ជនគណនា Chapter 34

For English

Read ជនគណនា Chapter 34 Online

Read ជនគណនា Chapter 34 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ជនគណនា and the Holy Bible online.

Choose a Chapter

ជនគណនា 34

ជំពូក 34

1. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ

2. ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា កាល​ណា​ឯង​រាល់​គ្នា​បាន​ចូល​ទៅ​ក្នុង​ស្រុក​កាណាន​ហើយ (គឺ​ស្រុក​នោះ​ហើយ​ដែល​ឯង​រាល់​គ្នា​នឹង​បាន​ទុក​ជា​មរដក ជា​ស្រុក​កាណាន​តាម​ព្រំ‌ដែន​ទាំង​ប៉ុន្មាន)

3. នោះ​ដែន​ស្រុក​របស់​ឯង​ខាង​ត្បូង ត្រូវ​ចាប់​តាំង​ពី​ទី​រហោ‌ស្ថាន​ស៊ីន ជាប់​នឹង​ស្រុក​អេដុម ហើយ​ព្រំ​ស្រុក​ខាង​ត្បូង នោះ​ត្រូវ​ចាប់​តាំង​ពី​ចុង​សមុទ្រ​អំបិល​ទៅ​ទិស​ខាង​កើត

4. រួច​ត្រូវ​បត់​ទៅ​ខាង​ត្បូង​តាម​ច្រក​ចោត​ឈ្មោះ​អេក្រា‌ប៊ីម រហូត​ទៅ​ត្រឹម​ស៊ីន ហើយ​ចេញ​ទៅ​ខាង​ត្បូង​កាដេស-បារនា ដល់​ទៅ​ហាសា-អាដា រហូត​ដល់​អាសម៉ូន

5. ពី​អាសម៉ូន​ត្រូវ​បត់​ទៅ​ខាង​ស្ទឹង​ស្រុក​អេស៊ីព្ទ​ទៅ​ទល់​នឹង​សមុទ្រ។

6. ឯ​ព្រំ‌ដែន​ខាង​លិច នោះ​មាន​សមុទ្រ​ធំ​ជា​ព្រំ​ប្រទល់ សមុទ្រ​នោះ​ត្រូវ​បាន​ជា​ព្រំ​ស្រុក​ខាង​លិច​របស់​ឯង​រាល់​គ្នា។

7. ឯ​ព្រំ‌ដែន​ខាង​ជើង នោះ​ត្រូវ​ឲ្យ​ឯង​កាត់​តម្រង់​ចាប់​តាំង​ពី​សមុទ្រ​ធំ​ទៅ​ដល់​ភ្នំ​ហោរ

8. ពី​ភ្នំ​ហោរ​ត្រូវ​កាត់​តម្រង់​ទៅ​ដល់​ទ្វារ​ស្រុក​ហាម៉ាត​រៀង​ទៅ​ត្រឹម​សេដាត់

9. រួច​ត្រូវ​ចេញ​ទៅ​តាម​ស៊ីប្រុន រហូត​ដល់​ហាសា-អេណាន នោះ​ហើយ​ជា​ព្រំ​ស្រុក​របស់​ឯង​ខាង​ជើង។

10. រួច​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​សម្រេច​ព្រំ‌ដែន​ខាង​កើត ចាប់​តាំង​ពី​ហាសា-អេណាន ទៅ​ដល់​សេផាម

11. ពី​សេផាម​ចុះ​ទៅ​ដល់​រីមឡា ដែល​នៅ​ខាង​កើត​អាយីន ហើយ​ចុះ​ទៅ​ទល់​នឹង​កៀន​សមុទ្រ​គេនេ‌សារ៉ែត​ខាង​កើត

12. រួច​ចុះ​ទៅ​តាម​ទន្លេ​យ័រដាន់ ទៅ​ទល់​នឹង​សមុទ្រ​អំបិល នោះ​ហើយ​ជា​ស្រុក​របស់​ឯង​រាល់​គ្នា តាម​ព្រំ​ប្រទល់​ជុំវិញ។

13. ម៉ូសេ​ក៏​បង្គាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា នេះ​ហើយ​ជា​ស្រុក​ដែល​ឯង​រាល់​គ្នា​ត្រូវ​ទទួល​ទុក​ជា​មរដក ដោយ​ចាប់​ឆ្នោត ជា​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ថា ត្រូវ​ចែក​ឲ្យ​ដល់​ពូជ​អំបូរ​ទាំង​៩ និង​១​ចំហៀង​ទៀត​នោះ

14. ពី​ព្រោះ​ពូជ​អំបូរ​នៃ​កូន​ចៅ​រូបេន តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ បាន​ទទួល​មរដក​គេ​ហើយ ព្រម​ទាំង​ពូជ​អំបូរ​នៃ​កូន​ចៅ​កាឌ់ តាម​វង្សា​នុវង្ស​របស់​ឪពុក​គេ និង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​ផង គេ​សុទ្ធ​តែ​ទទួល​មរកដ​របស់​គេ​ហើយ

15. ពូជ​អំបូរ​ទាំង​២ ហើយ​និង​ពូជ​អំបូរ​១​ចំហៀង​ទៀត​នោះ គេ​បាន​ទទួល​មរដក​របស់​គេ​នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង‌អាយ ទល់​មុខ​នឹង​យេរីខូ​ខាង​កើត​នេះ គឺ​ខាង​ទិស​ថ្ងៃ​រះ។

16. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

17. ឯ​ឈ្មោះ​ពួក​អ្នក​ដែល​ត្រូវ​ចែក​ស្រុក​នោះ ទុក​ជា​មរដក​ឲ្យ​ឯង​រាល់​គ្នា នោះ​គឺ​អេលាសារ​ដ៏​ជា​សង្ឃ ហើយ​និង​យ៉ូស្វេ​ជា​កូន​នុន

18. ហើយ​ត្រូវ​យក​ម្នាក់ៗ​ដែល​ជា​កំពូល​ពី​គ្រប់​ទាំង​ពូជ​អំបូរ​មក ឲ្យ​ចែក​ស្រុក​ទុក​ជា​មរដក

19. ឯ​ឈ្មោះ​ពួក​អ្នក​ទាំង​នោះ គឺ​កាលែប ជា​កូន​យេភូនេ ពី​ពូជ​អំបូរ​យូដា​១

20. សាំយូ‌អែល ជា​កូន​អាំមីហ៊ូត ពី​ពូជ​អំបូរ​ស៊ីម្មាន​១

21. អេលីដាត ជា​កូន​គីស្លូន ពី​ពូជ​អំបូរ​បេន‌យ៉ាមីន​១

22. អ្នក​ដែល​ជា​កំពូល ឈ្មោះ​ប៊ូគី ជា​កូន​យុកលី ពី​ពូជ​អំបូរ​នៃ​កូន​ចៅ​ដាន់​១

23. ឯ​ខាង​ពួក​កូន​ចៅ​យ៉ូសែប នោះ​គឺ​អ្នក​ដែល​ជា​កំពូល​ឈ្មោះ​ហានាល ជា​កូន​អេផូត ពី​ពូជ​អំបូរ​នៃ​កូន​ចៅ​ម៉ាន៉ាសេ​១

24. និង​អ្នក​ដែល​ជា​កំពូល ឈ្មោះ​កេមយួល ជា​កូន​ស៊ីប‌តាន ពី​ពូជ​អំបូរ​នៃ​កូន​ចៅ​អេប្រា‌អិម​១

25. អ្នក​ដែល​ជា​កំពូល​ឈ្មោះ​អេលី‌សាផាន ជា​កូន​ប៉ារណាក ពី​ពូជ​អំបូរ​នៃ​កូន​ចៅ​សាប់‌យូល៉ូន​១

26. អ្នក​ដែល​ជា​កំពូល ឈ្មោះ​ប៉ាល‌ទាល ជា​កូន​អាស្សាន់ ពី​ពូជ​អំបូរ​នៃ​កូន​ចៅ​អ៊ីសាខារ​១

27. អ្នក​ដែល​ជា​កំពូល ឈ្មោះ​អ័ហ៊ីហ៊ូត ជា​កូន​សេឡូមី ពី​ពូជ​អំបូរ​នៃ​កូន​ចៅ​អេស៊ើរ​១

28. ហើយ​អ្នក​ដែល​ជា​កំពូល ឈ្មោះ​ពេដា‌ហិល ជា​កូន​អាំមីហ៊ូត ពី​ពូជ​អំបូរ​នៃ​កូន​ចៅ​ណែប‌ថាលី​១

29. នេះ​ហើយ​ជា​ពួក​អ្នក ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ ឲ្យ​ចែក​ស្រុក​កាណាន ទុក​ជា​មរដក ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។

About ជនគណនា Chapter 34

Read ជនគណនា Chapter 34 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ជនគណនា
Chapter: 34
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ជនគណនា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ជនគណនា Chapter 34 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ជនគណនា Chapter 34?

ជនគណនា Chapter 34 is part of the Book of ជនគណនា in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ជនគណនា Chapter 34 online for free with easy chapter navigation.

More Chapters from ជនគណនា

  1. ជនគណនា Chapter 19
  2. ជនគណនា Chapter 9
  3. ជនគណនា Chapter 1
  4. ជនគណនា Chapter 31
  5. ជនគណនា Chapter 21
  6. ជនគណនា Chapter 15
  7. ជនគណនា Chapter 8

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. ពួក ចៅហ្វាយ Chapter 16
  2. ទំនុកដំកើង Chapter 95
  3. ពង្សាវតារក្សត្រ ទី ២ Chapter 3
  4. យ៉ូប Chapter 28
  5. ជនគណនា Chapter 23
  6. សាំយូអែល ទី ១ Chapter 1
  7. លោកុប្បត្តិ Chapter 6

Related Chapters & Readings

  1. ទំនុកដំកើង Chapter 93
  2. កិច្ចការ Chapter 10
  3. កូរិនថូសទី ២ Chapter 9
  4. របាក្សត្រ ទី ២ Chapter 12
  5. និក្ខមនំ Chapter 26
  6. សាំយូអែល ទី ១ Chapter 18
  7. យ៉ូប Chapter 10
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *