ជនគណនា Chapter 26

For English

Read ជនគណនា Chapter 26 Online

Read ជនគណនា Chapter 26 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ជនគណនា and the Holy Bible online.

Choose a Chapter

ជនគណនា 26

ជំពូក 26

1. កាល​ក្រោយ​សេចក្ដី​វេទនា​នោះ​មក ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ ហើយ​និង​អេលាសារ​ជា​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ​ថា

2. ចូរ​រាប់​ចំនួន​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ គឺ​អស់​អ្នក​ក្នុង​ពួក​អ៊ីស្រា‌អែល​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន

3. នោះ​ម៉ូសេ និង​អេលាសារ​ដ៏​ជា​សង្ឃ ក៏​ប្រាប់​គេ​នៅ​ត្រង់​ស្រុក​វាល​របស់​ម៉ូអាប់ ជិត​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូ​ថា

4. ត្រូវ​រាប់​ឯង​រាល់​គ្នា ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ ហើយ​និង​កូន​ចៅ​អ៊ីស្រា‌អែល នៅ​គ្រា​ដែល​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ​ដែរ។

5. ឯ​រូបេន​គាត់​ជា​កូន​ច្បង​របស់​អ៊ីស្រា‌អែល ហើយ​ពួក​កូន​ចៅ​រូបេន គឺ​ហេណុក​១ ដែល​ជា​អ្នក​បង្កើត​គ្រួ​ហេណុក ប៉ាលូវ​១ ដែល​ជា​អ្នក​បង្កើត​គ្រួ​ប៉ាលូវ

6. ហេស្រុន​១ ដែល​ជា​អ្នក​បង្កើត​គ្រួ​ហេស្រុន កើមី​១ ដែល​ជា​អ្នក​បង្កើត​គ្រួ​កើមី

7. នោះ​ជា​ពួក​នៃ​រូបេន ឯ​អស់​អ្នក​ដែល​បាន​រាប់​ហើយ​ក្នុង​ពួក​គេ នោះ​មាន​ចំនួន​៤​ម៉ឺន​៣​ពាន់​៧៣០​នាក់

8. ឯ​កូន​របស់​ប៉ាលូវ គឺ​អេលាប

9. ហើយ​កូន​របស់​អេលាប គឺ​នេមួល​១ ដាថាន​១ អ័ប៊ីរ៉ាម​១ គឺ​ដាថាន និង​អ័ប៊ីរ៉ាម​នេះ​ហើយ ដែល​គេ​បាន​ហៅ​មក​ឯ​ពួក​ជំនុំ ជា​អ្នក​ដែល​បាន​លើក​គ្នា​ទាស់​នឹង​ម៉ូសេ ហើយ​និង​អើរ៉ុន ជា​មួយ​នឹង​ពួក​កូរេ ក្នុង​កាល​ដែល​ពួក​កូរេ​បាន​លើក​គ្នា​ទាស់​ទទឹង​នឹង​ព្រះ‌យេហូវ៉ា

10. តែ​ដី​បាន​ហា​ឡើង ទទួល​ស្រូប​យក​គេ​ជា​មួយ​នឹង​កូរេ​ទៅ ក្នុង​កាល​ដែល​ពួក​កូរេ​នោះ​ត្រូវ​ស្លាប់ ហើយ​ក៏​មាន​ភ្លើង​ឆេះ​មនុស្ស​២៥០​នាក់​ដែរ ពួក​នោះ​ឯង​បាន​ត្រឡប់​ជា​គំរូ​ដល់​បណ្តា‌ជន

11. តែ​ឯ​កូន​ចៅ​របស់​កូរេ នោះ​មិន​បាន​ស្លាប់​ទេ។

12. ឯ​ពួក​កូន​ចៅ​ស៊ីម្មាន​តាម​គ្រួ​គេ គឺ​យេមូ‌អែល​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​យេមូ‌អែល យ៉ាមីន​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​យ៉ាមីន យ៉ាគិន​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​យ៉ាគិន

13. សេរ៉ាស​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​សេរ៉ាស សូល​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​សូល

14. នោះ​ជា​ពួក​គ្រួ​របស់​ស៊ីម្មាន មាន​ចំនួន​២​ម៉ឺន​២​ពាន់​២០០​នាក់។

15. ឯ​ពួក​កូន​ចៅ​កាឌ់​តាម​គ្រួ​គេ គឺ​សេផុន​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​សេផុន ហាក់គី​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ហាក់គី ស៊ូនី​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ស៊ូនី

16. អូសនី​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​អូសនី អេរី​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​អេរី

17. អើរ៉ូត​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​អើរ៉ូត អើ​រេលី​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​អើរេលី

18. នោះ​ជា​ពួក​គ្រួ​របស់​កូន​ចៅ​កាឌ់ តាម​អស់​អ្នក​ដែល​បាន​រាប់​ក្នុង​ពួក​គេ មាន​ចំនួន​៤​ម៉ឺន​៥០០​នាក់។

19. ឯ​ពួក​កូន​ចៅ​យូដា គឺ​អ៊ើរ​១ ហើយ​និង​អូណាន់​១ ឯ​អ៊ើរ ហើយ​និង​អូណាន់​នេះ គេ​បាន​ស្លាប់​ទៅ​នៅ​ស្រុក​កាណាន

20. ពួក​កូន​ចៅ​យូដា​តាម​គ្រួ​គេ គឺ​សេឡា​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​សេឡា ពេរេស​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ពេរេស សេរ៉ាស​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​សេរ៉ាស

21. ឯ​កូន​របស់​ពេរេស គឺ​ហេស្រុន​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ហេស្រុន ហាមុល​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ហាមុល

22. នោះ​ជា​ពួក​គ្រួ​របស់​យូដា តាម​អស់​អ្នក​ដែល​បាន​រាប់​ក្នុង​ពួក​គេ មាន​ចំនួន​៧​ម៉ឺន​៦​ពាន់​៥០០​នាក់។

23. ឯ​ពួក​កូន​ចៅ​អ៊ីសាខារ​តាម​គ្រួ​គេ គឺ​ថូឡា​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ថូឡា ពូវ៉ា​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ពូវ៉ា

24. យ៉ាសុប​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​យ៉ាសុប ស៊ីមរ៉ុន​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ស៊ីមរ៉ុន

25. នោះ​ជា​ពួក​គ្រួ​របស់​អ៊ីសាខារ តាម​អស់​អ្នក​ដែល​បាន​រាប់​ក្នុង​ពួក​គេ មាន​ចំនួន​៦​ម៉ឺន​៤​ពាន់​៣០០​នាក់។

26. ឯ​ពួក​កូន​ចៅ​សាប់‌យូល៉ូន​តាម​គ្រួ​គេ គឺ​សេរែត​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​សេរែត អេឡូន​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​អេឡូន យ៉ាលាល​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​យ៉ាលាល

27. នោះ​ជា​ពួក​គ្រួ​របស់​សាប់‌យូល៉ូន តាម​អស់​អ្នក​ដែល​បាន​រាប់​ក្នុង​ពួក​គេ មាន​៦​ម៉ឺន​៥០០​នាក់។

28. ឯ​ពួក​កូន​ចៅ​យ៉ូសែប​តាម​គ្រួ​គេ គឺ​ម៉ាន៉ាសេ​១ និង​អេប្រា‌អិម​១

29. ពួក​កូន​ចៅ​ម៉ាន៉ាសេ គឺ​ម៉ាគារ​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ម៉ាគារ ហើយ​ម៉ាគារ​ក៏​បង្កើត​កាឡាត ដែល​ជា​អ្នក​បង្កើត​គ្រួ​កាឡាត

30. ពួក​កូន​របស់​កាឡាត គឺ​យេស៊ើរ​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​យេស៊ើរ ហេលេក​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ហេលេក

31. អាសរាល​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​អាសរាល ស៊ីគែម​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ស៊ីគែម

32. សេមីដា​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​សេមីដា ហេភើរ​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ហេភើរ

33. ឯ​ស្លូផិហាត ជា​កូន​ហេភើរ គាត់​គ្មាន​កូន​ប្រុស​ទេ មាន​សុទ្ធ​តែ​កូន​ស្រី នេះ​ជា​ឈ្មោះ​កូន​ស្រី​របស់​ស្លូផិហាត គឺ​ម័សឡា​១ ណូហា​១ ហុកឡា​១ មីលកា​១ និង​ធើសា​១

34. នោះ​ជា​ពួក​គ្រួ​របស់​ម៉ាន៉ាសេ ពួក​អ្នក​ដែល​បាន​រាប់​ក្នុង​ពួក​គេ មាន​ចំនួន​៥​ម៉ឺន​២​ពាន់​៧០០​នាក់។

35. ឯ​ពួក​កូន​ចៅ​អេប្រា‌អិម​តាម​គ្រួ​គេ គឺ​ស៊ុថេឡា​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ស៊ុថេឡា បេគើរ​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​បេគើរ ថាហាន​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ថាហាន

36. ឯ​ពួក​កូន​ចៅ​ស៊ុថេឡា គឺ​ជា​អេរ៉ាន ដែល​បង្កើត​គ្រួ​អេរ៉ាន

37. នោះ​ហើយ​ជា​ពួក​គ្រួ​របស់​កូន​ចៅ​អេប្រា‌អិម តាម​អស់​អ្នក​ដែល​បាន​រាប់​ក្នុង​ពួក​គេ មាន​ចំនួន​៣​ម៉ឺន​២​ពាន់​៥០០​នាក់ នោះ​ជា​ពួក​កូន​ចៅ​យ៉ូសែប​តាម​គ្រួ​គេ។

38. ឯ​ពួក​កូន​ចៅ​បេន‌យ៉ាមីន​តាម​គ្រួ​គេ គឺ​បេឡា​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​បេឡា អ័សបេល​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​អ័សបេល អេហ៊ីរ៉ាម​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​អេហ៊ីរ៉ាម

39. ស៊ូផាម​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ស៊ូផាម ហ៊ូផាម​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ហ៊ូផាម

40. ឯ​កូន​របស់​បេឡា នោះ​គឺ អើឌ​១ និង​ណាម៉ាន​១ ឯ​អើឌ ជា​អ្នក​បង្កើត​គ្រួ​អើឌ និង​ណាម៉ាន ជា​អ្នក​បង្កើត​គ្រួ​ណាម៉ាន

41. នោះ​ជា​ពួក​កូន​ចៅ​របស់​បេន‌យ៉ាមីន តាម​គ្រួ​គេ ពួក​អ្នក​ដែល​បាន​រាប់​ក្នុង​ពួក​គេ នោះ​មាន​ចំនួន​៤​ម៉ឺន​៥​ពាន់​៦០០​នាក់។

42. ឯ​ពួក​កូន​ចៅ​ដាន់​តាម​គ្រួ​គេ គឺ​ហ៊ូស៊ីម ជា​អ្នក​ដែល​បង្កើត​គ្រួ​ហ៊ូស៊ីម នោះ​ជា​គ្រួ​របស់​ដាន់​តាម​គ្រួសារ​គេ

43. ឯ​ពួក​គ្រួ​ហ៊ូស៊ីម​ទាំង​អស់ តាម​ដែល​បាន​រាប់​ក្នុង​ពួក​គេ មាន​ចំនួន​៦​ម៉ឺន​៤​ពាន់​៤០០​នាក់។

44. ឯ​ពួក​កូន​ចៅ​អេស៊ើរ​តាម​គ្រួ​គេ គឺ​យីមន៉ា​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​យីមន៉ា យីសវី​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​យីសវី បេរា​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​បេរា

45. ឯ​កូន​របស់​បេរា នោះ​គឺ​ហេប៊ើរ​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ហេប៊ើរ ម៉ាលគាល​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ម៉ាលគាល

46. ឯ​កូន​ស្រី​របស់​អេស៊ើរ នោះ​ឈ្មោះ​សេរ៉ា

47. នោះ​ជា​ពួក​គ្រួ​របស់​កូន​ចៅ​អេស៊ើរ តាម​អស់​អ្នក​ដែល​បាន​រាប់​ក្នុង​ពួក​គេ មាន​ចំនួន​៥​ម៉ឺន​៣​ពាន់​៤០០​នាក់។

48. ឯ​ពួក​កូន​ចៅ​ណែប‌ថាលី​តាម​គ្រួ​គេ គឺ​យ៉ាស៊ាល​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​យ៉ាស៊ាល គូនី​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​គូនី

49. យេស៊ើរ​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​យេស៊ើរ ស៊ីលិម​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ស៊ីលិម

50. នោះ​ជា​ពួក​គ្រួ​របស់​ណែប‌ថាលី​តាម​គ្រួ​គេ អស់​អ្នក​ដែល​បាន​រាប់​ក្នុង​ពួក​គេ មាន​ចំនួន​៤​ម៉ឺន​៥​ពាន់​៤០០​នាក់។

51. នេះ​ជា​ចំនួន​នៃ​អស់​អ្នក​ដែល​បាន​រាប់​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល រួម​ទាំង​អស់​មាន​៦​សែន​១​ពាន់​៧៣០​នាក់។

52. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

53. ត្រូវ​ឲ្យ​ចែក​ស្រុក​ទុក​ជា​មរដក​ឲ្យ​ដល់​អ្នក​ទាំង​នេះ តាម​ចំនួន​ឈ្មោះ​គេ

54. ឯ​ពួក​ណា​ដែល​មាន​គ្នា​ច្រើន នោះ​ត្រូវ​ចែក​ឲ្យ​ជា​ច្រើន ហើយ​ពួក​ណា​មាន​គ្នា​តិច នោះ​ក៏​ត្រូវ​ចែក​ឲ្យ​តាម​តិច​វិញ គ្រប់​គ្នា​ត្រូវ​ទទួល​មរដក​តាម​ចំនួន​នៃ​អស់​អ្នក​ដែល​បាន​រាប់​ហើយ​ក្នុង​ពួក​គេ

55. ប៉ុន្តែ ស្រុក​នោះ​ត្រូវ​ចាប់​ឆ្នោត​ចែក​គ្នា គេ​ត្រូវ​ស៊ី​មរដក​តាម​ឈ្មោះ​ពូជ​អំបូរ​នៃ​អយ្យកោ​គេ​រៀង​ខ្លួន

56. គឺ​ដោយ​ចាប់​ឆ្នោត​ដែល​ត្រូវ​ចែក​មរដក​ឲ្យ​ដល់​គេ តាម​ដែល​មាន​គ្នា​ច្រើន និង​គ្នា​តិច។

57. ឯ​ក្នុង​ពួក​លេវី នោះ​បាន​រាប់​អ្នក​ទាំង​នេះ តាម​គ្រួ​គេ គឺ​គើសុន​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​គើសុន កេហាត់​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​កេហាត់ និង​ម្រ៉ារី​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ម្រ៉ារី

58. នេះ​ជា​ពួក​គ្រួ​របស់​លេវី គឺ​ជា​គ្រួ​លិបនី​១ គ្រួ​ហេប្រុន​១ គ្រួ​ម៉ាស់លី​១ គ្រួ​មូស៊ី​១ គ្រួ​កូរេ​១ ឯ​កេហាត់​គាត់​បង្កើត​អាំរ៉ាម

59. ហើយ​ប្រពន្ធ​របស់​អាំរ៉ាម​ឈ្មោះ​យ៉ុកិបិត ជា​កូន​លេវី ដែល​លេវី​បាន​បង្កើត​នៅ​ស្រុក​អេស៊ីព្ទ នាង​នោះ និង​អាំរ៉ាម​បង្កើត​បាន​អើរ៉ុន​១ ម៉ូសេ​១ និង​ម៉ារាម ដែល​ជា​បង​ស្រី​គេ

60. ឯ​អើរ៉ុន​លោក​បង្កើត​បាន​ណាដាប​១ អ័ប៊ីហ៊ូវ​១ អេលាសារ​១ និង​អ៊ីថាម៉ារ​១

61. ឯ​ណាដាប និង​អ័ប៊ីហ៊ូវ​នេះ គេ​បាន​ស្លាប់​ទៅ​ក្នុង​កាល​ដែល​យក​ភ្លើង​ដទៃ មក​ថ្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

62. នោះ​ពួក​លេវី​ដែល​បាន​រាប់​ហើយ មាន​ចំនួន​២​ម៉ឺន​៣​ពាន់​នាក់ គឺ​ជា​ប្រុសៗ​ទាំង​អស់ ចាប់​តាំង​ពី​អាយុ​១​ខែ​ឡើង​ទៅ​លើ ដ្បិត​គេ​មិន​បាន​រាប់​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទេ ពី​ព្រោះ​គេ​គ្មាន​ចំណែក​មរដក​នៅ​ជា​មួយ​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ឡើយ។

63. នេះ​ហើយ​ជា​អ្នក​ទាំង​ប៉ុន្មាន ដែល​ម៉ូសេ និង​អេលាសារ​ដ៏​ជា​សង្ឃ បាន​រាប់​នៅ​ត្រង់​ស្រុក​វាល​របស់​ម៉ូអាប់ ជិត​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​យេរីខូ

64. ប៉ុន្តែ ក្នុង​បណ្តា​អ្នក​ទាំង​នោះ គ្មាន​អ្នក​ណា​មួយ​ដែល​ម៉ូសេ និង​អើរ៉ុន​ដ៏​ជា​សង្ឃ បាន​រាប់​នៅ​ត្រង់​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ​នោះ​ទេ

65. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ពី​គេ​ថា វា​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់​នៅ​ទី​រហោ‌ស្ថាន​ជា​មិន​ខាន ដូច្នេះ គ្មាន​អ្នក​ណា​ក្នុង​ពួក​អ្នក​ទាំង​នោះ​នៅ​សល់​ឡើយ មាន​តែ​កាលែប​ជា​កូន​យេភូនេ​១ ហើយ​និង​យ៉ូស្វេ​ជា​កូន​នុន​១​ប៉ុណ្ណោះ។

About ជនគណនា Chapter 26

Read ជនគណនា Chapter 26 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ជនគណនា
Chapter: 26
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ជនគណនា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ជនគណនា Chapter 26 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ជនគណនា Chapter 26?

ជនគណនា Chapter 26 is part of the Book of ជនគណនា in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ជនគណនា Chapter 26 online for free with easy chapter navigation.

More Chapters from ជនគណនា

  1. ជនគណនា Chapter 19
  2. ជនគណនា Chapter 9
  3. ជនគណនា Chapter 1
  4. ជនគណនា Chapter 5
  5. ជនគណនា Chapter 10
  6. ជនគណនា Chapter 22
  7. ជនគណនា Chapter 8

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. ទំនុកដំកើង Chapter 11
  2. ទំនុកដំកើង Chapter 5
  3. សាំយូអែល ទី ២ Chapter 17
  4. និក្ខមនំ Chapter 8
  5. លោកុប្បត្តិ Chapter 4
  6. របាក្សត្រ ទី ១ Chapter 15
  7. សាការី Chapter 3

Related Chapters & Readings

  1. លោកុប្បត្តិ Chapter 45
  2. ម៉ាថាយ Chapter 25
  3. នាង អេសធើរ Chapter 2
  4. សាស្តា Chapter 2
  5. យ៉ូប Chapter 14
  6. នាង អេសធើរ Chapter 5
  7. ទំនុកដំកើង Chapter 19
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *