ជនគណនា Chapter 14

For English

Read ជនគណនា Chapter 14 Online

Read ជនគណនា Chapter 14 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ជនគណនា and the Holy Bible online.

Choose a Chapter

ជនគណនា 14

ជំពូក 14

1. គ្រា​នោះ ពួក​ជំនុំ​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ក៏​ឡើង​សំឡេង​ស្រែក ហើយ​នៅ​យប់​នោះ បណ្តា‌ជន​ក៏​យំ​គ្រប់​គ្នា

2. នោះ​គេ​រទូ‌រទាំ​ទាស់​នឹង​ម៉ូសេ ហើយ​និង​អើរ៉ុន ពួក​ជំនុំ​ទាំង​អស់​គ្នា​និយាយ​ថា ស៊ូ​ឲ្យ​យើង​បាន​ស្លាប់​នៅ​ស្រុក​អេស៊ីព្ទ ឬ​នៅ​ក្នុង​ទី​រហោ‌ស្ថាន​នេះ​វិញ យើង​សុខ​ចិត្ត​ឲ្យ​ស្លាប់​ទៅ​ជា​ជាង

3. តើ​ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​នាំ​យើង​មក​ក្នុង​កន្លែង​នេះ ឲ្យ​ត្រូវ​ស្លាប់​ដោយ​ដាវ​ដូច្នេះ ហើយ​ឲ្យ​ប្រពន្ធ​កូន​យើង​ទៅ​ជា​រំពា​គេ​ផង ចុះ​បើ​យើង​វិល​ត្រឡប់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​វិញ នោះ​តើ​មិន​មាន​ប្រយោជន៍​ជា​ជាង​ទេ​ឬ​អី

4. រួច​គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា ចូរ​យើង​រើស​យក​មេ​ម្នាក់ ហើយ​ត្រឡប់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​វិញ​ទៅ។

5. នោះ​ម៉ូសេ និង​អើរ៉ុន លោក​ទម្លាក់​ខ្លួន​ចុះ​ផ្កាប់​មុខ​នៅ​ចំពោះ​មុខ​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា

6. ហើយ​យ៉ូស្វេ ជា​កូន​នុន និង​កាលែប ជា​កូន​យេភូនេ ដែល​នៅ​ក្នុង​ពួក​អ្នក​ដើរ​សង្កេត​មើល​ស្រុក គេ​ក៏​ហែក​សម្លៀក‌បំពាក់​ខ្លួន

7. ព្រម​ទាំង​និយាយ​ទៅ​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​ថា ស្រុក​ដែល​យើង​បាន​ដើរ​កាត់​សង្កេត​មើល​នោះ ជា​ស្រុក​ល្អ​ក្រៃ‌លែង

8. បើ‌សិន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​យើង​រាល់​គ្នា នោះ​ទ្រង់​នឹង​នាំ​យើង​ឲ្យ​បាន​ចូល​ទៅ​ក្នុង​ស្រុក​នោះ​ជា​មិន​ខាន ហើយ​និង​ប្រទាន​មក​យើង​ផង គឺ​ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ដ៏​ហូរ‌ហៀរ

9. កុំ​ឲ្យ​តែ​បះ‌បោរ​នឹង​ព្រះ‌យេហូវ៉ា ឬ​ខ្លាច​មនុស្ស​នៅ​ស្រុក​នោះ​ប៉ុណ្ណោះ ដ្បិត​គេ​ជា​អាហារ​សម្រាប់​យើង​រាល់​គ្នា​ទេ ទី​ពឹង​ជ្រក​របស់​គេ​បាន​រើ​ចេញ​ទៅ​បាត់​ហើយ ព្រះ‌យេហូវ៉ា​ក៏​គង់​នៅ​ខាង​យើង​រាល់​គ្នា​ដែរ កុំ​ឲ្យ​ខ្លាច​គេ​ឡើយ

10. ឯ​ពួក​ជំនុំ​ទាំង​អស់​ក៏​ប្រាប់​គ្នា​ថា ចូរ​ចោល​គេ​នឹង​ថ្ម​ទៅ តែ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​បាន​លេច​មក​ក្នុង​ត្រសាល​ជំនុំ ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ឃើញ។

11. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា តើ​ជន​ទាំង‌ឡាយ​នេះ​នឹង​នៅ​តែ​មើល‌ងាយ​អញ​ដល់​កាល​ណា​ទៀត តើ​ដល់​កាល​ណា​ទៀត​ដែល​គេ​នៅ​តែ​មិន​ជឿ​ដល់​អញ ទោះ​បើ​ឃើញ​អស់​ទាំង​ទី​សម្គាល់ ដែល​អញ​បាន​ធ្វើ​នៅ​កណ្តាល​គេ​ជា​ច្រើន​ម៉្លេះ​ផង

12. ដូច្នេះ អញ​នឹង​វាយ​គេ ដោយ​ជំងឺ​អាសន្ន‌រោគ ហើយ​និង​កាត់‌កាល់​គេ​ចោល​ចេញ រួច​អញ​នឹង​បង្កើត​សាសន៍១​ដ៏​ធំ​ជាង ហើយ​ពូកែ​ជាង​ពី​ឯង​វិញ។

13. តែ​ម៉ូសេ​ទូល​ទៅ​ព្រះ‌យេហូវ៉ា​ថា បើ​ដូច្នោះ ពួក​សាសន៍​អេស៊ីព្ទ​នឹង​ឮ​ដែរ (ដ្បិត​ទ្រង់​បាន​នាំ​បណ្តា‌ជន​នេះ​ពី​កណ្តាល​គេ ឡើង​មក​ដោយ​ព្រះ‌ចេស្តា​ទ្រង់)

14. នោះ​គេ​នឹង​ប្រាប់​តៗ​មក ដល់​មនុស្ស​នៅ​ស្រុក​នេះ ដែល​បាន​ឮ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​តែង​គង់​នៅ​កណ្តាល​ពួក​ជន​នេះ ក៏​ឮ​ថា ពួក​ជន​នេះ​តែង​ឃើញ​ព្រះ‌យេហូវ៉ា​នៅ​ប្រទល់​មុខ ហើយ​ថា ពពក​របស់​ទ្រង់​តែង​ស្ថិត​នៅ​ពី​លើ​គេ ទ្រង់​ក៏​យាង​នាំ​មុខ​គេ​ក្នុង​បង្គោល​ពពក​នៅ​វេលា​ថ្ងៃ និង​ក្នុង​បង្គោល​ភ្លើង​នៅ​វេលា​យប់

15. ដូច្នេះ បើ​ទ្រង់​សម្លាប់​ពួក​ជន​ទាំង​នេះ ដូច​ជា​មនុស្ស​តែ​ម្នាក់ នោះ​សាសន៍​ទាំង​ប៉ុន្មាន ដែល​បាន​ឮ​ល្បី​ពី​ទ្រង់ គេ​នឹង​ដៀល​ថា

16. ដោយ​ព្រោះ​តែ​ព្រះ‌យេហូវ៉ា​ពុំ​អាច​នឹង​នាំ​ពួក​នោះ​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ទ្រង់​បាន​ស្បថ​ថា នឹង​ឲ្យ​ទៅ​គេ នោះ​បាន​ជា​ទ្រង់​ត្រឡប់​ជា​សម្លាប់​គេ នៅ​ក្នុង​ទី​រហោ‌ស្ថាន​វិញ

17. ឥឡូវ​នេះ ទូល‌បង្គំ​សូម​អង្វរ​ដល់​ទ្រង់ ឲ្យ​ព្រះ‌ចេស្តា​នៃ​ព្រះ‌អម្ចាស់​បាន​ធំ ដូច​ជា​ទ្រង់​មាន​ព្រះ‌បន្ទូល​រួច​ហើយ​ថា

18. ព្រះ‌យេហូវ៉ា​ទ្រង់​យឺត​នឹង​ខ្ញាល់ ក៏​មាន​សេចក្ដី​មេត្តា‌ករុណា​ជា​បរិបូរ ទ្រង់​តែង​អត់​ទោស​នៃ​សេចក្ដី​ទុច្ចរិត និង​ការ​រំលង តែ​មិន​មែន​រាប់​មនុស្ស​មាន​ទោស ទុក​ជា​គ្មាន​នោះ​ឡើយ គឺ​ទ្រង់​តែង​ធ្វើ​ទោស​នៃ​ការ​ទុច្ចរិត​របស់​ឪពុក​ទៅ​ដល់​កូន​ចៅ​ទាំង​៣​តំណ ហើយ​៤​តំណ​ផង

19. ទូល‌បង្គំ​សូម​អង្វរ​ទ្រង់ សូម​អត់​ទោស​នៃ​ការ​ទុច្ចរិត​របស់​ពួក​ជន​នេះ ដោយ​សេចក្ដី​មេត្តា‌ករុណា​ដ៏​ធំ​របស់​ទ្រង់ ដូច​ជា​ទ្រង់​បាន​អត់​ទោស​ដល់​គេ​តាំង​ពី​ស្រុក​អេស៊ីព្ទ រហូត​មក​ដល់​ទី​នេះ​ដែរ។

20. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​អត់​ទោស​ឲ្យ​តាម​ពាក្យ​ឯង​ហើយ

21. ប៉ុន្តែ អញ​ស្បថ​ដោយ​នូវ​ព្រះ‌ជន្ម​អញ​ថា ផែនដី​ទាំង​មូល​ត្រូវ​បាន​ពេញ​ដោយ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា

22. ហើយ​ពិត​ប្រាកដ​ជា​ពួក​អ្នក​ទាំង​នេះ​ដែល​បាន​ឃើញ​សិរី‌ល្អ​អញ និង​ទី​សម្គាល់​ទាំង​ប៉ុន្មាន​ដែល​អញ​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ ហើយ​នៅ​ទី​រហោ‌ស្ថាន​នេះ

23. គេ​នឹង​មិន​ដែល​ឃើញ​ស្រុក​ដែល​អញ​បាន​ស្បថ​នឹង​ឲ្យ​ដល់​ពួក​អយ្យកោ​គេ គឺ​ពួក​ដែល​មើល‌ងាយ​អញ​នោះ គេ​នឹង​មិន​ដែល​ឃើញ​ស្រុក​នោះ​ឡើយ ដោយ​ព្រោះ​គេ​បាន​ល្បង‌ល​អញ ទាំង​១០​ដង​នេះ​ហើយ ក៏​មិន​បាន​ស្តាប់​តាម​សំឡេង​អញ​ផង

24. តែ​ឯ​កាលែប ជា​អ្នក​បម្រើ​របស់​អញ នោះ​អញ​នឹង​នាំ​ចូល​ទៅ​ក្នុង​ស្រុក ដែល​គាត់​បាន​ទៅ​មើល​នោះ ហើយ​ពូជ​គាត់​នឹង​បាន​ស្រុក​នោះ​ជា​កេរ‌អាករ ពី​ព្រោះ​មាន​វិញ្ញាណ​ផ្សេង​សណ្ឋិត​លើ​គាត់ ហើយ​គាត់​ក៏​បាន​ប្រព្រឹត្ត​តាម​អញ​គ្រប់​Chapter

25. (រីឯ​សាសន៍​អាម៉ា‌លេក ហើយ​និង​សាសន៍​កាណាន គេ​អាស្រ័យ​នៅ​ក្នុង​វាល​ច្រក​ភ្នំ​នោះ) ដល់​ស្អែក​នេះ ចូរ​ឯង​រាល់​គ្នា​វិល​ដើរ​ទៅ​ក្នុង​ទី​រហោ‌ស្ថាន តាម​ផ្លូវ​សមុទ្រ​ក្រហម​វិញ។

26. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ ហើយ​និង​អើរ៉ុន​ថា

27. តើ​ត្រូវ​ឲ្យ​អញ​ទ្រាំ‌ទ្រ​នឹង​ពួក​ជំនុំ​អាក្រក់ ដែល​គេ​រទូ‌រទាំ​ទាស់​នឹង​អញ​នេះ ដល់​កាល​ណា​ទៀត អញ​បាន​ឮ​ពាក្យ​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​រទូ‌រទាំ​ទាស់​នឹង​អញ​នោះ​ហើយ

28. ចូរ​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ស្បថ​ដោយ​នូវ​ព្រះ‌ជន្ម​ទ្រង់​ថា ពិត​ប្រាកដ​ជា​អញ​នឹង​ប្រព្រឹត្ត​នឹង​ឯង​រាល់​គ្នា តាម​ពាក្យ​ដែល​បាន​និយាយ​ដាក់​ត្រចៀក​អញ​នោះ​ជា​មិន​ខាន

29. គឺ​ខ្មោច​របស់​ឯង​រាល់​គ្នា ជា​ពួក​អ្នក​ដែល​គេ​បាន​រាប់​បញ្ចូល​ក្នុង​បញ្ជី ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ជា​មនុស្ស​ដែល​បាន​រទូ‌រទាំ​ទាស់​នឹង​អញ នោះ​នឹង​ត្រូវ​ដួល​នៅ​ទី​រហោ‌ស្ថាន​នេះ​ឯង ដរាប​ដល់​គ្រប់​ចំនួន​នោះ

30. ពិត​ប្រាកដ​ជា​ឯង​រាល់​គ្នា​នឹង​មិន​បាន​ចូល​ទៅ​ក្នុង​ស្រុក​នោះ ដែល​អញ​បាន​ស្បថ​ថា នឹង​ឲ្យ​ឯង​រាល់​គ្នា​អាស្រ័យ​នៅ​នោះ​ឡើយ ចូល​បាន​តែ​កាលែប ជា​កូន​យេភូនេ និង​យ៉ូស្វេ ជា​កូន​នុន​ប៉ុណ្ណោះ

31. ឯ​អស់​ទាំង​កូន​តូចៗ​របស់​ឯង​រាល់​គ្នា ដែល​ឯង​បាន​ថា វា​នឹង​ទៅ​ជា​រំពា​ដល់​គេ នោះ​អញ​នឹង​នាំ​វា​រាល់​គ្នា​ចូល​វិញ ហើយ​វា​នឹង​បាន​ស្គាល់​ស្រុក​នោះ ដែល​ឯង​រាល់​គ្នា​មិន​បាន​ទាំង​រាប់‌អាន​ផង

32. តែ​ចំណែក​ឯង​រាល់​គ្នា នោះ​ខ្មោច​ឯង​នឹង​ត្រូវ​ដួល​នៅ​ក្នុង​ទី​រហោ‌ស្ថាន​នេះ

33. ហើយ​កូន​ចៅ​របស់​ឯង​រាល់​គ្នា និង​ដើរ​សាត់‌ព្រាត់​នៅ​ក្នុង​ទី​រហោ‌ស្ថាន​នេះ​អស់​៤០​ឆ្នាំ ព្រម​ទាំង​ទ្រាំ‌ទ្រ​នឹង​សេចក្ដី​កំផិត​របស់​ឯង​រាល់​គ្នា ដរាប​ដល់​ខ្មោច​ឯង​ទាំង​ប៉ុន្មាន​បាន​រលួយ​ទៅ នៅ​ទី​រហោ‌ស្ថាន​នេះ

34. ឯង​រាល់​គ្នា​នឹង​ត្រូវ​ទ្រាំ‌ទ្រ​ចំពោះ​សេចក្ដី​ទុច្ចរិត​របស់​ឯង​អស់​៤០​ឆ្នាំ តាម​ចំនួន​ថ្ងៃ​ដែល​បាន​ដើរ​សង្កេត​មើល​ក្នុង​ស្រុក​នោះ គឺ​ជា​៤០​ថ្ងៃ ក្នុង​១​ថ្ងៃ​ទុក​ជា​១​ឆ្នាំ នោះ​ឯង​រាល់​គ្នា​នឹង​ស្គាល់​សណ្ឋាន​ដែល​ឥត​ពី​អញ​ទៅ ជា​យ៉ាង​ណា

35. អញ​នេះ​គឺ​ព្រះ‌យេហូវ៉ា អញ​បាន​ចេញ​វាចា​ហើយ ពិត​ប្រាកដ​ជា​អញ​នឹង​ប្រព្រឹត្ត​នឹង​ពួក​ជំនុំ​ខូច​អាក្រក់ ដែល​បាន​ប្រមូល​គ្នា​ទាស់​នឹង​អញ​នេះ​យ៉ាង​ដូច្នេះ គឺ​គេ​នឹង​ត្រូវ​ស្លាប់​រោយ‌រៀវ​ទៅ នៅ​ក្នុង​ទី​រហោ‌ស្ថាន​នេះ។

36. ឯ​ពួក​មនុស្ស​ដែល​ម៉ូសេ​បាន​ចាត់​ទៅ​សង្កេត​មើល​ក្នុង​ស្រុក​នោះ ដែល​គេ​ត្រឡប់​មក​វិញ បណ្តាល​ឲ្យ​ពួក​ជំនុំ​ទាំង​អស់​រទូ‌រទាំ​ទាស់​នឹង​លោក ដោយ​នាំ​ដំណឹង​អាក្រក់​ពី​ស្រុក​នោះ

37. ពួក​អ្នក​នោះ​ឯង ដែល​បាន​នាំ​ដំណឹង​អាក្រក់​ពី​ស្រុក​នោះ​មក គេ​ក៏​ស្លាប់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ដោយ​ការ​ប្រហារ​របស់​ទ្រង់​ទៅ

38. ដូច្នេះ ក្នុង​ពួក​មនុស្ស​ដែល​បាន​ទៅ​សង្កេត​មើល​ស្រុក​នោះ មាន​តែ​យ៉ូស្វេ ជា​កូន​នុន និង​កាលែប ជា​កូន​យេភូនេ​ប៉ុណ្ណោះ​ទេ​ដែល​នៅ​រស់។

39. ម៉ូសេ​ក៏​ប្រាប់​សេចក្ដី​ទាំង​នេះ ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន រួច​គេ​យំ​ទួញ​ជា​ខ្លាំង

40. គេ​ភ្ញាក់​ពី​ព្រហាម​រៀង​ឡើង​ទៅ​ឯ​កំពូល​ភ្នំ ដោយ​ពាក្យ​ថា មើល​យើង​ខ្ញុំ​ដល់​នេះ​ហើយ ដូច្នេះ យើង​ខ្ញុំ​នឹង​ឡើង​ទៅ​ឯ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​បាន​សន្យា​ទុក​នោះ ដ្បិត​យើង​ខ្ញុំ​បាន​ធ្វើ​បាប​មែន។

41. នោះ​ម៉ូសេ​តប​ថា ម្តេច​ក៏​ឯង​រាល់​គ្នា​រំលង​បង្គាប់​ព្រះ‌យេហូវ៉ា​ទៀត ធ្វើ​ដូច្នោះ​មិន​កើត​ទេ

42. កុំ​ឲ្យ​ឡើង​ទៅ​ធ្វើ​អី ដ្បិត​ព្រះ‌យេហូវ៉ា​មិន​គង់​ជា​មួយ​ឯង​រាល់​គ្នា​ទេ ក្រែង​ឯង​រាល់​គ្នា​ចាញ់​ពួក​ខ្មាំង​សត្រូវ​វិញ

43. ដ្បិត​មាន​សាសន៍​អាម៉ា‌លេក និង​សាសន៍​កាណាន​នៅ​ខាង​មុខ​ឯង​រាល់​គ្នា​នោះ​ហើយ ឯង​នឹង​ត្រូវ​ដួល​ដោយ​ដាវ​របស់​គេ​ជា​មិន​ខាន ព្រះ‌យេហូវ៉ា​ទ្រង់​មិន​ព្រម​គង់​នៅ​ជា​មួយ​ទេ ពី​ព្រោះ​ឯង​បាន​ថយ​ចេញ​ពី​ព្រះ‌យេហូវ៉ា​ហើយ

44. ប៉ុន្តែ គេ​ចេះ​តែ​ខំ​ឡើង​ទៅ​ឯ​កំពូល​ភ្នំ ដោយ​អួត​អាង​វិញ តែ​ឯ​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ម៉ូសេ​ផង មិន​បាន​ចេញ​ពី​ទី​ដំឡើង​ត្រសាល​ឡើយ

45. ដូច្នេះ ពួក​សាសន៍​អាម៉ា‌លេក និង​សាសន៍​កាណាន ដែល​នៅ​លើ​ភ្នំ​នោះ ក៏​ចុះ​មក​វាយ​ផ្តួល ហើយ​ដេញ​តាម​គេ​រហូត​ដល់​ស្រុក​ហោម៉ា។

About ជនគណនា Chapter 14

Read ជនគណនា Chapter 14 online from the Holy Bible. This chapter is part of the Book of ជនគណនា in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ជនគណនា
Chapter: 14
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ជនគណនា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ជនគណនា Chapter 14 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ជនគណនា Chapter 14?

ជនគណនា Chapter 14 is part of the Book of ជនគណនា in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ជនគណនា Chapter 14 online for free with easy chapter navigation.

More Chapters from ជនគណនា

  1. ជនគណនា Chapter 9
  2. ជនគណនា Chapter 1
  3. ជនគណនា Chapter 19
  4. ជនគណនា Chapter 5
  5. ជនគណនា Chapter 8
  6. ជនគណនា Chapter 33
  7. ជនគណនា Chapter 22

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. លោកុប្បត្តិ Chapter 20
  2. អេសាយ Chapter 22
  3. ជនគណនា Chapter 8
  4. របាក្សត្រ ទី ២ Chapter 16
  5. អេសេគាល Chapter 28
  6. សាំយូអែល ទី ១ Chapter 26
  7. អេសេគាល Chapter 21

Related Chapters & Readings

  1. យ៉ូស្វេ Chapter 2
  2. ហេព្រើរ Chapter 7
  3. សាំយូអែល ទី ១ Chapter 14
  4. របាក្សត្រ ទី ២ Chapter 35
  5. អេសាយ Chapter 28
  6. ទំនុកដំកើង Chapter 8
  7. យេរេមា Chapter 43
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *