Read ជនគណនា Chapter 30 Online
Read ជនគណនា Chapter 30 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ជនគណនា and the Holy Bible online.
Choose a Chapter
ជនគណនា 30
ជំពូក 30
1. រួចម៉ូសេនិយាយនឹងពួកមេលើពូជអំបូរកូនចៅអ៊ីស្រាអែលទាំងប៉ុន្មានថា នេះជាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មក
2. គឺបើបុរសណាបន់ដល់ព្រះយេហូវ៉ា ឬនឹងស្បថភ្ជាប់ខ្លួនដោយសម្បថណាមួយ អ្នកនោះមិនត្រូវក្បត់ពាក្យខ្លួនឡើយ គឺត្រូវតែធ្វើតាមសំដីរបស់ខ្លួនគ្រប់Chapter
3. ឯស្ត្រីវិញ បើកាលណាបន់ដល់ព្រះយេហូវ៉ា ទាំងភ្ជាប់ខ្លួនដោយសារបំណន់នោះ កំពុងដែលនៅក្មេងនៅក្នុងបន្ទុករបស់ឪពុកនៅឡើយ
4. ហើយឪពុកបានឮបំណន់នោះ និងសេចក្ដីដែលកូនបានបន់ភ្ជាប់ខ្លួនដែរ តែឥតមានថាអ្វីឲ្យទេ នោះបំណន់របស់នាងនឹងនៅជាយ៉ាងនោះទាំងអស់ ព្រមទាំងសេចក្ដីទាំងប៉ុន្មានដែលនាងបានបន់ភ្ជាប់ខ្លួនដែរ
5. តែបើឪពុកឃាត់នាងក្នុងថ្ងៃដែលបានឮ នោះបំណន់របស់នាង និងសេចក្ដីទាំងប៉ុន្មានដែលនាងបានភ្ជាប់ខ្លួន មិនបាននៅជាប់ទៀតទេ ហើយព្រះយេហូវ៉ាទ្រង់ក៏នឹងអត់ទោសឲ្យនាងដែរ ពីព្រោះឪពុកបានឃាត់ហាម។
6. បើនាងមានប្ដីក្នុងកាលដែលនៅជាប់បំណន់ ឬបានបន់ភ្ជាប់ខ្លួនដោយពាក្យណាដែលបានចេញពីមាត់ទៅឥតបើគិត
7. រួចប្ដីបានដឹង ហើយឥតមានថាអ្វីឲ្យ នោះបំណន់របស់នាងនឹងនៅជាប់ជាយ៉ាងនោះ ព្រមទាំងសេចក្ដីណាដែលនាងបានបន់ភ្ជាប់ខ្លួនដែរ
8. តែបើប្ដីបានឃាត់នាងក្នុងថ្ងៃដែលបានដឹង នោះគាត់បានផ្តាច់បំណន់នាងហើយ ព្រមទាំងសេចក្ដីដែលចេញពីមាត់នាងដោយឥតបើគិតនោះផង ហើយព្រះយេហូវ៉ាទ្រង់នឹងអត់ទោសឲ្យនាង។
9. តែឯសេចក្ដីណាដែលស្ត្រីមេម៉ាយ ឬស្ត្រីប្ដីលែងបានបន់ភ្ជាប់ខ្លួន នោះនឹងត្រូវនៅជាប់ជាដរាប
10. បើនាងនោះបានបន់បំណន់ ឬភ្ជាប់ខ្លួនដោយសារសម្បថណាមួយ ក្នុងកាលដែលនៅក្នុងបន្ទុកប្ដីនៅឡើយ
11. ហើយប្ដីបានដឹង តែមិនបានថាអ្វីឲ្យទេ ក៏មិនបានឃាត់ផង នោះអស់ទាំងបំណន់របស់នាងនឹងត្រូវនៅជាប់ជាយ៉ាងនោះ ព្រមទាំងសេចក្ដីណាដែលបានបន់ភ្ជាប់ខ្លួនដែរ
12. តែបើប្ដីនាងបានផ្តាច់បំណន់នោះចេញ ក្នុងថ្ងៃដែលគាត់បានដឹង នោះសេចក្ដីអ្វីដែលបានចេញពីមាត់នាង ពីដំណើរបំណន់នោះ ឬសេចក្ដីណាដែលនាងបានបន់ភ្ជាប់ខ្លួន នោះមិននៅជាប់ទៀតទេ ដ្បិតប្ដីបានផ្តាច់ហើយ ព្រះយេហូវ៉ាទ្រង់ក៏នឹងអត់ទោសឲ្យនាងដែរ។
13. គ្រប់ទាំងបំណន់ ហើយគ្រប់ទាំងសម្បថដែលនឹងស្បថ ដើម្បីនឹងបញ្ឈឺចិត្តខ្លួន នោះប្ដីនឹងតាំងឲ្យនៅជាប់ ឬផ្តាច់ចេញក៏បាន
14. បើសិនជាប្ដីមិនមានថាអ្វីឲ្យនាងតទៅទេ នោះគឺគាត់បានតាំងបំណន់នាងឲ្យនៅជាប់ហើយ ព្រមទាំងសេចក្ដីណាដែលនាងបានបន់ភ្ជាប់ខ្លួនទាំងអស់ផង គឺគាត់បានយល់ព្រមនឹងសេចក្ដីទាំងនោះដែរ ពីព្រោះមិនបានថាអ្វីឲ្យនាង ក្នុងថ្ងៃដែលគាត់បានដឹងនោះឡើយ
15. តែបើគាត់បានផ្តាច់បំណន់នោះ ក្នុងកាលដែលបានដឹង នោះគាត់ត្រូវរ៉ាប់រងចំពោះទោសរបស់នាងវិញ។
16. នេះហើយជាច្បាប់ទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ ពីដំណើរប្ដី និងប្រពន្ធ ហើយពីដំណើរឪពុក និងកូនស្រី ដែលនៅក្មេង នៅក្នុងបន្ទុកឪពុកនៅឡើយ។
About ជនគណនា Chapter 30
Read ជនគណនា Chapter 30 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ជនគណនា
Chapter: 30
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ជនគណនា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ជនគណនា Chapter 30 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ជនគណនា Chapter 30?
ជនគណនា Chapter 30 is part of the Book of ជនគណនា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ជនគណនា Chapter 30 online for free with easy chapter navigation.
More Chapters from ជនគណនា
- ជនគណនា Chapter 5
- ជនគណនា Chapter 1
- ជនគណនា Chapter 22
- ជនគណនា Chapter 9
- ជនគណនា Chapter 19
- ជនគណនា Chapter 7
- ជនគណនា Chapter 35
Explore More from ព្រះគម្ពីរសញ្ញាចាស់
- ពង្សាវតារក្សត្រ ទី ១ Chapter 13
- យ៉ូប Chapter 30
- លោកុប្បត្តិ Chapter 47
- សាស្តា Chapter 9
- អេសាយ Chapter 43
- សាំយូអែល ទី ១ Chapter 1
- អែសរ៉ា Chapter 10