Read លេវីវិន័យ Chapter 21 Online
Read លេវីវិន័យ Chapter 21 online from the Holy Bible. This chapter is part of the Book of លេវីវិន័យ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of លេវីវិន័យ and the Holy Bible online.
Choose a Chapter
លេវីវិន័យ 21
ជំពូក 21
1. ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេឲ្យប្រាប់ដល់ពួកសង្ឃ គឺជាពួកកូនអើរ៉ុនថា មិនត្រូវឲ្យអ្នកណាមួយនាំឲ្យខ្លួនសៅហ្មង ដោយព្រោះខ្មោចស្លាប់នៅក្នុងពួកញាតិសន្តានរបស់ខ្លួនឡើយ
2. លើកតែដោយព្រោះសាច់ញាតិដែលជិតដិតចេញ គឺម្តាយ ឬឪពុក ឬកូនប្រុសកូនស្រី ឬបងប្អូនប្រុសរបស់ខ្លួនប៉ុណ្ណោះ
3. ហើយដោយព្រោះបងប្អូនស្រីនៅក្រមុំ ជាសាច់ជិតដិតដែលមិនទាន់មានប្ដី នោះនឹងនាំឲ្យខ្លួនសៅហ្មង ដោយព្រោះខ្មោចនាងនោះបានដែរ
4. ពួកសង្ឃជាមេលើសាសន៍របស់ខ្លួន ដូច្នេះ មិនត្រូវធ្វើអ្វីនឹងនាំឲ្យខ្លួនសៅហ្មង ឲ្យបានទាបថោកវិញឡើយ
5. មិនត្រូវឲ្យគេធ្វើឲ្យទំពែកនៅលើក្បាល ឬកាត់ដំរឹមពុកមាត់ ឬឆូតស្បែកខ្លួនឡើយ
6. ត្រូវឲ្យគេបានបរិសុទ្ធដល់ព្រះនៃខ្លួន ហើយមិនត្រូវបង្អាប់ដល់ព្រះនាមព្រះនៃខ្លួនឡើយ ដ្បិតគេថ្វាយតង្វាយដុត គឺជាព្រះស្ងោយនៃព្រះយេហូវ៉ាជាព្រះរបស់គេ ហេតុនោះបានជាគេត្រូវតែបានបរិសុទ្ធ
7. គេមិនត្រូវយកស្ត្រីណាដែលជាស្រីសំផឹង ឬដែលបានខូចសេចក្ដីបរិសុទ្ធហើយ ធ្វើជាប្រពន្ធឡើយ ក៏មិនត្រូវយកស្ត្រីដែលប្ដីលែងដែរ ដ្បិតគេបរិសុទ្ធដល់ព្រះនៃគេ
8. ដូច្នេះ ត្រូវឲ្យឯងញែកគេចេញឲ្យផុត ដ្បិតគេថ្វាយព្រះស្ងោយរបស់ព្រះនៃឯង ហើយឯងត្រូវរាប់គេជាបរិសុទ្ធដែរ ដ្បិតអញនេះ គឺព្រះយេហូវ៉ា ដែលញែកឯងរាល់គ្នាចេញជាបរិសុទ្ធ អញបរិសុទ្ធ
9. បើកូនស្រីរបស់សង្ឃណាម្នាក់បង្ខូចខ្លួន ដោយធ្វើជាសំផឹង នោះបានបង្អាប់ដល់ឪពុកហើយ ត្រូវតែដុតវានឹងភ្លើងទៅ។
10. ឯអ្នកណាដែលធ្វើជាសម្ដេចសង្ឃ ក្នុងពួកបងប្អូនរបស់ខ្លួន គឺជាអ្នកដែលគេបានចាក់ប្រេងលើក្បាលតាំងឡើង ឲ្យបានស្លៀកសម្លៀកបំពាក់បរិសុទ្ធ នោះមិនត្រូវបើកឲ្យនៅក្បាលទទេ ឬហែកសម្លៀកបំពាក់របស់ខ្លួនឡើយ
11. ក៏មិនត្រូវចូលទៅជិតខ្មោចស្លាប់ណាដែរ ឬនាំឲ្យខ្លួនសៅហ្មង ដោយព្រោះឪពុក ឬម្តាយខ្លួនឡើយ
12. មិនត្រូវឲ្យលោកចេញពីទីបរិសុទ្ធ ឬបង្អាប់ទីបរិសុទ្ធរបស់ព្រះនៃខ្លួនឡើយ ដ្បិតលោកមានប្រេងចាក់លាបរបស់ព្រះនៃខ្លួន ដែលសម្រាប់តាំងឡើងជាសង្ឃ នៅលើក្បាលហើយ អញនេះជាព្រះយេហូវ៉ា
13. ត្រូវឲ្យលោកយកប្រពន្ធដែលនៅជាក្រមុំនៅឡើយ
14. មិនត្រូវយកស្រីមេម៉ាយ ស្រីប្ដីលែង ស្រីខូចសេចក្ដីបរិសុទ្ធ ឬស្រីសំផឹងឲ្យសោះ គឺត្រូវយកស្រីក្រមុំពីពួកសាសន៍របស់ខ្លួនធ្វើជាប្រពន្ធវិញ
15. ហើយមិនត្រូវឲ្យពូជពង្សរបស់ខ្លួនទៅជាទាបថោកក្នុងសាសន៍ខ្លួនឡើយ ដ្បិតអញនេះជាព្រះយេហូវ៉ា ដែលញែកលោកចេញជាបរិសុទ្ធ។
16. ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
17. ឲ្យប្រាប់ដល់អើរ៉ុនថា បើមានអ្នកណាក្នុងពួកកូនចៅឯងនៅអស់ទាំងតំណតរៀងទៅដែលវិកលវិការ នោះមិនត្រូវចូលមកថ្វាយព្រះស្ងោយរបស់ព្រះនៃខ្លួនឡើយ
18. ដ្បិតអ្នកណាដែលវិកលវិការ នោះមិនត្រូវចូលមកជិតឡើយ ដូចជាមនុស្សខ្វាក់ ឬខ្ញើច ឬអ្នកណាដែលមានច្រមុះក្រពិត ឬជើងដៃមិនស្មើគ្នា
19. ឬមនុស្សណាកំពួរជើងដៃ
20. ឬដែលគម ឬតឿ ឬមានស្នាមអ្វីនៅភ្នែក ឬកើតទឹលម៉ូវ ឬស្រែង ឬមានពងខូច
21. អ្នកណាដែលវិកលវិការក្នុងពូជអើរ៉ុនដ៏ជាសង្ឃ នោះមិនត្រូវចូលមកថ្វាយតង្វាយដុតនៃព្រះយេហូវ៉ាទេ អ្នកនោះវិកលវិការហើយ ដូច្នេះ មិនត្រូវចូលទៅថ្វាយព្រះស្ងោយរបស់ព្រះនៃខ្លួនឡើយ
22. អ្នកនោះនឹងបរិភោគអាហាររបស់ព្រះនៃខ្លួនបាន ទោះទាំងតង្វាយបរិសុទ្ធ និងតង្វាយបរិសុទ្ធបំផុតផង
23. ប៉ុន្តែ អ្នកនោះវិកលវិការហើយ បានជាមិនត្រូវចូលទៅឯវាំងនន ឬជិតអាសនៈឡើយ ដើម្បីកុំឲ្យបង្អាប់ដល់ទីបរិសុទ្ធរបស់អញ ដ្បិតអញនេះជាព្រះយេហូវ៉ា ដែលញែកគេចេញជាបរិសុទ្ធ
24. ដូច្នេះ ម៉ូសេក៏ប្រាប់ដល់អើរ៉ុន និងពួកកូនលោក ហើយដល់ពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នាផង។
About លេវីវិន័យ Chapter 21
Read លេវីវិន័យ Chapter 21 online from the Holy Bible. This chapter is part of the Book of លេវីវិន័យ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: លេវីវិន័យ
Chapter: 21
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading លេវីវិន័យ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading លេវីវិន័យ Chapter 21 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is លេវីវិន័យ Chapter 21?
លេវីវិន័យ Chapter 21 is part of the Book of លេវីវិន័យ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete លេវីវិន័យ Chapter 21 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 8
- ហូសេ Chapter 6
- ហូសេ Chapter 12
Explore More from លេវីវិន័យ
- លេវីវិន័យ Chapter 20
- លេវីវិន័យ Chapter 19
- លេវីវិន័យ Chapter 22
- លេវីវិន័យ Chapter 8
- លេវីវិន័យ Chapter 1
- លេវីវិន័យ Chapter 23
- លេវីវិន័យ Chapter 11