ជនគណនា Chapter 20

For English

Read ជនគណនា Chapter 20 Online

Read ជនគណនា Chapter 20 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ជនគណនា and the Holy Bible online.

Choose a Chapter

ជនគណនា 20

ជំពូក 20

1. រីឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គឺ​ជា​ពួក​ជំនុំ​ទាំង​អស់​គ្នា ក៏​មក​ដល់​ទី​រហោ‌ស្ថាន​ស៊ីន នៅ​ខែ​ចេត្រ ហើយ​អាស្រ័យ​នៅ​ត្រង់​កាដេស ឯ​ម៉ារាម​នាង​ក៏​ស្លាប់ ហើយ​គេ​បញ្ចុះ​សព​នាង​នៅ​ទី​នោះ​ទៅ។

2. កន្លែង​នោះ​គ្មាន​ទឹក​ឲ្យ​ពួក​ជំនុំ​ផឹក​សោះ ដូច្នេះ គេ​ក៏​មូល​គ្នា​មក​ទាស់​នឹង​ម៉ូសេ ហើយ​និង​អើរ៉ុន

3. គេ​រក​រឿង​ឈ្លោះ​នឹង​ម៉ូសេ​ថា ស៊ូ​ឲ្យ​យើង​រាល់​គ្នា​បាន​ស្លាប់ ក្នុង​កាល​ដែល​បង​ប្អូន​យើង​ស្លាប់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​នោះ​ចុះ

4. ហេតុ​អ្វី​បាន​ជា​លោក​នាំ​ពួក​ជំនុំ​ផង​ព្រះ‌យេហូវ៉ា​មក​ក្នុង​ទី​រហោ‌ស្ថាន ឲ្យ​យើង​ត្រូវ​ស្លាប់​នៅ​ទី​នេះ ព្រម​ទាំង​ហ្វូង​សត្វ​របស់​យើង​ផង​ដូច្នេះ

5. ម្តេច​ក៏​លោក​បាន​នាំ​យើង​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ក្នុង​ទី​ហិន‌ហោច​នេះ​ធ្វើ​អី ទី​នេះ​មិន​មែន​ជា​កន្លែង​ដែល​នឹង​សាប‌ព្រោះ​ទៅ​បាន ឬ​ដែល​មាន​ល្វា មាន​ទំពាំង‌បាយ‌ជូរ ឬ​ទទឹម​ទេ សូម្បី​តែ​ទឹក​ផឹក​ក៏​គ្មាន​ផង

6. ឯ​ម៉ូសេ និង​អើរ៉ុន ក៏​ចេញ​ពី​ពួក​ជំនុំ​ទៅ​ឯ​មាត់​ទ្វារ​ត្រសាល​ជំនុំ ទម្លាក់​ខ្លួន​ក្រាប​ផ្កាប់​មុខ​ចុះ នោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​លេច​មក​ឲ្យ​ឃើញ

7. ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

8. ចូរ​យក​ដំបង​របស់​ឯង ហើយ​ប្រជុំ​ពួក​ជំនុំ​ទៅ គឺ​ឯង និង​អើរ៉ុន​ជា​បង​ឯង​ផង រួច​បង្គាប់​ដល់​ថ្មដា​នៅ​មុខ​គេ ឲ្យ​មាន​ទឹក​ចេញ​មក​ចុះ នោះ​ឯង​នឹង​បាន​នាំ​ទឹក​ឲ្យ​ចេញ​ពី​ថ្ម​មក​ឲ្យ​គេ​ហើយ ដូច្នេះ ឯង​នឹង​ឲ្យ​ពួក​ជំនុំ ព្រម​ទាំង​ហ្វូង​សត្វ​គេ​ផឹក​បាន

9. ម៉ូសេ​ក៏​យក​ដំបង​ពី​ចំពោះ​ព្រះ‌យេហូវ៉ា ដូច​ជា​ទ្រង់​បាន​បង្គាប់​មក

10. រួច​លោក និង​អើរ៉ុន ក៏​ប្រមូល​ពួក​ជំនុំ​មក​នៅ​មុខ​ថ្មដា ដោយ​ពាក្យ​ថា ចូរ​ស្តាប់​ចុះ ពួក​បះ‌បោរ​អើយ តើ​ត្រូវ​ឲ្យ​យើង​ធ្វើ​ឲ្យ​ទឹក​ចេញ​ពី​ថ្មដា​នេះ សម្រាប់​អ្នក​រាល់​គ្នា​ឬ​អី

11. រួច​ម៉ូសេ​លើក​ដៃ​ឡើង វាយ​ថ្ម​នោះ​ដោយ​ដំបង​អស់​២​ដង នោះ​ក៏​មាន​ទឹក​ហូរ​ចេញ​មក​ជា​បរិបូរ ឯ​ពួក​ជំនុំ និង​ហ្វូង​សត្វ​គេ​ក៏​នាំ​គ្នា​ផឹក​ទៅ។

12. តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ ហើយ​និង​អើរ៉ុន​ថា ពី​ព្រោះ​ឯង​មិន​បាន​ជឿ​អញ ដើម្បី​នឹង​លើក​អញ​ជា​បរិសុទ្ធ ចំពោះ​ភ្នែក​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដូច្នេះ បាន​ជា​ឯង​នឹង​នាំ​ពួក​ជំនុំ​នេះ​ចូល​ទៅ​ក្នុង​ស្រុក​ដែល​អញ​ឲ្យ​ដល់​គេ​ពុំ​បាន​ឡើយ

13. ទឹក​នោះ​ជា​ទឹក​មេរីបា ពី​ព្រោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​រក​រឿង​នឹង​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​បាន​សម្ដែង​សេចក្ដី​បរិសុទ្ធ​របស់​ទ្រង់ ដោយ‌សារ​ទឹក​នោះ​ឯង។

14. ម៉ូសេ​ក៏​ចាត់​សារ​ពី​កាដេស​ទៅ​ឯ​ស្តេច​ស្រុក​អេដុម​ទូល​ថា អ៊ីស្រា‌អែល​ជា​ប្អូន​ទ្រង់​មាន​វាចា​ដូច្នេះ​ថា ទ្រង់​ជ្រាប​ចំពោះ​ការ​នឿយ‌ហត់ ដែល​កើត​មក​ដល់​យើង​ខ្ញុំ​រាល់​គ្នា​ហើយ

15. គឺ​ដែល​ពួក​អយ្យកោ​យើង​ខ្ញុំ​បាន​ចុះ​ទៅ​នៅ​ស្រុក​អេស៊ីព្ទ ហើយ​យើង​ខ្ញុំ​ក៏​បាន​នៅ​ស្រុក​នោះ​ជា​យូរ​ឆ្នាំ​ដែរ ឯ​ពួក​សាសន៍​អេស៊ីព្ទ​គេ​បាន​ធ្វើ​បាប​ដល់​យើង​ខ្ញុំ និង​ពួក​អយ្យកោ​យើង​ខ្ញុំ​ផង

16. តែ​កាល​យើង​ខ្ញុំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា នោះ​ទ្រង់​ក៏​ឮ​សំឡេង​យើង​ខ្ញុំ ហើយ​ទ្រង់​ចាត់​ទេវតា​១​មក នាំ​យើង​ខ្ញុំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ឥឡូវ​នេះ មើល យើង​ខ្ញុំ​នៅ​ត្រង់​កាដេស ជា​ទី​ក្រុង​នៅ​ចុង​ព្រំ​ស្រុក​របស់​ទ្រង់

17. ដូច្នេះ សូម​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុក​របស់​ទ្រង់​ផង យើង​ខ្ញុំ​នឹង​មិន​ដើរ​កាត់​ស្រែ ឬ​ចម្ការ​ទេ ក៏​មិន​ផឹក​ទឹក​អណ្តូង​ដែរ គឺ​យើង​ខ្ញុំ​នឹង​ដើរ​តាម​តែ​ផ្លូវ​ថ្នល់ របស់​ស្តេច​វិញ ឥត​មាន​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ឡើយ ទាល់​តែ​បាន​ឆ្លង​ហួស​ពី​ព្រំ‌ដែន​ទ្រង់​ទៅ

18. តែ​ស្តេច​ស្រុក​អេដុម​មាន​ព្រះ‌បន្ទូល​តប​ថា មិន​ត្រូវ​ឲ្យ​ឯង​ដើរ​កាត់​ស្រុក​របស់​យើង​ឡើយ បើ​ធ្វើ​ដូច្នោះ នោះ​យើង​នឹង​យក​ដាវ​ចេញ​មក​ច្បាំង​នឹង​ឯង​ហើយ

19. ពួក​កូន​ចៅ​អ៊ីស្រា‌អែល​គេ​អង្វរ​ថា យើង​ខ្ញុំ​រាល់​គ្នា​នឹង​គ្រាន់​តែ​ដើរ​តាម​ថ្នល់​ធំ​ទេ បើ‌សិន​ជា​យើង​ខ្ញុំ ឬ​ហ្វូង​សត្វ​យើង​ខ្ញុំ​ផឹក​ទឹក​របស់​ទ្រង់ នោះ​យើង​ខ្ញុំ​នឹង​ចេញ​ថ្លៃ​សង​ថ្វាយ​ទ្រង់ សូម​តែ​ឲ្យ​យើង​ខ្ញុំ​បាន​ដើរ​កាត់​ស្រុក​ទ្រង់​ប៉ុណ្ណោះ​ចុះ

20. តែ​ស្តេច​នោះ​មាន​ព្រះ‌បន្ទូល​ថា មិន​ត្រូវ​ឲ្យ​ឯង​ទៅ​ទេ ហើយ​ស្តេច​អេដុម​ក៏​ចេញ​មក​ទាស់​នឹង​គេ ព្រម​ទាំង​នាំ​យក​មនុស្ស​ជា​ច្រើន​មក មាន​អំណាច​ជា​ខ្លាំង

21. ដូច្នេះ ស្តេច​អេដុម​មិន​ព្រម​បើក​ឲ្យ​ពួក​អ៊ីស្រា‌អែល​ដើរ​កាត់​ស្រុក​ទ្រង់​ទេ បាន​ជា​ពួក​អ៊ីស្រា‌អែល​គេ​បែរ​ចេញ​ពី​ទ្រង់​ទៅ។

22. ពួក​កូន​ចៅ​អ៊ីស្រា‌អែល គឺ​ពួក​ជំនុំ​ទាំង​មូល ក៏​ធ្វើ​ដំណើរ​ចេញ​ពី​ស្រុក​កាដេស​មក​ដល់​ភ្នំ​ហោរ

23. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ ហើយ​និង​អើរ៉ុន​នៅ​ភ្នំ​ហោរ​នោះ ត្រង់​ព្រំ‌ដែន​ស្រុក​អេដុម​ថា

24. អើរ៉ុន​នឹង​ត្រូវ​បាន​ប្រមូល​ទៅ​មូល​នឹង​ពួក​អយ្យកោ​ហើយ ដ្បិត​មិន​ត្រូវ​ចូល​ទៅ​ក្នុង​ស្រុក ដែល​អញ​បាន​ឲ្យ​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទេ ពី​ព្រោះ​ឯង​ទាំង​២​នាក់​បាន​ចចេស​នឹង​បង្គាប់​អញ នៅ​ត្រង់​ទឹក​មេរីបា

25. ដូច្នេះ ឲ្យ​យក​អើរ៉ុន និង​អេលាសារ ជា​កូន​លោក នាំ​ឡើង​ទៅ​លើ​ភ្នំ​ហោរ​ទៅ

26. រួច​ដោះ​សម្លៀក‌បំពាក់ ពី​អើរ៉ុន យក​ទៅ​បំពាក់​ឲ្យ​អេលាសារ​ជា​កូន​វិញ នោះ​អើរ៉ុន​នឹង​ត្រូវ​បាន​ប្រមូល​ទៅ​មូល​នឹង​ពួក​អយ្យកោ គឺ​ត្រូវ​ស្លាប់​នៅ​ទី​នោះ

27. ម៉ូសេ​ក៏​ធ្វើ​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក គេ​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​ហោរ នៅ​ចំពោះ​ភ្នែក​នៃ​ពួក​ជំនុំ​ទាំង​អស់​គ្នា

28. នោះ​ម៉ូសេ​ក៏​ដោះ​សម្លៀក‌បំពាក់​ពី​អើរ៉ុន យក​ទៅ​បំពាក់​ឲ្យ​អេលាសារ​ជា​កូន​វិញ រួច​អើរ៉ុន​ស្លាប់​នៅ​លើ​កំពូល​ភ្នំ​នោះ​ទៅ ឯ​ម៉ូសេ និង​អេលាសារ​ក៏​ចុះ​ពី​លើ​ភ្នំ​មក​វិញ

29. កាល​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​បាន​ឃើញ​ថា អើរ៉ុន​ស្លាប់​ហើយ នោះ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ក៏​កាន់​ទុក្ខ​នឹង​លោក​អស់​៣០​ថ្ងៃ។

About ជនគណនា Chapter 20

Read ជនគណនា Chapter 20 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ជនគណនា
Chapter: 20
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ជនគណនា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ជនគណនា Chapter 20 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ជនគណនា Chapter 20?

ជនគណនា Chapter 20 is part of the Book of ជនគណនា in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ជនគណនា Chapter 20 online for free with easy chapter navigation.

More Chapters from ជនគណនា

  1. ជនគណនា Chapter 5
  2. ជនគណនា Chapter 22
  3. ជនគណនា Chapter 1
  4. ជនគណនា Chapter 19
  5. ជនគណនា Chapter 9
  6. ជនគណនា Chapter 7
  7. ជនគណនា Chapter 35

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. អេសេគាល Chapter 19
  2. របាក្សត្រ ទី ២ Chapter 24
  3. ពួក ចៅហ្វាយ Chapter 8
  4. យ៉ូប Chapter 2
  5. និក្ខមនំ Chapter 7
  6. អេសាយ Chapter 38
  7. ហូសេ Chapter 10

Related Chapters & Readings

  1. លេវីវិន័យ Chapter 16
  2. អេម៉ុស Chapter 1
  3. និក្ខមនំ Chapter 34
  4. យ៉ូប Chapter 29
  5. យ៉ាកុប Chapter 5
  6. សាំយូអែល ទី ១ Chapter 10
  7. យ៉ូប Chapter 7
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *