ជនគណនា Chapter 27

For English

Read ជនគណនា Chapter 27 Online

Read ជនគណនា Chapter 27 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ជនគណនា and the Holy Bible online.

Choose a Chapter

ជនគណនា 27

ជំពូក 27

1. ឯ​ពួក​កូន​ស្រី​ស្លូផិហាត ដែល​ជា​កូន​ហេភើរៗ ជា​កូន​កាឡាតៗ ជា​កូន​ម៉ាគារៗ ជា​កូន​ម៉ាន៉ាសេ ក្នុង​ពួក​គ្រួ​ម៉ាន៉ាសេ ដែល​គេ​ជា​កូន​ចៅ​យ៉ូសែប ឯ​កូន​ស្រី​របស់​គាត់​ទាំង​នោះ​មាន​ឈ្មោះ​ដូច្នេះ គឺ​ម័សឡា​១ ណូហា​១ ហុកឡា​១ មីលកា​១ និង​ធើសា​១

2. គេ​ក៏​នាំ​គ្នា​ចូល​មក​ឈរ​នៅ​ចំពោះ​មុខ​ម៉ូសេ និង​អេលាសារ​ដ៏​ជា​សង្ឃ ហើយ​នៅ​មុខ​អស់​អ្នក ដែល​ជា​កំពូល​លើ​ពួក​ជំនុំ ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ ជម្រាប​ថា

3. ឪពុក​យើង​ខ្ញុំ​បាន​ស្លាប់​ទៅ នៅ​ទី​រហោ‌ស្ថាន គាត់​មិន​មែន​ជា​ពួក​កូរេ​ដែល​លើក​គ្នា​ទាស់​នឹង​ព្រះ‌យេហូវ៉ា​នោះ​ទេ គឺ​គាត់​បាន​ស្លាប់​ដោយ​ព្រោះ​តែ​បាប​របស់​ខ្លួន​វិញ ហើយ​គាត់​គ្មាន​កូន​ប្រុស​សោះ

4. ហេតុ​អ្វី​បាន​ជា​ត្រូវ​ឲ្យ​ឈ្មោះ​ឪពុក​យើង​ខ្ញុំ បាត់​ចេញ​ពី​ពួក​គ្រួ​គាត់​ទៅ ដោយ​ព្រោះ​តែ​គ្មាន​កូន​ប្រុស​ដូច្នេះ ហេតុ​នេះ សូម​ឲ្យ​យើង​ខ្ញុំ​បាន​កេរ‌អាករ នៅ​ជា​មួយ​នឹង​បង​ប្អូន​របស់​ឪពុក​យើង​ខ្ញុំ​ផង

5. នោះ​ម៉ូសេ​ក៏​នាំ​យក​រឿង​គេ​ទៅ​ទូល​ដល់​ព្រះ‌យេហូវ៉ា។

6. រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

7. ពួក​កូន​ស្រី​ស្លូផិហាត​បាន​និយាយ​ត្រូវ ដូច្នេះ ត្រូវ​ចែក​ឲ្យ​គេ​មាន​កេរ‌អាករ​នៅ​ជា​មួយ​នឹង​ពួក​បង​ប្អូន​របស់​ឪពុក​គេ​ផង ត្រូវ​ឲ្យ​គេ​បាន​មរដក​របស់​ឪពុក​គេ​ចុះ

8. ត្រូវ​ឲ្យ​ឯង​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែរ​ថា បើ​អ្នក​ណា​ស្លាប់​ទៅ​ឥត​មាន​កូន​ប្រុស នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ចែក​មរដក​របស់​អ្នក​នោះ​ដល់​កូន​ស្រី​គេ​ទៅ

9. បើ​គ្មាន​កូន​ស្រី​ទេ នោះ​ត្រូវ​ឲ្យ​មរដក​គេ​ដល់​បង​ប្អូន​បង្កើត

10. បើ​គ្មាន​បង​ប្អូន​បង្កើត នោះ​ត្រូវ​ឲ្យ​មរដក​ដល់​បង​ប្អូន​របស់​ឪពុក​គេ

11. តែ​បើ​ឪពុក​គ្មាន​បង​ប្អូន នោះ​ត្រូវ​ឲ្យ​មរដក​គេ​ទៅ​អ្នក​ជិត‌ដិត​ជាង​ក្នុង​គ្រួ​គេ ឲ្យ​អ្នក​នោះ​ស៊ី​វិញ សេចក្ដី​នេះ​ត្រូវ​ទុក​ជា​ច្បាប់​បញ្ញត្ត​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។

12. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ឲ្យ​ឯង​ឡើង​ទៅ​លើ​ភ្នំ​អាបារីម​នេះ ហើយ​មើល​ទៅ​ស្រុក​ដែល​អញ​បាន​ឲ្យ​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល

13. កាល​ណា​ឯង​បាន​ឃើញ​ស្រុក​នោះ​ហើយ នោះ​ឯង​នឹង​ត្រូវ​ប្រមូល​ទៅ​មូល​នឹង​ពួក​អយ្យកោ​ឯង ដូច​ជា​អើរ៉ុន​បង​ឯង​បាន​មូល​ទៅ​ដែរ

14. ពី​ព្រោះ​ឯង​បាន​ធ្វើ​ទាស់​ទទឹង​នឹង​ពាក្យ​អញ​នៅ​ត្រង់​ទី​រហោ‌ស្ថាន​ស៊ីន ក្នុង​កាល​ដែល​ពួក​ជំនុំ​រក​រឿង​ឈ្លោះ ឯង​មិន​បាន​លើក​អញ​ជា​បរិសុទ្ធ​នៅ​ចំពោះ​មុខ​គេ ត្រង់​ទឹក​ហូរ​នោះ​ឡើយ (គឺ​ជា​ទឹក​មេរីបា នៅ​ស្រុក​កាដេស​ក្នុង​ទី​រហោ‌ស្ថាន​ស៊ីន)។

15. នោះ​ម៉ូសេ​ទូល​ទៅ​ព្រះ‌យេហូវ៉ា​ថា

16. ដូច្នេះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​នៃ​វិញ្ញាណ​គ្រប់​ទាំង​មនុស្ស ទ្រង់​តម្រូវ​ឲ្យ​មាន​មនុស្ស​ម្នាក់​ត្រួត‌ត្រា​លើ​ពួក​ជំនុំ​ទៅ

17. ជា​អ្នក​ដែល​អាច​នឹង​ចេញ​ចូល​នៅ​មុខ​គេ ព្រម​ទាំង​នាំ​គេ​ចេញ​ចូល​ផង ដើម្បី​កុំ​ឲ្យ​ពួក​ជំនុំ​ផង​ព្រះ‌យេហូវ៉ា ត្រឡប់​ដូច​ជា​ហ្វូង​ចៀម​ដែល​គ្មាន​អ្នក​គង្វាល​ឡើយ

18. រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​នាំ​យក​យ៉ូស្វេ​កូន​នុន ជា​មនុស្ស​ដែល​មាន​ព្រះ‌វិញ្ញាណ​សណ្ឋិត​លើ​មក ហើយ​ដាក់​ដៃ​លើ​លោក

19. ត្រូវ​ដាក់​លោក​នៅ​ចំពោះ​មុខ​អេលាសារ​ដ៏​ជា​សង្ឃ និង​ពួក​ជំនុំ​ទាំង​អស់​គ្នា រួច​ប្រគល់​សេចក្ដី​បង្គាប់​ដល់​លោក​នៅ​មុខ​គេ

20. ព្រម​ទាំង​ចែក​អំណាច​របស់​ឯង​ទៅ​លើ​លោក​ដែរ ដើម្បី​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រតិ‌បត្តិ​តាម​លោក

21. ត្រូវ​ឲ្យ​លោក​ឈរ​នៅ​ចំពោះ​មុខ​អេលាសារ​ដ៏​ជា​សង្ឃ ដែល​នឹង​ទូល​សួរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជំនួស​លោក ដោយ‌សារ​សេចក្ដី​សម្រេច​របស់​យូរីម គឺ​តាម​បង្គាប់​របស់​អេលាសារ​ដែល​គេ​ត្រូវ​ចេញ​ទៅ ហើយ​តាម​បង្គាប់​លោក​គេ​ត្រូវ​ចូល​មក​វិញ ទាំង​យ៉ូស្វេ និង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ផង គឺ​ជា​ពួក​ជំនុំ​ទាំង​អស់​គ្នា

22. ម៉ូសេ​ក៏​ធ្វើ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា លោក​នាំ​យក​យ៉ូស្វេ​ទៅ​ដាក់​នៅ​ចំពោះ​មុខ​អេលាសារ​ដ៏​ជា​សង្ឃ និង​ពួក​ជំនុំ​ទាំង​អស់​គ្នា

23. ក៏​ដាក់​ដៃ​លើ​លោក ហើយ​ប្រគល់​សេចក្ដី​បង្គាប់​ដល់​លោក ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។

About ជនគណនា Chapter 27

Read ជនគណនា Chapter 27 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ជនគណនា
Chapter: 27
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ជនគណនា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ជនគណនា Chapter 27 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ជនគណនា Chapter 27?

ជនគណនា Chapter 27 is part of the Book of ជនគណនា in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ជនគណនា Chapter 27 online for free with easy chapter navigation.

More Chapters from ជនគណនា

  1. ជនគណនា Chapter 19
  2. ជនគណនា Chapter 32
  3. ជនគណនា Chapter 30
  4. ជនគណនា Chapter 15
  5. ជនគណនា Chapter 1
  6. ជនគណនា Chapter 36
  7. ជនគណនា Chapter 33

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. លោកុប្បត្តិ Chapter 17
  2. អេសេគាល Chapter 18
  3. សុភាសិត Chapter 13
  4. របាក្សត្រ ទី ១ Chapter 29
  5. អេសាយ Chapter 66
  6. យេរេមា Chapter 9
  7. យ៉ូប Chapter 16

Related Chapters & Readings

  1. លោកុប្បត្តិ Chapter 3
  2. អេសាយ Chapter 56
  3. របាក្សត្រ ទី ១ Chapter 3
  4. ដានីយ៉ែល Chapter 9
  5. ពង្សាវតារក្សត្រ ទី ២ Chapter 18
  6. ជនគណនា Chapter 3
  7. សាស្តា Chapter 8
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *