ជនគណនា Chapter 18

For English

Read ជនគណនា Chapter 18 Online

Read ជនគណនា Chapter 18 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ជនគណនា and the Holy Bible online.

Choose a Chapter

ជនគណនា 18

ជំពូក 18

1. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​អើរ៉ុន​ថា ត្រូវ​ឲ្យ​ខ្លួន​ឯង និង​កូន​ចៅ​ឯង ព្រម​ទាំង​ពួក​ឪពុក​ឯង​ទាំង​អស់​គ្នា រ៉ាប់រង​សេចក្ដី​កំហុស​ដែល​អ្នក​ណា​ធ្វើ​ក្នុង​រោង​ឧបោសថ ហើយ​ត្រូវ​ឲ្យ​ខ្លួន​ឯង និង​កូន​ចៅ​ឯង​រ៉ាប់រង​សេចក្ដី​កំហុស ដែល​កើត​មក​ក្នុង​ការ‌ងារ​ជា​សង្ឃ​ដែរ

2. ឯ​ពួក​លេវី​ជា​បង​ប្អូន​ឯង គឺ​ជា​ពូជ​អំបូរ​នៃ​អយ្យកោ​ឯង នោះ​ត្រូវ​នាំ​មក​ជិត​ជា​មួយ​នឹង​ឯង ឲ្យ​បាន​ភ្ជាប់​ពួក​ជា​មួយ​គ្នា ហើយ​ជួយ​ការ‌ងារ​ផង តែ​ឯង ហើយ​និង​កូន​ចៅ​ឯង ត្រូវ​នៅ​ចំពោះ​មុខ​ត្រសាល​នៃ​សេចក្ដី​បន្ទាល់​វិញ

3. ត្រូវ​ឲ្យ​គេ​រក្សា​បញ្ញើ​របស់​ឯង និង​បញ្ញើ​នៃ​ត្រសាល​ទាំង​មូល​ដែរ ប៉ុន្តែ មិន​ត្រូវ​ឲ្យ​គេ​ចូល​ទៅ​ជិត​ប្រដាប់‌ប្រដា​ណា​មួយ​របស់​ទី​បរិសុទ្ធ ឬ​ជិត​អាសនៈ​ឡើយ ក្រែង​លោ​គេ​ត្រូវ​ស្លាប់ ព្រម​ទាំង​ឯង​ផង

4. ត្រូវ​ឲ្យ​គេ​នៅ​ជាប់ ធ្វើ​ការ​ជា​មួយ​នឹង​ឯង ហើយ​រក្សា​បញ្ញើ​របស់​ត្រសាល​ជំនុំ សម្រាប់​ក្រសួង​ទាំង​ប៉ុន្មាន​នៃ​ត្រសាល​នោះ តែ​មិន​ត្រូវ​ឲ្យ​អ្នក​ដទៃ​ណា​ចូល​ទៅ​ជិត​ឯង​ឡើយ

5. ឯ​ឯង​ត្រូវ​ឲ្យ​រក្សា​បញ្ញើ នៃ​ទី​បរិសុទ្ធ និង​បញ្ញើ​នៃ​អាសនៈ ដើម្បី​កុំ​ឲ្យ​មាន​សេចក្ដី​ក្រោធ​មក​លើ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទៀត​ឡើយ

6. ឯ​អញ មើល អញ​បាន​ទទួល​យក​ពួក​លេវី ជា​បង​ប្អូន​ឯង ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​គេ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ហើយ​បាន​ប្រគល់​ដល់​ឯង សម្រាប់​ធ្វើ​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ

7. ត្រូវ​ឲ្យ​ឯង និង​កូន​ចៅ​ឯង រក្សា​ការ‌ងារ​ជា​សង្ឃ​របស់​ឯង សម្រាប់​ការ​ទាំង​អស់​ខាង​ឯ​អាសនៈ ហើយ​ខាង​ក្នុង​វាំង‌នន​ផង គឺ​ឯង​រាល់​គ្នា​ដែល​ត្រូវ​ធ្វើ​ការ‌ងារ​នោះ អញ​ឲ្យ​ការ‌ងារ​ជា​សង្ឃ​ដល់​ឯង​រាល់​គ្នា​ទុក​ជា​អំណោយ បើ​អ្នក​ដទៃ​ណា​ដែល​ចូល​ទៅ​ជិត នោះ​នឹង​ត្រូវ​ស្លាប់។

8. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​អើរ៉ុន​ថា ឯ​អញ មើល អញ​បាន​ប្រគល់​អស់​ទាំង​តង្វាយ​ដែល​ថ្វាយ​ដោយ​លើក​ចុះ​ឡើង ក្នុង​តង្វាយ​ទាំង​ប៉ុន្មាន​របស់​ពួក​កូន‌ចៅ​អ៊ីស្រា‌អែល​ទុក​នឹង​ឯង អញ​បាន​ឲ្យ​តង្វាយ​ទាំង​នោះ​ចំពោះ​ឯង និង​ពួក​កូន​ចៅ​ឯង ទុក​ជា​កម្រៃ​នៅ​អស់​កល្ប‌ជានិច្ច ដោយ​ព្រោះ​ការ​ចាក់​ប្រេង​តាំង​ជា​សង្ឃ

9. ក្នុង​តង្វាយ​បរិសុទ្ធ​បំផុត​ទាំង​ប៉ុន្មាន ដែល​មិន​ត្រូវ​ដុត​នោះ របស់​ទាំង​នេះ​ត្រូវ​បាន​ជា​របស់​ផង​ឯង គឺ​គ្រប់​ទាំង​តង្វាយ​របស់​គេ ទោះ​បើ​ជា​តង្វាយ​ម្សៅ ឬ​តង្វាយ​លោះ​បាប ឬ​តង្វាយ​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​ក្តី ដែល​គេ​នឹង​ថ្វាយ​ដល់​អញ នោះ​ជា​បរិសុទ្ធ​បំផុត​សម្រាប់​ឯង ហើយ​និង​កូន​ចៅ​ឯង

10. ត្រូវ​ឲ្យ​ឯង​បរិភោគ​របស់​ទាំង​នោះ នៅ​កន្លែង​បរិសុទ្ធ​បំផុត គ្រប់​ទាំង​ប្រុសៗ ត្រូវ​បរិភោគ​ចុះ គឺ​ជា​របស់​បរិសុទ្ធ​ដល់​ឯង

11. ហើយ​នេះ​ជា​របស់​ផង​ឯង​ដែរ គឺ​អស់​ទាំង​តង្វាយ​លើក​ចុះ​ឡើង និង​តង្វាយ​គ្រវី​របស់​ផង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល អញ​ឲ្យ​របស់​ទាំង​នោះ​ដល់​ឯង និង​កូន​ប្រុស​កូន​ស្រី​ឯង​ផង ទុក​ជា​កម្រៃ​នៅ​អស់‌កល្ប‌ជានិច្ច អស់​អ្នក​ណា​ដែល​ស្អាត​នៅ​ក្នុង​ផ្ទះ​ឯង នោះ​នឹង​បរិភោគ​របស់​ទាំង​នោះ​បាន

12. ហើយ​ប្រេង​ល្អ​បំផុត​ទាំង​អស់ និង​ស្រា​ទំពាំង‌បាយ‌ជូរ​ល្អ​បំផុត​ទាំង​អស់ ព្រម​ទាំង​ស្រូវ​ផង គឺ​ជា​ផល​ដំបូង​ដែល​គេ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នោះ​អញ​ឲ្យ​មក​ឯង​ទាំង​អស់​ហើយ

13. ឯ​ផល​ដំបូង​ពី​របស់​ទាំង​អស់​នៅ​ក្នុង​ស្រុក​គេ ដែល​យក​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​បាន​ជា​របស់​ផង​ឯង​ដែរ អស់​អ្នក​ណា​នៅ​ក្នុង​គ្រួសារ​ឯង ដែល​ស្អាត នឹង​បរិភោគ​របស់​ទាំង​នោះ​បាន

14. គ្រប់​របស់​អ្វី​ដែល​ថ្វាយ​ដាច់​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល នោះ​ក៏​ជា​របស់​ផង​ឯង

15. គ្រប់​ទាំង​អស់​ដែល​កើត​ពី​ពោះ​ម្តាយ​មក​មុន​គេ ក្នុង​គ្រប់​ទាំង​តង្វាយ​ដែល​ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ទោះ​មនុស្ស ឬ​សត្វ​ក្តី នោះ​ត្រូវ​បាន​ជា​របស់​ផង​ឯង ឯ​កូន​ច្បង​របស់​មនុស្ស នោះ​ត្រូវ​ឲ្យ​ឯង​លោះ​ចេញ​វិញ​មិន​ខាន ព្រម​ទាំង​សត្វ​មិន​ស្អាត​ដែល​កើត​មក​មុន​បង្អស់​ផង

16. ហើយ​រូប​ណា​មួយ​ដែល​ត្រូវ​លោះ​ចេញ នោះ​ត្រូវ​ឲ្យ​លោះ​ចាប់​តាំង​ពី​អាយុ​១​ខែ តាម​តម្លៃ​ដែល​ឯង​សម្រេច​ឲ្យ គឺ​ជា​ប្រាក់​៥​រៀល តាម​ប្រាក់​រៀល​ដែល​គេ​ប្រើ​ក្នុង​ទី​បរិសុទ្ធ (គឺ​១​រៀល​ត្រូវ​ជា​១០​កាក់)

17. ប៉ុន្តែ មិន​ត្រូវ​ឲ្យ​ឯង​លោះ​កូន​គោ ឬ​កូន​ចៀម ឬ​កូន​ពពែ ដែល​កើត​មក​មុន​បង្អស់​នោះ​ទេ ដ្បិត​ជា​សត្វ​បរិសុទ្ធ ត្រូវ​ឲ្យ​ឯង​ប្រោះ​ឈាម​សត្វ​នោះ នៅ​លើ​អាសនៈ​វិញ ហើយ​ដុត​ខ្លាញ់​ជា​តង្វាយ​ដុត​សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា

18. ឯ​សាច់​របស់​សត្វ​ទាំង​នោះ ត្រូវ​បាន​ជា​របស់​ផង​ឯង ដូច​ជា​ទ្រូង​ដែល​គ្រវី ហើយ​ស្មា​ស្តាំ​ក៏​ជា​របស់​ផង​ឯង​ដែរ

19. គឺ​គ្រប់​ទាំង​តង្វាយ​លើក​ចុះ​ឡើង ពី​តង្វាយ​បរិសុទ្ធ​ទាំង​ប៉ុន្មាន​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នឹង​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នោះ​អញ​បាន​ឲ្យ​ដល់​ឯង និង​ពួក​កូន​ប្រុស​កូន​ស្រី​ឯង​ហើយ ទុក​ជា​កម្រៃ​នៅ​អស់​កល្ប‌ជានិច្ច គឺ​ជា​សេចក្ដី​សញ្ញា ដែល​តាំង​ឡើង​ដោយ‌សារ​អំបិល​ដល់​ឯង និង​ពូជ​ឯង នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​នៅ​អស់‌កល្ប‌ជានិច្ច។

20. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​អើរ៉ុន​ថា មិន​ត្រូវ​ឲ្យ​ឯង​មាន​កេរ‌អាករ​នៅ​ក្នុង​ស្រុក​គេ​ឡើយ ក៏​មិន​ត្រូវ​មាន​ចំណែក​អ្វី​ជា​មួយ​នឹង​គេ​ដែរ គឺ​អញ​ជា​ចំណែក​ដល់​ឯង ហើយ​ជា​កេរ‌អាករ​របស់​ឯង ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​វិញ

21. ឯ​ពួក​កូន​ចៅ​លេវី នោះ​អញ​បាន​ឲ្យ​អស់​ទាំង​តង្វាយ ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថ្វាយ​១​ភាគ​ក្នុង​១០ ទុក​ជា​មរដក​ដល់​គេ​ហើយ ដើម្បី​ឲ្យ​បាន​ជា​កម្រៃ​នៃ​ការ‌ងារ​ដែល​គេ​ធ្វើ គឺ​ជា​ក្រសួង​ការ​របស់​ត្រសាល​ជំនុំ

22. ដូច្នេះ អំពី​នេះ​ទៅ​មុខ មិន​ត្រូវ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចូល​មក​ជិត​ត្រសាល​ជំនុំ​ទៀត​ឡើយ ក្រែង​លោ​គេ​ធ្វើ​បាប​អ្វី ហើយ​ត្រូវ​ស្លាប់

23. គឺ​ពួក​លេវី​វិញ ដែល​ធ្វើ​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ ហើយ​គេ​ត្រូវ​តែ​រ៉ាប់រង​សេចក្ដី​កំហុស​របស់​គេ នេះ​ជា​បញ្ញត្ត​ច្បាប់​ដ៏​នៅ​អស់‌កល្ប‌ជានិច្ច ដល់​អស់​ទាំង​តំណ​ឯង​រាល់​គ្នា​ត​រៀង​ទៅ តែ​គេ​គ្មាន​កេរ‌អាករ​អ្វី​នៅ​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទេ

24. ដ្បិត​អស់​ទាំង​តង្វាយ ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថ្វាយ​១​ភាគ​ក្នុង​១០​ដល់​ព្រះ‌យេហូវ៉ា ទុក​ជា​តង្វាយ​លើក​ចុះ​ឡើង នោះ​អញ​បាន​ឲ្យ​ដល់​ពួក​លេវី​ទុក​ជា​មរដក​ហើយ ហេតុ​នោះ​បាន​ជា​អញ​បាន​ប្រាប់​គេ​ថា គេ​គ្មាន​កេរ‌អាករ​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល​ទេ។

25. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ

26. ឲ្យ​ប្រាប់​សេចក្ដី​១​ទៀត​ដល់​ពួក​លេវី​ថា កាល​ណា​ឯង​រាល់​គ្នា​ទទួល​យក​តង្វាយ​១​ភាគ​ក្នុង​១០ ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​អញ​យក​ពី​គេ​ឲ្យ​ដល់​ឯង​រាល់​គ្នា ទុក​ជា​មរដក នោះ​ឯង​រាល់​គ្នា​ត្រូវ​ហូត​១​ភាគ​ក្នុង​១០ ពី​តង្វាយ​១​ភាគ​ក្នុង​១០​របស់​គេ ទុក​ជា​តង្វាយ​លើក​ចុះ​ឡើង​ថ្វាយ​ព្រះ‌យេហូវ៉ា

27. ដូច្នេះ តង្វាយ​ដែល​ឯង​ថ្វាយ​ដោយ​លើក​ចុះ​ឡើង​នោះ នឹង​បាន​រាប់​ទុក​ដូច​ជា​ស្រូវ ដែល​ទើប​នឹង​បញ្ជាន់​នៅ​ទីលាន ហើយ​ដូច​ជា​ទឹក​ទំពាំង‌បាយ‌ជូរ ដែល​ទើប​នឹង​គាប​ដែរ

28. យ៉ាង​នោះ​ឯង​រាល់​គ្នា​ក៏​នឹង​បាន​ថ្វាយ​តង្វាយ​លើក​ចុះ​ឡើង​ដល់​ព្រះ‌យេហូវ៉ា ពី​តង្វាយ​១​ភាគ​ក្នុង​១០ ដែល​ឯង​ទទួល​ពី​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែរ ត្រូវ​ឲ្យ​ប្រគល់​តង្វាយ​លើក​ចុះ​ឡើង​ផង​ព្រះ‌យេហូវ៉ា​នោះ ដល់​អើរ៉ុន​ដ៏​ជា​សង្ឃ

29. ឯ​អស់​ទាំង​តង្វាយ​ដែល​ឯង​រាល់​គ្នា​ទទួល​នោះ ត្រូវ​ឲ្យ​រើស​យក​ចំណែក​ល្អ​បំផុត សម្រាប់​នឹង​ថ្វាយ​ជា​តង្វាយ​ទាំង​ប៉ុន្មាន​របស់​ផង​ព្រះ‌យេហូវ៉ា គឺ​ជា​ចំណែក​ដែល​បរិសុទ្ធ​ក្នុង​តង្វាយ​ទាំង​នោះ

30. ដូច្នេះ ត្រូវ​ឲ្យ​ឯង​ប្រាប់​គេ​ថា បើ​កាល​ណា​ឯង​រាល់​គ្នា​រើស​យក​ចំណែក​ល្អ​បំផុត ពី​តង្វាយ​ទាំង​នោះ ទៅ​ថ្វាយ​ជា​តង្វាយ​លើក​ចុះ​ឡើង នោះ​នឹង​បាន​រាប់​ទុក​ដូច​ជា​ផល​ចម្រើន​ដែល​បញ្ជាន់​នៅ​ទីលាន ហើយ​ដូច​ជា​ផល​ចម្រើន​ដែល​គាប​ក្នុង​ឃ្នាប​ដល់​ពួក​លេវី

31. ឯង​រាល់​គ្នា ព្រម​ទាំង​គ្រួសារ​របស់​ឯង​ផង នឹង​បរិភោគ​របស់​ទាំង​នោះ នៅ​កន្លែង​ណា​ក៏​បាន ដ្បិត​ជា​កម្រៃ​នៃ​ការ‌ងារ​ដែល​ឯង​ធ្វើ​ក្នុង​ត្រសាល​ជំនុំ

32. ដូច្នេះ កាល​ណា​ឯង​រាល់​គ្នា​បាន​ថ្វាយ​ចំណែក​ល្អ​បំផុត ជា​តង្វាយ​លើក​ចុះ​ឡើង​ហើយ នោះ​មិន​មាន​ទោស​ដោយ​ព្រោះ​របស់​ទាំង​នោះ​ទេ តែ​មិន​ត្រូវ​បង្អាប់​ដល់​តង្វាយ​បរិសុទ្ធ​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ឡើយ យ៉ាង​នោះ​ឯង​រាល់​គ្នា​មិន​ត្រូវ​ស្លាប់​ទេ។

About ជនគណនា Chapter 18

Read ជនគណនា Chapter 18 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ជនគណនា
Chapter: 18
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ជនគណនា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ជនគណនា Chapter 18 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ជនគណនា Chapter 18?

ជនគណនា Chapter 18 is part of the Book of ជនគណនា in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ជនគណនា Chapter 18 online for free with easy chapter navigation.

More Chapters from ជនគណនា

  1. ជនគណនា Chapter 19
  2. ជនគណនា Chapter 9
  3. ជនគណនា Chapter 1
  4. ជនគណនា Chapter 5
  5. ជនគណនា Chapter 10
  6. ជនគណនា Chapter 8
  7. ជនគណនា Chapter 33

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. ដានីយ៉ែល Chapter 7
  2. សេផានា Chapter 3
  3. លេវីវិន័យ Chapter 16
  4. លេវីវិន័យ Chapter 24
  5. បរិទេវ Chapter 5
  6. ចោទិយកថា Chapter 18
  7. អេសាយ Chapter 50

Related Chapters & Readings

  1. ទំនុកដំកើង Chapter 97
  2. ជនគណនា Chapter 16
  3. ពង្សាវតារក្សត្រ ទី ១ Chapter 11
  4. បទ ចំរៀង សាឡូម៉ូន Chapter 1
  5. កូរិនថូសទី ១ Chapter 3
  6. អេសេគាល Chapter 18
  7. ទំនុកដំកើង Chapter 87
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *