ជនគណនា Chapter 12

For English

Read ជនគណនា Chapter 12 Online

Read ជនគណនា Chapter 12 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ជនគណនា and the Holy Bible online.

Choose a Chapter

ជនគណនា 12

ជំពូក 12

1. រីឯ​ម៉ារាម និង​អើរ៉ុន គេ​និយាយ​ទំនាស់​នឹង​ម៉ូសេ ពី​រឿង​ស្រី​សាសន៍​គូស​ដែល​លោក​បាន​យក ដ្បិត​លោក​បាន​យក​ស្រី​សាសន៍​គូស​ម្នាក់ ធ្វើ​ជា​ប្រពន្ធ

2. គឺ​គេ​និយាយ​ថា តើ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​តែ​នឹង​ម៉ូសេ​តែ​ម្នាក់​ឯង ឥត​បាន​មាន​ព្រះ‌បន្ទូល​នឹង​យើង​ដែរ​ទេ​ឬ​អី ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ឮ​ពាក្យ​នោះ

3. (រីឯ​ម៉ូសេ​លោក​សុភាព​ណាស់ លើស​អស់​ទាំង​មនុស្ស​នៅ​លើ​ផែនដី)។

4. នោះ​លោ​តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ម៉ូសេ អើរ៉ុន ហើយ​និង​ម៉ារាម​ថា ចូរ​ឯង​ទាំង​៣​នាក់​ចេញ​មក​ឯ​ត្រសាល​ជំនុំ​ចុះ គេ​ក៏​នាំ​គ្នា​ចេញ​ទៅ

5. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ចុះ​មក​ក្នុង​បង្គោល​ពពក ឈរ​នៅ​ត្រង់​មាត់​ទ្វារ​ត្រសាល មាន​ព្រះ‌បន្ទូល​ហៅ​ចំពោះ​អើរ៉ុន និង​ម៉ារាម រួច​គេ​ក៏​ចេញ​មក

6. ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​ស្តាប់​អញ​ចុះ បើ​មាន​ហោរា​ណា​នៅ​ក្នុង​ពួក​ឯង​រាល់​គ្នា នោះ​អញ​ដ៏​ជា​ព្រះ‌យេហូវ៉ា អញ​នឹង​ឲ្យ​អ្នក​នោះ​ស្គាល់​អញ​ក្នុង​ការ​ជាក់‌ស្តែង ហើយ​អញ​នឹង​និយាយ​នឹង​អ្នក​នោះ ដោយ​ការ​ពន្យល់​សប្តិ

7. ឯ​ម៉ូសេ​ជា​អ្នក​បម្រើ​អញ នោះ​អញ​មិន​ធ្វើ​ដូច្នោះ​ទេ ព្រោះ​ជា​អ្នក​ស្មោះ‌ត្រង់​ក្នុង​ផ្ទះ​របស់​អញ​ទាំង​មូល

8. អញ​នឹង​និយាយ​ផ្ទាល់​មាត់​នឹង​លោក​យ៉ាង​ច្បាស់​វិញ គឺ​មិន​មែន​ដោយ​ប្រស្នា​ទេ លោក​នឹង​បាន​ឃើញ​រូប​អង្គ​នៃ​ព្រះ‌យេហូវ៉ា​ផង ចុះ​ហេតុ​អ្វី​បាន​ជា​ឯង​ហ៊ាន​និយាយ​ទំនាស់​នឹង​ម៉ូសេ ជា​អ្នក​បម្រើ​អញ​ដូច្នេះ។

9. សេចក្ដី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​ក៏​កាត់​ឡើង​ទាស់​នឹង​អ្នក​ទាំង​២​នោះ រួច​ទ្រង់​យាង​បាត់​ទៅ

10. ហើយ​ពពក​ក៏​ឡើង​ផុត​ពី​លើ​ត្រសាល​ទៅ​ដែរ នោះ​មើល ម៉ារាម​កើត​ឃ្លង់​ស​ដូច​ហិមៈ អើរ៉ុន​បែរ​មក​មើល​ម៉ារាម​ឃើញ​ថា​កើត​ឃ្លង់​ដូច្នោះ

11. ក៏​អង្វរ​ដល់​ម៉ូសេ​ថា ឱ​លោក​ម្ចាស់​ខ្ញុំ​អើយ សូម​កុំ​ទម្លាក់​បាប​នេះ​មក​លើ​យើង​ខ្ញុំ ដោយ​ព្រោះ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​ល្ងង់​ខ្លៅ ហើយ​បាន​ធ្វើ​បាប​នេះ​នោះ​ឡើយ

12. សូម​កុំ​ឲ្យ​ម៉ារាម​បាន​ដូច​ជា​កូន​ស្លាប់ ដែល​មាន​សាច់​រលួយ​ពាក់​កណ្តាល ក្នុង​កាល​ដែល​ចេញ​ពី​ផ្ទៃ​ម្តាយ​មក​នោះ​ឡើយ

13. ម៉ូសេ​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ថា ឱ​ព្រះ‌អង្គ​អើយ ទូល‌បង្គំ​សូម​អង្វរ​ទ្រង់ សូម​មេត្តា​ប្រោស​ឲ្យ​ម៉ារាម​បាន​ជា​ទៅ

14. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា បើ​ឪពុក​បាន​គ្រាន់​តែ​ស្តោះ​ដាក់​មុខ​នាង នោះ​តើ​មិន​មាន​សេចក្ដី​ខ្មាស​នៅ​អស់​៧​ថ្ងៃ​ទេ​ឬ​អី ដូច្នេះ ត្រូវ​បង្ខាំង​នាង​ទុក នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​អស់​៧​ថ្ងៃ​ដែរ រួច​សឹម​នាំ​មក​វិញ​ចុះ

15. ដូច្នេះ គេ​ក៏​បង្ខាំង​នាង​នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​អស់​៧​ថ្ងៃ ហើយ​បណ្តា‌ជន​មិន​បាន​ធ្វើ​ដំណើរ​ទៅ​ឯ​ណា ដរាប​ដល់​បាន​នាំ​ម៉ារាម​មក​វិញ

16. រួច​មក គេ​ចេញ​ដំណើរ​ពី​ហាសិរ៉ូត ទៅ​ដំឡើង​ត្រសាល​នៅ​ត្រង់​ទី​រហោ‌ស្ថាន​ប៉ារ៉ាន។

About ជនគណនា Chapter 12

Read ជនគណនា Chapter 12 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ជនគណនា
Chapter: 12
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ជនគណនា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ជនគណនា Chapter 12 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ជនគណនា Chapter 12?

ជនគណនា Chapter 12 is part of the Book of ជនគណនា in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ជនគណនា Chapter 12 online for free with easy chapter navigation.

More Chapters from ជនគណនា

  1. ជនគណនា Chapter 19
  2. ជនគណនា Chapter 9
  3. ជនគណនា Chapter 1
  4. ជនគណនា Chapter 31
  5. ជនគណនា Chapter 15
  6. ជនគណនា Chapter 33
  7. ជនគណនា Chapter 32

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. អេសាយ Chapter 56
  2. លេវីវិន័យ Chapter 16
  3. របាក្សត្រ ទី ២ Chapter 15
  4. និក្ខមនំ Chapter 8
  5. អេសាយ Chapter 52
  6. នាង រស់ Chapter 3
  7. អេសេគាល Chapter 45

Related Chapters & Readings

  1. ពង្សាវតារក្សត្រ ទី ២ Chapter 2
  2. ជនគណនា Chapter 17
  3. អេម៉ុស Chapter 4
  4. យ៉ូហាន Chapter 14
  5. យ៉ូស្វេ Chapter 2
  6. និក្ខមនំ Chapter 8
  7. ជនគណនា Chapter 33
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *