ជនគណនា Chapter 28

For English

Read ជនគណនា Chapter 28 Online

Read ជនគណនា Chapter 28 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ជនគណនា and the Holy Bible online.

Choose a Chapter

ជនគណនា 28

ជំពូក 28

1. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ

2. ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា នៅ​វេលា​កំណត់ នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​នឹក​ចាំ​នឹង​ថ្វាយ​តង្វាយ​ដល់​អញ គឺ​ជា​អាហារ​របស់​អញ ដែល​សម្រាប់​ដុត ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​អញ។

3. ត្រូវ​ឲ្យ​ឯង​ប្រាប់​គេ​ទៀត​ថា នេះ​ជា​តង្វាយ​ដុត​ដែល​ឯង​រាល់​គ្នា​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា គឺ​រាល់​តែ​ថ្ងៃ​ត្រូវ​ថ្វាយ​ចៀម​ឈ្មោល​២​ឥត​ខ្ចោះ អាយុ​១​ខួប ទុក​ជា​តង្វាយ​ដុត​ជានិច្ច

4. ឯ​កូន​ចៀម​១ ត្រូវ​ថ្វាយ​នៅ​ពេល​ព្រឹក ហើយ​១​ទៀត​នៅ​ពេល​ល្ងាច

5. ព្រម​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត​១​ខ្ញឹង លាយ​ដោយ​ប្រេង​យ៉ាង​សំរាំង​២​កំប៉ុង ទុក​ជា​តង្វាយ​ម្សៅ

6. នេះ​ជា​តង្វាយ​ដុត​ជានិច្ច ដែល​បាន​ចាប់​តាំង​ថ្វាយ​នៅ​ភ្នំ​ស៊ី‌ណាយ ទុក​ជា​តង្វាយ​ដុត សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា

7. ហើយ​ត្រូវ​ថ្វាយ​តង្វាយ​ច្រួច​ផង គឺ​ជា​២​កំប៉ុង​សម្រាប់​កូន​ចៀម​១ ត្រូវ​ច្រួច​ថ្វាយ​ជា​ស្រា​ទំពាំង‌បាយ‌ជូរ​សុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​នៅ​ក្នុង​ទី​បរិសុទ្ធ

8. ឯ​កូន​ចៀម​១​ទៀត នោះ​ត្រូវ​ថ្វាយ​នៅ​ពេល​ល្ងាច ព្រម​ទាំង​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច ដូច​ជា​នៅ​ពេល​ព្រឹក​ដែរ ទុក​ជា​តង្វាយ​ដុត សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។

9. នៅ​ថ្ងៃ​ឈប់​សម្រាក ត្រូវ​ថ្វាយ​កូន​ចៀម​ឈ្មោល​២​ឥត​ខ្ចោះ អាយុ​១​ខួប ព្រម​ទាំង​តង្វាយ​ម្សៅ​យ៉ាង​ម៉ដ្ត​២​ខ្ញឹង លាយ​ដោយ​ប្រេង និង​តង្វាយ​ច្រួច​ផង

10. នេះ​ជា​តង្វាយ​ដុត ដែល​ត្រូវ​ថ្វាយ​រាល់​តែ​ថ្ងៃ​ឈប់​សម្រាក លើស​ពី​តង្វាយ​ដុត​ដែល​តែង‌តែ​ថ្វាយ​ជានិច្ច ព្រម​ទាំង​តង្វាយ​ច្រួច​នោះ​ផង។

11. ហើយ​នៅ​រាល់​តែ​ថ្ងៃ​ដើម​ខែ នោះ​ត្រូវ​ឲ្យ​ឯង​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា​ដែរ គឺ​ជា​កូន​គោ​ឈ្មោល​២ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​៧​ឥត​ខ្ចោះ​អាយុ​១​ខួប

12. ព្រម​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត​៣​ខ្ញឹង លាយ​ដោយ​ប្រេង ទុក​ជា​តង្វាយ​ម្សៅ ដែល​ថ្វាយ​ជា​មួយ​នឹង​គោ​១ ហើយ​ម្សៅ​យ៉ាង​ម៉ដ្ត​២​ខ្ញឹង លាយ​ដោយ​ប្រេង ទុក​ជា​តង្វាយ​ម្សៅ ដែល​ថ្វាយ​ជា​មួយ​នឹង​ចៀម​ឈ្មោល​១

13. ហើយ​ម្សៅ​យ៉ាង​ម៉ដ្ត​១​ខ្ញឹង លាយ​ដោយ​ប្រេង ទុក​ជា​តង្វាយ​ម្សៅ​ដែល​ថ្វាយ​ជា​មួយ​នឹង​កូន​ចៀម​១ នេះ​ជា​តង្វាយ​ដុត​សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា

14. ហើយ​និង​តង្វាយ​ច្រួច​ផង គឺ​ជា​ស្រា​ទំពាំង‌បាយ‌ជូរ​៤​កំប៉ុង សម្រាប់​គោ​១ និង​៣​កំប៉ុង​សម្រាប់​ចៀម​ឈ្មោល​១ ហើយ​២​កំប៉ុង​សម្រាប់​កូន​ចៀម​១ នេះ​ជា​តង្វាយ​ដែល​ត្រូវ​ដុត​ថ្វាយ រាល់​តែ​ខែ​ក្នុង​ឆ្នាំ​ជានិច្ច

15. ហើយ​ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​១​ដល់​ព្រះ‌យេហូវ៉ា​ទុក​ជា​តង្វាយ​លោះ​បាប លើស​ពី​តង្វាយ ដែល​តែង​ដុត​ថ្វាយ​ជានិច្ច និង​តង្វាយ​ច្រួច​នោះ​ផង។

16. លុះ​ដល់​១៤​ខែ​ចេត្រ នោះ​គឺ​ជា​ថ្ងៃ​បុណ្យ​រំលង​ផង​ព្រះ‌យេហូវ៉ា

17. ដល់​ថ្ងៃ​១៥​ក្នុង​ខែ​នោះ​ជា​ថ្ងៃ​បុណ្យ​ដែរ ត្រូវ​ឲ្យ​បរិភោគ​នំបុ័ង​ឥត​ដំបែរ​អស់​៧​ថ្ងៃ

18. នៅ​ថ្ងៃ​ដំបូង​នោះ​ត្រូវ​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​ការ​រក​ស៊ី​អ្វី​ឲ្យ​សោះ

19. ត្រូវ​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា​វិញ គឺ​ជា​កូន​គោ​ឈ្មោល​២ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​៧​អាយុ​១​ខួប សុទ្ធ​តែ​ជា​សត្វ​ឥត​មាន​ខ្ចោះ

20. ព្រម​ទាំង​តង្វាយ​ម្សៅ​ផង គឺ​ជា​ម្សៅ​យ៉ាង​ម៉ដ្ត​៣​ខ្ញឹង លាយ​ដោយ​ប្រេង សម្រាប់​គោ​១ ហើយ​២​ខ្ញឹង សម្រាប់​ចៀម​ឈ្មោល​១

21. និង​១​ខ្ញឹង​សម្រាប់​កូន​ចៀម​មួយៗ​ក្នុង​កូន​ចៀម​ទាំង​៧​នោះ

22. ហើយ​ពពែ​ឈ្មោល​១​សម្រាប់​ជា​តង្វាយ​លោះ​បាប ដើម្បី​នឹង​ថ្វាយ​ឲ្យ​ធួន​នឹង​ឯង​រាល់​គ្នា

23. ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ថ្វាយ​តង្វាយ​ទាំង​នេះ ឲ្យ​លើស​ពី​តង្វាយ​ដុត​ពេល​ព្រឹក ជា​តង្វាយ​ដែល​តែង​ថ្វាយ​ជានិច្ច

24. គឺ​យ៉ាង​នោះ​ដែល​ត្រូវ​ថ្វាយ​ព្រះ‌ស្ងោយ ដែល​ជា​តង្វាយ​ដុត​រាល់​តែ​ថ្ងៃ​ក្នុង​៧​ថ្ងៃ​នោះ ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា នេះ​ត្រូវ​ថ្វាយ​ឲ្យ​លើស​ពី​តង្វាយ​ដុត ដែល​តែង​ថ្វាយ​ជានិច្ច ហើយ​និង​តង្វាយ​ច្រួច​នោះ​ផង

25. លុះ​ដល់​ថ្ងៃ​ទី​៧ នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ឲ្យ​ធ្វើ​ការ​រក‌ស៊ី​អ្វី​ឲ្យ​សោះ។

26. មួយ​ទៀត នៅ​ថ្ងៃ​បុណ្យ​ផល​ដំបូង កាល​ណា​ឯង​រាល់​គ្នា​ថ្វាយ​តង្វាយ​ម្សៅ​ថ្មី​ដល់​ព្រះ‌យេហូវ៉ា ក្នុង​វេលា​បុណ្យ​អាទិត្យ​ទី​៧ នោះ​ត្រូវ​ឲ្យ​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ឲ្យ​ធ្វើ​ការ​រក​ស៊ី​អ្វី​ឲ្យ​សោះ

27. ត្រូវ​ឲ្យ​ថ្វាយ​តង្វាយ​ដុត​សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា​វិញ គឺ​ជា​កូន​គោ​ឈ្មោល​២ ចៀម​ឈ្មោល​១ និង​កូន​ចៀម​ឈ្មោល​៧ អាយុ​១​ខួប

28. ព្រម​ទាំង​តង្វាយ​ម្សៅ​ផង គឺ​ម្សៅ​យ៉ាង​ម៉ដ្ត​៣​ខ្ញឹង​លាយ​ដោយ​ប្រេង សម្រាប់​គោ​ឈ្មោល​១ ២​ខ្ញឹង​សម្រាប់​ចៀម​ឈ្មោល​១

29. និង​១​ខ្ញឹង​សម្រាប់​កូន​ចៀម​មួយៗ​ក្នុង​កូន​ចៀម​ទាំង​៧​នោះ

30. ហើយ​ពពែ​ឈ្មោល​១ សម្រាប់​ឲ្យ​ធួន​នឹង​ឯង​រាល់​គ្នា

31. ត្រូវ​ឲ្យ​ថ្វាយ​តង្វាយ​ទាំង​នេះ​ឲ្យ​លើស​ពី​តង្វាយ​ដុត​ដែល​តែង​ថ្វាយ​ជានិច្ច ហើយ​និង​តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច​នោះ​ផង សត្វ​ទាំង​នោះ​ត្រូវ​តែ​បាន​ឥត​ខ្ចោះ​ទាំង​អស់។

About ជនគណនា Chapter 28

Read ជនគណនា Chapter 28 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ជនគណនា
Chapter: 28
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ជនគណនា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ជនគណនា Chapter 28 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ជនគណនា Chapter 28?

ជនគណនា Chapter 28 is part of the Book of ជនគណនា in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ជនគណនា Chapter 28 online for free with easy chapter navigation.

More Chapters from ជនគណនា

  1. ជនគណនា Chapter 19
  2. ជនគណនា Chapter 9
  3. ជនគណនា Chapter 1
  4. ជនគណនា Chapter 5
  5. ជនគណនា Chapter 10
  6. ជនគណនា Chapter 8
  7. ជនគណនា Chapter 33

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. សាការី Chapter 4
  2. នាង អេសធើរ Chapter 6
  3. ទំនុកដំកើង Chapter 67
  4. ចោទិយកថា Chapter 11
  5. អេសេគាល Chapter 11
  6. ទំនុកដំកើង Chapter 37
  7. សាំយូអែល ទី ១ Chapter 18

Related Chapters & Readings

  1. នេហេមា Chapter 4
  2. យេរេមា Chapter 49
  3. សាស្តា Chapter 10
  4. ពង្សាវតារក្សត្រ ទី ១ Chapter 8
  5. យេរេមា Chapter 34
  6. ទំនុកដំកើង Chapter 119
  7. ទំនុកដំកើង Chapter 14
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *