ពង្សាវតារក្សត្រ ទី ២ Chapter 3

For English

Read ពង្សាវតារក្សត្រ ទី ២ Chapter 3 Online

Read ពង្សាវតារក្សត្រ ទី ២ Chapter 3 online from the Holy Bible. This chapter is part of the Book of ពង្សាវតារក្សត្រ ទី ២ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ពង្សាវតារក្សត្រ ទី ២ and the Holy Bible online.

Choose a Chapter

ពង្សាវតារក្សត្រ ទី ២ 3

ជំពូក 3

1. រីឯ​យ៉ូរ៉ាម ជា​បុត្រ​អ័ហាប់ ទ្រង់​ចាប់​តាំង​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល​នៅ​ក្រុង​សាម៉ារី ក្នុង​ឆ្នាំ​ទី​១២​នៃ​រាជ្យ​យ៉ូសា‌ផាត ជា​ស្តេច​យូដា ក៏​សោយ‌រាជ្យ​បាន​១២​ឆ្នាំ

2. ទ្រង់​ប្រព្រឹត្ត​ដ៏​លាមក​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តែ​មិន​ដល់​ព្រះ‌បិតា និង​ព្រះ‌មាតា​ទ្រង់​ទេ ដ្បិត​ទ្រង់​បាន​បំបាត់​រូប​ព្រះ‌បាល ដែល​ព្រះ‌បិតា​ទ្រង់​បាន​ធ្វើ​ចេញ

3. ប៉ុន្តែ ទ្រង់​នៅ​តែ​កាន់​តាម​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​កូន​នេបាត​ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​តាម​ផង​នៅ​ឡើយ ទ្រង់​មិន​បាន​លះ‌បង់​អំពើ​បាប​នោះ​ទេ។

4. រីឯ​មេសា​ជា​ស្តេច​សាសន៍​ម៉ូអាប់ ទ្រង់​ជា​អ្នក​មាន​ហ្វូង​ចៀម​ច្រើន ហើយ​ទ្រង់​ក៏​ឡើង​សួយ ជា​រោម​របស់​កូន​ចៀម​១​សែន និង​រោម​របស់​ចៀម​ឈ្មោល​១​សែន មក​ថ្វាយ​ស្តេច​អ៊ីស្រា‌អែល

5. តែ​កាល​អ័ហាប់​ទ្រង់​សុគត​ទៅ នោះ​ស្តេច​ម៉ូអាប់​បាន​បះ‌បោរ​នឹង​ស្តេច​អ៊ីស្រា‌អែល

6. គ្រា​នោះ ស្តេច​យ៉ូរ៉ាម​ក៏​ចេញ​ពី​ក្រុង​សាម៉ារី ទៅ​ត្រួត​មើល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ហើយ​យាង​នាំ​មុខ​គេ​ទៅ

7. ទ្រង់​ក៏​ចាត់​សារ​ទៅ​ឯ​យ៉ូសា‌ផាត ជា​ស្តេច​យូដា​ថា ស្តេច​ម៉ូអាប់​បាន​បះ‌បោរ​នឹង​ទូល‌បង្គំ​ហើយ តើ​ទ្រង់​សព្វ​ព្រះ‌ទ័យ​ចង់​ទៅ​ច្បាំង​នឹង​សាសន៍​ម៉ូអាប់​ជា​មួយ​នឹង​ទូល‌បង្គំ​ឬ​ទេ ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ទូល‌បង្គំ​ចង់​ទៅ​ដែរ ទូល‌បង្គំ​ក៏​ដូច​ជា​ទ្រង់ រាស្ត្រ​ទូល‌បង្គំ​ក៏​ដូច​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​សេះ​ទូល‌បង្គំ​ក៏​ដូច​ជា​សេះ​របស់​ទ្រង់​ដែរ

8. ទ្រង់​ក៏​សួរ​ថា តើ​ត្រូវ​ឲ្យ​យើង​ឡើង​ទៅ​តាម​ផ្លូវ​ណា ស្តេច​អ៊ីស្រា‌អែល​ឆ្លើយ​ថា តាម​ផ្លូវ​កាត់​ទី​រហោ‌ស្ថាន​ស្រុក​អេដុម

9. ដូច្នេះ ស្តេច​អ៊ីស្រា‌អែល ព្រម​ទាំង​ស្តេច​យូដា និង​ស្តេច​អេដុម​ក៏​នាំ​គ្នា​ចេញ​ទៅ គេ​ដើរ​ផ្លូវ​វាង​អស់​៧​ថ្ងៃ ឥត​មាន​ទឹក​សម្រាប់​ពល‌ទ័ព និង​ហ្វូង​សត្វ ដែល​តាម​គេ​ទៅ​នោះ​សោះ

10. ដូច្នេះ ស្តេច​អ៊ីស្រា‌អែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ស្តាយ​ណាស់ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ហៅ​យើង​ខ្ញុំ ជា​ស្តេច​ទាំង​៣​អង្គ​នេះ​មក ដើម្បី​នឹង​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​សាសន៍​ម៉ូអាប់​ហើយ

11. តែ​យ៉ូសា‌ផាត​មាន​ព្រះ‌បន្ទូល​សួរ​ថា នៅ​ទី​នេះ តើ​គ្មាន​ហោរា​ម្នាក់​របស់​ព្រះ‌យេហូវ៉ា ឲ្យ​យើង​បាន​សួរ​ដល់​ព្រះ‌អង្គ​ដោយ‌សារ​អ្នក​នោះ​ទេ​ឬ​អី នោះ​អ្នក​ជំនិត​ម្នាក់​របស់​ស្តេច​អ៊ីស្រា‌អែល​ក៏​ទូល​ឆ្លើយ​ឡើង​ថា អេលី‌សេ ជា​កូន​សាផាត ដែល​បាន​ចាក់​ទឹក​លាង​ដៃ​អេលីយ៉ា លោក​នៅ​ទី​នេះ​ដែរ

12. យ៉ូសា‌ផាត​ក៏​មាន​ព្រះ‌បន្ទូល​ថា ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​សណ្ឋិត​នៅ​នឹង​លោក ដូច្នេះ ស្តេច​អ៊ីស្រា‌អែល និង​យ៉ូសា‌ផាត ហើយ​ស្តេច​អេដុម ទាំង​៣​អង្គ ក៏​យាង​ចុះ​ទៅ​ឯ​លោក។

13. ឯ​អេលី‌សេ​ក៏​ទូល​ដល់​ស្តេច​អ៊ីស្រា‌អែល​ថា តើ​ទ្រង់ និង​ទូល‌បង្គំ​ត្រូវ​ការ​អ្វី​នឹង​គ្នា ចូរ​ទៅ​ឯ​ពួក​ហោរា​របស់​ព្រះ‌បិតា និង​ព្រះ‌មាតា​ទ្រង់​ចុះ តែ​ស្តេច​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​តប​ថា ទេ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ហៅ​ស្តេច​ទាំង​៣​អង្គ​នេះ​មក ដើម្បី​នឹង​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ម៉ូអាប់​ហើយ

14. រួច​អេលី‌សេ​ទូល​ថា ទូល‌បង្គំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល​បរិវារ ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ទូល‌បង្គំ​ឈរ​នៅ​ចំពោះ​ទ្រង់​នេះ​ថា បើ​ទូល‌បង្គំ​មិន​បាន​យល់​ដល់​យ៉ូសា‌ផាត ជា​ស្តេច​យូដា នោះ​ប្រាកដ​ជា​ទូល‌បង្គំ​មិន​ព្រម​ទាំង​ក្រឡេក​មើល​ទៅ​ទ្រង់ ឬ​ឃើញ​ទ្រង់​ទេ

15. តែ​ឥឡូវ​នេះ សូម​នាំ​អ្នក​ភ្លេង​ម្នាក់​មក​ឯ​ទូល‌បង្គំ រួច​កាល​អ្នក​នោះ​កំពុង​តែ​លេង​ភ្លេង នោះ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​លើ​អេលី‌សេ

16. ហើយ​លោក​ទាយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ជីក​ប្រឡាយ​ឲ្យ​ពេញ​ក្នុង​ច្រក​ភ្នំ​នេះ​ទៅ

17. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯង​រាល់​គ្នា​នឹង​មិន​ឃើញ​ខ្យល់​បក់ ឬ​ភ្លៀង​ធ្លាក់​ឡើយ តែ​ច្រក​ភ្នំ​នេះ​នឹង​មាន​ទឹក​ពេញ នោះ​ឯង​រាល់​គ្នា​នឹង​បាន​ទឹក​ផឹក ព្រម​ទាំង​ហ្វូង​សត្វ និង​សត្វ​ជំនិះ​របស់​ឯង​រាល់​គ្នា​ផង

18. ឯ​ការ​នេះ​ក៏​ជា​ការ​យ៉ាង​តូច នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ទេ គឺ​ព្រះ‌ទ្រង់​នឹង​ប្រគល់​សាសន៍​ម៉ូអាប់​មក​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​នៃ​ទ្រង់​ទៀត

19. ត្រូវ​ឲ្យ​វាយ​អស់​ទាំង​ទី​ក្រុង​មាន​កំផែង និង​គ្រប់​ទាំង​ទី​ក្រុង​យ៉ាង​វិសេស ព្រម​ទាំង​កាប់​អស់​ទាំង​ឈើ​ល្អ និង​ខ្ទប់​អស់​ទាំង​រន្ធ​ទឹក ហើយ​យក​ដុំ​ថ្ម​ទៅ​រាយ​បង្ខូច​អស់​ទាំង​ស្រែ​ចម្ការ​ល្អៗ

20. លុះ​ព្រឹក​ឡើង នៅ​ពេល​ថ្វាយ​តង្វាយ ក៏​មាន​ទឹក​ហូរ​មក​ពី​ខាង​ស្រុក​អេដុម នោះ​ច្រក​ភ្នំ​ក៏​មាន​ទឹក​ពេញ។

21. រីឯ​ពួក​សាសន៍​ម៉ូអាប់ កាល​គេ​បាន​ឮ​ថា ស្តេច​ទាំង​នោះ​បាន​ឡើង​មក ដើម្បី​ច្បាំង​នឹង​ខ្លួន នោះ​ក៏​ប្រមូល​គ្នា គឺ​អស់​អ្នក​ណា​ដែល​មាន​អាយុ​ល្មម​នឹង​កាន់​គ្រឿង​សស្ត្រា‌វុធ​បាន រហូត​ឡើង​ទៅ​លើ រួច​ទៅ​ដំរៀប​គ្នា​នៅ​ត្រង់​ព្រំ​ប្រទល់

22. ព្រឹក​ព្រហាម​ថ្ងៃ​នោះ ពួក​ម៉ូអាប់​ក្រោក​ឡើង​ឃើញ​ពន្លឺ​ថ្ងៃ​ចាំង​មក​ពី​លើ​ទឹក ដែល​នៅ​មុខ​គេ​នោះ មើល​ទៅ​ក្រហម​ដូច​ជា​ឈាម

23. គេ​ក៏​និយាយ​គ្នា​ថា នោះ​គឺ​ជា​ឈាម​ហើយ ពួក​ស្តេច​នោះ​បាន​ប្រហារ​ជីវិត​គ្នា ប្រាកដ​ជា​បាន​សម្លាប់​គ្នា​នឹង​គ្នា វិនាស​អស់​ហើយ ដូច្នេះ ឱ​ពួក​ម៉ូអាប់​អើយ ចូរ​យើង​ទៅ​រឹប‌ជាន់​ចាប់​យក​របឹប​របស់​គេ​ចុះ

24. ដូច្នេះ ក៏​នាំ​គ្នា​ទៅ​ដល់​ទី​បោះ​ទ័ព​នៃ​ពួក​អ៊ីស្រា‌អែល តែ​ពួក​អ៊ីស្រា‌អែល​ក្រោក​ឡើង ប្រហារ​ពួក​ម៉ូអាប់​ឲ្យ​គេ​រត់​ទៅ​នៅ​មុខ​ខ្លួន ពួក​អ៊ីស្រា‌អែល​ក៏​ចេះ​តែ​ដេញ​តាម វាយ​ពួក​ម៉ូអាប់​ទៅ រហូត​ដល់​ក្នុង​ស្រុក​គេ

25. ក៏​វាយ​រំលំ​អស់​ទាំង​ទី​ក្រុង ហើយ​យក​ថ្ម​គ្រប់ៗ​គ្នា បោះ​ទៅ​ពេញ​ក្នុង​អស់​ទាំង​ស្រែ​ចម្ការ​ល្អ ក៏​ខ្ទប់​រន្ឋ​ទឹក​ទាំង​ប៉ុន្មាន ហើយ​កាប់​អស់​ទាំង​ដើម​ឈើ​ដែល​ល្អ​ដែរ មាន​តែ​ក្រុង​គារ-ហារ៉ា‌សែត ប៉ុណ្ណោះ​ទេ ដែល​គេ​បាន​ទុក​ថ្ម​ឲ្យ​នៅ​វិញ ប៉ុន្តែ ពួក​បាញ់​ក្រួស គេ​បាន​ឡោម‌ព័ទ្ធ​វាយ​ទី​ក្រុង​នោះ

26. កាល​ស្តេច​ម៉ូអាប់​ឃើញ​ថា ចម្បាំង​ជា​ខ្លាំង​ទប់​មិន​បាន នោះ​ទ្រង់​រើស​យក​ទាហាន​៧០០​នាក់ ដែល​កាន់​ដាវ​នាំ​ទៅ​ដោយ​ប្រាថ្នា​នឹង​ទម្លាយ​ចូល​ទៅ​ដល់​ស្តេច​អេដុម តែ​ធ្វើ​មិន​កើត​ទេ

27. រួច​មក​ទ្រង់​យក​បុត្រា​ច្បង ដែល​ត្រូវ​សោយ‌រាជ្យ​ជំនួស​ទ្រង់ ទៅ​ថ្វាយ​ជា​តង្វាយ​ដុត នៅ​លើ​កំផែង​ក្រុង នោះ​ក៏​កើត​មាន​សេចក្ដី​ក្រេវ‌ក្រោធ​ចំពោះ​ពួក​អ៊ីស្រា‌អែល​ជា​ខ្លាំង ហើយ​គ្រប់​គ្នា​ថយ​ចេញ​ត្រឡប់​ទៅ​ស្រុក​គេ​រៀង​ខ្លួន​វិញ។

About ពង្សាវតារក្សត្រ ទី ២ Chapter 3

Read ពង្សាវតារក្សត្រ ទី ២ Chapter 3 online from the Holy Bible. This chapter is part of the Book of ពង្សាវតារក្សត្រ ទី ២ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ពង្សាវតារក្សត្រ ទី ២
Chapter: 3
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ពង្សាវតារក្សត្រ ទី ២. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ពង្សាវតារក្សត្រ ទី ២ Chapter 3 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ពង្សាវតារក្សត្រ ទី ២ Chapter 3?

ពង្សាវតារក្សត្រ ទី ២ Chapter 3 is part of the Book of ពង្សាវតារក្សត្រ ទី ២ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ពង្សាវតារក្សត្រ ទី ២ Chapter 3 online for free with easy chapter navigation.

More Chapters from ពង្សាវតារក្សត្រ ទី ២

  1. ពង្សាវតារក្សត្រ ទី ២ Chapter 18
  2. ពង្សាវតារក្សត្រ ទី ២ Chapter 23
  3. ពង្សាវតារក្សត្រ ទី ២ Chapter 22
  4. ពង្សាវតារក្សត្រ ទី ២ Chapter 11
  5. ពង្សាវតារក្សត្រ ទី ២ Chapter 21
  6. ពង្សាវតារក្សត្រ ទី ២ Chapter 20
  7. ពង្សាវតារក្សត្រ ទី ២ Chapter 1

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. យ៉ូប Chapter 29
  2. ទំនុកដំកើង Chapter 96
  3. យ៉ូប Chapter 10
  4. ពង្សាវតារក្សត្រ ទី ២ Chapter 17
  5. សុភាសិត Chapter 27
  6. នាង អេសធើរ Chapter 3
  7. លោកុប្បត្តិ Chapter 41

Related Chapters & Readings

  1. សាំយូអែល ទី ១ Chapter 15
  2. ធីម៉ូថេ ទី ២ Chapter 3
  3. យេរេមា Chapter 49
  4. យេរេមា Chapter 24
  5. ទំនុកដំកើង Chapter 54
  6. លោកុប្បត្តិ Chapter 42
  7. ចោទិយកថា Chapter 14
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *