Read ជនគណនា Chapter 1 Online
Read ជនគណនា Chapter 1 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ជនគណនា and the Holy Bible online.
Choose a Chapter
ជនគណនា 1
ជំពូក 1
1. នៅថ្ងៃដំបូង ខែពិសាខ ក្នុងឆ្នាំទី២ ចាប់តាំងពីគេចេញពីស្រុកអេស៊ីព្ទមក នោះព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេ ក្នុងត្រសាលជំនុំ នៅទីរហោស្ថានស៊ីណាយថា
2. ចូរឲ្យរាប់ចំនួនពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ គឺគ្រប់ទាំងមនុស្សប្រុសៗ តាមឈ្មោះគេ
3. ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ គឺគ្រប់ទាំងមនុស្សក្នុងសាសន៍អ៊ីស្រាអែល ដែលអាចនឹងចេញទៅច្បាំងបាននោះឯង ហើយនិងអើរ៉ុន ត្រូវរាប់គេតាមពួកកងរបស់គេ
4. ហើយត្រូវឲ្យមានម្នាក់ៗពីគ្រប់ទាំងពូជអំបូរទាំងអស់ ដែលជាមេក្នុងវង្សានុវង្សរបស់ឪពុកគេ ឲ្យបានធ្វើការជាមួយនឹងឯង
5. ឯមនុស្សដែលត្រូវឈរជាមួយនឹងឯង នោះមានឈ្មោះដូច្នេះ គឺ អេលីស៊ើរ ជាកូនសេដេអ៊ើរ ពីពូជអំបូររូបេន១
6. ស៊្លូមាល ជាកូនស៊ូរីសាដាយ ពីពូជអំបូរស៊ីម្មាន១
7. ណាសូន ជាកូនអ័មីន៉ាដាប់ ពីពូជអំបូរយូដា១
8. នេថានេល ជាកូនស៊ូហារ ពីពូជអំបូរអ៊ីសាខារ១
9. អេលាប ជាកូនហេល៉ូន ពីពូជអំបូរសាប់យូល៉ូន១
10. ឯពួកកូនចៅយ៉ូសែប គឺអេលីសាម៉ា ជាកូនអាំមីហ៊ូត ពីពូជអំបូរអេប្រាអិម១ និងកាម៉ាលាល ជាកូនផ្តាស៊ើរ ពីពូជអំបូរម៉ាន៉ាសេ១
11. អ័ប៊ីដាន ជាកូនគីដាហូនី ពីពូជអំបូរបេនយ៉ាមីន១
12. អ័ហ៊ីយេស៊ើរ ជាកូនអាំមីសាដាយ ពីពូជអំបូរដាន់១
13. ប៉ាគីហ៊ាល ជាកូនអុក្រាន ពីពូជអំបូរអេស៊ើរ១
14. អេលាសាប់ ជាកូនដេហ៊ូអែល ពីពូជអំបូរកាឌ់១
15. អ័ហ៊ីរ៉ា ជាកូនអេណាន់ ពីពូជអំបូរណែបថាលី១
16. នេះហើយជាពួកអ្នកដែលបានហៅពីពួកជំនុំមក សុទ្ធតែជាកំពូលលើពូជអំបូរនៃពួកអយ្យកោគេរៀងខ្លួន គឺជាមេលើទាំងពាន់ៗនៃសាសន៍អ៊ីស្រាអែល
17. ម៉ូសេ និងអើរ៉ុន ក៏យកមនុស្សទាំងនេះ ដែលបានចេញឈ្មោះហើយនោះ
18. នាំគ្នាទៅហៅពួកជំនុំឲ្យប្រជុំទាំងអស់នៅថ្ងៃទី១ ក្នុងខែពិសាខនោះឯង ហើយគេក៏ប្រាប់ពីក្រសែរបស់ខ្លួនទាំងប៉ុន្មាន តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ ឲ្យត្រូវនឹងចំនួនឈ្មោះគេ ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើគ្រប់ៗគ្នា
19. ម៉ូសេបានរាប់ចំនួនបណ្តាជនទាំងឡាយនៅទីរហោស្ថានស៊ីណាយ ដូចព្រះយេហូវ៉ាបានបង្គាប់មក។
20. ឯពូជតំណនៃពួកកូនចៅរូបេន ដែលជាកូនច្បងរបស់អ៊ីស្រាអែល តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន គឺប្រុសៗទាំងប៉ុន្មាន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា
21. នោះពួកគេដែលបានរាប់ក្នុងពូជអំបូររូបេន មានចំនួន៤ម៉ឺន៦ពាន់៥០០នាក់។
22. ឯពូជតំណនៃពួកកូនចៅស៊ីម្មាន តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន គឺប្រុសៗទាំងប៉ុន្មាន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា
23. នោះពួកគេដែលបានរាប់ហើយ ក្នុងពូជអំបូរស៊ីម្មាន មានចំនួន៥ម៉ឺន៩ពាន់៣០០នាក់។
24. ឯពូជតំណនៃពួកកូនចៅកាឌ់ តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា
25. នោះពួកគេដែលបានរាប់ ក្នុងពូជអំបូរកាឌ់ មានចំនួន៤ម៉ឺន៥ពាន់៦៥០នាក់។
26. ឯពូជតំណនៃពួកកូនចៅយូដា តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា
27. នោះពួកគេដែលបានរាប់ហើយ ក្នុងពូជអំបូរយូដា មានចំនួន៧ម៉ឺន៤ពាន់៦០០នាក់។
28. ឯពូជតំណនៃពួកកូនចៅអ៊ីសាខារ តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួនចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា
29. នោះពួកគេដែលបានរាប់ហើយ ក្នុងពូជអំបូរអ៊ីសាខារ មានចំនួន៥ម៉ឺន៤ពាន់៤០០នាក់។
30. ឯពូជតំណនៃពួកកូនចៅសាប់យូល៉ូន តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា
31. នោះពួកគេដែលបានរាប់ហើយ ក្នុងពូជអំបូរសាប់យូល៉ូន មានចំនួន៥ម៉ឺន៧ពាន់៤០០នាក់។
32. ឯពួកកូនចៅយ៉ូសែប គឺក្នុងពូជតំណនៃពួកកូនចៅអេប្រាអិម តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា
33. នោះពួកគេដែលបានរាប់ហើយ ក្នុងពូជអំបូរអេប្រាអិម មានចំនួន៤ម៉ឺន៥០០នាក់។
34. ឯពូជតំណនៃពួកកូនចៅម៉ាន៉ាសេ តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា
35. នោះពួកគេដែលបានរាប់ហើយ ក្នុងពូជអំបូរម៉ាន៉ាសេ មានចំនួន៣ម៉ឺន២ពាន់២០០នាក់។
36. ឯពូជតំណនៃពួកកូនចៅបេនយ៉ាមីន តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា
37. នោះពួកគេដែលបានរាប់ហើយ ក្នុងពូជអំបូរបេនយ៉ាមីន មានចំនួន៣ម៉ឺន៥ពាន់៤០០នាក់។
38. ឯពូជតំណនៃពួកកូនចៅដាន់ តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា
39. នោះពួកគេដែលបានរាប់ក្នុងពូជអំបូរដាន់ មានចំនួន៦ម៉ឺន២ពាន់៧០០នាក់។
40. ឯពូជតំណនៃពួកកូនចៅអេស៊ើរ តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា
41. នោះពួកគេដែលបានរាប់ហើយក្នុងអំបូរអេស៊ើរ មានចំនួន ៤ម៉ឺន១ពាន់៥០០នាក់។
42. ឯពូជតំណនៃពួកកូនចៅណែបថាលី តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន ចាប់តាំងពីអាយុ២០ឆ្នាំទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់គ្នា
43. នោះពួកគេដែលបានរាប់ហើយ ក្នុងពូជអំបូរណែបថាលី មានចំនួន៥ម៉ឺន៣ពាន់៤០០នាក់។
44. នេះហើយជាពួកអ្នកដែលបានកំណត់រាប់ គឺដែលម៉ូសេ និងអើរ៉ុន ហើយនិងពួកជាកំពូលលើសាសន៍អ៊ីស្រាអែលទាំង១២នាក់ ដែលម្នាក់ក្នុងពួកវង្សានុវង្សរបស់ឪពុកគេនីមួយៗបានកំណត់រាប់
45. ដូច្នេះ ពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន ដែលគេបានរាប់ហើយ តាមវង្សានុវង្សរបស់ឪពុកគេ ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាពួកសាសន៍អ៊ីស្រាអែល ដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា
46. នោះរួមគ្នាទាំងអស់មាន៦សែន៣ពាន់៥៥០នាក់។
47. តែពួកលេវីតាមពូជអំបូរឪពុកគេ នោះមិនបានរាប់ជាមួយគ្នាទេ
48. ដ្បិតព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលនឹងម៉ូសេថា
49. មានតែពូជអំបូរលេវី១ទេ ដែលឯងមិនត្រូវរាប់ ក៏មិនត្រូវកំណត់ឲ្យដឹងចំនួនគេ ក្នុងកូនចៅអ៊ីស្រាអែលឡើយ
50. តែត្រូវឲ្យឯងតម្រូវពួកលេវីឲ្យត្រួតលើរោងឧបោសថផងសេចក្ដីបន្ទាល់ និងគ្រឿងប្រដាប់ទាំងប៉ុន្មាន ហើយនិងរបស់ទាំងអស់សម្រាប់រោងនោះ គឺគេហើយដែលត្រូវលីសែងរោងឧបោសថ និងគ្រឿងប្រដាប់ទាំងប៉ុន្មាន ហើយគេត្រូវធ្វើការងារក្នុងរោងនោះ ព្រមទាំងដំឡើងត្រសាលគេនៅជុំវិញផង
51. កាលណារោងឧបោសថត្រូវទៅមុខ នោះស្រេចនូវពួកលេវីរុះរើចេញ ហើយកាលណាត្រូវដំឡើងវិញ នោះក៏ស្រេចនូវពួកលេវីដែរ បើអ្នកដទៃណាដែលចូលទៅជិត នោះនឹងត្រូវស្លាប់
52. ឯពួកកូនចៅអ៊ីស្រាអែល ត្រូវឲ្យគេដំឡើងត្រសាលគេរៀងខ្លួន នៅ១ដុំជាមួយនឹងពួកខ្លួន គឺនៅជិតទង់ជ័យរបស់ខ្លួនគ្រប់គ្នា តាមពួកកងរបស់ខ្លួន
53. តែឯពួកលេវី ត្រូវដំឡើងត្រសាលរបស់ខ្លួន នៅព័ទ្ធជុំវិញរោងឧបោសថផងសេចក្ដីបន្ទាល់វិញ ដើម្បីកុំឲ្យមានសេចក្ដីខ្ញាល់មកលើពួកជំនុំនៃកូនចៅអ៊ីស្រាអែលឡើយ ហើយត្រូវឲ្យគេរក្សារោងឧបោសថផងសេចក្ដីបន្ទាល់នោះ
54. ពួកកូនចៅអ៊ីស្រាអែលក៏ធ្វើតាមគ្រប់សេចក្ដីទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ គេបានធ្វើសម្រេចតាមទាំងអស់។
About ជនគណនា Chapter 1
Read ជនគណនា Chapter 1 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ជនគណនា
Chapter: 1
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ជនគណនា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ជនគណនា Chapter 1 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ជនគណនា Chapter 1?
ជនគណនា Chapter 1 is part of the Book of ជនគណនា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ជនគណនា Chapter 1 online for free with easy chapter navigation.
More Chapters from ជនគណនា
- ជនគណនា Chapter 19
- ជនគណនា Chapter 31
- ជនគណនា Chapter 33
- ជនគណនា Chapter 32
- ជនគណនា Chapter 30
- ជនគណនា Chapter 27
- ជនគណនា Chapter 22
Explore More from ព្រះគម្ពីរសញ្ញាចាស់
- អេសាយ Chapter 59
- អេសាយ Chapter 30
- អេសាយ Chapter 4
- អេសេគាល Chapter 1
- សាការី Chapter 8
- ជនគណនា Chapter 4
- អេសេគាល Chapter 15