ពួក ចៅហ្វាយ Chapter 16

For English

Read ពួក ចៅហ្វាយ Chapter 16 Online

Read ពួក ចៅហ្វាយ Chapter 16 online from the Holy Bible. This chapter is part of the Book of ពួក ចៅហ្វាយ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ពួក ចៅហ្វាយ and the Holy Bible online.

Choose a Chapter

A+ A A-

ពួក ចៅហ្វាយ 16

ជំពូក 16

1. លំដាប់​នោះ​សាំសុន​ទៅ​ឯ​ក្រុង​កាសា នៅ​ទី​នោះ គាត់​ឃើញ​ស្រី​សំផឹង​ម្នាក់ ហើយ​ក៏​ចូល​ទៅ​ឯ​នាង

2. មាន​គេ​ប្រាប់​ដល់​ពួក​ក្រុង​កាសា​ថា សាំសុន​បាន​មក​ហើយ គេ​ក៏​ព័ទ្ធ​ទី​ជុំវិញ លប​ចាំ​ចាប់​គាត់​នៅ​ទ្វារ​ក្រុង​រហូត​ទាល់​ភ្លឺ គេ​នៅ​សំងំ​ពេញ​១​យប់​នោះ ដោយ​សន្យា​គ្នា​ថា ដល់​ភ្លឺ​ឡើង​យើង​នឹង​សម្លាប់​វា​ចេញ

3. តែ​សាំសុន​គាត់​ដេក​ទាល់​តែ​ដល់​ពាក់​កណ្តាល​អធ្រាត្រ រួច​ក្រោក​ឡើង ចាប់​យក​សន្លឹក​ទ្វារ​ទី​ក្រុង កន្ត្រាក់​ទាញ​បង្គោល​ទាំង​២ ព្រម​ទាំង​រនុក លី​ទាំង​អស់​ទៅ​លើ​កំពូល​ភ្នំ ដែល​នៅ​មុខ​ហេប្រុន​ទៅ។

4. ក្រោយ​មក​ទៀត គាត់​មាន​ស្រឡាញ់​ស្ត្រី​ម្នាក់​នៅ​ច្រក​ភ្នំ​សូរេក នាង​នោះ​ឈ្មោះ​ដេលីឡា

5. ដូច្នេះ ពួក​មេ​លើ​សាសន៍​ភីលីស្ទីន​ក៏​ឡើង​ទៅ​បបួល​នាង​ថា ចូរ​លួង‌លោម​វា​មើល ដែល​វា​មាន​កម្លាំង​ខ្លាំង​ម៉្លេះ​ពី​ណា​មក ហើយ​ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ឈ្នះ​វា ដើម្បី​នឹង​ចាប់​ចង​បង្ក្រាប​វា​ទៅ​បាន នោះ​យើង​គ្រប់​គ្នា​នឹង​ឲ្យ​ប្រាក់​១១០០​ម្នាក់​ដល់​នាង

6. រួច​ដេលីឡា​ក៏​ល្បួង​សាំសុន​ថា សូម​ប្រាប់​ខ្ញុំ​ដែល​អ្នក​មាន​កម្លាំង​ជា​ខ្លាំង​ម៉្លេះ​ពី​ណា​មក តើ​យក​អ្វី​នឹង​ចង​បង្ក្រាប​អ្នក​បាន

7. នោះ​សាំសុន​ឆ្លើយ​តប​ថា បើ​គេ​យក​វល្លិ​ស្រស់​៧​ដើម ដែល​មិន​បាន​ហាល​ឲ្យ​ស្ងួត មក​ចង​អញ នោះ​អញ​នឹង​ទៅ​ជា​ខ្សោយ ដូច​ជា​មនុស្ស​ឯ​ទៀត​វិញ

8. ដូច្នេះ ពួក​មេ​លើ​សាសន៍​ភីលីស្ទីន​ក៏​យក​វល្លិ​ស្រស់​៧​ដើម ដែល​មិន​បាន​ហាល​ឲ្យ​ស្ងួត​មក​ឲ្យ​នាង ហើយ​នាង​យក​ទៅ​ចង​គាត់

9. រីឯ​នៅ​ក្នុង​បន្ទប់​ខាង​ក្នុង នោះ​មាន​មនុស្ស​បង្កប់​ខ្លួន​ចាំ ខណៈ​នោះ នាង​ស្រែក​ថា សាំសុន​អើយ ន៏ ពួក​ភីលីស្ទីន​មក​ចាប់​អ្នក​ហើយ តែ​គាត់​បណ្តាច់​វល្លិ​ទាំង​នោះ​ចេញ ដូច​ជា​សរសៃ​ចចូត ដែល​ត្រូវ​ដាច់​ដោយ​ប៉ះ​នឹង​ភ្លើង ដូច្នេះ គ្មាន​អ្នក​ណា​ដឹង​ជា​គាត់​មាន​កម្លាំង​ប៉ុណ្ណា​ទេ។

10. នោះ​ដេលីឡា​និយាយ​នឹង​សាំសុន​ថា មើល បង​បាន​បញ្ឆោត​ខ្ញុំ ដោយ​ពោល​សុទ្ធ​តែ​ពាក្យ​ភរ‌ភូត​វិញ ម្តង​នេះ​សូម​ប្រាប់​ដល់​ខ្ញុំ តើ​នឹង​យក​អ្វី​មក​ចង​បង​ឲ្យ​ជាប់​បាន

11. គាត់​ឆ្លើយ​ថា បើ​គ្រាន់​តែ​ចង​អញ ដោយ​ពួរ​ថ្មី​ដែល​មិន​ទាន់​ប្រើ​ការ​សោះ នោះ​អញ​នឹង​ទៅ​ជា​ខ្សោយ ដូច​ជា​មនុស្ស​ឯ​ទៀត​វិញ

12. ដូច្នេះ ដេលីឡា​ក៏​យក​ពួរ​ថ្មី​ទៅ​ចង​រួច​ស្រែក​ថា សាំសុន​អើយ ន៏ ពួក​ភីលីស្ទីន​មក​ចាប់​បង​ហើយ ឯ​ពួក​អ្នក​ដែល​បង្កប់​ខ្លួន ក៏​នៅ​ចាំ​ឰដ៏​បន្ទប់​ខាង​ក្នុង គាត់​បណ្តាច់​ពួរ​នោះ​ចេញ​ពី​ដៃ​ទៅ គណនា​ដូច​ជា​អំបោះ​១​សរសៃ​សុទ្ធ។

13. ដេលីឡា​និយាយ​នឹង​សាំសុន​ថា តាំង​ពី​ដើម​ដល់​ឥឡូវ​នេះ បង​នៅ​តែ​បញ្ឆោត​ខ្ញុំ ដោយ​និយាយ​ភូត‌ភរ​ដដែល ចូរ​ប្រាប់​មក​ខ្ញុំ តើ​ត្រូវ​យក​អ្វី​ចង​បង​ឲ្យ​ជាប់​បាន គាត់​ឆ្លើយ​ថា ឲ្យ​ឯង​គ្រាន់​តែ​ក្រង​សក់​ក្បាល​អញ​ទាំង​៧​កំរង​ជាប់​ជា​១​នឹង​អំបោះ​អន្ទង​ទៅ

14. នាង​ក៏​បោះ​ស្នៀត​ភ្ជាប់​នឹង​ផ្សំ​ថែម​ទៀត រួច​ស្រែក​ថា សាំសុន​អើយ ន៏ ពួក​ភីលីស្ទីន​មក​ចាប់​បង​ហើយ នោះ​គាត់​ភ្ញាក់​ពី​ដេក​ឡើង រដោះ​ស្នៀត​ចេញ​ពី​កី ជាប់​ទាំង​អំបោះ​អន្ទង​ទៅ​ផង។

15. នោះ​នាង​និយាយ​នឹង​គាត់​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​បង​និយាយ​ថា បង​ស្រឡាញ់​ដល់​ខ្ញុំ​បាន បើ​ចិត្ត​បង​ទីទៃ​ពី​គ្នា​ដូច្នេះ បង​បាន​បញ្ឆោត​ខ្ញុំ​គ្រប់​៣​ដង​នេះ​ហើយ ឥត​ប្រាប់​ពី​ដំណើរ​ដែល​បង​មាន​កម្លាំង​ខ្លាំង​ទាំង​ម៉្លេះ​ពី​ណា​មក​សោះ

16. រួច​មក ដោយ​នាង​ចេះ​តែ​រំអុក​បង្ខំ​រាល់​តែ​ថ្ងៃ ដោយ​ពាក្យ​សំដី​នាង បាន​ជា​គាត់​មាន​ចិត្ត​ព្រួយ​សឹង​តែ​នឹង​ស្លាប់

17. ហើយ​ក៏​បញ្ចេញ​ប្រាប់​អស់​អំពី​ក្នុង​ចិត្ត​ដល់​នាង​ថា មិន​ដែល​មាន​កាំបិត​កោរ​សក់​ក្បាល​អញ​ឡើយ ដ្បិត​អញ​ជា​ពួក​ន៉ាសារីត​ដល់​ព្រះ តាំង​តែ​ពី​ផ្ទៃ​ម្តាយ​មក បើ​កោរ​សក់​អញ​ហើយ នោះ​កម្លាំង​នឹង​ថយ​ចេញ​ពី​អញ​ទៅ ហើយ​អញ​នឹង​ទៅ​ជា​ខ្សោយ ដូច​ជា​មនុស្ស​ឯ​ទៀត។

18. កាល​ដេលីឡា​ឃើញ​ថា គាត់​បាន​បញ្ចេញ​ប្រាប់​អស់​អំពី​ក្នុង​ចិត្ត​ដូច្នោះ នោះ​នាង​ក៏​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ពួក​មេ​លើ​សាសន៍​ភីលីស្ទីន​មក ដោយ​ពាក្យ​ថា សូម​ឡើង​មក​តែ​ម្តង​នេះ​ទៀត​ចុះ ដ្បិត​វា​បាន​បញ្ចេញ​ប្រាប់​អស់​អំពី​ក្នុង​ចិត្ត​ដល់​ខ្ញុំ​ហើយ ដូច្នេះ ពួក​មេ​ក៏​ឡើង​មក​ឯ​នាង ព្រម​ទាំង​យក​ប្រាក់​នោះ​មក​ផង

19. ខណៈ​នោះ នាង​បាន​ផ្តេក​គាត់​ឲ្យ​លក់​នៅ​លើ​ភ្លៅ រួច​នាង​ហៅ​ម្នាក់​មក​ឲ្យ​កោរ​កំរង​ទាំង​៧​ពី​លើ​ក្បាល​គាត់​ចេញ នោះ​នាង​ចាប់​តាំង​ធ្វើ​ទុក្ខ​ដល់​គាត់ ហើយ​កម្លាំង​ក៏​ថយ​ចេញ​ពី​គាត់​ទៅ

20. រួច​នាង​ស្រែក​ថា សាំសុន​អើយ ន៏ ពួក​ភីលីស្ទីន​មក​ចាប់​បង​ហើយ គាត់​ក៏​ភ្ញាក់​ពី​ដេក​ឡើង នឹក​ថា អញ​នឹង​ចេញ​ទៅ​រលាស់​ខ្លួន​ដូច​ជា​សព្វ​១​ដង តែ​គាត់​មិន​ដឹង​ជា​ព្រះ‌យេហូវ៉ា​បាន​ថយ​ចេញ​ពី​ខ្លួន​ទេ

21. លំដាប់​នោះ​ពួក​ភីលីស្ទីន​ក៏​មក​ចាប់​គាត់ ចាក់​ឲ្យ​ខ្វាក់​ភ្នែក រួច​នាំ​ចុះ​ទៅ​ឯ​ក្រុង​កាសា ដល់​ហើយ​ក៏​យក​ច្រវាក់​លង្ហិន​មក​ដាក់​គាត់ រួច​គាត់​ត្រូវ​បង្វិល​ត្បាល់‌កិន​នៅ​ក្នុង​គុក

22. ប៉ុន្តែ ក្រោយ​ដែល​គេ​បាន​កោរ នោះ​សក់​ក៏​ចាប់​តាំង​លាស់​ឡើង​វិញ។

23. គ្រា​នោះ ពួក​មេ​សាសន៍​ភីលីស្ទីន​ក៏​ប្រមូល​គ្នា​ដើម្បី​នឹង​ថ្វាយ​យញ្ញ‌បូជា​យ៉ាង​ឱឡារិក​ដល់​ដាកុន​ជា​ព្រះ​នៃ​គេ ហើយ​នាំ​គ្នា​សប្បាយ​ឡើង ដោយ​ថា ព្រះ​នៃ​យើង​បាន​ប្រគល់​សាំសុន​ជា​ខ្មាំង​សត្រូវ មក​ក្នុង​កណ្តាប់​ដៃ​យើង​ហើយ

24. កាល​ពួក​បណ្តា‌ជន​បាន​ឃើញ​គាត់ នោះ​គេ​សរសើរ ដល់​ព្រះ​របស់​គេ​ដោយ​ថា ព្រះ​នៃ​យើង​បាន​ប្រគល់​ខ្មាំង​សត្រូវ​មក​ក្នុង​កណ្តាប់​ដៃ​យើង​ហើយ គឺ​ជា​អ្នក​ដែល​បាន​បំផ្លាញ​ស្រុក​យើង ព្រម​ទាំង​សម្លាប់​ពួក​យើង​ជា​ច្រើន​ផង​នោះ

25. កាល​ចិត្ត​គេ​បាន​អរ​សប្បាយ​ឡើង​ហើយ នោះ​គេ​ប្រាប់​ថា ចូរ​នាំ​សាំសុន​មក​ឡក​ត្លុក​ឲ្យ​យើង​មើល​លេង គេ​ក៏​ហៅ​សាំសុន​ចេញ​ពី​ក្នុង​គុក​មក ហើយ​គាត់​ក៏​ឡក​ត្លុក​នៅ​មុខ​គេ គេ​ដាក់​គាត់​នៅ​ជា​កណ្តាល​នៃ​សសរ​រោង

26. នោះ​សាំសុន​សូម​ដល់​ក្មេង​ដែល​ដឹក​ដៃ​គាត់​ថា សូម​បើក​ឲ្យ​ខ្ញុំ​ពាល់​សសរ​ដែល​ទ្រ​រោង​នេះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ផ្អែក​ទៅ​លើ​បន្តិច

27. រីឯ​រោង​នោះ​មាន​ពេញ​ណែន ដោយ​មនុស្ស​ទាំង​ប្រុស​ទាំង​ស្រី ពួក​មេ​សាសន៍​ភីលីស្ទីន​ទាំង​អស់​ក៏​ប្រជុំ​គ្នា​នៅ​ទី​នោះ​ដែរ ហើយ​មាន​មនុស្ស​ទាំង​ប្រុស​ទាំង​ស្រី ប្រហែល​ជា​៣​ពាន់​នាក់​ទៀត​នៅ​មើល​សាំសុន​ពី​លើ​ដំបូល​កំពុង​ដែល​គាត់​ឡក​ត្លុក

28. គ្រា​នោះ សាំសុន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ទូល​ថា ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​នឹក​ចាំ​ពី​ទូល‌បង្គំ ឱ​ព្រះ‌អង្គ​អើយ សូម​ចម្រើន​កម្លាំង​ឲ្យ​ទូល‌បង្គំ​តែ​ម្តង​ណេះ​ចុះ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​សង‌សឹក ដល់​ពួក​សាសន៍​ភីលីស្ទីន ដោយ​ព្រោះ​ភ្នែក​ទូល‌បង្គំ​ទាំង​២​តែ​ម្តង

29. នោះ​សាំសុន​ក៏​ចាប់​សសរ​ទាំង​២ ដែល​ទ្រ​នៅ​ជា​កណ្តាល​រោង​នោះ ដោយ​ដៃ​ស្តាំ​ម្ខាង ហើយ​ដោយ​ដៃ​ឆ្វេង​ម្ខាង

30. រួច​គាត់​ថា សូម​ឲ្យ​ខ្ញុំ​ស្លាប់​ជា​មួយ​នឹង​ពួក​ភីលីស្ទីន​ចុះ នោះ​គាត់​ប្រឹង​រួប​យោល​ខ្លួន​ពេញ​កម្លាំង ហើយ​រោង​នោះ​បាន​រលំ​មក​លើ​ពួក​មេ ព្រម​ទាំង​បណ្តា‌ជន​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ទី​នោះ​ផង ដូច្នេះ ពួក​មនុស្ស​ដែល​គាត់​ធ្វើ​ឲ្យ​ស្លាប់​ក្នុង​កាល​ដែល​គាត់​ស្លាប់​ទៅ នោះ​មាន​ច្រើន​ជាង​ពួក​អ្នក ដែល​គាត់​បាន​សម្លាប់​ពី​កាល​នៅ​រស់​ទៅ​ទៀត

31. ឯ​បង​ប្អូន និង​ពួក​គ្រួ​ឪពុក​គាត់​ទាំង​អស់ គេ​ចុះ​ទៅ​សែង​ខ្មោច​គាត់​ឡើង​មក ក៏​បញ្ចុះ​នៅ​ក្នុង​ទី​កប់​ខ្មោច​របស់​ម៉ាណូអា ជា​ឪពុក នៅ​ជា​កណ្តាល​សូហារ និង​អែស‌ថោល គាត់​បាន​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​លើ​សាសន៍​អ៊ីស្រា‌អែល​២០​ឆ្នាំ។

About ពួក ចៅហ្វាយ Chapter 16

Read ពួក ចៅហ្វាយ Chapter 16 online from the Holy Bible. This chapter is part of the Book of ពួក ចៅហ្វាយ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ពួក ចៅហ្វាយ
Chapter: 16
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ពួក ចៅហ្វាយ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ពួក ចៅហ្វាយ Chapter 16 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ពួក ចៅហ្វាយ Chapter 16?

ពួក ចៅហ្វាយ Chapter 16 is part of the Book of ពួក ចៅហ្វាយ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ពួក ចៅហ្វាយ Chapter 16 online for free with easy chapter navigation.

More Chapters from ពួក-ចៅហ្វាយ

  1. ពួក ចៅហ្វាយ Chapter 19
  2. ពួក ចៅហ្វាយ Chapter 11
  3. ពួក ចៅហ្វាយ Chapter 6
  4. ពួក ចៅហ្វាយ Chapter 1
  5. ពួក ចៅហ្វាយ Chapter 18
  6. ពួក ចៅហ្វាយ Chapter 12
  7. ពួក ចៅហ្វាយ Chapter 10

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. នេហេមា Chapter 1
  2. អេសេគាល Chapter 37
  3. និក្ខមនំ Chapter 26
  4. ហូសេ Chapter 2
  5. លេវីវិន័យ Chapter 23
  6. អេសេគាល Chapter 33
  7. របាក្សត្រ ទី ១ Chapter 12

Related Chapters & Readings

  1. យេរេមា Chapter 23
  2. ពេត្រុស ទី ១ Chapter 4
  3. យ៉ូហាន Chapter 19
  4. និក្ខមនំ Chapter 27
  5. ទំនុកដំកើង Chapter 53
  6. ម៉ាថាយ Chapter 16
  7. ទំនុកដំកើង Chapter 11
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *