និក្ខមនំ Chapter 17

For English

Read និក្ខមនំ Chapter 17 Online

Read និក្ខមនំ Chapter 17 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of និក្ខមនំ and the Holy Bible online.

Choose a Chapter

និក្ខមនំ 17

ជំពូក 17

1. ឯ​ពួក​ជំនុំ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​ចេញ​ពី​ទី​រហោ‌ស្ថាន​ស៊ីន ធ្វើ​ដំណើរ​ទៅ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា ក៏​ដំឡើង​ត្រសាល​នៅ​ត្រង់​រេផិឌីម នៅ​ទី​នោះ​គ្មាន​ទឹក​ឲ្យ​គេ​ផឹក​សោះ

2. បាន​ជា​គេ​រក​រឿង​ឈ្លោះ​នឹង​ម៉ូសេ ដោយ​ពាក្យ​ថា ចូរ​ឲ្យ​ទឹក​មក​យើង​រាល់​គ្នា​ផឹក​ផង ម៉ូសេ​ឆ្លើយ​តប​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រក​រឿង​នឹង​ខ្ញុំ អ្នក​រាល់​គ្នា​ចង់​ល្បង‌ល​ព្រះ‌យេហូវ៉ា​ធ្វើ​អី

3. នៅ​ទី​នោះ​បណ្តា‌ជន​ក៏​ស្រេក​ទឹក​ជា​ខ្លាំង ហើយ​គេ​ត្អូញ‌ត្អែរ​ដាក់​ម៉ូសេ​ថា ហេតុ​អ្វី​បាន​ជា​លោក​នាំ​ពួក​យើង​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដើម្បី​សម្លាប់​យើង ព្រម​ទាំង​កូន​ចៅ និង​ហ្វូង​សត្វ​យើង​ផង ដោយ​ស្រេក​ទឹក​ដូច្នេះ

4. នោះ​ម៉ូសេ​ក៏​ស្រែក​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ថា តើ​ឲ្យ​ទូល‌បង្គំ​ធ្វើ​ដូច​ម្តេច​នឹង​ពួក​នេះ គេ​ចង់​ចោល​ទូល‌បង្គំ​នឹង​ថ្ម​ហើយ

5. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ឯង​ដើរ​ទៅ​ខាង​មុន​គេ ទាំង​នាំ​ពួក​ចាស់‌ទុំ​សាសន៍​អ៊ីស្រា‌អែល​ទៅ​ជា​មួយ ហើយ​យក​ដំបង​ដែល​ឯង​បាន​វាយ​ទឹក​ទន្លេ​នោះ ជាប់​នៅ​ដៃ​ផង

6. មើល អញ​នឹង​ឈរ​នៅ​មុខ​ឯង​នៅ​លើ​ថ្មដា​ហូរែប ត្រូវ​ឲ្យ​ឯង​វាយ​ថ្ម​នោះ រួច​នឹង​មាន​ទឹក​ចេញ​មក​ឲ្យ​គេ​ផឹក​ហើយ នោះ​ម៉ូសេ​ក៏​ធ្វើ​ដូច្នោះ នៅ​មុខ​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល

7. លោក​ឲ្យ​កន្លែង​នោះ​ឈ្មោះ​ថា «ម៉ាសា» ហើយ​និង «មេរីបា» ដោយ​ព្រោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​រក​រឿង​ឈ្លោះ ព្រម​ទាំង​ល្បង‌ល​ព្រះ‌យេហូវ៉ា​មើល​ផង ដោយ​ថា តើ​ព្រះ‌យេហូវ៉ា​ទ្រង់​នៅ​កណ្តាល​ពួក​យើង​រាល់​គ្នា​មែន​ឬ។

8. នោះ​សាសន៍​អាម៉ា‌លេក ក៏​មក​ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល​នៅ​ត្រង់​រេផិឌីម

9. ហើយ​ម៉ូសេ​បង្គាប់​ដល់​យ៉ូស្វេ​ថា ចូរ​ឯង​ទៅ​កេណ្ឌ​រើស​មនុស្ស​មក ហើយ​ចេញ​ទៅ​ត​ទល់​ជា​មួយ​នឹង​សាសន៍​អាម៉ា‌លេក​ទៅ ថ្ងៃ​ស្អែក​នេះ អញ​នឹង​កាន់​ដំបង​ព្រះ​ទៅ​ឈរ​នៅ​លើ​កំពូល​ភ្នំ

10. យ៉ូស្វេ​ក៏​ធ្វើ​ដូច​ជា​ម៉ូសេ​បាន​បង្គាប់ លោក​ទៅ​ច្បាំង​នឹង​សាសន៍​អាម៉ា‌លេក ឯ​ម៉ូសេ អើរ៉ុន និង​ហ៊ើរ ក៏​ឡើង​ទៅ​លើ​កំពូល​ភ្នំ

11. បើ​កាល​ណា​ម៉ូសេ​លើក​ដៃ​ឡើង​ទៅ​លើ នោះ​ខាង​សាសន៍​អ៊ីស្រា‌អែល​មាន​កម្លាំង​ជាង តែ​បើ​កាល​ណា​ម៉ូសេ​ដាក់​ដៃ​សម្រាក​ចុះ នោះ​ខាង​សាសន៍​អាម៉ា‌លេក​មាន​កម្លាំង​ជាង​វិញ

12. តែ​ម៉ូសេ​ទៅ​ជា​រួយ​ដៃ​ណាស់ បាន​ជា​គេ​យក​ថ្ម​មក​ដាក់​ឲ្យ​លោក​អង្គុយ​ចុះ រួច​អើរ៉ុន និង​ហ៊ើរ​ក៏​ឈរ​ទ្រ​ដៃ​លោក​ទាំង​សង​ខាង ដូច្នេះ ដៃ​លោក​បាន​នៅ​នឹង​ដដែល​ដរាប​ដល់​ថ្ងៃ​លិច

13. យ៉ូស្វេ​ក៏​បាន​ឈ្នះ​អាម៉ា‌លេក ព្រម​ទាំង​ពល‌ទ័ព​គេ​ដោយ​មុខ​ដាវ

14. រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​កត់​រឿង​នេះ​ចុះ​ក្នុង​សៀវភៅ​ទុក​ជា​សេចក្ដី​រំឭក ហើយ​និទាន​ប្រាប់​ឲ្យ​យ៉ូស្វេ​ស្តាប់ ដ្បិត​អញ​នឹង​លុប​ឈ្មោះ​អាម៉ា‌លេក ចេញ​ពី​ក្រោម​មេឃ​នេះ ឲ្យ​អស់​រលីង មិន​ឲ្យ​នឹក​ឃើញ​ទៀត​សោះ​ឡើយ

15. គ្រា​នោះ ម៉ូសេ​ក៏​ស្អាង​អាសនៈ​១​ដាក់​ឈ្មោះ​ថា «យេហូវ៉ា-នីស៊ី»

16. ដោយ​ថា ព្រះ‌យេហូវ៉ា​ដែល​គង់​លើ​បល្ល័ង្ក ទ្រង់​បាន​លើក​ព្រះ‌ហស្ត​ស្បថ​ថា ទ្រង់​នឹង​ច្បាំង​នឹង​សាសន៍​អាម៉ា‌លេក គ្រប់​ទាំង​តំណ​ត​រៀង​ទៅ។

About និក្ខមនំ Chapter 17

Read និក្ខមនំ Chapter 17 online from the Holy Bible. This chapter is part of the Book of និក្ខមនំ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: និក្ខមនំ
Chapter: 17
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading និក្ខមនំ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading និក្ខមនំ Chapter 17 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is និក្ខមនំ Chapter 17?

និក្ខមនំ Chapter 17 is part of the Book of និក្ខមនំ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete និក្ខមនំ Chapter 17 online for free with easy chapter navigation.

More Chapters from និក្ខមនំ

  1. និក្ខមនំ Chapter 18
  2. និក្ខមនំ Chapter 23
  3. និក្ខមនំ Chapter 10
  4. និក្ខមនំ Chapter 24
  5. និក្ខមនំ Chapter 4
  6. និក្ខមនំ Chapter 35
  7. និក្ខមនំ Chapter 31

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. ទំនុកដំកើង Chapter 70
  2. ទំនុកដំកើង Chapter 123
  3. សាំយូអែល ទី ២ Chapter 12
  4. និក្ខមនំ Chapter 16
  5. ទំនុកដំកើង Chapter 79
  6. របាក្សត្រ ទី ២ Chapter 23
  7. យេរេមា Chapter 25

Related Chapters & Readings

  1. អេសេគាល Chapter 2
  2. វិវរណៈ Chapter 1
  3. សុភាសិត Chapter 31
  4. ម៉ាថាយ Chapter 7
  5. ហេព្រើរ Chapter 13
  6. របាក្សត្រ ទី ២ Chapter 1
  7. របាក្សត្រ ទី ២ Chapter 24
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *