ្យ​លោក​យ៉ូប​ទ្រាំ​រង​សេចក្ដី​ល្បង រហូត​ដល់​ចុង ដោយ​ព្រោះ​ចម្លើយ​របស់​លោក ប្រៀប​ដូច​ជា​ពាក្យ​ពោល​របស់​មនុស្ស​អាក្រក់

37. ដ្បិត​លោក​បន្ថែម​សេចក្ដី​បះ‌បោរ​ទៅ​លើ​អំពើ​បាប​របស់​លោក​ទៀត លោក​ទះ​ដៃ​បង្អាប់​នៅ​កណ្តាល​ពួក​យើង ហើយ​ក៏​ចម្រើន​ពាក្យ​ពោល​ទាស់​នឹង​ព្រះ​ផង។

About យ៉ូប Chapter 34

Read យ៉ូប Chapter 34 online from the Holy Bible. This chapter is part of the Book of យ៉ូប in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: យ៉ូប
Chapter: 34
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading យ៉ូប. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading យ៉ូប Chapter 34 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is យ៉ូប Chapter 34?

យ៉ូប Chapter 34 is part of the Book of យ៉ូប in the Holy Bible.

Can I read this chapter online?

Yes. You can read the complete យ៉ូប Chapter 34 online for free with easy chapter navigation.

More Chapters from ព្រះគម្ពីរសញ្ញាចាស់

  1. ហូសេ Chapter 2
  2. ហូសេ Chapter 1
  3. ហូសេ Chapter 4
  4. ហូសេ Chapter 8
  5. ហូសេ Chapter 6
  6. សាស្តា Chapter 1
  7. ហូសេ Chapter 12

Explore More from យ៉ូប

  1. យ៉ូប Chapter 35
  2. យ៉ូប Chapter 20
  3. យ៉ូប Chapter 6
  4. យ៉ូប Chapter 23
  5. យ៉ូប Chapter 12
  6. យ៉ូប Chapter 41
  7. យ៉ូប Chapter 33

Related Chapters & Readings

  1. របាក្សត្រ ទី ២ Chapter 7
  2. អេសាយ Chapter 13
  3. ធីម៉ូថេ ទី ២ Chapter 1
  4. ម៉ាថាយ Chapter 10
  5. និក្ខមនំ Chapter 34
  6. របាក្សត្រ ទី ២ Chapter 9
  7. យេរេមា Chapter 26
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *