Read យេរេមា Chapter 43 Online
Read យេរេមា Chapter 43 online from the Holy Bible. This chapter is part of the Book of យេរេមា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of យេរេមា and the Holy Bible online.
Choose a Chapter
យេរេមា 43
ជំពូក 43
1. កាលយេរេមា បានប្រាប់ដល់បណ្តាជនទាំងឡាយ តាមអស់ទាំងព្រះបន្ទូលរបស់ព្រះយេហូវ៉ាជាព្រះនៃគេ គឺជាសេចក្ដីដែលព្រះយេហូវ៉ាជាព្រះនៃគេ ទ្រង់បានចាត់លោកឲ្យទៅប្រាប់ គឺជាពាក្យទាំងនេះចប់ហើយ
2. នោះអ័សារា ជាកូនហូសាយ៉ា និងយ៉ូហាណាន ជាកូនការា ព្រមទាំងមនុស្សឆ្មើងឆ្មៃទាំងប៉ុន្មាន គេតបទៅយេរេមាថា លោកនិយាយកុហកទេ ព្រះយេហូវ៉ាជាព្រះនៃយើង ទ្រង់មិនបានចាត់លោកឲ្យមកប្រាប់យើងថា កុំឲ្យទៅអាស្រ័យនៅឯស្រុកអេស៊ីព្ទនោះទេ
3. គឺបារូក ជាកូននេរីយ៉ា បានចាក់រុកលោកឲ្យទាស់នឹងយើងវិញ ដើម្បីនឹងប្រគល់យើងទៅក្នុងកណ្តាប់ដៃនៃពួកខាល់ដេ ឲ្យគេបានសម្លាប់យើង ហើយនាំទៅជាឈ្លើយដល់ស្រុកបាប៊ីឡូន
4. ដូច្នេះ យ៉ូហាណាន ជាកូនការា និងពួកមេទ័ពទាំងអស់ ព្រមទាំងជនទាំងឡាយ គេមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដើម្បីនឹងនៅក្នុងស្រុកយូដាទេ
5. គឺយ៉ូហាណាន ជាកូនការា និងពួកមេទ័ពទាំងអស់ គេប្រមូលសំណល់ពួកយូដាដែលបានវិលមក ដើម្បីអាស្រ័យនៅក្នុងស្រុកយូដាវិញ ពីគ្រប់ទាំងប្រទេសដែលគេត្រូវបណ្តេញទៅនោះ
6. គឺទាំងប្រុសទាំងស្រី និងកូនក្មេង ពួកបុត្រីរបស់ស្តេច និងបណ្តាមនុស្សដែលនេប៊ូសារ៉ាដាន ជាមេទ័ពធំ បានទុកឲ្យនៅជាមួយនឹងកេដាលា ជាកូនអ័ហ៊ីកាម ដែលជាកូនសាផាន ព្រមទាំងហោរាយេរេមា និងបារូក ជាកូននេរីយ៉ា
7. នាំចូលទៅក្នុងស្រុកអេស៊ីព្ទទាំងអស់គ្នា ពីព្រោះគេមិនព្រមស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាទេ គេក៏ទៅដល់ក្រុងថាផ្នេស។
8. នៅគ្រានោះ ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់យេរេមានៅត្រង់ថាផ្នេសដូច្នេះ
9. ចូរយកថ្មធំៗ ទៅកប់ទុកក្នុងបាយអនៃកម្រាលឥដ្ឋ ដែលនៅមុខដំណាក់ផារ៉ោនត្រង់ថាផ្នេស នៅភ្នែកនៃពួកយូដាទៅ
10. ហើយប្រាប់គេថា ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងចាត់ទៅនាំយកនេប៊ូក្នេសា ស្តេចបាប៊ីឡូន ជាអ្នកបម្រើរបស់អញមក ហើយនិងតាំងបល្ល័ង្ករបស់គេនៅពីលើថ្មដែលអញបានលាក់ទុកនេះ គេនឹងដំឡើងព្រះរាជពន្លារបស់គេនៅពីលើផង
11. គេនឹងមកវាយស្រុកអេស៊ីព្ទ គ្រានោះ មនុស្សណាដែលសម្រាប់ស្លាប់ នឹងត្រូវស្លាប់ទៅ អ្នកណាដែលសម្រាប់ដឹកទៅជាឈ្លើយ នឹងត្រូវដឹកទៅ ហើយអ្នកណាដែលសម្រាប់ដាវ នឹងត្រូវប្រគល់ទៅដល់ដាវ
12. អញនឹងបង្កាត់ភ្លើងនៅក្នុងវិហារនៃព្រះទាំងប៉ុន្មានរបស់ស្រុកអេស៊ីព្ទ ហើយគេនឹងដុតចោល ព្រមទាំងដឹកនាំរូបព្រះទាំងនោះទៅជាឈ្លើយ គេនឹងប្រដាប់ខ្លួនដោយស្រុកអេស៊ីព្ទ ដូចជាអ្នកគង្វាលពាក់អាវខ្លួន រួចគេនឹងចេញពីនេះទៅដោយសុខសាន្ត
13. គេក៏នឹងបំបែកបំបាក់រូបព្រះនៅបេត-សេមែស ដែលនៅក្នុងស្រុកអេស៊ីព្ទដែរ ព្រមទាំងដុតវិហារនៃព្រះរបស់ស្រុកអេស៊ីព្ទទាំងប៉ុន្មានផង។
About យេរេមា Chapter 43
Read យេរេមា Chapter 43 online from the Holy Bible. This chapter is part of the Book of យេរេមា in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: យេរេមា
Chapter: 43
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading យេរេមា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading យេរេមា Chapter 43 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is យេរេមា Chapter 43?
យេរេមា Chapter 43 is part of the Book of យេរេមា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete យេរេមា Chapter 43 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- សាស្តា Chapter 1
- ហូសេ Chapter 12
- ហូសេ Chapter 6
- ហូសេ Chapter 4
- ហូសេ Chapter 10
Explore More from យេរេមា
- យេរេមា Chapter 2
- យេរេមា Chapter 15
- យេរេមា Chapter 10
- យេរេមា Chapter 31
- យេរេមា Chapter 17
- យេរេមា Chapter 44
- យេរេមា Chapter 18